មិនថាអ្នកយល់ដឹងច្រើនប៉ុណ្ណាទេ មានរឿងខ្លះអ្នកក៏មិនធ្លាប់គិតដល់ដែរ។
យោងតាមគេហទំព័រ Bright Side បានរកឃើញហេតុការណ៍គួរឱ្យចាប់អារម្មណ៍ និងមិនបានរំពឹងទុកផ្សេងៗគ្នាដែលពិតជាធ្វើឱ្យអ្នកភ្ញាក់ផ្អើល។
– សត្វកន្លាតអាចរស់នៅបានរាប់សប្តាហ៍ដោយដាច់ក្បាលរហូតដល់ពួកវាឃ្លានស្លាប់។
– ស្ត្រីជាមធ្យមចំណាយពេល ១៧ ឆ្នាំនៃជីវិតរបស់ពួកគេលើរបបអាហារ។
– មនុស្សចំណាយពេលច្រើនអង្គុយលើបង្គន់រាល់សប្តាហ៍ជាងការធ្វើលំហាត់ប្រាណ។ លើសពីនេះទៅទៀតយើងចំណាយពេល ១,៤ ឆ្នាំនៅលើបង្គន់ក្នុងកំឡុងពេលពេញមួយជីវិត។
– ថនិកសត្វដាច់ពូជមួយចំនួននៅតែមានជីវិតនៅពេលដែលប្រាសាទពីរ៉ាមីតអេហ្ស៊ីបកំពុងត្រូវបានសាងសង់។

– សត្វឃ្មុំមួយក្បាលអាចខាំឃ្មុំមួយក្បាលទៀត។ ពួកវាអាចខាំឃ្មុំដែលនៅតំបន់ផ្សេងមួយទៀតប្រសិនបើពួកវាវាយប្រហារ។ ស្តេចឃ្មុំអាចខាំគូប្រជែង និងស្តេចឃ្មុំដទៃទៀតឱ្យងាប់ទោះបីពួកវាទើបតែពេញវ័យ។

– ម៉ាស៊ីនលក់ស្វ័យប្រវត្តិបានសម្លាប់មនុស្សច្រើនជាងត្រីឆ្លាមសម្លាប់មនុស្សទៅទៀត។
– អាហារនៅលើយន្តហោះមិនមានរសជាតិឆ្ងាញ់ទេព្រោះក្លិន និងរសជាតិរបស់យើងថយចុះច្រើនក្នុងពេលហោះហើរដោយសារតែសម្ពាធទាប និងស្ងួត។
– ក្មេងអាយុ ៤ ឆ្នាំជាមធ្យមសួរសំណួរជិត ៤០០ សំនួរក្នុងមួយថ្ងៃ។

– មនុស្សចែករំលែក ៥០ ភាគរយនៃ DNA របស់ពួកគេជាមួយចេក។
– ក្នុងចំណោមប្រជាជនទាំងអស់ក្នុងប្រវត្តិសាស្ត្រដែលមានអាយុ ៦៥ ឆ្នាំ ពាក់កណ្តាលនៃពួកគេកំពុងរស់នៅក្នុងពេលបច្ចុប្បន្ននេះ។

– ទំងន់សរុបរបស់ស្រមោចទាំងអស់នៅលើផែនដីគឺអាចប្រៀបធៀបទៅនឹងទំងន់សរុបរបស់មនុស្សទាំងអស់នៅលើភពផែនដីដែរ។
– ៩០% នៃចំនួនប្រជាជនពិភពលោករស់នៅអឌ្ឍគោលខាងជើង។
– ដំបូងឡើយវិស្វករហ្វេសប៊ុកចង់ដាក់ប៊ូតុង “Like” ជាប៊ូតុង “ Awesome” ។

ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside

