ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tt
សង្គម

កុំ​ទទួល​ទាន​អាហារ ៣ ប្រភេទ​នេះ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ដល់​ថ្លើម​ ជាង​យើង​ផឹក​ស្រា​ទៅ​ទៀត

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​អាកុល ឬ​ស្រា​ច្រើន​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ថ្លើម។ តាម​ពិត​ទៅ​គឺ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​មិនមែន​ត្រឹម​តែ​ស្រា​មួយ​មុខ​នោះ​ទេ សូម្បី​តែ​អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ ប្រភេទ​ខ្លះ​ក៏​អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ដែរ​ថា​វា​ជា​ដើមចម​ធ្វើ​ឲ្យ​ខូច​ថ្លើម​ធ្ងន់ធ្ងរ។ ក្នុង​នោះ​មាន​អាហារ ៣ ប្រភេទ​ដែល​អ្នក​គួរ​ជៀសវាង៖ ៣) អាហារ​ដែល​ដុះ​ផ្សិត មិន​ថា​តែ​ប្រភេទ​អាហារ​ទូទៅ ឬ​បន្លែ​ផ្លែ​ឈើ ​មនុស្ស​មួយ​ចំនួន​គិត​ថា ឲ្យ​តែ​លាង​ទឹក​អស់​ផ្សិត​នោះ​ហើយ គឺ​អាច​យក​មក​ចម្អិន​ទទួល​ទាន​បាន​ហើយ។ ការ​គិត​នេះ​គឺ​ខុស​ហើយ បើ​ទោះ​បី​ជា​អ្នក​បាន​លាង​សម្អាត​ហើយ​ក៏​ដោយ ប៉ុន្តែ​អាហារ​នោះ​បាន​មាន​ផ្ទុក​សារជាតិ​អាផ្លាតុកស៊ីន ដែល​ផលិត​ដោយ​ផ្សិត​ចូល​ទៅ​ខាង​ក្នុង​រួច​ហើយ ពោល​គឺ​សារជាតិ​ពុល​ទាំង​អស់​វា​មិន​ទៅ​ជាមួយ​ទឹក​នោះ​ទេ។ សារជាតិ​អាផ្លាតុកស៊ីន គឺ​ជា​សារជាតិ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក និង​បំផ្លាញ​កោសិកា​ថ្លើម​ធ្ងន់ធ្ងរ។ តាម​អ្នក​ជំនាញ​ប្រាប់​ឲ្យ​ដឹង​ថា បើ​អ្នក​ទទួល​ទាន​តែ ១ មិល្លីក្រាម នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គឺ​អាច​កើត​មាន​ភ្លាមៗ។ ២) ផ្សិត​ក្រៀមដែល​ត្រាំ​ទឹក​យូរ…

Yyy
សង្គម

អ្វី​ដែល​អ្នក​ឃើញ​មុន​គេ អាច​បង្ហាញ​នូវ​ហេតុផល​ដែល​ធ្វើ​ឲ្យ​អ្នក​កើត​ទុក្ខ​និង​ដំណោះស្រាយ​ដ៏​ល្អ​មួយ

