ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover CNN Food
តោះញ៉ាំ

ឡូយមែន! គេហទំព័របរទេសល្បី ​CNN ប្រូម៉ូតម្ហូបខ្មែរឈ្ងុយឆ្ងាញ់ល្បីទាំង ​៣០មុខ ​ដែលជនបរទេសគួរតែសាកឱ្យបានម្តងពេលមកលេងស្រុកខ្មែរ

ដូចយើងបានដឹងរួចមកហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសអច្ឆរិយៈ ​មានទឹកដីសម្បូរសប្បាយ  ទៅដោយវប្បធម៌ ​អរិយធម៌ និងធនធានធម្មជាតិជាច្រើនដែលប្រទេសមួយចំនួនមិនមានដូច។ ក្រៅពីសម្បត្តិវប្បធម៌ដ៏ច្រើនហើយនោះ ​ប្រទេសខ្មែរយើង  ក៏ត្រូវបានគេដឹងថា ​ជាប្រទេសពូកែច្នៃមុខម្ហូប សុទ្ធតែម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ពិសាមួយ ​រហូតម្ហូបខ្មែរខ្លះមានឈ្មោះល្បីលើការប្រកួតប្រជែងមុខម្ហូបពិភពលោកផងដែរ។ ហើយអាចថាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​ដោយថ្មីៗនេះគេហទំព័រព័ត៌មានល្បី ​CNN  បានបង្ហោះពីមុខម្ហូបខ្មែរឆ្ងាញ់ៗចំនួន ​៣០មុខ ដែលជនបរទេសគួរតែសាកល្បងឱ្យបានម្តងពេលមកលេងស្រុកខ្មែរ។ ដូច្នេះមកតាមដានមុខម្ហូបដែល ​CNN  បានចាត់ទុកថាជាម្ហូបឆ្ងាញ់ទាំង ​៣០ មុខដូចខាងក្រោម ៖ ១. សម្លកកូរ ២. នំបញ្ចុក ៣. អាម៉ុក (ត្រី…

២
PR

ក្រុមហ៊ុនបារមី ចេញមុខបកស្រាយបំភ្លឺ និងធ្វើការគាំទ្រ វណ្ណដា ចំពោះបញ្ហាជាមួយនឹង ក្រុមហ៊ុន Smart Axiata

ដូចដែលបានដឹងរួចមកហើយថា មួយរយៈចុងក្រោយនេះ មានបញ្ហារវាង តារាចម្រៀងហ៊ីបហប លោក វណ្ណដា បាននឹងមានបញ្ហាល្អក់កករជាមួយនឹង ក្រុមហ៊ុន Smart Axiata ចំពោះរឿងកិច្ចកុងត្រារវាងតារារូបនេះ ជាមួយនឹងខាងក្រុមហ៊ុន Smart។ យ៉ាងណាមិញ កាលពីម្សិលមិញនេះដែរ លោក វណ្ណ ដា ក៏បានចេញមុខបកស្រាយបំភ្លឺតាមរយៈវីដេអូជុំវិញបញ្ហាដែលកំពុងតែផ្ទុះកក្រើកមួយនេះ។ ស្របពេលនេះដែរ ខាងក្រុមហ៊ុន បារមី ដែលជាក្រុមហ៊ុនគ្រប់គ្រងរាល់ការងារសិល្បៈ អាជ្ញាប័ណ្ណ កិច្ចសន្យា និងការទទួលកក់ សម្ដែង/ច្រៀង របស់វណ្ណដាផ្ទាល់តែម្ដង ក៏បានចេញសេចក្ដីប្រកាស បកស្រាយបំភ្លឺ និងធ្វើការគាំទ្រដល់តារាចម្រៀងរូបនេះ ដោយបានរៀបរាប់ថា…

New
ទស្សនៈ

សម្រាលកូនរួច! ម៉ាក់ៗទាំងឡាយ គួរកុំភ្លេចអនុវត្តវិធីថែទាំសម្រស់ឲ្យស្បែកចាំប៉ុន្មានចំណុចនេះ

