ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

KNONGSROK
សម្រង់

ពិភពលោកនេះកាចសាហាវបន្តិចហើយ នៅពេលដែលអ្នកស្លូតពេក គេនឹងដើរខ្សែលើអ្នក!!!

ពិភពលោកនេះកាចសាហាវបន្តិចហើយ នៅពេលដែលអ្នកស្លូតពេក គេនឹងដើរខ្សែលើអ្នក។ នៅពេលដែលអ្នកមិនសូវមាត់ក គេនឹងថាអ្នកល្ងង់។ នៅពេលដែលអ្នកឆ្លាតពេក គេនឹងប្រើគ្រប់វិធីដើម្បីយកឈ្នះអ្នក ឬប្រើប្រាស់អ្នកដើម្បីផលប្រយោជន៍គេ។ នៅពេលដែលអ្នកដើរផ្លូវខុសពីគេ គេនឹងរើសអើងអ្នក។ បញ្ហាទាំងនោះនឹងធ្វើឲ្យអ្នកកាន់តែខ្លាចសង្គមបែបនេះ កាន់តែមានអារម្មណ៍ថាស្អប់មនុស្សទាំងអស់ ហើយក៏កាន់តែផ្តាច់ការទំនាក់ទំនងពីមនុស្សទាំងនោះបន្តិចម្តងៗ។ វាប្រៀបដូចជាពពកខ្មៅ ដែលចាប់ផ្តើមបាំងនៃពន្លឺជីវិតអ្នក រហូតដល់ថ្ងៃមួយអ្នកស៊ាំនឹងភាពឈឺចាប់ ហើយចាត់ទុកការឈឺចាប់នោះជាសេចក្តីសុខ… ហើយក៏សម្រេចចិត្តរស់ក្រោមពពកខ្មៅនោះរហូត។ ដូចពាក្យដែលគេនិយាយថា បើរឿងនោះមិនទាន់កើតលើអ្នកទេ អ្នកក៏មិនមានអារម្មណ៍ថាឈឺចាប់ដែរ… អ្នកសាកស្រមៃទៅ ថាបើមានគេយកកាំបិតមួយមកចាក់ចំបេះដូងអ្នក តើអ្នកនឹងមានអារម្មណ៍ថាវាឈឺដល់កម្រិតណា? ដូច្នេះកុំបាច់ខឹង ឬស្អប់នៅពេលដែលខ្ញុំផ្លាស់ប្តូរខ្លួនឯងទៅមនុស្សថ្មី! ហើយក៏មិនចាប់ស្តាយក្រោយ ហើយក៏រិតតែមិនចាំបាច់និយាយថានឹកខ្ញុំពីមុនដែរ។ ខ្ញុំលែងដូចពីមុន វាជាជម្រើសរបស់ខ្ញុំ ព្រោះថាពិភពលោកនេះកាចសាហាវណាស់… មនុស្សដែលយើងធ្លាប់តែទុកចិត្ត ក៏អាចក្បត់យើង……

KNONGSROK
គ្រួសារ

សុំទោសប្រពន្ធសម្លាញ់ ដែលបង​តែងតែទុកអូនចោល ព្រោះតែការងារ!!!

សុំទោសប្រពន្ធសម្លាញ់ ដែលបង​តែងតែ …!! សុំទោសអូន បងដឹងថា មួយរយៈហ្នឹង បងមិនសូវមានពេលសម្រាប់អូន សុំទោសដែលខកខាន មិនសូវបានបាយទឹកជាមួយអូន សុំទោស ដែលបងតែងតែ ធ្វើឱ្យអូនអន់ចិត្ត គិតច្រើន ខ្វាយខ្វល់ ព្រួយបារម្ភ ទាំងយប់ទាំងថ្ងៃ សុំទោស ដែលពេលខ្លះ និយាយស្ដី មិនបានពីរោះ ផ្អែមល្ហែមដាក់អូន តែបងសង្ឃឹមថាអូននឹងយល់ ហើយមិនស្អប់ មិនខឹងនឹងបង។ កាលយើងនៅជាសង្សារ​ បងមានពេលសម្រាប់អូនច្រើន តែពេលនេះវាមិនដូចមុនទេ បងមិនមែនគិតត្រឹមអូននោះទេ តែបងគិតដល់អនាគតអូន និងអនាគតកូនយើងទៀត ដូច្នេះហើយ ទើបបងត្រូវបន្ថែមការងារ…

