ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

២
ព័ត៌មានជាតិ

មានករណីវិជ្ជមានជំងឺ Covid-១៩​ ថ្មី​ ចំនួន​ ០៣នាក់​ និងមិនមានករណីជាសះស្បេីយ

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទៅ ០១ ធ្នូ ២០២០ នេះដែរ គឺមានករណីវិជ្ជមាន៣នាក់ថ្មីបន្ថែមទៀត។ តែគួរបញ្ជាក់ថា អ្នកទាំង៣នាក់នេះមិនមែនជាអ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា ឆ្លងចូលសហគន៍ឡើយ។ អ្នកទាំង៣នាក់នេះជាអ្នកដំណើរចូលមកកម្ពុជា រួមមាន ៖ – បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ អាសយដ្ឋានស្នាក់នៅ ដងទង កំពត ធ្វើដំណើរមកពីប្រទេសជប៉ុន តាមជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាថ្ងៃទី១៨ វិច្ឆិកា ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២។ – បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ…

Cover 111
សេដ្ឋកិច្ច

វិធីពិសោធន៍ចិត្តស្មោះរបស់មនុស្សស្រី ​ពេលណាត់ជួបគ្នាលើកទី១

សម័យនេះ ​យើងគ្រប់គ្នាបានដឹងហើយ  មិនល្អ ​មិនមាន ​មិនស្អាត ​ពិបាករកមនុស្សម្នាក់យល់ចិត្តនៅក្បែរណាស់ ​ព្រោះតែសម័យនេះជាសម័យទំនើប ​សម័យហក់លោត ​សម័យសម្ភារនិយម របស់ប្រេនៗ ​បើគ្មានលុយគ្មានអ្នកណាហ៊ាននោជិតទេ ​កុំថាតែស្នេហា ​តែមិត្តភក្តិខ្លះមិនហ៊ាននៅជិតផង ​ដែលបញ្ហានេះភាគច្រើនគែកើតឡើងលើមនុស្សប្រុសតែម្តង។ ដូច្នេះនៅពេលដែលអ្នកកំពុងតែមើលចិត្តថ្លើមជាមួយមនុស្សម្នាក់ណាហើយ ​ប្រសិនចង់ដឹងថា ​នារីម្នាក់នោះជាមនុស្សស្រីស្រលាញ់តែអ្នកមាន ​ស្រលាញ់តែសម្ភារនិយមឬក៏អត់ ? តោះ! មកដឹងពីវិធីណាត់ជួបមនុស្សស្រីដំបូងតាមរបៀបខាងក្រោមនេះ៖ ១. ពេលណាត់ជួប ​គួរតែជួបពេលភ្លៀង ឬ ណាត់ទៅហែលទឹក ព្រោះ make up យ៉ាងណាក៏មិនឈ្នះទឹកដែរ ​អ្នកអាចឃើញចរិតពិតពេលនោះ ​ថាគេលេងចរិតស្រីស្អាតឬក៏អត់​…

Cover Sad
សេដ្ឋកិច្ច

ចង់ឱ្យរាសីឡើងខ្ពស់រាល់ថ្ងៃ ​ទន្ទេញតែបាលី ៥ឃ្លានេះទៅបានហើយ

តើអ្នកដឹងទេ ​ថ្ងៃណាក៏ជាថ្ងៃល្អរបស់អ្នកដែរ  ឱ្យតែអ្នកចេះប្រើវានៅក្នុងផ្លូវល្អ ​ជាពិសេសគឺមានគំនិតវិជ្ជមានច្រើន។ ​ព្រោះរឿងល្អ ​ឬមិនល្អគឺឋិតនៅលើចិត្ត និងទង្វើរបស់មនុស្សយើងតែប៉ុណ្ណោះ។ ​ធ្វើមនុស្សមិនគួរផ្តេកផ្តួលទៅលើអបិយជំនឿខ្លាំងពេកនោះទេ ​ត្រូវជឿលើកម្លាំងធម្មជាតិ ​សាងអ្វីគឺទទួលផលហ្នឹង  ចង់បានលទ្ធផលល្អគឺការគិតល្អជាមុនសិន។ ដូច្នេះប្រសិនជាចង់ឱ្យរាសីខ្លួនឯងឡើងខ្ពស់រាល់ថ្ងៃ ​សាកទន្ទេញបាលីជំនួយស្មារតី ៥ឃ្លាខាងក្រោមនេះបន្ថែមទៀតក៏បាន៖ ១. មុនក្រោកចេញពីគ្រែដេក សូមដកដណ្ហើមឲ្យវែងរួចនិយាយខ្សិបៗប្រាប់ខ្លួនអ្នកថា ថ្ងៃនេះមានអារម្មណ៍ស្រស់ថ្លាដល់ហើយ ​ថ្ងៃនេះជាថ្ងៃល្អ។ ២. ដើរចេញមកស្រូបយកខ្យល់អាកាសនៅលើដំបូលផ្ទះ ឬក្រៅផ្ទះ។ ដកដណ្ហើមឲ្យវែងៗ រួចនិយាយខ្សិបៗប្រាប់ខ្លួនឯងថា «ពិភពលោកនេះពិតជាស្រស់ស្អាតខ្លាំងណាស់ » ។ ៣. នៅក្នុងបន្ទប់ទឹក។ ពេលកំពុងងូតទឹកបណ្តើរ ហួច ឬច្រៀងតិចៗបណ្តើរ…