អំឡុងពេលសម្រាលកូនជាទីស្រឡាញ់រួច អ្នកម្តាយគ្រប់ៗរូបតែងតែមានការព្រួយបារម្ភចំពោះរូបសម្បត្តិរបស់ខ្លួន ព្រោះមិនថាអ្នកមានសម្រស់ស្រស់ស្អាតប៉ុណ្ណានោះទេ ប៉ុន្តែឲ្យតែបានសម្រាលកូនរួច អ្នកនឹងមានទឹកមុខ និងរូបរាងត្រូវបានធ្លាក់ចុះជានិច្ច។ ដោយឡែកយើងក៏សង្កេតឃើញ និងមានការងឿងឆ្ងល់ផងដែរថាចំពោះអ្នកម្តាយ វ័យក្មេងមួយចំនួនក៏នៅតែអាចថែរក្សារូបសម្រស់របស់ខ្លួនឲ្យនូវស្រស់ស្អាតដដែលបើទោះបីជាធ្លាប់សម្រាលកូនពីរ ទៅបីនាក់ហើយក្តី។ ដូច្នេះថ្ងៃនេះគេហទំព័ររបស់យើង នឹងធ្វើការចែករំលែកទាក់ទងពីវិធីថែទាំសម្រស់មួយចំនួនក្រោយពេលសម្រាលកូនហើយ។ ១/ ទទួលទានវីតាមីន បន្ទាប់ពីសម្រាលកូនហើយ អ្នកម្តាយគ្រប់ៗរូបតែងតែបាត់បង់នូវសារធាតុគីមី និងវីតាមីនសំខាន់ៗក្នុងខ្លួន ហេតុដូច្នេះការទទួលទានវីតាមីនជំនួយបន្ថែមទៀតដល់ស្បែក និងភ្នែក ពិតជាមានភាពចាំបាច់យ៉ាងខ្លាំងក្នុងការទប់លំនឹងរបស់សុខភាពអ្នកម្តាយគ្រប់វ័យ។ ២/ ការតមអាហារ ក្រៅពីមានវីតាមីនជំនួយហើយ អ្នកម្តាយគ្រប់ៗរូបក៏មិនត្រូវភ្លេចក្នុងការតមនូវប្រភេទអាហារទាំងឡាយដែលអាចធ្វើឲ្យរូបរាងរបស់អ្នកកាន់តែធាត់ឡើងជាលំដាប់ ព្រោះថា អំឡុងពេលដែលអ្នកទើបតែសម្រាលកូនហើយភ្លាមៗ អ្នកប្រាកដជាឃ្លាន និងចង់ញាុំអាហារជាច្រើនប្រភេទដែលមិនបានហូបនៅពេលកំពុងតែពរពោះកូន។ ប៉ុន្តែចូររំលឹកខ្លួនឯងបន្តិចថា ភាពធាត់អាចធ្វើឲ្យអ្នកធ្លាក់ចុះនូវភាពទាក់ទាញដែលធ្លាប់មានចំពោះស្វាមីនិងមនុស្សជុំវិញខ្លួន។ ដូច្នោះមុនពេលសម្រេចចិត្តចង់ទទួលទានអាហារប្រភេទណាមួយចូលអ្នកគិតឲ្យបានច្រើនដងពីឥទ្ធិពលរបស់វាមកកាន់រូបសម្បត្តិខ្លួន។ ៣/…

២
សង្គម

ចឹងតើបានជាប្រុសៗចូលចិត្តក្បត់មិត្តស្រី ប៉ុន្តែមិនចង់ឲ្យមិត្តស្រីធ្វើទង្វើបែបនោះដាក់ខ្លួនវិញ