តើ​ក្នុង​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ អ្នក​មើល​ឃើញ​អ្វី​មុន​គេ ជា​ទម្រង់​ក​មនុស្ស​មើល​ពី​ខាង​ក្រោយ ដើម​ឈើ ឬ​ក៏​ភ្នំ​ដែល​មើល​ឃើញ​ដាច់​ក្រសែ​ភ្នែក។ ចម្លើយ​មួយ​របស់​អ្នក​អាច​លាត​ត្រដាង​នៅ​អត្ថន័យ​ដ៏​មាន​ន័យ​នៅ​ខាង​ក្រោម៖ ១) ក​ពី​ខាង​ក្រោយ ប្រសិន​ដាក់​ភ្នែក​ភ្លាម​អ្នក​ចាប់​អារម្មណ៍​ក​មនុស្ស​មើល​ឃើញ​ពី​ខាង​ក្រោយ​មុន​គេ នោះ​គឺ​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​បន្ថែម​ទៀត​ពី​របៀប​មើល​ថែទាំ​ខ្លួន​ឯង ព្រោះ​មួយ​រយៈ​នេះ​អ្នក​បាន​ផ្តល់​ភាព​កក់ក្តៅ សប្បុរសធម៌​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន​ខ្លាំង​ពេក រហូត​ដល់​ភ្លេច​មើល​ថែ​ខ្លួន​ឯង។ ជា​សារ​ណែនាំ​ដ៏​ល្អ ចូរ​បង្កើត​តុល្យភាព​នៃ​ពេលវេលា​មួយ​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​ទំនាក់ទំនង​រវាង​អ្នក​ដទៃ ឬ​មនុស្ស​ពិសេស​របស់​អ្នក ធ្វើ​បែប​ណា​ឲ្យ​មាន​ក្តី​សុខ​ទាំង​សង​ខាង​ទើប​ជា​រឿង​ល្អ។ ២) ដើម​ឈើ ប្រសិន​អ្នក​ចាប់​អារម្មណ៍​ដើម​ឈើ​មុន​គេ​បង្អស់ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ការ​ស្រមើស្រមៃ​ខ្ពស់ ហើយ​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត ដែល​រមែង​ទទួល​បាន​ការ​កោតសរសើរ​ពី​មនុស្ស​ជុំវិញ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា គឺ​អ្នក​មិន​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ទាល់​តែ​សោះ។ វា​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ក្តីសុខ​ក្នុង​ជីវិត និង​រស់នៅ​ដោយ​គ្មាន​ភាព​ពេញលេញ។ សុំ​កុំ​មើល​ស្រាល​សមត្ថភាព​របស់​ខ្លួន​ឯង ហើយ​បន្ថែម​ការ​ជឿជាក់​លើ​ខ្លួន​ឯង នោះ​នឹង​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ភាព​រីករាយ…

Tt
សង្គម

រស់នៅ​តាម​គន្លង​សាមញ្ញ​ទាំង ៩ នេះ អាច​ជួយ​ឲ្យ​អ្នក​អាយុ​វែង មិន​ងាយ​មាន​ជំងឺ​មក​បៀតបៀន

បញ្ហា​សុខភាព គឺ​វា​ស៊ីសង​លើ​សកម្មភាព​និង​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​ជឿ​ថា​គ្មាន​នរណា​មក​កំណត់​វា​បាន​នោះ​ទេ សំខាន់​លើ​យើង​ខ្លួន​ឯង​ផ្ទាល់​តែ​ប៉ុណ្ណោះ។ ទម្លាប់​រស់នៅ ហូបចុក ការ​ប្រើប្រាស់​អារម្មណ៍ តើ​អ្នក​ធ្វើ​បាន​ល្អ​កម្រិត​ណា​ហើយ ទាំង​នោះ​គឺ​ជា​ដើមចម​ដែល​សម្រេច​លទ្ធផល​នៃ​អាយុ​របស់​អ្នក។ ខាង​ក្រោម Knongsrok បង្ហាញ​របៀប​រស់នៅ​តាម​គន្លង​សាមញ្ញ​ទាំង ៩ ដែល​ជួយ​ឲ្យ​អ្នក​មាន​អាយុ​វែង និង​មិន​ងាយ​មាន​ជំងឺ​មក​បៀតបៀន​បាន​ឡើយ៖ ៩) កុំ​ទទួល​ទាន​ច្រើន​ពេក ជា​អាថ៌កំបាំង​របស់​ប្រជាជន​ជប៉ុន ពួក​គេ​មិន​សូវ​ទទួល​ទាន​ឲ្យ​ឆ្អែត​ជាប់​ពោះ​គ្រប់​ពេល​នោះ​ទេ។ តាម​ការ​ស្រាវជ្រាវ ៨០ ភាគរយ​នៃ​អ្នក​ដែល​ទទួល​ទាន​តិច គឺ​អាច​ជួយ​ឲ្យ​សភាព​រាងកាយ​ក្មេង​ជាង​វ័យ។ ៨) មិន​រំលង​រឿង​លើ​គ្រែ ការ​រួម​ភេទ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​អាច​ជួយ​ឲ្យ​អ្នក​អាយុ​វែង ច្រើន​ជាង​មុន​រយៈ​ពេល ៣…