Knongsrok (1)
សេដ្ឋកិច្ច

អតីតកាលខូចខ្លួនមានកូន ប៉ះប្រុសមិនទទួលខុសត្រូវ តែរឿងពិតអាចធ្វើឱ្យអ្នកភ្ញាក់ខ្លួន!

អ្នកណាទៅដែលគ្មានអតីតកាលនោះ? ​អតីតកាលធ្លាប់ធ្វើឱ្យជីវិតខ្ញុំអួរអាប់ខ្លាំង ​រហូតដល់ចង់ស្លាប់  តែខ្ញុំមានសំណាងត្រង់អាចរស់រួចជីវិតមកវិញបាន។ ចង់ប្រាប់ថាមានមនុស្សជាច្រើនដែលគ្មានសំណាងអាចរើសជីវិតមកវិញ ហើយអាចកែប្រែខ្លួនឯងមកផ្លូវចត្រឹមត្រូវនោះទេ  មានជីវិតគួរតែមានសង្ឃឹម។ បើអ្នកយល់ថាជីវិតរបស់អញនកលិចលង់ ​សូមអានរឿងពិតរបស់ខ្ញុំនៅពេលនេះ អ្នកនឹងដឹងថា  តើអតីតកាលរបស់ខ្ញុំវាយ៉ាប់ខ្លាំងយ៉ាងណានោះ។ « ជាកូនស្រីដែលត្រូវឪពុកម្តាយស្រលាញ់ និងតាមចិត្តគ្រប់យ៉ាង ធ្វើឱ្យជីវិតខ្ញុំមើលលោកយើងនេះក្នុងផ្លូវល្អជានិច្ច។ ក្រៅពីរៀនសូត្រ ខ្ញុំតែងតែទៅក្រុមហ៊ុនប៉ារៀនសូត្របន្ថែម។ ដោយខ្ញុំជាមនុស្សមិនចេះប្រកាន់ខ្លួន ខ្ញុំត្រូវបងៗ បុគ្គលិកនៅកន្លែងធ្វើការស្រលាញ់ រាប់អានចូលចិត្តជាច្រើន។ ប៉ុន្តែខ្ញុំមាន អារម្មណ៍ដល់ខ្សែភ្នែកមួយគូតែងតែសម្លឹងមកខ្ញុំ។ គាត់ជាបុគ្គលិកដែលចូលថ្មី តែមានស្នាដៃការងារគួរឱ្យសរសើរ។ ខ្ញុំស្ញប់ស្ញែងគាត់ណាស់ ក្រោយៗមកពួកយើងក៏ចាប់ផ្តើមស្និទ្ធស្នាលគ្នាក្នុងការងារ រហូតដល់មានទំនាក់ទំនងនៅខាងក្រៅ។ តែខ្ញុំដឹងថាប៉ាម៉ាក់មិនសូវចូលចិត្តគាត់ប៉ុន្មានទេ។ ប៉ាប្រាប់ថាឱ្យខ្ញុំ ប្រយ័ត្នប្រយែង ព្រោះតែខ្ញុំនៅក្មេងមិនទាន់ស្គាល់ពីសង្គមមនុស្សច្បាស់។…

Cover Flower
សេដ្ឋកិច្ច

តោះ! មកគយគន់សម្រស់ផ្កាចម្លែកទាំង ​១០ ប្លែកមែនតែស្អាតសន្លប់!