នៅក្នុងយុគសម័យទំនើបនេះសម្រាប់ការស្វែងរកស្នេហាស្មោះត្រង់ពិតជារឿងមួយដែលពិបាកខ្លាំងណាស់ វាប្រៀបដូចជាការស្វែងរកម្ចុលក្នុងបាតសមុទ្រដូច្នេះដែរ។ ប៉ុន្តែ យ៉ាងណាមិញក៏មានគូស្នេហ៍ជាច្រើនគូដែលបានជួបជាមួយនឹងដៃគូពិតប្រាកដរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរក៏មានប្រិយមិត្តមួយចំនួនតែងតែមានការងឿងឆ្ងល់ថា ហេតុអី្វបានជាមិត្តប្រុសរបស់ខ្លួនចូលចិត្តក្បត់ចិត្តមិត្តស្រីទៅលួចលាក់ពាក់ព័ទ្ធជាមួយនារីផ្សេង ប៉ុន្តែព្យាយាមហាមឃាត់ដាច់ខាតមិនឲ្យមិត្តស្រីរបស់ខ្លួនប្រព្រឹត្តិនូវទង្វើបែបនោះដាក់ខ្លួនវិញឡើយ? ដូច្នេះថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីមូលហេតុខ្លះៗដែលនាំឲ្យមិត្តប្រុសរបស់អ្នកគិតយ៉ាងនោះ។ ១. ព្រោះគាត់ជាមនុស្សប្រុស មិនថាសង្គមខ្មែរ ឬបរទេសនោះទេ មនុស្សប្រុសតែងតែជាភេទដែលត្រូវបានគេលើកតម្កើងជាងមនុស្សស្រី ព្រោះថាមនុស្សប្រុសជាអ្នកដឹកនាំ និងមិនមែនជាអ្នកពរពោះកូន។ ហេតុដូច្នេះបើទោះបីជាគាត់មានសម្ព័ន្ធភាពផ្លូវភេទ ឬទំនាក់ទំនងច្រើនជាមួយនារីផ្សេងៗ គ្នា ប៉ុន្តែវាក៏ហាក់បីដូចជាមិនមែនជារឿងធំដុំសម្រាប់គាត់នោះឡើយ។ ដូចពាក្យស្លោកមួយដែលបានលើកឡើងថា មនុស្សប្រុសជាមាសទឹកដប់ មិនដូចជាមនុស្សស្រីនោះទេ។ ផ្ទុយទៅវិញបើមនុស្សស្រីជាទីស្រឡាញ់របស់គាត់ហ៊ានប្រព្រឹត្តិនូវទង្វើទាំងអស់នោះដាក់គាត់វិញ គាត់នឹងចាប់ផ្តើមគិតថានាងមិនមែនជានារីល្អ ហើយវាអាចប៉ះទង្គិចមកកាន់ ផ្លូវចិត្តរបស់គាត់ធ្ងន់ធ្ងរជាងអ្វីដែលគាត់បានធ្វើដាក់នាង។ ដោយហេតុថាការដែលគាត់ចេះតែទៅចែចង់នារីដទៃផ្សេងទៀតអាចបណ្តាលមកពីការសប្បាយមួយគ្រា និងចំណង់ដែលចង់បានត្រឹមមួយពេលៗតែប៉ុណ្ណោះ។ ២. បាត់បង់សេចក្តីស្រឡាញ់ពិតប្រាកដ មនុស្សស្រីជាប្រភេទមនុស្សដែលស្រឡាញ់មួយដឹងមួយ ហេតុដូច្នេះប្រសិនបើនាងបានសម្រេចចិត្តដើរទាក់ទងជាមួយបុរសផ្សេងទៅហើយ…

២
ពិភពលោក

ទីបំផុត! រោងចក្រផលិត Ipad និង Macbook បានរើទីតាំងមកកាន់ប្រទេសជិតខាងកម្ពុជាយើងហើយ

Apple តែងតែព្យាយាមធ្វើពិធីកម្មផលិតកម្មរបស់ខ្លួនទៅតាមអ្នកម៉ៅការផ្សេងៗគ្នា ប៉ុន្តែជាក់ស្ដែង ក្រុមហ៊ុន Foxconn ក៏នៅតែជាដៃគូសំខាន់របស់ Apple ដដែល។ ហើយនេះជាលើកទីមួយហើយដែលក្រុមហ៊ុន Foxconn គ្រោងនឹងបំពេញនូវការបញ្ជាទិញ iPad និង MacBook មួយចំនួននៅក្រៅប្រទេសចិន។ យោងតាមប្រភពពីខាងក្នុងក្រុមហ៊ុនផលិតចង់បង្កើតខ្សែបណ្តាញដំឡើងថ្មីមួយនៅប្រទេសវៀតណាមដើម្បីផលិត iPads និង MacBooks ។ ខ្សែសង្វាក់ដំឡើងនេះនឹងចាប់ផ្តើមផលិតនៅឆមាសទីមួយនៃឆ្នាំ ២០២១ ហើយនឹងមានទីតាំងនៅខេត្ត Bac Giang ភាគឦសានរបស់ប្រទេសវៀតណាម។ យ៉ាងណាមិញក្រុមហ៊ុន Apple បានស្នើសុំពីក្រុមហ៊ុន Foxconn ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិននៅពេលមានភាពតានតឹងកើនឡើង និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក…