KNONGSROK
មិត្តអ្នកអាន

ស្រីៗគួរដឹងពីខ្លួនឯង! ធាតុពិតនៃមនុស្សស្រី តែងតែប្រែប្រួលទៅតាមវ័យ

សូមបកប្រែគំនិតមួយ និង សូមអភ័យទោសពីបងប្អូននារី ! -នៅពេលមានអាយុពី ១៥ ដល់ ១៨ នារីដូចជាស្រុកចិន ( សម័យកុម្មុយនីស្តតឹងតែង ) : រីកធំលឿន មានសក្តានុពលច្រើន តែមិនបើកចំហ ។ -នៅពេលមានអាយុពី ១៨ ដល់ ២១ នារីប្រៀបដូចជាទ្វីបអាហ្វ្រិក ឬ អូស្ត្រាលី : គេស្រាវជ្រាវរកឃើញពាក់កណ្តាល ពាក់កណ្តាលនៅអាថ៌កំបាំង និង ស្អាតជាធម្មជាតិ -នៅពេលមានអាយុពី ២១ ដល់…

Diogo Dalot AC Milan Man Utd F365
កីទ្បា

គ្រូបង្វឹក AC Milan ថា​ពេញ​ចិត្ត​ទម្រង់​លេង Dalot តែ​ទិញផ្ដាច់កុងត្រាខ្ចី​ជើងឬយ៉ាងម៉េច​នោះអត់ដឹងទេ

Diogo Dalot បាន​អភិវឌ្ឍន៍ខ្លួន​ក្លាយ​ជា​កីឡាករសំខាន់​របស់ AC Milan ក្នុង​ជម្រើស​ដំបូង១១នាក់ក្រោយ​ចាកចេញ​ពី Man Utd ក្នុង​កុងត្រាខ្ចី​ជើង​ហើយ​គ្រូបង្វឹកលោក Stefano Pioli បាន​និយាយ​ថាអនាគតរបស់​កីឡាកររូបនេះ​នឹងសម្រេច​នៅ​ពេល​ក្រោយ ខណៈលោក​ពេញ​ចិត្ត​ការ​ប្រឹងប្រែងរបស់កីឡាករវ័យក្មេងរូបនេះ។ និយាយអំពីអនាគតរបស់ Diogo Dalot គ្រូបង្វឹករបស់ក្លឹប AC Milan លោក Stefano Pioli បាននិយាយថា៖“ យើងពិតជារីករាយជាមួយនឹងការបង្ហាញទម្រង់លេងរបស់គាត់និងវិធីដែលគាត់បានអភិវឌ្ឍជាកីឡាករម្នាក់”។ “វាជាការងាររបស់ខ្ញុំដែលត្រូវផ្តោតលើ Serie A និង Europa League ។ វាមិនមែនជារឿងដែលខ្ញុំត្រូវសំរេចថាតើអនាគតរបស់គាត់យ៉ាងម៉េចទេ…

KNONGSROK
គ្រួសារ

ត្រូវចាំថា មិនថាជាសង្សារ ឬប្ដីប្រពន្ធនោះទេ តែចំពោះមនុស្សដែលយើងស្រឡាញ់ នៅពេលដែលយើងគោរពគាត់ គាត់ក៏គោរពយើងដូចគ្នា …