នៅក្នុងប្រទេសនីមួយៗមានផ្កាច្រើនមុខ ច្រើនប្រភេទណាស់ ដោយក្នុងចំណោមផ្កាទាំងអស់នោះ មានផ្កាខ្លះមិនត្រឹមតែស្រស់ស្អាតទេ តែថែមទាំងមើលទៅមានរូបរាងចម្លែកទៀតផង។ តោះថ្ងៃនេះមកមើលសម្រស់ផ្កាទាំង១០ ដែលចុះបញ្ជីជាផ្កាដែលស្អាត ថែមទាំងមានសម្រស់ប្លែកពីគេទាំងនេះទាំងអស់គ្នា៖ ១. ផ្កាបេះដូងសម្រក់ឈាម (Bleeding Heart គ្រាន់តែឃើញរូបរាងរបស់ផ្កាមួយនេះ យើងដឹងរួចមកហើយថាហេតុអ្វីបានជាវាមានឈ្មោះថា Bleeding Heart។ នោះក៏ដោយសារតែផ្កានេះមានរូបរាងជាបេះដូង ពណ៌ផ្កាឈូកស្រស់ ថែមទាំងមានតំណក់ទឹកតូចមួយនៅផ្នែកខាងក្រោមផងដែរ។ នៅពេលដែលផ្កានេះរីក ស្រទាប់ផ្កាដែលមានពណ៌ផ្កាឈូកស្រស់ខាងក្រៅនឹងក្តោបឡើងមកលើបន្តិច បង្កើតឱ្យគ្រាប់តំណក់តូចខាងក្រោមមានរូបរាងជាពណ៌ស។ ផ្កាមួយប្រភេទនេះអាចរកបាននៅក្នុងប្រទេស Siberia, ចិន កូរ៉េ និងប្រទេសជប៉ុន។   ២.ផ្កាសត្វសេក ផ្កាមួយនេះមានពណ៌ស្វាយ លាយពណ៌ក្រហម ដែលដុះចេញមកមានរាងដូចជាសត្វស្លាបកំពុងតែហោះហើរ(សត្វសេក)…

Cover Old
សេដ្ឋកិច្ច

១០ឆ្នាំទៀត បើចេះតែបណ្តោយខ្លួនផ្តេសផ្តាស និងចំណាយពេលអត់ប្រយោជន៍ ​អ្នកនឹងស្តាយក្រោយរឿងទាំង ៩យ៉ាងនេះមិនខាន!

មានរឿងជាច្រើនដែលមនុស្សមួយចំនួនមិនបានធ្វើនៅក្នុងជីវិត ឬបានធ្វើហើយ តែបែរជាស្តាយក្រោយនូវទង្វើររបស់ខ្លួនឯងទៅវិញ។ ការភ្ញាក់រលឹកនូវទង្វើដែលខ្លួនធ្លាប់ប្រព្រឹត្តិ មានអ្នកខ្លះក៏បានដឹងខ្លួនទាន់ពេលវេលា តែពេលខ្លះត្រូវចំណាយពេលរាប់ខែ ឬឈានទៅដល់ឆ្នាំទម្រាំតែដឹងខ្លួនថាអ្វីដែលខ្លួនឯងបានធ្វើពិតជាខុស។ ដូច្នេះយើងខ្ញុំនឹងបង្ហាញនូវរឿងធំៗទាំង ៩ យ៉ាងដែលអ្នកនឹងដឹងខ្លួនថាស្តាយក្រោយនៅរយៈពេល១០ឆ្នាំទៅមុខទៀតប្រសិនជាអ្នកនៅបន្តធ្វើរឿងឥតប្រយោជន៍៖ ១. ភ្ជាប់ទំនាក់ទំនងជាមួយរឿងដែលបំផ្លាញខ្លួនឯង មនុស្សជាច្រើនមានទំនាក់ទំទង ឬចំណងមិត្តភាពដែលឥតប្រយោជន៍ និងស្មុគស្មាញព្រោះតែខ្លាចការដែលនៅម្នាក់ឯង។​ ពេលដែលយើងចង់ធ្វើអ្វីមួយ តែដៃគូម្ខាងទៀតមិនយល់ស្រប ឬមិន ព្រមធ្វើតាមយើង អ្នកនឹងមានចិត្តរារែក ឬដកថយចេញពីបំណងដែលអ្នកចង់ធ្វើ។ ២.ចំណាយពេលវេលាតិចជាមួយមនុស្សជាទីស្រលាញ់ មនុស្សម្នាក់ៗកើតមកតែងតែមានវដ្តជីវិតរៀងៗខ្លួន ទាំងការសិក្សា ការងារ និងគ្រួសារផ្ទាល់ខ្លួន។ដោយសារតែការមមាញឹកខ្លាំងក្នុងជីវិត ​ទីបំផុតអ្នកនឹងភ្ញាក់ខ្លួនថា អ្នកបានភ្លេច ឬគ្មានពេលវេលាសម្រាប់មនុស្សជាទីស្រលាញ់ ជាពិសេសគឺគ្រួសារនិងឪពុកម្តាយជាដើម រហូតស្តាយក្រោយ ក្រោយពេលបាត់បង់ពួកគេក៏ថាបាន។…

