ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

P=69680
ប្លែកៗ

ស្រ្តីសំណាងបំផុត ដែលទទួលបានពរជ័យតាំងពីកំណើត ទាំងទ្រព្យសម្បត្តិ និងសុភមង្គល

យោងទៅតាមមនុស្សវិទ្យាស្ត្រីដែលមានសំណាងមានចំនុចពិសេសទាំងនេះតែងតែមានជីវិតស្រស់បំព្រង មានទ្រព្យសម្បត្តិ និងប្រកបដោយសុភមង្គលនិងភាពរីករាយ។ ច្រមុះខ្ពស់និងពេញ ច្រមុះគឺជាផ្នែកមួយដែលស្ថិតនៅចំកណ្តាលនៃផ្ទៃមុខ។ យោងទៅតាមផ្នែកនរវិទ្យាច្រមុះគឺជាចំណុចដែលត្រូវបានគេលើយកមកពិភាក្សាច្រើនបំផុតដែលជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងវិបុលភាព។ ច្រមុះវែង និងពេញគឺជាជោគជតាជាអ្នកមានស្តូកស្តម្ភ និងពោរពេញដោយភាពជាម្ចាស់។ ស្ត្រីដែលមានច្រមុះធំខ្ពស់មានភាពវាងវៃ ប្រុងប្រយ័ត្ន និងមានវាសនាក្លាយជាអ្នកមាន និងជាទីស្រឡាញ់របស់មនុស្សគ្រប់គ្នា។ នៅយុគសម័យបុរាណ មនុស្សនេះនឹងមានសំណាងច្រើននៅតាមផ្លូវទៅជួញដូរទំនិញគឺអ្នកមានសំណាង។ ក្រៅពីនេះនៅមាននារីមានច្រមុះមិនខ្ពស់ មិនធំប៉ុន្តែអាចទូទាត់សងជាមួយទម្រង់មុខផ្សេងៗដើម្បីជួយឱ្យពួកគេមើលទៅកាន់តែរីករាយ ហើយពួកគេនៅតែអាចរីកចំរើនបាន។ ថ្ងាសទូលាយ យោងទៅតាមទ្រឹស្តីវិទ្យាសាស្រ្តស្ត្រីម្នាក់ដែលមានថ្ងាសទូលាយគឺជាមនុស្សដែលមានពរមកតាំងពីកំណើត។ ថ្ងាសរបស់អ្នកទូលាយនោះជីវិតរបស់អ្នកនឹងកាន់តែប្រសើរឡើង។ មនុស្សទាំងនេះមិនត្រឹមតែមានភាពវាងវៃ និងមានទេពកោសល្យប៉ុណ្ណោះទេថែមទាំងមានសមត្ថភាពនាំមកនូវភាពរុងរឿងដល់គ្រួសារផងដែរ។ នៅក្នុងជីវិតពួកគេពូកែខាងទំនាក់ទំនងអាចកសាងអាជីពផ្ទាល់ខ្លួន និងមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុបានល្អ។ ពួកគេអាចមានទ្រព្យសម្បត្ដិច្រើនហើយរីករាយនឹងជីវិតដែលប្រកបដោយសន្តិភាព។ ចង្កាមានរាងមូលនិងពេញ យោងទៅតាមផ្នែកនរវិទ្យាចង្កាគឺជាទីតាំងនិមិត្តរូបនៃទ្រព្យសម្បត្តិដែលទទួលពរជ័យជាច្រើនបន្តបន្ទាប់គ្នា។ ស្ត្រីជាម្ចាស់ចង្កាមូលវែងគឺមួយជីវិតនឹងពេញទៅដោយសុភមង្គល។ ស្ត្រីភាគច្រើនដែលមានលក្ខណៈបែបនេះមានចរិតជាមនុស្សសប្បុរស ស្រឡាញ់គ្រួសារ។…

