ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

មីស៊ីល
បច្ចេកវិទ្យា

ឥណ្ឌាលក់មីស៊ីល Astra ឲ្យ​វៀតណាម​យក​ទៅ​បំពាក់​លើយន្តហោះចម្បាំងម៉ាក ​Su-27 និង Su-30

ប្រទេសឥណ្ឌាបានផ្តល់ឱ្យប្រទេសវៀតណាមនូវផលិតក្នុងស្រុកគឺ​គ្រាប់​មីស៊ីលបាញ់​ពី​លើអាកាសរយៈចម្ងាយមធ្យម Astra Mk1 Beyond Visual range Air to Air Missile ដើម្បីបំពាក់លើយន្តហោះចម្បាំង Sukhoi-30MK2 របស់ខ្លួន និង​យន្តហោះ​ចម្បាំង Su-27 សេរីចាស់ចាស់របស់ខ្លួន។ កិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្មីៗនេះរវាងរដ្ឋមន្ត្រីការពារជាតិសហភាពលោក Rajnath Singh និងសមភាគីវៀតណាមឧត្តមសេនីយ៍ Ngo Xuan Lich  តាមរយៈវីដេអូខោនហ្វ្រិន ( video-conferencing)។ លើសពី​នេះ! ប្រទេសឥណ្ឌាបានធានាដល់ប្រទេសវៀតណាមជួយក្នុងការធ្វើទំនើបកម្មនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដោយផ្តោតលើការពង្រឹងសមត្ថភាពដែនសមុទ្ររួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះសម្រាប់ការហោះហើរ Su-30 ដែលផលិតដោយរុស្ស៊ី និងហ្វឹកហាត់អ្នក​បើកយន្តហោះរបស់ខ្លួន…

Cover News Copy Wedding
សង្គម

រៀបការតាមបែបសាមញ្ញៗបែបនេះ ​តើមានអ្នកពេញចិត្តអត់?

ពិធីរៀបការគឺជាពិធីសំខាន់មួយសម្រាប់ជីវិតមនុស្សម្នាក់ៗ ​ដែលចង់ឱ្យកម្មវិធីសំខាន់នេះដំណើរការល្អ ​មានលក្ខណៈពិសេស​ ស្អាត ​ប្លែក ពោលគឺជាថ្ងៃដែលអស្ចារ្យមួយសម្រាប់ជីវិតគូ។ យ៉ាងណាមិញ​សម្រាប់អ្នកខ្លះ ​ចង់ឱ្យពិធីរៀបការរបស់ខ្លួនមានភាពល្អប្រណីត ​ទំនើប និងពិសេសខ្លាំងតាមរយៈការតុបតែង ឱ្យមើលទៅអស្ចារ្យហ៊ឹកហ៊ាក់ ​តែសម្រាប់អ្នកខ្លះវិញពិធីរៀបការបែរជាច់រៀបចំធម្មតាៗជួបជុំក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធតែប៉ុន្មាននាក់ទៅវិញ ​ដែលភាគច្រើនពួកគេចង់រៀបចំជាលក្ខណៈឯកជន  ធ្វើនៅតាមទីតំបន់ធម្មជាតិៗដូចជាព្រៃ​ ភ្នំ មាត់សមុទ្រ ឬទីជនបទដែលមានទេសភាពស្រស់ស្អាតជាដើម។     ដោយឡែកពិធីមង្គលការមួយរបស់ជនជាតិវៀតណាមមួយគូ​​ បានធ្វើឱ្យមហាជនលាន់មាត់សរសើរថាមានការរៀបចំស្អាត បរិយាកាសស្រស់ស្រាយតាមបែបធម្មជាតិ ​ដោយពិធីរៀបការរបស់ពួកគេធ្វើឡើងនៅខេត្ត ​ដាឡាត់ ​ដែលជាខេត្តមានអាកាសធាតុត្រជាក់ មានជួរភ្នំ ​ព្រៃឈើស្រស់បំព្រង ​ដោយពិធីរៀបការថែមទាំងធ្វើឡើងនៅក្បែរបឹងថែមទៀតផង ​គ្រាន់តែឃើញក៏មើលទៅស្រស់ស្អាតម្យ៉ាងបែបសាមញ្ញ​ តែប្រណីតខ្លាំង។ ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពកម្មវិធីមង្គលការខាងក្រោមនេះ…