Cover 1 1
ប្លែកៗ

៩សន្លឹក ​រម្លឹកអតីតកាល! ​ជឿថាអ្នកណាក៏ធ្លាប់ត្រូវម៉ែប្រើទិញរបស់នេះដែរកាលពីនៅក្មេង

អនុស្សាវរីយ៍កាលពីនៅក្មេងៗ ​គឺជាអនុស្សាវរីយ៍ដ៏ល្អបំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ​ព្រោះជាវេលាដ៏ក្មេងខ្ចី ​គ្មានដឹងឮរឿងអ្វី  ហើយក៏ជាវេលាដែលត្រូវសប្បាយនឹងជីវិតក្មេងៗផងដែរ។ នៅក្នុងអនុស្សាវរីយ៍ទាំងអស់នោះ ​មានរឿងខ្លះធ្វើឱ្យយើងមិនសូវសប្បាយចិត្ត ​ឬធ្វើឱ្យយើងធុញទ្រាន់ខ្លះៗដែរ ​ជាពិសេសគឺពេលដែលយើងកំពុងតែដើរលេងសប្បាយ ​ស្រាប់តែត្រូវអ្នកម្តាយប្រើឱ្យទិញនេះ ​ទិញនោះឱ្យគាត់ជិតៗផ្ទះ ដោយក្នុងនោះភាគច្រើនគឺជាគ្រឿងទេស៍សម្រាប់ដាំស្លតែម្តង ដូចជា ​អំបិល ​ប៊ីចេង ​ទឹកត្រី ​ម្ទេស ​សណ្តែកដី ប្រេងឆា សៀង ​ខ្ទឹមស និងអង្ករលីងជាដើមដែលច្រកថង់តូចៗ ព្រោះតែសម័យមុនគឺមិនទាន់សម័យ​​  ឬមានរបស់ទំនើបដូចពេលនេះនោះឡើយ។ ថ្ងៃនេះដើម្បីរម្លឹកអតីតកាល ​តោះៗមកតាមដានរូបភាពទាំង ៩សន្លឹកនេះ ​តើអ្នកមានអារម្មណ៍បែបណាបើបានបកទៅអតីតកាលទាំងនេះ សាកស្រមៃពេលត្រូវម្តាយប្រើទិញអីម្តងទៀតមើល៍៖      …

Cover
ប្លែកៗ

ជឿ ​ឬមិនជឿ! ប្រទេសមួយចំនួនមានជំនឿថា ​របស់ពិសេសទាំងនេះសុទ្ធតែអាចនាំសំណាងដល់ខ្លួនឯង និងក្រុមគ្រួសារបាន!

នៅក្នុងប្រទេសកម្ពុជាយើង  តែងតែមានជំនឿរៀងៗខ្លួនទៅលើអ្វីដែលខ្លួនធ្លាប់បានដឹង ឮ និងយល់ដោយខ្លួនឯង ​ជាពិសេសតាមរយៈចាស់ៗតែម្តង។ នៅក្នុងនោះសូម្បីតែប្រទេសលោកខាងលិច  និងប្រទេសផ្សេងៗដទៃទៀតគេក៏ជឿជាក់លើជំនឿរបស់ប្រទេសគេរៀងៗខ្លួនដែរ ​ដោយគេបានចាត់ទុករបស់ខ្លះជារបស់មានសំណាងប្រចាំប្រទេសគេទៀតផង។ ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់ ​តោះ! ​ទៅតាមដានរបស់តំណាងឱ្យភាពមានសំណាងទូទាំងប្រទេសដែលមានដូចជា៖                                

Cover Buil
ប្រវត្តិសាស្រ្ត

មិនធម្មតា! ​សំណង់អស្ចារ្យបែបប្រវត្តិសាស្រ្តទាំងនេះ រួមទាំងប្រាសាទអង្គរវត្តកម្ពុជា ប្រើវេលាសាងសង់យូរដល់ថ្នាក់នេះផង!!!