2
ហុងស៊ុយ

សញ្ញាទាំង២ បង្ហាញឱ្យឃើញថា ជីវិតអ្នកកំពុងតែឡើងកូដ និងលាភសំណាងកំពុងរត់រកអ្នក

ប្រសិនបើអ្នកប្រទះឃើញសញ្ញាខាងក្រោមបានកើតឡើង លើផ្ទៃមុខរបស់អ្នក នោះបង្ហាញថា អ្នកកំពុងតែវិវត្តន៍ទៅរកលាភសំណាង ហើយនឹងមានការផ្លាស់ប្តូរជីវិតរបស់អ្នកក្នុងពេលឆាប់ៗនេះដែរ។ ១. ថ្ពាល់ឡើងក្រហម យោងទៅតាមអ្នកជំនាញហុងស៊ុយបានបង្ហាញថា ប្រសិនបើអ្នកឃើញថាថ្ពាល់របស់អ្នកឡើងក្រហមភ្លាមៗ ទាំងដែលអ្នកពុំបាន Make Up សោះនោះ ​នោះវាជាសញ្ញាមួយដែលសម្គាល់ថា លាភសំណាងកំពុងតែចូលមករកអ្នកហើយ។ នៅក្នុងនរវិទ្យាវាត្រូវបានគេនិយាយថា ប្រសិនបើថ្ងៃណាមួយអ្នករកឃើញថ្ពាល់របស់អ្នកកាន់តែភ្លឺថ្លា និងស្រស់ស្អាតជាងរាល់ដង នោះច្បាស់ណាស់ថា ដំណើរជីវិតអ្នក ពិតជាមានការវិវត្តន៍បានយ៉ាងប្រសើរ។ ហើយក្នុងអំឡុងពេលនេះដែរ អ្នកអាចជួបមនុស្សដ៏មានតម្លៃរបស់អ្នក អាចនិយាយបានថាជាដៃគូជីវិតនេះឯង។ លើសពីនេះទៀត យោងទៅតាមផ្នែកនរវិទ្យាក៏បានបន្ថែមថា ប្រសិនបើថ្ពាល់របស់អ្នកតែងតែភ្លឺរលោង និងតឹងថ្លា វាក៏បង្ហាញថាអ្នកហៀបនឹងមានសំណាង ទោះបីអ្នកធ្វើអ្វីក៏ដោយ ក៏តែងតែដំណើរការយ៉ាងរលូន ជាផ្នែកមួយជួយជម្រុញឱ្យអ្នកកាន់តែជោគជ័យ…

KAVAAN
ព័ត៌មានជាតិ

លម្អិតអំពីដំរីខាវ៉ាន់​មក​ដល់​ប្រទេស​កម្ពុជាក្រោយ​រស់ឯកោនៅ​សួនសត្វប្រទេប៉ាគីស្ថានជាង​៣០​ឆ្នាំ

ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ​២០២០​នេះ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ នេះគឺ​ជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងពិធីទទួលដំរីខាវ៉ាន់នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប។ ពិធីទទួលសត្វដំរីខាវ៉ាន់មករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជាបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រលានយន្តហោះខេត្តសៀមរាបដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញផ្សេងទៀត និងតំណាងអង្គការអភិរក្សដែនជម្រកសត្វព្រៃ កម្ពុជាដែលជាអ្នកទទួលដំរីខាវ៉ាន់យកទៅថែរក្សានិងការពារ។ ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញិចំនួន ៣ ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។…

២
ព័ត៌មានជាតិ

ទីបំផុត! ដំរីឯកា Kaavan ពេលនេះមានគ្នាហើយ

ខែថ្មី ចាប់ផ្ដើមជីវិតថ្មី ដំរីដ៏កម្សត់មួយក្បាល ដែលបានរស់នៅក្នុងជីវិតដ៏ឯកាអស់រយៈពេលជិត១០ឆ្នាំមកហើយនោះ ពេលនេះបានមកចាប់ផ្ដើមជីវិតជាថ្មីនៅលើទឹកដីកម្ពុជា ដោយដំរីនេះបានមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។ ដំរីឯកាមួយក្បាលនេះមានឈ្មោះថា Kaavan ដែលជាដំរីត្រូវបានបញ្ជូនពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីឈ្នះក្ដី ដែលត្រូវបានតារាចម្រៀង Pop របស់អាមេរិក បានព្យាយាមទាមទាររកយុត្តិធម៌ និងសេរីភាពឱ្យវាវិញ តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ យ៉ាងណាមិញ បន្ទាប់ពីឈ្នះក្ដី និងទទួលបានសេរីភាពមកវិញហើយនោះ តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan។ ការធ្វើដំណើររបស់ Kaavan មកកាន់ប្រទេសកម្ពុជា បានមានការរួមដំណើរពីសំណាក់អ្នកចម្រៀងប៉ុបរបស់អាមេរិក​ឈ្មោះថា Cher…