New
សេដ្ឋកិច្ច

ឆ្នាំ២០២០ ហើយ! កុំយកហេតុផល ៧នេះ សម្រេចចិត្តរៀបការទៀតអី

មនុស្សប្រុសស្រីមួយរយទាំងមួយរយមិនមាននរណាម្នាក់ចង់មានប្រវត្តិធ្លាប់លែងលះគ្នាក្រោយពេលសម្រេចចិត្តរៀបការឡើយ ប៉ុន្តែរឿងរ៉ាវនៃការលែងលះគ្នាគឺតែងតែមាន នៅក្នុងសង្គមមនុស្សជារឿយៗដោយចៀសមិនផុត។ ទន្ទឹមនឹងនេះដែរនាពេលបច្ចុប្បន្ន សម្រាប់ស្នេហាស្មោះស្ម័គ្រគ្នាដោយមួយទល់នឹងមួយគឺពិតជាពិបាកស្វែងរកខ្លាំងណាស់ វាប្រៀបដូចជាការរាវម្ចុលក្នុងបាតសមុទ្រអីចឹង។ ដោយឡែកខាងក្រោមក៏ជាហេតុផល មួយចំនួនដែលមនុស្សប្រុសស្រីតែងតែប្រកាន់យកដើម្បីសម្រេចចិត្តរៀបការទៅនឹងនរណាម្នាក់ បើទោះបីជាពួកគេមិនទាន់ប្រាកដចិត្តរវាងគ្នា ១០០ភាគរយ។ ១. កុំរៀបការព្រោះខ្លាចថា នឹងមិនបានរៀបការ មនុស្សប្រុសស្រីដែលមានអាយុកាន់ច្រើនតែងតែព្យាយាមខ្វល់ខ្វាយ និងព្រួយបារម្ភខ្លាចមិនអាចស្វែងរកឃើញមនុស្សក្នុងក្តីស្រមៃរបស់ខ្លួន។ ជាពិសេសទៅទៀតពួកគេកាន់តែមានការភ័យខ្លាចថា នៅពេលចាស់ឡើង ពួកគេនឹងអាចរស់នៅពោរពេញទៅដោយភាពឯកាតែម្នាក់ឯង។ ដូច្នោះហើយវាក៏ជាមូលហេតុដែលនាំឲ្យពួកគេត្រូវសម្រេចចិត្តរៀបការជាមួយនឹងនរណាម្នាក់ដែលពួកគេគិតថាជាគូព្រេងតែម្តង បើទោះបីជាមិនទាន់ដឹងចិត្តថ្លើមគ្នាច្បាស់ក៏ដោយ។ ២. កុំរៀបការព្រោះចង់បញ្ឈឺរចិត្តសង្សារចាស់របស់ខ្លួន មូលហេតុមួយនេះគឺកំពុងតែពេញនិយមយ៉ាងខ្លាំងនៅក្នុងសម័យថ្មី ព្រោះថាមានមនុស្សប្រុសស្រីច្រើនណាស់ដែលមានការឈឺចាប់ដោយសារសង្សាររបស់ខ្លួនរហូតធ្វើឲ្យពួកគេសម្រេចចិត្តភ្លាមៗពេលកំពុងតែក្តៅក្រហាយចិត្តក្នុងការរៀបការជាមួយអ្នកផ្សេង។ ៣. កុំរៀបការព្រោះលង់លើរូបសម្បត្តិរបស់គេតែម្យ៉ាង នរណាក៏មានការស្រឡាញ់ចូលចិត្តជាមួយភាពស្រស់ស្អាត សង្ហារបស់មនុស្សនៅជុំវិញខ្លួនដែរ ប៉ុន្តែកត្តាបែបនេះតែម្យ៉ាងក៏មិនមានជាមូលហេតុគ្រប់គ្រាន់សម្រាប់យើងក្នុងការសម្រេចចិត្តនោះដែរ។ ដោយហេតុថាការរួមរស់នៅជាមួយគ្នាជាលក្ខណៈស្វាមីភរិយាបានយូរអង្វែង វាត្រូវពឹងផ្អែកទៅលើចរិយាសម្បត្តិ និងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀតផងដែរ។…

Cover Setbo
ដើរកម្សាន្ត

ស្ទូចត្រីបណ្តើរ ទទួលទានអាហារបែបស្រុកស្រែបណ្តើរ ថែមទាំងមានអាងហែលទឹកកម្សាន្តសប្បាយ ជាមួយនឹងរមណីយដ្ឋានសិត្យូបើកថ្មី!