១
ព័ត៌មានជាតិ

បន្តរកឃើញអ្នកមានវិជ្ជមាន Covid-19 ចំនួន ៨នាក់បន្ថែមទៀតពីព្រឹត្តិការណ៍ឆ្លងជាសហគមន៍

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលតាមដាន និងធ្វើតេស្តរកវិជ្ជមានជំងឺ Covid-19 នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ២៩ ខែ វិច្ឆិកា​ ឆ្នាំ២០២០នេះដែរគឺ រកឃើញវិជ្ជមានជំងឺ Covid-19 ចំនួន ៨នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយឡើយ។ អ្នកដែលបានរកឃើញវិជ្ជមានទាំង៨នាក់ថ្មីនេះរួមមាន ៖ – ស្ត្រីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ អាសយដ្ឋានស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ – ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ អាសយដ្ឋានស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានស្វាមីជាអ្នកបម្រើការនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។ – ស្ត្រីជនជាតិខ្មែរអាយុ ៤៥ឆ្នាំ…

Da Pleng
សម្រង់

ថ្មីប្លែក! បទ ស្រាជាមិត្ត របស់លោក ដា ភ្លេង កំពុងតែចាក់ចំដំបៅបេះដូងអ្នកស្មោះស្នេហ៍ដែលត្រូវគេក្បត់ទាំងអស់ឲ្យយំម្តងទៀត(មានវីឌីអូ)

ម្ចាស់បទ “អារម្មណ៍សល់” លោក ដា ភ្លេង ពិតជាមិនឲ្យFan ខកបំណងក្នុងការរងចាំស្តាប់បទថ្មីរបស់ខ្លួនពិតមែន។ ក្រោយពីស្ងប់ស្ងាត់មួយរយៈធំ ពេលនេះ លោក ដា ភ្លេង តារាចម្រៀង ក្រុម Ice Band ក្នុងផលិតកម្ម ទីក្រុងភាពយន្ត (Town Production) បានចេញនូវចម្រៀងមួយបទដែលមានចំណងជើងថា “ស្រាជាមិត្ត” ។ បទ “ស្រាជាមិត្ត” របស់លោក ដា ភ្លេង មិនត្រឹមតែពិរោះខ្លាំងតែប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យល្អចាក់ចំដំបៅបេះដូងរបស់Fan និង ទស្សនិកជនទៀតផង…

២
ប្លែកៗ

បង្អួចអាថ៌កំបាំង នឹងបង្ហាញពីអនាគតរបស់អ្នកច្បាស់ៗតែម្ដង!

ជ្រើសរើសបង្អួចមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងអីជិវិតនាពេលអនាគតរបស់អ្នក។ 1. បង្អួចទី 1 អ្នកជាមនុស្សបើកចំហ និងឯកឯង ហើយក៏ជាមនុស្សដែលសាមញ្ដែរញ។ អ្នកទន្ទឹងរង់ចាំអនាគតដោយមានទំនុកចិត្តខ្ពស់ ថាអ្នកបានធ្វើអ្វីគ្រប់យ៉ាងដើម្បីត្រៀមខ្លួនសម្រាប់អ្វីដែលអ្នកត្រូវការរួចជាស្រេចហើយ។ បន្តិចម្ដងៗអ្នកបានកសាងជីវិតរបស់អ្នកនៅលើគ្រឹះដ៏រឹងមាំ ហើយសព្វថ្ងៃនេះអ្នកអាចនិយាយបានថាគ្មានអ្វីដែលកើតឡើងចំពោះអ្នកអាចធ្វើឱ្យអ្នកចុះខ្សោយទៀតបានទេ។ 2. បង្អួចទី 2 ប្រសិនបើអ្នកជ្រើសរើសយកបង្អួចទីពីរ នេះបង្ហាញថាអ្នកបានធ្វេសប្រហែសបន្តិច ព្រោះអ្នកហាក់រស់នៅក្នុងភាពច្របូកច្របល់មួយចំនួន អ្នកមិនចាប់អារម្មណ៍នឹងអ្វីដែលកំពុងកើតឡើងនៅខាងក្រៅជុំវិញអ្នក ឬនៅកន្លែងថ្មីៗឡើយ។ តែក៏មិនអីទេ បញ្ហាគឺថាតើមានអ្វីកើតឡើងនៅជុំវិញអ្នកមិនយូរមិនឆាប់គង់តែរសាយទៅ។ ការមិនក្រឡេកមើលអ្វីដែលកំពុងកើតឡើងមិនរារាំងរឿងនេះពីការកើតឡើងទេ។ 3. បង្អួចទី 3 អ្នកគឺជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លា ហើយក៏ត្រៀមខ្លួនសម្រាប់អ្វីដែលជាអ្នកចម្បាំងពិតប្រាកដដែរ។ ជីវិតបានបង្ហាញអ្នកម្តងហើយម្តងទៀត ថាអ្នកកំពុងប្រយុទ្ធ និងដោយមិនបន្ថយដៃរបស់អ្នកឡើយ។ ដូច្នេះអ្នកមិនខ្លាចអនាគតទេ…