Thumnail Logo
សង្គម

ស្គាល់តែបទចម្រៀង ល្បីតែតារាចម្រៀង ប៉ុន្តែអ្នកនិពន្ធទំនុកច្រៀងវិញមិនសូវមានអ្នកស្គាល់ឡើយ (មានវីឌីអូ)

លោក សេង រស្មី ហៅ ចន ស្មី មាន អាយុ26 ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង មុខរបរបច្ចុប្បន្នរបស់លោកគឺជា បុគ្គលិកក្រុមហ៊ុនឯកជនមួយ។ ដោយហេតុតែស្រលាញ់ការនិពន្ធបទចម្រៀងខ្លាំងពេក លោកក៏បានចុះឈ្មោះចូលរៀនវគ្គនិពន្ធបទចម្រៀងតាម Internet ក្រោយឃើញលោក យឹម តាស្រង់ បង្ហោះសារទទួលបង្រៀននិពន្ធទំនុកច្រៀង។ ក្រោយពីការខិតតស៊ូព្យាយាមសិក្សាលើផ្នែកនិពន្ធទំនុកពីលោក យឹម តាស្រង់ រួចមក ពេលនេះលោក សេង រស្មី ហៅ ចន ស្មី អាចសម្រេចក្តីស្រមៃរបស់លោកបានខ្លះហើយ ដោយលោកអាចនិពន្ធចម្រៀងចេញផ្សាយជាផ្លូវការនៅក្នុង ផលិតកម្ម…

Cover BL
សង្គម

ធ្យូងអនាម័យ​ ពេញនិយមខ្លាំងតាមបណ្តាហាង និងប្រើសម្រាប់អាំងសាច់ ផ្សែងតិច ឆេះងុំល្អបានពី ៣ ទៅ ៤ម៉ៅង

ធ្យូងដែលផលិតពីឈើ មិនសូវត្រូវបានគេពេញនិយមប៉ុន្មាននោះទេ ​ដោយសារតែគេយល់ថា ​វាជាកត្តាមួយដែលបំផ្លាញព្រៃឈើ ​ហើយភាគច្រើនគឺពេលដុតវានឹងបណ្តាលឱ្យផ្ទុះ  ផ្សែងហុយខ្លាំង  និងមិនសូវជាឆេះងុំបានល្អនោះឡើយ។ តែពេលនេះអស់បារម្ភហើយ ដើម្បីចូលរួមចំណែកថែរក្សា និងការពារព្រៃឈើ បានធ្វើឱ្យកូនខ្មែរម្នាក់បានចាប់ផ្តើមអាជីវកម្មផលិតធ្យូងអនាម័យដោយខ្លួនឯង ដែលមិនត្រូវការវត្ថុធាតុដើមពីដើមឈើឡើយ ​ថែមទាំងតម្លើងម៉ាស៊ីននៅស្រុកខ្មែរដោយខ្លួនឯងទៀតផង នោះគឹ ធ្យូងអនាម័យខ្មែរ – KHMER Charcoal ។ ដោយធ្យូងនេះ​ គឺជាធ្យូងដែលមាន​គុណភាព​លេខ១​ ផលិតតាម​ស្តង់ដារ​ខ្ពស់​ ត្រឹមត្រូវ​ ស្អាត ផេះតិច​ មិនផ្ទុះ ឆេះងុំ​ល្អបានយូរ​រហូតដល់ ​៣ ​ទៅ៤ ម៉ោងឯណោះ គឺចំណេញតែម្តងសម្រាប់ការប្រកបអាជីវកម្មផ្សេងៗ។ គួរឱ្យដឹងផងដែរថា​​ ​ធ្យូងអនាម័យកូនខ្មែរយើង…