KNONGSROK
PR

ក្រុមហ៊ុន ស្មាត អាស្យាតា បញ្ជាក់ថានៅ​មានទឹកប្រាក់ឧបត្តម្ភមួយចំនួនក្នុងមូលនិធិ​១​លាន​ដុល្លារដើម្បី​ប្រឆាំងវីរុស​កូវីដ​១៩

រាជធានី​ភ្នំពេញ ថ្ងៃទី​១​ ខែ ខែធ្នូ ឆ្នាំ២០២០ – ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅថ្ងៃ​នេះថា​ មូលនិធិ​ទឹកប្រាក់១លាន​ដុល្លារដើម្បី​ប្រឆាំង​វីរុស​កូវីដ១៩ នៅមានទឹកប្រាក់ដែលមិនទាន់ប្រើប្រាស់​ប្រហែល ៣៥ម៉ឺន ​ដុល្លារ​​ ​ ដើម្បី​​គាំទ្រ​​គំនិត​ផ្តូច​ផ្តើម​នានា ដែល​នឹង​ជួយ​ផ្ដល់ដំណោះស្រាយបញ្ហាដែលប្រជាពលរដ្ឋ​​កម្ពុជាបានកំពុងរងផលប៉ះពាល់​ទាំងផ្នែក​សុខភាព សង្គម និង​​សេដ្ឋកិច្ច​ពី​ការ​រាត​ត្បាត​ជំងឺកូវីដ​១៩​។ មកដល់បច្ចុប្បន្ន មានគម្រោង​​ចំនួន​ ១២ ដែលបាន​ទទួល​ជំនួយហិរញ្ញវត្ងុ ពី​មូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩របស់ខ្លួននេះ រួមទាំងគម្រោងថ្មីមួយ របស់មន្ទីរ​ពេទ្យ​កុមារ​អង្គរ ដែល​គម្រោង​នេះ​មាន​បំណង​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ​ក្នុង​ខេត្ត​សៀមរាប និង​នៅទូទាំង​ប្រទេស​កម្ពុជា។ គំនិតផ្តួចផ្តើម​ផ្សេងៗ​ដែល​បានទទួល​មូលនិធិ​នេះ រួម​មាន៖…

២
ប្លែកៗ

តើអ្នកគិតថា កូនក្រមុំណាដែលមិនសប្បាយចិត្តជាងគេ? រូបដែលអ្នកជ្រើស នឹងបង្ហាញពីវិចារណញ្ញាណរបស់អ្នក

តើអ្នកគិតថា កូនក្រមុំណាដែលមិនសប្បាយចិត្តជាងគេ? រូបដែលអ្នកជ្រើស នឹងបង្ហាញពីវិចារណញ្ញាណរបស់អ្នក 1. កូនក្រមុំទី 1 ប្រសិនបើអ្នកជ្រើសរើសកូនក្រមុំទី 1 នោះមានន័យថា អ្នកគឺជាមនុស្សដែលមិនដែលសោកស្តាយពីអតីតកាលឡើយ ហើយចង់ទន្ទឹងរង់ចាំអនាគតជានិច្ច។ លើសពីនេះទៅទៀត អ្នកមានមហិច្ឆិតាខ្ពស់ដើម្បីទទួលជោគជ័យក្នុងគ្រប់កិច្ចការ និងត្រូវបានគេទទួលស្គាល់។ 2. កូនក្រមុំទី 2 អ្នកជ្រើសរើសកូនក្រមុំទី2 នោះមានន័យថា អ្នកជាមនុស្សកំពុងរង់ចាំ អ្នកសោកស្តាយពីអតីតកាល ហើយព្យាយាមមិនឱ្យវាកើតឡើងម្តងទៀត។ អ្នកតែងតែចង់ទទួលបានក្តីស្រលាញ់ មិនថាអ្នកជានរណានោះឡើយ។ ហើយអ្នកចង់ស្វែងរកនរណាម្នាក់ដែលអាចធ្វើឱ្យអ្នករីករាយ។ 3 កូនក្រមុំទី 3 អ្នកជ្រើសរើសកូនក្រមុំដែលបង្វែរនាងត្រឡប់មកវិញ ហើយក្រឡេកមើលកែងជើងរបស់នាង។ នេះគឺជាកូនក្រមុំដែលមិនសប្បាយចិត្តបំផុត។…