២
ព័ត៌មានជាតិ

រកឃើញ១ករណីថ្មីទៀត យប់នេះ ជាភរិយារបស់មន្ត្រីជាន់ខ្ពស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ

តាមរយៈសារសំឡេង លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២០ នេះថា ក្រសួងសុខាភិបាលបានរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន១នាក់ ជាស្ត្រីជនជាតិខ្មែរ ជាភរិយារបស់មន្ត្រីជាន់ខ្ពស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ។ គិតត្រឹមយប់ថ្ងៃទី២៩នេះដែរ យើងបានរកឃើញករណីវិជ្ជមាននៅក្នុងសហគមន៍ចំនួន ៨នាក់ហើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការរក្សាអនាម័យ និងតាមដានព័ត៌មានឱ្យបានច្បាស់លាស់៕

1200x630
ពិភពលោក

ផ្ទុះគ្រាប់បែកក្នុងឡាននៅអាហ្វហ្គានីស្ថានបានសម្លាប់មន្រ្តីប៉ូលិសយ៉ាងហោចណាស់ ៣០ នាក់

ក្រុមមន្ត្រីសន្ដិសុខបាននិយាយថាមានការបំផ្ទុះរថយន្តមួយនៅខេត្តហ្គាហ្សានី ភាគកណ្តាលរបស់ប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់សមាជិកកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានយ៉ាងតិច ៣០ នាក់នៅ​ថ្ងៃអាទិត្យនេះ ហើយអ្នកស្លាប់និងរបួសអាចកើនឡើងដោយសារអាំងតង់ស៊ីតេនិងទីតាំងនៃការផ្ទុះនេះ។ លោក Baz Mohammad Hemat ប្រធានមន្ទីរពេទ្យខេត្តនៅ Ghazni បាននិយាយថាសាកសព ៣០ នាក់និងមនុស្ស ២៤ នាក់បានរងរបួសត្រូវបានដឹកទៅកាន់ទីនោះ។ លោកបានបន្តថា“ ជនរងគ្រោះទាំងអស់គឺជាបុគ្គលិកសន្តិសុខ។ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថាការផ្ទុះនោះបានផ្តោតសំខាន់ទៅលើបរិវេណនៃកម្លាំងការពារសាធារណៈ ដែលជាស្លាបរបស់កងកំលាំងសន្តិសុខអាហ្វហ្គានីស្ថាន។ ពួកគេបាននិយាយថា​វាបានធ្វើឱ្យខូចខាតដល់កន្លែងស្នាក់នៅរបស់ជនស៊ីវិល នៅជុំវិញបរិវេណនោះ ហើយវាអាចមានអ្នកស្លាប់និងរបួសជាច្រើនទៀតនៅទីនោះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Tariq Arian បានបញ្ជាក់ថាមានការផ្ទុះគ្រាប់បែកក្នុងរថយន្ត ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមអំពីគោលដៅ​ឬ​គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហើយ​មក​ដល់​ពេលនេះ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ចំណែកអ្នកនាំពាក្យក្រុមឧទ្ទាមតាលីបង់ លោក…

២
ពិភពលោក

ថៃចាយទឹកប្រាក់ប្រមាណជា ៧៨ លានដុល្លា ដើម្បីទិញវ៉ាក់សាំងសម្រាប់ប្រជាជន តាមពាក្យសន្យា!