ខ្ញុំមិនដឹងថា មិត្តភក្តិ និងអ្នកក្បែរខ្លួនខ្ញុំគិតបែបណាទេ តែវាជាសំណួរដែលខ្ញុំតែងតែឮពួកគាត់សួរនាំ គ្រប់ពេលពាក់ព័ន្ធនឹងសង្សារបស់ខ្ញុំ។ – ពេលចេញក្រៅ ឬមានកម្មវិធីជប់លៀងជួបជុំផ្សេងៗ ខ្ញុំតែងតែបណ្ដើរសង្សាររបស់ខ្ញុំទៅជាមួយ បេលនោះមិត្តរបស់ខ្ញុំសួរថា ” អ្ហែង!នាំសង្សារមកចឹង ហើយអ្ហែងចង់ចេញទៅណាផ្សេងម៉េចកើត?” ខ្ញុំក៏ឆ្លើយថា ” ទៅណាមានគាត់បណ្ដើរគឺគ្រប់គ្រាន់ហើយ វាជាសេចក្ដីសុខរបស់ខ្ញុំ ចុះចាំបាច់អីទៅរកក្ដីសុខផ្សេងទៀត? ទៅណាមកណា ខ្ញុំទេដែលជាអ្នកខ្លាចគាត់មិនទៅជាមួយ ព្រោះគាត់រវល់ការងារគាត់ច្រើនណាស់”។ – ពេលសង្សារខ្ញុំចេញក្រៅញុំាអីជួបជុំពួកម៉ាក់ ក៏មានយប់ខ្លះ គាត់ទៅ ​Pub ឬClub តែខ្ញុំមិនបានទៅជាមួយ មិត្តភក្តិរបស់ខ្ញុំក៏និយាយថា ” ថីអ្ហែងមិនទៅជាមួយ បណ្ដោយឱ្យនាងទៅជាមួយមិត្តភក្តិ…

KNONGSROK
មិត្តអ្នកអាន

មនុស្សគ្រប់គ្នា សុទ្ធតែមានភាពអាត្មានិយម គ្រាន់តែតិច និងច្រើន

តាំងពីដើមមក ខ្ញុំតែងគិតថាខ្លួនឯងគ្មានទេភាពអាត្មានិយម ព្រោះខ្ញុំមិនដែលចង់ចាញ់ឈ្នះ ឬយកប្រៀបលើអ្នកណា មានតែគេខ្សែលើខ្ញុំ ហើយក៏មានតែខ្ញុំដែលតែងតែលះបង់ឱ្យគេ។ រហូតមកដល់ពេលនេះ ខ្ញុំដឹងថាការពិតទៅ ក្នុងចិត្តខ្ញុំក៏មានភាពអាត្មានិយមត្រង់ចំណុចខ្លះ អាត្មានិយមក្នុងរឿងខ្លះដែរ ដូចពេលនេះ គឺអាត្មានិយមព្រោះតែរឿងស្នេហា។ រយៈពេលដែលស្គាល់មនុស្សម្នាក់វាជិត១០ឆ្នាំហើយ ហើយតាំងពីដើមមក គឺយើងជាមិត្តល្អបំផុតនឹងគ្នា ក្នុងចិត្តខ្ញុំទុកគេត្រឹមតែជាមិត្ត តែទង្វើគេចំពោះខ្ញុំ គឺល្អលើសពីមិត្តទៅទៀត។ រហូតដល់រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ យើងក៏បែកគ្នាទៅ យូរៗក៏កាន់តែឆ្ងាយពីគ្នា ខ្ញុំក៏អត់ដឹងថាមកពីមូលហេតុអ្វីដែល តែខ្ញុំដឹងថាគេស្រឡាញ់ខ្ញុំ គេធ្វើគ្រប់យ៉ាងដើម្បីខ្ញុំច្រើនណាស់ តែខ្ញុំគ្មានភាពច្បាស់លាស់នឹងគេទេ ព្រោះគិតថា ទុកគេត្រឹមតែជាមិត្តតែប៉ុណ្ណោះ។ បើទោះជាមានអ្នកណាសួរខ្ញុំ ក៏ខ្ញុំនៅតែឆ្លើយថាខ្ញុំអត់បានស្រឡាញ់គេទេ គេជាមិត្តល្អរបស់ខ្ញុំ ហើយគេក៏ជាមនុស្សដែលល្អបំផុតក្នុងចិត្តរបស់ខ្ញុំដែរ។ ម្យ៉ាងវិញទៀត…

KNONGSROK
សម្រង់

មនុស្សខ្ញុំពេលខឹង មិនចូលចិត្តស្រែកឡូឡាទេ ហើយពេលដែលស្អប់ ខ្ញុំសុខចិត្តដើរចេញ មិននៅនាំតែខ្លួនឯងកាន់តែក្ដៅក្រហាយនោះឡើយ