អគារប្រវត្តិសាស្រ្ត ​ពីបុរាណ ​ដូចជា ​សារមន្ទីរ  ទីសក្ការបូជា ​ប្រាសាទ និងទីកន្លែងល្បីៗ ​ភាគច្រើនមិនមែនងាយស្រួលសាងសង់ដូចដែលលោកអ្នកបានគិតនោះឡើយ  ជាពិសេសថែមទាំងប្រើរយៈពេលយូរទៀតផង ​ឯកម្លាំងពលកម្មក៏សន្ធឹកសន្ធាប់ ​ព្រោះសម័យមិនទាន់ជៀនលឿនដូចសព្វថ្ងៃនេះទេ។ នៅក្នុងនោះមានសំណង់អស្ចារ្យចំនួន ​២០ ​ដែលគេរកឃើញថា  ប្រើបេលសាងសង់យូរមែនទែន  ដែលក្នុងចំណោមនោះ ក៏មានប្រាសាទអង្គរវត្តយើងផងដែរ ដែលរួមមានដូចជា៖ ១. The Coliseum សំណង់ដែលមានភាពល្បីល្បាញមួយរបស់រ៉ូម៉ាំង ដែលត្រូវបានគេដឹងថាប្រើពេលសាងសង់រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ ៧០ ដល់ឆ្នាំ ៨០ ។ ២. ប្រាសាទ The…

២
ប្លែកៗ

តើអ្នកជាមនុស្សដែលផ្ដោតតម្លៃសំខាន់ ដល់ជីវិតរបស់ខ្លួនឯងដែរឬទេ?

ជ្រើសរើសផ្ទាំងពណ៌មួយដែលអ្នកចូលចិត្តជាងគេ នោះនឹងអាចបកស្រាយពីគំនិតរបស់អ្នក ដែលមានចំពោះជីវិតរបស់អ្នក។ A. ផ្ទាំងរូបពណ៌ A អ្នកជាមនុស្សរស់រវើក និងមានការប្តេជ្ញាចិត្តខ្ពស់ ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏មិនគួរផ្ដោតតែលើជីវិតខ្លួនឯងពេកដែរ។ អ្នកបានទទួលរងនូវឥទ្ធិពលរឿងជាច្រើន ហើយ ពេលខ្លះ អ្នកពិតជាប្រកាន់តែគោលគំនិតខ្លួនឯងពេកហើយ។ ពេលខ្លះអ្នកផ្តោតលើរឿងជាច្រើនក្នុងពេលតែមួយ រហូតដល់ភ្លេចពីសាច់ញាតិ និងមិត្តភក្តិដែលនៅជុំវិញខ្លួន។ B. ផ្ទាំងរូបពណ៌ B អ្នកគឺជាប្រភេទមនុស្សដែលស្វែងរកសន្តិភាពផ្លូវចិត្ត។ អ្នកអាចធ្វើឱ្យរាល់ពេលធម្មតាក្លាយទៅជាពេលវេលាដ៏ពិសេស។ អ្នកស្រឡាញ់គ្រប់ពេលវេលានៃជីវិត ហើយអ្នកកំពុងរីករាយជាមួយវាតាមរបៀបដែលអ្នកអាចធ្វើទៅបាន។ C. ផ្ទាំងរូបពណ៌ C អ្នកជាមនុស្សម្នាក់ដែលមានសាវតាល្អ និងចេះស្រឡាញ់របស់តូចតាចក្នុងជីវិត។ អ្វីដែលពិសេសសម្រាប់អ្នកគឺ អ្នកជាមនុស្សមានការចែករំលែក ហើយក៏ជាដើមឈើដែលបែកមែកសាខាគ្រប់ដណ្ដប់ដល់មនុស្សក្បែរខ្លួនផងដែរ។…

៣
សេដ្ឋកិច្ច

មនុស្សស្រី! ហ៊ានតែមិនខ្វល់ពីចំណុចទាំង៣នេះនៃរាងកាយ អ្នកប្រាកដជាបាត់បង់ហុងស៊ុយមួយភាគធំមិនខានឡើយ

