
លក្ខណៈខុសគ្នា ៤ យ៉ាង រវាងមនុស្សប្រុសដែលស្រលាញ់អ្នកពិត និងក្លែងក្លាយ
ពេលដែលមនុស្សប្រុសនិយាយថាស្រលាញ់អ្នក ចង់ដឹងថាពិត និងក្លែងក្លាយប៉ុន្មានភាគរយ ដូច្នេះសូមអ្នកអាននូវចំណុចទាំង៤ខាងក្រោម ៖ ១. ទង្វើនៅក្នុងផ្ទះ និងក្រៅផ្ទះ មានមនុស្សប្រុសខ្លះ នៅក្នុងជីវិតរស់នៅមានទេពកោសល្យក្នុងការសម្តែងជាខ្លាំង។ នៅក្នុងផ្ទះ និងពេលចេញទៅក្រៅ ចរិតខុសគ្នាដាច់ស្រឡះ។ ពេលដែលនៅខាងក្រៅធ្វើអ្វីក៏ស្តាប់តាមអ្នកដែរ ដើម្បីឱ្យគេរាល់គ្នាយល់ថា មនោសញ្ចេតនាអ្នកទាំង២គឺល្អណាស់ តែពេលត្រឡប់មកផ្ទះវិញ បែរជាទុកអ្នកចោលមិនរវីរវល់ទៅវិញ ដូចជាមនុស្សដែលមិនធ្លាប់ស្គាល់គ្នា។ ទង្វើដែលស្រលាញ់ និងភាពទន់ភ្លន់ដាក់អ្នក អ្នកណាក៏អាចមើលឃើញដែរ តែមិនប្រាកដថាគេធ្វើចេញមកពីចិត្តនោះទេ។ ផ្ទុយមកវិញ មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នកចេញពីចិត្ត គឺធ្វើអ្វីដោយពិតជាក់ស្តែង នៅខាងក្រៅគោរព យកចិត្តទុកដាក់នឹងអ្នក នៅក្នុងផ្ទះក៏បែបនេះដែរ។ ២. ចំពោះការចំណាយ មានមនុស្សប្រុសខ្លះ…