អាចនិយាយបានថា ចរិតមួយនេះល្អ តែវាក៏ជាចរិតដែលយ៉ាប់ ពិបាកនឹងផ្គាប់ផងដែរ។ មនុស្សដែលពេលខឹង ឬអន់ចិត្ត មិនចូលចិត្តនិយាយអ្វីច្រើន មិនចេះបកស្រាយ គឺជាប្រភេទមនុស្សដែលពិបាកយល់ចិត្តបំផុតហើយ ហើយម្នាក់នោះគឺជាខ្ញុំនេះហើយ។ មនុស្សខ្ញុំមិនថាខឹង ឬអន់ចិត្តនឹងអ្នកណាទេ គឺខ្ញុំអត់ចូលចិត្តនិយាយខ្លាំងៗ ឬស្រែករករឿងនោះឡើយ គឺសុខចិត្តសម្ងំស្ងៀមស្ងាត់ មិនចូលចិត្តនិយាយច្រើនទេ។ ហើយបើពេលដែលខ្ញុំស្អប់នរណាម្នាក់ ក៏អត់ចេះទៅរករឿងឈ្លោះ បង្កបញ្ហាអ្វីនឹងគេដែរ សុខចិត្តដើរចេញ ទីណាមានគេ ទីនោះគ្មានខ្ញុំ មិនមែនខ្ញុំខ្លាចគេទេ គឺខ្ញុំខ្ពើមឃើញមុខ ខ្ពើមជ្រលក់ជាមួយ មិនចង់ពាក់ព័ន្ធឡើយ។ ខ្ញុំក៏ដឹងដែរថា ខ្ញុំជាមនុស្សពិបាកយល់ចិត្ត ពិបាកផ្គាប់ចិត្តបំផុត តែខ្ញុំក៏មិនដែលឱ្យនរណាម្នាក់មកផ្គាប់ ឬធ្វើអ្វីដើម្បីតម្រូវចិត្តខ្ញុំដែរ ក៏រឹតតែមិនចេះបញ្ជាឱ្យគេធ្វើអ្វីៗដើម្បីខ្ញុំ…

KNONGSROK
គ្រួសារ

ខ្ញុំប្រហែលជាកូនអកត្តញ្ញូ ដែលព្រម និងគាំទ្រ ហើយក៏ជម្រុញឱ្យឪពុកម្ដាយលែងលះគ្នា!!!

ខ្ញុំប្រហែលជាកូនអកត្តញ្ញូ ដែលព្រម និងគាំទ្រ ហើយក៏ជម្រុញឱ្យឪពុកម្ដាយលែងលះគ្នា … ប៉ុន្តែខ្ញុំពិតជាគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះនោះទេ ព្រោះជាង៣០ឆ្នាំមកនេះ ម៉ាក់គ្រាំចិត្តគ្រប់គ្រាន់ហើយ​ ហើយរហូតដល់ពេលដែលខ្ញុំធំដឹងក្ដី អ្វីដែលខ្ញុំឃើញច្រើនបំផុតនោះគឺ ភាពហត់នឿយទាំងកាយ និងចិត្តរបស់ម៉ាក់ ដែលគាត់ជាមនុស្សស្រីសោះ តែគាត់រ៉ាប់រងបន្ទុកគ្រួសារជំនួសឪពុករបស់ខ្ញុំទៅវិញ ចំណែកឪពុករបស់ខ្ញុំ ជាមនុស្សប្រុសមួយទាំងមូល ជាមេគ្រួសារ ជាបង្គោលគ្រួសារ តែអ្វីដែលគាត់ធ្វើគឺ ធ្វើជាបន្ទុក បន្ថែមតែបញ្ហា ភាពស្មុគស្មាញ និងការបំផ្លិចបំផ្លាញ ហើយឱ្យម៉ាក់ជាអ្នកដោះស្រាយឱ្យតាមក្រោយ … នេះឬ ឈ្មោះថាមនុស្សប្រុស ជាមេគ្រួសារ? ជាប្ដី? ជាឪពុក? តាំងពីដឹងក្ដីមកនេះ ខ្ញុំសួរចោទជាសំណួរឱ្យខ្លួនឯងរហូតទាក់ទងនឹងគ្រួសារមួយនេះ…