ចង់ប្តូរបរិយាកាសថ្មី សម្រាកលំហែកាយឆ្ងាយពីទីក្រុងដ៏អ៊ូអរ តែមិនសូវមានពេលវេលាទៅណាឆ្ងាយ ពេលនេះមិនពិបាកទៀតនោះទេ ដោយទីកន្លែងកម្សាន្តបើកថ្មីមួយកន្លែងក្បែរទីក្រុងភ្នំពេញ នឹងផ្តល់អារម្មណ៍ស្រស់ស្រាយដល់អ្នកដែលមកកម្សាន្តនោះគឺ « រមណីយដ្ឋាន បងប្អូនសិត្បូ »។ « រមណីយដ្ឋាន បងប្អូនសិត្បូ» គឺជារមណីយដ្ឋានកែច្នៃទៅជាកន្លែងបែបធម្មជាតិមួយកន្លែង ដែលផ្តល់ខ្យល់អាកាសបរិសុទ្ធ មានសួនផ្កាសួនដំណាំ មានកញ្ចុះស្បូវ សម្រាប់សម្រាកលំហែកាយទទួលទានអាហារបែបស្រុកស្រែឆ្ងាញ់ៗ មានកន្លែងស្ទួចត្រីកម្សាន្ត ថែមទាំងមានអាងហែលទឹកសំរាប់មនុស្សធំ និងកូនក្មេងផងដែរ។ គួរឱ្យដឹងផងដែរថា « រមណីយដ្ឋាន បងប្អូនសិត្បូ» បានចាប់បើកដំណើរការហើយដើម្បីស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ដោយរមណីយដ្ឋាននេះ មានទីតាំងនៅភូមិកំពង់ព្រីង ឃុំសិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល តែ១៥នាទីពីក្រុងតាខ្មៅ…

Cover VN Coffee
តោះញ៉ាំ

ជាតិនិយមពិតៗ វៀតណាមគាំទ្រផឹកតែកាហ្វេក្នុងស្រុក ​រហូតកាហ្វេប្រេនល្បីៗបាស់ជើងអស់

យើងបានដឹងរួចមកហើយថា  វៀតណាម ​គឺជាប្រទេសអាស៊ីមួយដែលល្បីថាមានកាហ្វេឆ្ងាញ់ជាងគេ ​និងឈរជើងលំដាប់លេខ២ នៅលើពិភពលោកផងដែរ ​នោះដោយសារតែបច្ចេកទេសដាំដុះ  លីង និងឆុងកាហ្វេពិសេសឆ្ងាញ់ពិសានោះតែម្តង ​គ្រាន់តែកាហ្វេវៀតណាមចាស់ ​និងជូរជាងកាហ្វេប្រទេសដទៃទៀតឯណោះ ​តែបើនិយាយពីរសជាតិវិញមិនបាច់និយាយ។ បើទោះបីជាប្រទេសវៀតណាមមានឈ្មោះល្បីខាងគ្រាប់កាហ្វេ ​តែប្រទេសនេះនៅតែមានកាហ្វេប្រេនល្បីៗសាកល្បងចូលមកវាយលុយ ​ដោយសារតែពួកគេយល់ថាប្រជាជនដែលចូលចិត្តផឹកកាហ្វេ ​អាចនឹងគាំទ្រកាហ្វេបរទេសពួកគេ  តែមិននឹកស្មានសោះថាកាហ្វេប្រេនៗធំៗដូចជា  Gloria  Jean  បានបាស់ជើងដកថយព្រោះតែភាពខាតបង់ធ្ងន់ ​ឯកាហ្វេលំដាប់ពិភពលោកក៏កំពុងតែមានប្រាក់ចំណេញតិចបំផុតស្ទើរតែរកខ្យល់ដកដង្ហើមមិនបាន ​ដោយសារតែប្រជាជនវៀតណាមនិយមទទួលទានតែកាហ្វេក្នុងស្រុកតែប៉ុណ្ណោះ។ គួរឱ្យដឹងផងដែរថា កាហ្វេវៀតណាម ប្រើគ្រាប់រ៉ូបូស្ដា (robusta) មានរសជាតិចាស់ ជូរ និងកាហ្វេអ៊ីនខ្ពស់ជាងប្រភេទគ្រាប់អារ៉ាប៊ីកា (arabica) ដែលជាប្រភេទគ្រាប់មានរសជាតិស្រាល ហើយជាតិកាហ្វេអ៊ីនក៏ស្រាលមានបម្រើនៅតាមហាងកាហ្វេម៉ាកបរទេស។ មូលហេតុចម្បងដែលធ្វើឱ្យប្រជាជនវៀតណាមនៅតែគាំទ្រផលិតផលក្នុងស្រុក…