សម្រាប់មនុស្សស្រី ភាពថ្លៃថ្នូរគឺស្ថិតលើអត្តចរិតមារយាទ ទៀតសោត ចិត្តគំនិត គឺជាគុណសម្បត្តិដ៏ធំមួយផ្នែកផងដែរ។ ប៉ុន្តែជាក់ស្ដែង សម្រាប់រាងកាយទាំងមូលរបស់អ្នក ប្រសិនបើអ្នកមិនអើពើយកចិត្តទុកដាក់ចំពោះចំណុចទាំង៣នេះទេ នោះអ្នកក៏នឹងបាត់បង់លាភសំណាងមួយចំនួនធំមិនខានឡើយ។ ១. ដើមទ្រូង ស្ត្រីជាច្រើនគិតថា ប្រសិនបើដើមទ្រូង ឬសុដន់របស់នាងយារធ្លាក់ នោះវាបណ្តាលមកពីការសម្រាលកូន និងការបំបៅកូន។ នេះជាការពិត ប៉ុន្តែមានតែ ២០-៣០% និង ៧០% ទៅហើយដែលបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកខ្លួនឯង។ ប្រសិនបើអ្នកខិតខំប្រឹងប្រែងថែរក្សា និងអនុវត្តដើម្បីជួយឱ្យដើមទ្រូងរបស់អ្នកនៅតែតឹងណែនល្អ ទោះអ្នកមានកូន៣ ឬ៤នាក់បន្ថែមទៀត ក៏អ្នកនៅតែស្រស់ស្អាត និងមានសុខភាពល្អដូចធម្មតា។ បុរសមិនចូលចិត្តមនុស្សស្រីដែលមានដងខ្លួនស្អាត មិនចាំបាច់មានស្តង់ដារដូចម៉ូឌែលទេ តែបើអ្នកបែរជាបណ្តោយឱ្យដើមទ្រូង ឬសុដន់យារធ្លាក់យ៉ាងឆាប់រហ័សនោះ…

77987455f29731aecfce860cad
ប្លែកៗ

ស្ថានភាពទាំងនេះ មានតែអូនតឿៗប៉ុណ្ណោះ ទើបយល់អារម្មណ៍នេះ

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែខ្ពស់ទេ ហើយក៏មិនមានអ្វីខុសដែរព្រោះមនុស្សគួរតែងតែមានភាពខុសគ្នា។ យើងដឹងថាក្មេងស្រីទាំងអស់សុទ្ធតែស្រស់ស្អាតតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយស្ត្រីដែលមានកម្ពស់ទាប ឬដែលគេតែងចំអន់ថា “តឿ” អាចយល់ស្របជាមួយយើងទាំងស្រុងថាការធ្វើកិច្ចការខ្លះអាចមានបញ្ហាម្តងម្កាលដោយសារតែកម្ពស់របស់ពួកគេ។ វិធីល្អបំផុតដើម្បីចៀសវាងពីស្ថានភាពឆ្គាំឆ្គងណាមួយគឺត្រូវដោះស្រាយជាមួយពួកគេដោយវិធីលេងសើច។ ការចំអិនម្ហូបគឺជាបញ្ហាប្រឈមមួយសម្រាប់ខ្ញុំ។ ហើយខ្ញុំមិនមើលកញ្ចក់អ្វីទាំងអស់នេះទេ ពីព្រោះខ្ញុំមិនឈរដល់វាបាន។ ការចូលទៅទិញឥវ៉ាន់នៅផ្សារទំនើបគឺដូចជាការចូលរៀនវគ្គឡើងភ្នំ។ ហើយការដើរទិញឥវ៉ាន់គឺជាដំណើរផ្សងព្រេងមួយនៅក្នុងទឹកដីដ៏ធំល្វឹងល្វើយ។ យ៉ាងហោចណាស់ខ្ញុំអាចសន្សំស្រោមជើង។ ខ្ញុំមិនអាចមើលឃើញឆាកទេ។ អ្នកណា​ទៅ​ខ្វល់? អ្នកមកស្តាប់តន្ត្រីមិនមែនមកមើលតន្ត្រីទេ រីករាយ មិត្តភក្តិនិងខ្ញុំមើលទៅឡូយជាមួយគ្នា។ ខ្ញុំជាអ្នកបើកបរដ៏អស្ចារ្យ! ពេលប្រមូលខោអាវដែលបានបោករួច។ ខ្ញុំធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង អូ! ខ្ញុំមានជំនួយ! ប៉ុន្តែអ្វីៗទាំងអស់នេះមិនបានបញ្ឈប់ខ្ញុំពីការសប្បាយទេ!