
១៣ ហេតុការណ៍សំខាន់ៗ គួរឱ្យភ្ញាក់ផ្អើលបំផុត វាពិបាកជឿថានេះគឺជាការពិត
មិនថាអ្នកយល់ដឹងច្រើនប៉ុណ្ណាទេ មានរឿងខ្លះអ្នកក៏មិនធ្លាប់គិតដល់ដែរ។ យោងតាមគេហទំព័រ Bright Side បានរកឃើញហេតុការណ៍គួរឱ្យចាប់អារម្មណ៍ និងមិនបានរំពឹងទុកផ្សេងៗគ្នាដែលពិតជាធ្វើឱ្យអ្នកភ្ញាក់ផ្អើល។ – សត្វកន្លាតអាចរស់នៅបានរាប់សប្តាហ៍ដោយដាច់ក្បាលរហូតដល់ពួកវាឃ្លានស្លាប់។ – ស្ត្រីជាមធ្យមចំណាយពេល ១៧ ឆ្នាំនៃជីវិតរបស់ពួកគេលើរបបអាហារ។ – មនុស្សចំណាយពេលច្រើនអង្គុយលើបង្គន់រាល់សប្តាហ៍ជាងការធ្វើលំហាត់ប្រាណ។ លើសពីនេះទៅទៀតយើងចំណាយពេល ១,៤ ឆ្នាំនៅលើបង្គន់ក្នុងកំឡុងពេលពេញមួយជីវិត។ – ថនិកសត្វដាច់ពូជមួយចំនួននៅតែមានជីវិតនៅពេលដែលប្រាសាទពីរ៉ាមីតអេហ្ស៊ីបកំពុងត្រូវបានសាងសង់។ © depositphotos – សត្វឃ្មុំមួយក្បាលអាចខាំឃ្មុំមួយក្បាលទៀត។ ពួកវាអាចខាំឃ្មុំដែលនៅតំបន់ផ្សេងមួយទៀតប្រសិនបើពួកវាវាយប្រហារ។ ស្តេចឃ្មុំអាចខាំគូប្រជែង និងស្តេចឃ្មុំដទៃទៀតឱ្យងាប់ទោះបីពួកវាទើបតែពេញវ័យ។ – ម៉ាស៊ីនលក់ស្វ័យប្រវត្តិបានសម្លាប់មនុស្សច្រើនជាងត្រីឆ្លាមសម្លាប់មនុស្សទៅទៀត។ – អាហារនៅលើយន្តហោះមិនមានរសជាតិឆ្ងាញ់ទេព្រោះក្លិន និងរសជាតិរបស់យើងថយចុះច្រើនក្នុងពេលហោះហើរដោយសារតែសម្ពាធទាប និងស្ងួត។…