KNONGSROK
គ្រួសារ

១០ចំណុចខ្លីៗដែលបញ្ជាក់ថា អ្នកបានក្លាយជាមនុស្សម្នាក់ដែលចាស់ចិត្តចាស់គំនិត ស្គាល់ន័យជីវិតច្បាស់ហើយ

ដល់ពេលមួយ ដែលអ្នកចាស់ចិត្ត ចាស់គំនិត ចាស់ទុំគ្រប់គ្រាន់ អ្នកនឹងយល់ថា ការពិតទៅការប្រើជីវិតរស់នៅប្រចាំថ្ងៃដែលអ្នកបានប្រើកន្លងមកនេះ គឺអ្នកបានបង្ហិនពេលវេលាចោលច្រើនណាស់ ជាមួយនឹងរឿងដែលអត់ប្រយោជន៍ទាំងនេះ ហើយពេលនោះ អ្នកនឹងចាប់ផ្ដើម កែប្រែខ្លួនឯងសាជាថ្មីបន្តិចម្ដងៗ សូម្បីតែអ្នកខ្លួនឯង ក៏មិនដឹងថា តើអ្នកអាចធ្វើបានដោយរបៀបណាដែរ? ចំណុចទាំង១០ខាងក្រោមនេះហើយ ដែលបញ្ជាក់ថា អ្នកចាស់ទុំ ចេះគិតបានច្រើនហើយ ព្រោះអ្នកនឹងយលល់ថា ៖ ១. ការឈ្លោះប្រកែក ឬប្រកាន់មនុស្សមួយចំនួន គឺវាជារឿងដែលអត់ប្រយោជន៍បំផុត។ ២. ការដែលឆេវឆាវ ឆាប់ខឹង ឬក៏ក្ដៅក្រហាយច្រើន អ្នកនឹងគ្មានក្ដីសុខទេ។ ៣. ការដែលចាំតែទើស ឬច្រណែននឹងអ្នកដទៃ…

0_GettyImages 1184489852 1200x630
កីទ្បា

Man Utd គ្រោង​តកុងត្រាឲ្យ​លោក Ole ឆាប់ៗនេះ!បន្ថែម​ប្រាក់ឈ្នួលប្រចាំ​ឆ្នាំ​៩លានផោន

លោក Ole Gunnar Solskjaer នឹងទទួលបានរង្វាន់ធំមួយគឺកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីដែលមានតម្លៃប្រាក់​ឈ្នួល៩ លានផោនក្នុងមួយឆ្នាំដើម្បីបន្តការកាន់កាប់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Man United បន្តនា​ពេល​អនាគត។ ប្រភព​បាន​ឲ្យ​ដឹង​ថាកិច្ចព្រមព្រៀងនេះនឹងមានទំហំធំជាងកិច្ចព្រមព្រៀងបច្ចុប្បន្ន ដែលទទួលបានប្រាក់ឈ្នួល ៧ លានផោនក្នុងមួយឆ្នាំហើយ​ផុត​កំណត់​នៅឆ្នាំ២០២២។ បច្ចុប្បន្ន United កំពុងពិភាក្សាលើកិច្ចព្រមព្រៀងថ្មីជាមួយ Ole ហើយការពិភាក្សាដើម្បីបញ្ចប់កិច្ចសន្យាថ្មីរបស់គាត់ក៏ “ជិតមកដល់ហើយ” ដែរ។ Solskjaer បានក្លាយជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ក្លឹបចាប់តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីបំពេញការងារគួរឱ្យចាប់អារម្មណ៍ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នក្រោយការចាកចេញរបស់លោក Jose Mourinho ។ លោកបានជួយក្លឹបឱ្យរីកចម្រើនដោយក្លាយ​ជា​ក្លិប​ខ្លាំងលំដាប់ទី ៣ ក្នុងលីគកំពូលអង់គ្លេសក្នុងរយៈពេល២ ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនទាន់បានឈ្នះពាន​រង្វាន់ណាមួយនៅក្លឹបនៅឡើយទេ៕