Untitled 1
សេដ្ឋកិច្ច

២២ រឿងរ៉ាវប្លែកៗបំផុត ដែលបានកើតឡើងតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ!

“យើងនឹងមិនធ្វើវាទេ!” – នោះគឺជាគំនិតដែលភ្ញៀវទេសចរជាច្រើនបាននិយាយនៅពេលពួកគេទៅលេងប្រទេសចិន។ ភាពទាក់ទាញដ៏សំខាន់របស់ប្រទេសនីមួយៗគឺដោយសារប្រជាជននៅបណ្តាប្រទេសនោះ បូករួមជាមួយនឹងប្រពៃណី ទំនៀមទំលាប់ និងទម្លាប់ប្លែកៗខុសពីប្រទេសដទៃរបស់ពួកគេ។ អត្ថបទនេះនឹងប្រាប់អ្នកអំពីព្រឹត្តិការណ៍ដែលគួរឱ្យចាប់អារម្មណ៍និងរឿងគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបានកើតឡើងតែនៅក្នុងប្រទេសនេះ។ ដូច្នេះហើយ បានជាពួកយើងប្រមូលនូវភាពចម្លែកៗរបស់ជនជាតិចិននិងគួរអោយចាប់អារម្មណ៍ចំនួន 22 សម្រាប់អ្នក។ 1. នៅប្រទេសចិនអ្នកអាចចូលរួមប្រកួតញ៉ាំម្ទេសក្នុងអាងទឹកដែលសុទ្ធតែម្ទេស។ ហើយសង្ឃឹមថាការប្រកួតនេះគឺពិតជាមានតម្លៃខ្លាំងណស់។   2. យើងប្រាកដជាបានដឹងរួចហើយថាប្រជាជនចិនមានចំនួនច្រើនណាស់ នេះជារូបថតមួយពីឆ្នេរសមុទ្រប្រទេសចិន។   3. ការដែលអាចដាក់ត្រីនិងទឹកនៅលើស្នាគឺជាល្បែងងដ៏ពេញនិយមនៅក្នុងប្រទេសចិនសម្រាប់ក្មេងស្រីដើម្បីបង្ហាញពីរាងស្វេលរបស់ពួកគេ។   4. តើអ្នកប្រាកដថាអ្នកគឺជាជាងកាត់សក់ដែរឬទេ? ជនជាតិចិនអាចកាត់សក់ដោយដោយប្រើកន្តៀវ ។ ហើយពួកគេក៏មិនត្រូវការបន្ទប់ពិសេសសម្រាប់ធ្វើវាដែរ។   5. ពួកគេមានភាពច្នៃប្រឌិតឆ្កួតៗទៅលើម៉ូតសក់របស់ពួកគេ។  …

2
ព័ត៌មានជាតិ

កម្ពុជានឹងចុះត្រជាក់ជាលើកដំបូង នៅក្នុងថ្ងៃទី ៤ ខាងមុខនេះហើយ

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ការព្យាករណ៍អាកាសធាតុនៅកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងជួបស្ថានភាពអាកាសធាតុចុះត្រជាក់ជាលើកដំបូង គិតចាប់ពីថ្ងៃទី ០៤ ធ្នូ នេះតទៅ ជាមួយនឹងខ្យល់មូសុងឦសានត្រជាក់ខ្លាំង។ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ រំកិលចុះមកដល់ភាគកណ្ដាលនៃប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យកម្ពុជាចុះត្រជាក់ជាលើកទី១ នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២០ ៖ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៩ – ២១​ អង្សា –…