Thumnail Logo
សម្រង់

ប្រវត្តិស្នេហានារីខេត្តកំពង់ធំ​ និងម្ចាស់ប្រាសាទ Brandenbourg របស់ប្រទេសលុចសាំប៊ួរ

ខែសីហា​ ឆ្នាំ2010 នាពេលល្ងាចបន្តិច​ ថ្ងៃរៀបនឹងទៅលិចទៅហេី្យ មានបុរសម្នាក់សំបុរស​ ខ្ពស់ស្រឡះ​ ច្រមុះស្រួច​ ក្នុងដៃមានកាន់ឆ័ត្រ​ (រដូវវស្សានៅប្រទេសកម្ពុជា​) បានដេីរសំដៅមកកន្លែងធ្វេីការខ្ញុំ គាត់ហាក់បីដូចជាវង្វេងផ្លូវព្រោះគាត់កាន់ផែនទីនៃទីក្រុងភ្នំពេញ​ គាត់បានបង្ហាញផែនទីហេី្យសួរមិត្តរួមការងារខ្ញុំ​ ប៉ុន្តែដោយសារតែពួកគាត់ពុំសូវចេះភាសាអង់គ្លេស​ និយាយស្តាប់គ្នាមិនសូវបាន ខ្ញុំក៏ចូលមកជួយបកប្រែ​… ក្រោយពីបាននិយាយពន្យល់ប្រាប់គាត់ពីផ្លូវទិសដៅ​ដែលគាត់ចង់ទៅ​ គាត់មានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងនឹងភាសាអង់គ្លេសខ្ញុំ​ ព្រោះខ្ញុំត្រឹមតែជាអ្នករត់តុ​ លេីកភេសជ្ជៈនៅក្នុងហាងមួយនៅមាត់ទន្លេ ចុះហេតុអ្វីការនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ទាំងពាក្យនិងវេយ្យាករណ៍បែបនេះ? បូករួមនឹងភាពរួសរាយ​របស់ខ្ញុំ​ ញញឹមឡេីងស្ងួតជេីងធ្មេញ​ហេី្យកំប្លែងទៀតនោះ​ ក៏បុរសម្នាក់នោះលែងខ្វល់ពីផែនទី​ក៏ទាញកៅអីអង្គុយ​…. អ្វីដែលខ្ញុំសួរគាត់មុនគេបង្អាស់គឺ “បេីអ្នកមិនប្រកាន់ទេ តេីអាចអោយខ្ញុំសុំមេីលចិញ្ចៀនអ្នកពាក់នៅលេីកូនដៃអ្នកបានទេ? ខ្ញុំពុំធ្លាប់ជួបជនបរទេសណាពាក់ចិញ្ចៀនបែបនេះ​ទេ” —ទឹកមុខគាត់ឆ្ងល់​ គាត់ក៏ហុចដៃអោយខ្ញុំមេីលនិងនិយាយថា​ “វាជាចិញ្ចៀនប្រចាំគ្រួសារខ្ញុំ” —ខ្ញុំក៏សួរបន្ថែម​…