1
សេដ្ឋកិច្ច

ដើម្បីកាត់ចិត្តពីនរណាម្នាក់បានលឿនបំផុត អ្នកត្រូវតែធ្វើរឿងទាំងនេះ!

ស្នេហាបានដើរចូលមកក្នុងជីវិតរបស់យើងដោយបាននាំយកនូវរូបភាពនៃសេចក្តីសុខ និងសេចក្តីទុក្ខយ៉ាងច្រើនមកកាន់យើង ប៉ុន្តែមនុស្សនៅលើពិភពលោកនៅតែព្យាយាម ស្វែងរកវាគ្រប់ពេលវេលា។ យ៉ាងណាមិញបើទោះបីជាអ្នក និងគេស្រឡាញ់គ្នាប៉ុណ្ណា ក៏ដោយ ប៉ុន្តែដល់ដំណាក់កាលមួយដែលម្នាក់ៗចាប់ផ្តើមនឿយណាយពីគ្នាទៅហើយនោះរឿងមួយដែលយើងម្នាក់ៗអាចធ្វើបានគឺចែកផ្លូវគ្នា។ ចុះក្រោយពេលសម្រេចចិត្តចែកផ្លូវគ្នា អ្នកត្រូវធ្វើយ៉ាងណា ដើម្បីអាចកាត់ចិត្តចេញពីដៃគូបានលឿនបំផុតទៅ? ១. ទទួលយកការពិត ថ្វីបើអ្នកនៅមានអារម្មណ៍ស្រឡាញ់គេដដែល ប៉ុន្តែបើអ្នកបានសម្រេចចិត្តរួចហើយថាដើរចាកចេញពីគេ អ្នកក៏ត្រូវតែគោរព និងទទួលស្គាល់ហេតុផលនៃការធ្វើបែបនោះរបស់ខ្លួន។ ម្យ៉ាងទៀតអ្នកក៏ត្រូវតែទទួលដឹងពីសកម្មភាព និងទង្វើផិតក្បត់បោកប្រាស់ដែលគេធ្លាប់ធ្វើដាក់អ្នកកន្លងមកផងដែរ។ ២. អានសៀវភៅ ការធ្វើខ្លួនឲ្យរវល់ច្រើន វានឹងជួយធ្វើឲ្យអ្នកអាចបំភ្លេចចោលនូវរាល់រឿងរ៉ាវមួយចំនួនដែលអ្នក និងគេធ្លាប់កសាងជាមួយគ្នា។ ក្នុងនោះផងដែរអំឡុងពេលដែលអ្នកកំពុងតែពិបាកចិត្តខ្លាំង អ្នកក៏មិនត្រូវភ្លេចធ្វើការអានសៀវភៅពង្រីកចំណេះដឹង និងរៀនធ្វើសមាធិឲ្យបានត្រឹមត្រូវ ដើម្បីរំងាប់អារម្មណ៍របស់ខ្លួនឲ្យបានល្អឡើង។   ៣. រៀនរស់នៅម្នាក់ឯង មួយរយៈកន្លងមកអ្នកបានរៀនរស់នៅដោយមានគូគ្រង…