2
ព័ត៌មានជាតិ

Breaking News! រកឃើញវិជ្ជមានជំងឺ​ Covid-19 ៣នាក់បន្ថែមទៀតនៅថ្ងៃនេះ

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាកកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី ៣០ វិច្ឆិកា ២០២០ នេះ ចំពោះលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ គឺបានរកឃើញអ្នកឆ្លងថ្មី ដែលមានវិជ្ជមានចំនួន៣នាក់បន្ថែមទៀត ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ ២៨ វិច្ឆិកា។ អ្នកឆ្លងវិជ្ជមានទាអ៣នាក់នោះរួមមាន ៖ – ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ មានអាសយដ្ឋាននៅស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន ត្រូវជាម្ដាយអ្នកជំងឺស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ – ស្ត្រីជនជាតិខ្មែរអាយុ ២៥ឆ្នាំ និងទារក (ជនជាតិខ្មែរ) អាយុ៧ខែ មានអាសយដ្ឋាននៅស្នាក់ សង្កាត់និរោធ…

2
ព័ត៌មានជាតិ

ទីបំផុត! ដំរីឯកាមកពីប៉ាគីស្ថាន បានមករស់នៅលើទឹកដីកម្ពុជាយើងហើយ

នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដំរីអាស៊ីចំណាស់មួយក្បាលដែលមានឈ្មោះថា ខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើពិភពលោក នៅទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាហើយ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោង នៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ ការមកដល់នេះ ក៏មានការទទួលស្វាគមន៍ ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងតំណាងអង្គការ Four Paws ព្រមទាំងមានព្រះសង្ឃប្រោះព្រំមង្គលសិរីសួស្តី សម្រាប់ដំរីនេះផងដែរ។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ សូមស្វាគមន៍យ៉ាងកក់ក្ដៅជាមួយផ្ទះថ្មីណា ខាវ៉ាន់៕ អានអត្ថបទបន្ថែមអំពី ដំរីឯកា ៖ តុលាការប៉ាគីស្ថាន បានសម្រេចឱ្យដោះលែងដំរីចំណាស់មួយក្បាល…

Cover News Copy Kh
សង្គម

ជួយគាំទ្រ ​និងលើកតម្កើងផង! ​សិល្បៈគំនូរបង្កើតថ្មី លើអាវយឺតសាច់ល្អមានគុណភាព ​បោកទឹកបានមិនរលុប ​ថែមទាំងអាចកម្មង់រូប និងឈ្មោះបានទៀត

បើនិយាយពីសិល្បៈខ្មែរយើង  ពិតជាអស្ចារ្យ និងមានស្នាដៃល្អពិសេសណាស់ ដោយថែមទាំងទទួលស្គាល់ និងលាន់មាត់សរសើរពីពិភពលោកទៀតផងថាល្អពិចិត្រតមរយៈផ្ទាំងប្រាសាទ ​វត្តអារាម និងទីកន្លែងទាក់ទងនឹងសិល្បៈវប្បធមឥជាតិដទៃទៀត។ ក្រៅពីសិល្បៈគំនូរលើជញ្ជាំងប្រាសាទ ​និងទីកន្លែងពិសេសនានា ​ស្នាដៃគំនូរបែបខ្មែរយើងក៏មានវត្តមានជាទូទៅ ទាំងនៅលើផ្ទាំងគំនូរច្នៃប្រតិដ្ឋ ​ការគូរលម្អតាមហាង និងកន្លែងដទៃទៀត ​តែពេលនេះកាន់តែប្លែកថ្មី ​សិល្បៈគំនូរខ្មែរត្រូវបានច្នៃថ្មីជាគំនូរលើអាចយឺតវិញម្តង ​ដែលមើលទៅមានសោភណ្ឌភាពថ្មី ប្លែក មែនទែន។ ដោយគំនូរសិល្បៈលើអាចយឺតមួយនេះបង្កើតឡើងដោយសិល្បករខ្មែរយើងតែម្តង ​ដោយប្រើទឹកថ្នាំដែលជាប់បានល្អបោកទឹកបាន ​មានគុណភាព ​រំលេចដោយរូបភាពបង្កើតថ្មីជាលក្ខណៈសិល្បៈវប្បធម៌ខ្មែរ និងប្រាង្គប្រាសាទខ្មែរជាដើម ​ជាពិសេសថែមទាំងអាចច្នៃគូររូបតម្រូវចិត្តភ្ញៀវដែលចង់បានទៀត។ នេះប់យោហតាមរយៈគណនីហ្វេសប៊ុកផេក Bayon Art ​បានឱ្យដឹងថា៖ «សិល្បះអាចគង់វង់បានអាស្រ័យលើបងប្អូនទាំងអស់គ្នាជួយគាំទ្រនិងលើកដំកើន។ គំនូរគូររូបលើអាវជាមួយនិងការបង្កើតថ្មីរូបនៃប្រាង្គប្រាសាទបុរាណខ្មែរយើងទាំអស់គ្នា ដែលអាចបោកទឹកបានមិនរលប់ពណ៌េចេញ​​ ជាមួយនិងសាច់អាវល្អសម្រាប់គូរផងដែរ។ …