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងចុះហត្ថលេខាលើការទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនអង់គ្លេស – ស៊ុយអ៊ែត នៅពីក្រោយការផ្តល់វ៉ាក់សាំងដែលកំពុងត្រូវបានបង្កើតឡើងក្រោមកម្មវិធីសកល ដើម្បីជម្រុញដល់ប្រទេសនានាដោយសមធម៌។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Traisulee Traisornranakul នៅថ្ងៃនេះបាននិយាយថា ចំពោះវ៉ាក់សាំងដែលត្រូវបានគេនិយាយថាមានប្រសិទ្ធិភាពយ៉ាងតិច ៧០% ទំនងជានឹងមាននៅក្នុងព្រះរាជាណាចក្ថៃរនៅពាក់កណ្តាលឆ្នាំក្រោយ។ AstraZeneca បានបង្កើតវ៉ាក់សាំងរួមជាមួយសាកលវិទ្យាល័យ Oxford នៅក្រោម COVAX ដែលជាកម្មវិធីដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលយ៉ាងហោចណាស់មានប្រទេសចំនួន ១៦៥ បានយល់ព្រមគាំទ្រការចែកចាយវ៉ាក់សាំងដែលបានអនុម័តត្រឹមត្រូវ និងសមធម៌។ វាក៏ត្រូវបានផ្តល់មូលនិធិដោយមូលនិធិប៊ីល និងមីលីនដាហ្គេត។ ក្រោមកម្មវិធីនេះប្រទេសថៃនឹងទទួលបានគំរូវ៉ាក់សាំងសម្រាប់ផលិត និងចែកចាយក្នុងស្រុក។ កាលពីថ្ងៃច័ន្ទកន្លងទៅ…

Untitled 1
សង្គម

បិទសណ្ឋាគារភ្នំពេញបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ ដោយសារអ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅទីនោះ

ភ្នំពេញ៖ នៅថ្ងៃនេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលបានប្រកាសថា: តាមការស្រាវជ្រាវ​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ​ ក្រសួងសុខាភិបាល​ ទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី​ ក្នុងការបិទសណ្ឋាគារនេះរយ:ពេលពីរថ្ងៃដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ និងយកសំណាកមកធ្វើតេស្ត។ សេចក្តីដូចបានជម្រាបជូនខាងលើ​ សូមសាធារណជនមេត្តាជ្រាប​ ហេីយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ​ សូមអញ្ជេីញមកធ្វេីតេស្តនៅថ្ងៃនេះ​ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហេីយបានចេញផ្សាយនៅព្រឹកមុិញនេះ​ ឲ្យបានគ្រប់ៗគ្នា៕

២
ព័ត៌មានជាតិ

រកឃើញករណីវិជ្ជមាន Covid-១៩​ ថ្មី​ ចំនួន​ ០៧នាក់​បន្ថែម និងអ្នកជាសះស្បេីយ​ ០២នាក់

ក្រសួងសុខាភិបាកកម្ពុជា​ បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-19 ជាលទ្ធផលសម្រាប់ថ្ងៃទៅ ២៨ វិច្ឆិកា ២០២០ គឺបានរកឃើញវិជ្ជមានអ្នកឆ្លងជំងឺ Covid-19 ចំនួន៧នាក់បន្ថែម បន្ទាប់ពីបានរកឃើញវិជ្ជមានលើជំទាវរបស់ឯកឧត្តម ឆែម សាវុធ កាលពីល្ងាចថ្ងៃទៅ២៨ វិច្ឆិកា ២០២០នេះ។ គួរបញ្ជាក់ផងដែរថា អ្នកដែលមានវិជ្ជមានជំងឺ Covid-១៩ ទាំងអស់មានដូចតទៅ ៖ – ស្ត្រីជនជាតិអាមេរិកាំង អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ៃលិន។ – ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តសៀមរាប និងបុរីប៉េងហួត…

Cover Sok
សង្គម

សេចក្តីសុខ និងសុភមង្គលមិននៅណាឆ្ងាយពីយើងនោះទេ! រៀនបើកចិត្តឱ្យទូលាយទើបមានក្ដីសុខ (មានវីដេអូ)