New
សង្គម

ទាំងនេះ ជាទង្វើដែលអ្នកគួរធ្វើជាចាំបាច់ ពេលដែលមិត្តប្រុសខឹងនឹងខ្លួន

មិនថាសម្ព័ន្ធភាពល្អប៉ុនណានោះទេ អ្នកតែងតែមានការឈ្លោះប្រកែកគ្នា និងទាស់សម្តីជាមួយនឹងដៃគូជាញឹកញាប់។ ហើយជាទូទៅការឈ្លោះប្រកែកគ្នាតែងតែធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែមិនល្អរវាងគ្នានឹងគ្នា។ ជាមួយគ្នានោះដែរដើម្បីអាចឲ្យស្ថានភាពនៃការខឹងសម្បារគ្នាទៅវិញទៅមករបស់ភាគីខាងប្រុសមានការថយចុះ តើក្នុងនាមអ្នកជាមិត្តស្រីគួរចាំបាច់ត្រូវធ្វើអ្វីខ្លះអំឡុងពេលនោះ? ១. រក្សាភាពស្ងៀមស្ងាត់ឲ្យគាត់ និស្ស័យរបស់មនុស្សប្រុសគឺមិនសូវចូលចិត្តនិយាយស្តីច្រើន ឬជជែកវេកញែកពីរឿងរ៉ាវដែលខ្លួនបានធ្វើខុសនោះឡើយ។ ហេតុដូច្នោះហើយការទុកពេលវេលាឲ្យគ្នាទៅវិញទៅមកអំឡុងពេលដែលម្នាក់ៗសុទ្ធតែខឹងគ្នាទៅវិញទៅមក គឺជាការល្អដើម្បីឲ្យទាំងសងខាងអាចរំងាប់អារម្មណ៍ និងធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ថាគួរធ្វើយ៉ាងណាបន្តទៅទៀតជាមួយនឹងបញ្ហានោះ។ ២. ចំណាយពេលមើលថែខ្លួនឯង ខណៈពេលដែលអ្នក និងមិត្តប្រុសកំពុងតែខឹងព្រមទាំងមិនចង់និយាយរកគ្នា អ្នកគួរតែយកពេលវេលានោះដើម្បីមើលថែទាំខ្លួនឯងឲ្យបានច្រើនដូចជាសុខភាព រូបសម្រស់ និងរូបរាងរបស់ខ្លួនជាដើម។ ដោយហេតុថាពេលវេលានោះ គឺពិតជាសាកសមខ្លាំង ណាស់សម្រាប់អ្នកខ្លួនឯងក្នុងការព្យាបាល ក៏ដូចជាខ្វល់ខ្វាយពីរឿងរ៉ាវរបស់ខ្លួន។ ជាពិសេសទៅទៀតនោះក៏ជាការបង្ហាញឲ្យឃើញពីការចេះស្រឡាញ់ខ្លួនឯងឲ្យមិត្តប្រុសជាទីស្រឡាញ់បានឃើញផងដែរ។ ៣. អានសៀវភៅ ការអានសៀវភៅគឺជារឿងល្អបំផុតដែលអ្នកគួរតែធ្វើក្នុងពេលមានបញ្ហាឈ្លោះប្រកែកគ្នាជាមួយនឹងមិត្តប្រុស ព្រោះថាសៀវភៅនឹងជួយធ្វើឲ្យផ្លូវចិត្តរបស់អ្នកមានសេចក្តីស្ងប់សុខ។ ទន្ទឹមនឹងនេះដែរប្រសិនបើអ្នកមិនចូលចិត្តអានសៀវភៅនោះទេ អ្នកក៏អាចបើកស្តាប់វីដេអូអប់រំផ្សេងៗដែលមាននៅក្នុងបណ្តេញសង្គមផងដែរ។ ៤.…

២
ទស្សនៈ

កំពូលអាថ៌កំបាំងរបស់មនុស្សប្រុស ដែលមិនធ្លាប់បង្ហាញឲ្យមនុស្សស្រីបានដឹង!