Cover News Copy Fish
ដើរកម្សាន្ត

ឡូយអស់ទាស់! ម្យ៉ាងរបស់គេ ហាងកាហ្វេលើទឹក ​ដែលអាចឱ្យភ្ញៀវស្ទូចត្រីលេងកម្សាន្ត ហើយទទួលទានត្រីឆៅៗស្រស់ៗបែបជប៉ុនបានទៀត

ថៃ៖  សម្រាប់អ្នកដែលចួលចិត្តដើរលេង ​និងកម្សាន្តអារម្មណ៍ ​អ្នកប្រហែលចង់ទៅកន្លែងណាប្លែក ​ស្រស់ស្រាយ ​សម្រាប់បំបាត់ក្តីនឿយហត់នានា  ដូច្នេះហើយបានជាហាងកាហ្វេលើទឹកមួយកន្លែងបានប្រសូតឡើង ​ដែលមិនត្រឹមតែបម្រើកាហ្វេឆ្ងាញ់ៗ ​តែហាងកាហ្វេលើទឹកមួយនេះ ​ថែមទាំងអាចឱ្យភ្ញៀវមកកម្សាន្តអាចស្ទូចត្រីកម្សាន្តបានទៀតផង។ ហាងកាហ្វេលើទឹកមួយនេះ ​ត្រូវបានគេស្គាល់ថាជាហាងកាហ្វេលើទឹកដំបូងបង្អស់នៅក្នុងប្រទេសថៃ ​ស្ថិតនៅខេត្តប៉ាតាយ៉ា ​ដោយហាងនេះមានលក្ខណៈជាទូកធំ ​មានទីតាំងទូលាយជាហាងកាហ្វេខាងក្នុង ​ឯខាងក្រៅវិញមានវាលមួយធំអនុញ្ញាតិឱ្យភ្ញៀវអង្គុយស្ទូចត្រីលេងកម្សាន្តទៀតផង ​ដោយទូកនឹងបរឈប់នៅទីតាំងអំណោយផលសម្បូរត្រីសម្រាប់ស្ទូចផងដែរ។ ក្រៅពីភ្ញៀវអាចស្ទូចត្រីលេងហើយ ​ហាងកាហ្វេនះថែមទាំងមានសេវាកម្មចម្អិនជាអាហារភ្លាមៗ ​ឬកាត់ត្រីជាចំណិតស្តើងៗទទួលទានឆៅស្រស់ៗជាលក្ខណៈអាហារជប៉ុន ដ៏មានឱជារសផងដែរ ​ដែលសេវាកម្មហាងមួយនេះបាននឹងកំពុងតែទទួលបានភាពល្បីល្បាញខ្លាំងមែនទែន។ ទីតាំងហាងនេះគឺស្ថិតនៅ​  Board the boat នៅ​ Bali Hai Pier  កណ្តាលសមុទ្រប៉ាតាយ៉ា ​ឬអាចចូលទៅកាន់គេហទំព័រ…