KNONGSROK
សង្គម

ឈ្លោះគ្នាល្មមៗបានហើយ ព្រោះមានអ្នកទី៣ច្រើនណាស់ ដែលកំពុងតែរង់ចាំឱកាសចូលមកជំនួសតំណែង

ទទួលស្គាល់ថា គូស្នេហ៍ណា ឬប្ដីប្រពន្ធណា ក៏មានការឈ្លោះទាស់គ្នាដែរ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវធ្វើជាគូស្នេហ៍ដែលឆ្លាត ទោះឈ្លោះគ្នា ខឹងគ្នា អន់ចិត្តនឹងគ្នាយ៉ាងណាក៏ដោយ ក៏កុំបែកគ្នាឱ្យសោះ ឈ្លោះទាស់បាន តែហាមស្ងៀមស្ងាត់មិននិយាយគ្នា ជាពិសេសគឺ ហាមនិយាយពាក្យបែកខណៈពេលដែលកំពុងតែខឹង។ ត្រូវចាំគូដែលឈ្លោះគ្នា ទើបជាគូដែលមានការស្រឡាញ់ និងមោសញ្ចេតនាចំពោះគ្នា បើមិនឈ្លោះ ជីវិតស្នេហាក៏មិនមានការប្រទាក់ក្រឡា ប្រៀបដូចអាហារ គឺត្រូវតែបន្ថែមគ្រឿងដើម្បីឱ្យកាន់តែឆ្ងាញ់ ចំណែកស្នេហាវិញ ក៏ត្រូវការការឈ្លោះ ទាស់ទែង រករឿង ខឹង ងរងក់ អន់ចិត្តនឹងគ្នាដែរ ព្រោះចំណុចទាំងនេះគឺសុទ្ធតែជាគ្រឿងផ្សំ ក៏ជាសិល្បៈនៃការស្រឡាញ់ផងដែរ។ ប៉ុន្តែទោះឈ្លោះយ៉ាងណាក៏ដោយ កុំបណ្ដោយឱ្យមានគម្លាតរវាងអ្នកទាំងពីរ…

KNONGSROK
សង្គម

រឿង៣ ដែលមនុស្សស្រីមិនគួរនិយាយ សម្រាប់ឆ្នាំថ្មី!

បើចង់ឱ្យជីវិតខ្លួនឯងបានល្អប្រសើរ រីករាយច្រើនជាងឆ្នាំចាស់ ង្នកត្រូវផ្លាស់ប្ដូរនូវទម្លាប់ ក៏ដូចជាចិត្តគំនិតជាប្រចាំរបស់អ្នកជាមុនសិន។ លើសពីនេះ ក៏មានរឿង៣យ៉ាងដែលអ្នកមិនគួរនិយាយនោះឡើយ បើចង់ឱ្យខ្លួនឯង និងគ្រួសារបានរីករាយ សប្បាយចិត្តក្នុងឱកាសឆ្នាំថ្មីនេះ។ ១. កុំនិយាយដើមអ្នកដទៃ មនុស្សឆ្លាត ពូកែ គេមិនដែលចំណាយពេលទៅនិយាយដើមអ្នដទៃនាំខាតបេលនោះឡើយ។ លើសពីនេះ ការនិយាយដើមគេ ទោះយ៉ាងណាវាក៏បង្ហាញថា យើងនេះចេះដឹងរឿងគេ គិតខ្វល់តែរឿងគេ ចំណាយពេលអត់ប្រយោជន៍ខ្លាំងណាស់ ដូច្នេះឆ្នាំថ្មីហើយ កុំធ្វើឱ្យខ្លួនឯងបង្ហិនពេលអត់ប្រយោជន៍ព្រោះតែការនិយាយដើមអ្នកដទៃអី។ មនុស្សយើងម្នាក់ៗ មិនមានអ្នកណាមានចំណុចល្អឥតខ្ចោះនោះឡើយ ដូច្នោះហើយ បិទភ្នែកបើកភ្នែកខ្លះទៅ កុំយកចិត្តទុកដាក់ ទៅទើស ទៅរិះគន់អ្នកដទៃពេកអី អត់មានចំណេញអីទេ មិនស្រួលគេតាមទាន់ មានតែបញ្ហាប៉ុណ្ណោះ។…