មិនថាមនុស្សប្រុស ឬមនុស្សស្រីតែងតែមានភាពអាថ៌កំបាំងរៀងៗខ្លួន ហើយក៏មិនអាចមាននរណាម្នាក់បានដឹងពីដៃគូរបស់ខ្លួនគ្រប់រឿងរ៉ាវនៃជីវិត និងការគិតរបស់គ្នានោះទេ។ យ៉ាងណាមិញនៅក្នុងថ្ងៃនេះគេហទំព័រក្នុងស្រុករបស់យើង នឹងធ្វើការចែករំលែកប្រិយមិត្តអ្នកអានឲ្យបានដឹងឮ ពីកំពូលអាថ៌កំបាំងមួយចំនួនរបស់មនុស្សប្រុស ដែលតែងតែចូលចិត្តធ្វើដាក់មនុស្សស្រី​ ៖ ១/ មនុស្សប្រុសចូលចិត្តឲ្យមនុស្សស្រីយល់ខុសថាគេគិតស្មោះត្រង់ និងចង់រៀបការជាមួយនឹងនាងដើម្បីនឹងបានគេងជាមួយនឹងនាងបែបក្តៅរោលរាលតែប៉ុណ្ណោះ។ ជាការពិតមនុស្សប្រុសគ្រប់ៗគ្នាតែងតែដឹងច្បាស់ថា សង្សារច្បាស់ជាពុះកព្រ្ជោល ខ្លាំងឡើង បើនាងជឿថា “យើងអាចមានអនាគតរួមគ្នា”។ មនុស្សប្រុសចូលចិត្តប្រើប្រាស់ពាក្យទាំងនេះរហូតជាប់ជាទម្លាប់ “ខ្ញុំជឿថានាងនឹងព្រមមានអីៗជាមួយនឹងខ្ញុំ បើខ្ញុំប្រាប់នាងថា ខ្ញុំគិតចង់រៀបការជាមួយនឹងនាងក្នុងថ្ងៃខាងមុខ”។ ២/ នៅពេលសេពគប់គ្នា មនុស្សស្រីតែងតែនិយាយប្រាប់ពីអ្វីដែលនាងចង់បាន ហើយនៅពេលដែលមនុស្សប្រុសចាប់ផ្តើមធ្វើតាមពាក្យសម្តីរបស់នាង នោះប្រាកដណាស់ថានាងនឹងរៀបចំក្រាលកន្លែងដេកឲ្យជាស្រេចសម្រាប់មនុស្សប្រុស។ តែយ៉ាងណាមិញនៅពេលដែលពេលវេលាចេះតែដើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ វានឹងបង្ហាញឲ្យនាងឃើញកាន់តែច្បាស់ថា តាមការពិតទៅរឿងចិញ្ចៀនរៀបការដែលនាងធ្លាប់ស្រមៃហាក់បីដូចជាមិនដែលលេចចេញជារូបរាងពិតប្រាកដម្តងណាឡើយ។ ៣/ មនុស្សប្រុសមានស្ទីលច្រើនសឹងអី ផ្ទះធំស្អាត…

5
សង្គម

ទស្សនៈមួយចំនួន ដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហា!

កើតមកជាមនុស្សក្នុងលោក មិនថាប្រុស ឬស្រីតែងតែមានដៃគូជីវិតដោយចៀសមិនផុត ប៉ុន្តែក៏មានអ្នកខ្លះអាចស្វែងរកឃើញនូវដៃគូជីវិតដែលស្រឡាញ់ និងយកចិត្តទុកដាក់ ឲ្យគ្នាទៅវិញទៅមកបានយ៉ាងល្អ។ ចំណែកឯអ្នកខ្លះទៀតក៏បានត្រឹមតែរស់នៅក្នុងអាងទឹកភ្នែក និងទទួលរងនូវអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំពីមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ។ ដោយឡែកនៅក្នុងថ្ងៃនេះពីខាងគេហទំព័រក្នុងស្រុកក៏ចង់បង្ហាញប្រិយមិត្តអ្នកអានពីទស្សនៈមួយចំនួនដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហ៍ដូចខាងក្រោមនេះ។ ១/ មនុស្សស្រីតែងតែគិតថា ឲ្យគេឧស្សាហ៍តាមដានការផុស like comment លើរូបភាពរបស់ខ្លួន និងឆាតមកសួរសុខទុក្ខ គឺមានន័យថា “គេកំពុងតែលួចស្រឡាញ់ខ្លួនហើយ” ជាការពិត មនុស្សប្រុសស្រីត្រូវការមានទំនាក់ទំនងរាប់អានគ្នាដោយខានមិនបាន។ ហេតុដូច្នេះ មិនប្រាកដនោះទេថា ឲ្យតែគេ like comment និងឆាតមកកាន់អ្នកជារឿយៗមានន័យថាបុរសម្នាក់នោះកំពុងតែស្រឡាញ់អ្នកអស់ពីចិត្តពីថ្លើមឡើយ។ ២/ មិនថាជាប្តី ឬជាសង្សារឲ្យតែគេហ៊ានដាក់ In Relationship និងផុសរូបថតជាមួយអ្នកមានន័យថា…