តើអ្នកឆ្ងល់ទេថា​ ហេតុអ្វីមនុស្សយើងពេលខ្លះជីវិតបែរជាគ្មានក្តីសុខ​ ជីវិតហាក់នៅមិនស្ងប់​ ហើយអារម្មណ៍ចេះតែគិតចេះគិតនោះផ្តេសផ្តាស់​ ពេលខ្លះវាវិវឌ្ឍន៍ទៅជាអារម្មណ៍ដែលខឹង​ និងមូរម៉ៅដោយគ្មានមូលហេតុទៅវិញ? ជាការពិតណាស់​ អ្វីៗដែលកើតឡើងទាំងអស់គឺកើតចេញមកពីខ្លួនយើង​ មកពីក្នុងចិត្ត​ផ្ទាល់តែម្តង​​​ ហើយប្រសិនជាមនុស្សគ្រប់គ្នាចង់មានក្តីសុខ​ ពិតជាមានវិធីជាច្រើន​​ តែគន្លឹះសំខាន់នោះ​ គឺទាល់តែ​ «​​រៀនបើកចិត្តឱ្យទូលាយទើបមានក្ដីសុខ»។ នោះបានន័យថា​ សេចក្តីសុខ និងសុភមង្គលមិននៅណាឆ្ងាយពីយើងនោះទេ គឺស្ថិតនៅក្នុងខ្លួនយើងហ្នឹងតែម្តង ដូចពាក្យចាស់ថា​ រកធម៌ក្នុងកាយ​ រកបាយនៅក្នុងឆ្នាំង។​ឱ្យតែយើងរៀនបើកចិត្ត​ រៀនធ្វើចិត្តឱ្យទូលាយ​ ចិត្តអ្នកនឹងប្រែជាធូរ្សស្បើយ​ ស្រលះខ្លួន​ ថែមទឫងមានក្តីសុខទៀតផង។ ដើម្បីជ្រាបច្បាស់​ សូមទស្សនាវីដេអូខាងក្រោមដែលបកស្រាយដោយ លោក​​​​​​​​​​​​​​​​​​​​​​​ នឹម​​​​​​​​​​​​​​​​​​​​​​​ ឈុន្នី​​​​​​​​​​​​​​​​​​​​​​​ សហស្ថាបនិក​​​​​​​​​​​​​​​​​​​​​​​ និងនាយកប្រតិបត្តិក្រុមហ៊ុនបណ្តុះបណ្តាល​​​​​​​​​​​​​​​​​​​​​​​…

New Copy
សង្គម

បើមិនចង់រងទុក្ខអស់មួយជីវិត!​ មនុស្សស្រីត្រូវតែជ្រើសរើសរៀបការជាមួយ​ « អ្នកមាន »

ជីវិតរៀបការ​ គឺជារឿងសំខាន់មួយសម្រាប់អនាគតមនុស្សម្នាក់ៗ​​ជាពិសេសមនុស្សស្រី​ តែសម្រាប់មនុស្សស្រី​ បើមិនចង់ជ្រើសរើសមនុស្សខុសទេ​ កត្តាសំខាន់ដែលអ្នកត្រូវតែជ្រើសរើសដំបូងនោះគឺ​ រើសយក​ «អ្នកមាន​»​ ហើយត្រូវតែចៀសឱ្យឆ្ងាយពី «អ្នកក្រ» ។ #មនុស្សស្រីត្រូវតែរៀបការជាមួយអ្នកមាន ធ្វេីជាមនុស្សស្រីឆ្លាត​ ត្រូវតែសម្រេចចិត្តជ្រេីសរេីសរៀបការជាមួយអ្នក​មាន​ ដែលអ្នកមាននៅក្នុងន័យសំខាន់នោះ​ គឺជាអ្នកមាន​ចិត្ត​ មានគំនិត​ និងមានបេះដូងស្មោះ​ មិនមែនជាមនុស្សដែលមានទ្រព្យសម្បត្តិ​ លុយកាក់​ និងឋានៈយសស័ក្តឡើយ។​ តើអ្នកដឹងទេ​ ទ្រព្យសម្បត្តិលុយកាក់​ និងរបស់ក្រៅខ្លួន​ វាអាចនឹងពិបាករក​ តែអ្នកក៏អាចប្រឹងប្រែងពួតដៃគ្នាក្នុងនាមជាដៃគូជីវិត​ ដៃគូប្តីប្រពន្ឌរកបានតាមក្រោយ​បានដែរ តែចំពោះបុរសដែលជាអ្នកមាន​ ៖ យល់ចិត្ត​ មានគំនិត​ ចេះគោរព​ អត់ឱន​…