3
ប្លែកៗ

តើរូបអ្វីដែលអ្នកមើលឃើញមុនគេ? នឹងបង្ហាញអំពីអត្តចរិតអ្នក ពេលស្ថិតក្នុងទំនាក់ទំនង

រូបដែលអ្នកមើលឃើញមុនគេ ពេលក្រលៀសភ្នែកសម្លឹងមើល វានឹងបង្ហាញថា អ្នកជាមនុស្សបែបណាពេលស្ថិតក្នុងទំនាក់ទំនង? 1. ជើងមនុស្សប្រុស បង្ហាញថា អ្នកជាមនុស្សដែលមានភាពក្លាហាន ហ៊ានសួរហ៊ានឆ្លើយ ហើយក៏ជាមនុស្សដែលចេះចង់មានចង់បានផងដែរ។ រីឯការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអ្នកដទៃ អ្នកជាប្រភេទមនុស្សដែលរើសមនុស្សរាប់អានណាស់ ព្រោះអ្នករាប់អានអ្នកណាម្នាក់ អ្នកទាមទារឱ្យមានការស្គាល់គេឱ្យកាន់តែច្បាស់ជាមុនសិន មុននឹងផ្ដើមទំនាក់ទំនង។ 2. ជើងមនុស្សស្រី អ្នកជាមនុស្សដែលមានភាពស្មោះត្រង់ សម្ដីត្រង់ទៅត្រង់មក ប៉ុន្តែពេលខ្លះ សម្ដីអ្នកត្រង់ពេក រហូតដល់ថ្នាក់មិនបានគិតដល់អារម្មណ៍អ្នកស្ដាប់។ យ៉ាងណាមិញ អ្នកគួររៀនចេះគ្រប់គ្រងលើសម្ដីរបស់ខ្លួនឯង ចៀសវាងនិយាយស្ដីលើសលស់នាំឱ្យមានគ្រោះ ឬបញ្ហាដោយសារតែមាត់។ ម្យ៉ាងវិញទៀត អ្នកគួរតែប្រើពាក្យសម្ដីឱ្យសមសួន និងនិយាយចេញដោយការគោរព ស្រឡាញ់រាប់អាន ឱ្យដូចចិត្តដែលស្មោះត្រង់ចំពោះអ្នក។ 3.…

Thumnail Logo១
សម្រង់

សមត្ថកិច្ចបានបញ្ជូនអ្នកដំណើរសញ្ជាតិវៀតណាម ១០៥នាក់ចូលប្រទេសកម្ពុជា ទៅធ្វើចត្តាឡីស័ក នៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអោយដឹងថា នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនអ្នកដំណើរសញ្ជាតិវៀតណាម មកពីក្រុមហ៊ុន THAGRICO ធ្វើដំណើរចូលប្រទេស មានចំនួន ១០៥នាក់ ស្រី ៣០នាក់។ ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល បញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ហេង ហេង ស្ថិតនៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៃភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាល ខេត្តក្រចេះ៕…

3
ប្លែកៗ

ប្រជ្រុយនៅកន្លែងអាថ៌កំបាំងទាំង៧ លើរាងកាយស្ត្រី ជាប្រជ្រុយនាំលាភសំណាង និងភាពខ្ពង់ខ្ពស់ខ្លាំង

ប្រសិនបើស្ត្រីមានប្រជ្រុយនៅកន្លែងទាំង៧នេះ សូមកុំខ្មាសអៀនអី ព្រោះវាជាប្រជ្រុយនាំសំណាង នៅពេលដែលអ្នកកាន់តែចាស់ អ្នកនឹងកាន់តែរុងរឿង។ ១. ប្រជ្រុយនៅលើទ្រូង ក្នុងចំណោមប្រជ្រុយទាំងអស់នៅលើដងខ្លួន ប្រជ្រុយនៅលើទ្រូងតំណាងឱ្យសំណាង និងភាពរុងរឿងរបស់ម្ចាស់។ ប្រជ្រុយនេះមិនថាស្ថិតនៅលើដើមទ្រូងចន្លោះទ្រូង ឬក្រោមទ្រូងនោះទេ គឺត្រូវបានគេចាត់ទុកថាជា“ កំណប់ទ្រព្យមាសរតនសម្បត្តិ” ។ វានាំមកនូវរឿងល្អៗទាំងអស់ ដែលធ្វើឱ្យស្ត្រីតែងតែទទួលបានសំណាងក្នុងជីវិត រាប់ចាប់ពីផ្លូវដែលមានមន្តស្នេហ៍រហូតដល់អាជីពរបស់នាង ក៏ទទួលបានជោគជ័យនូវអ្វីដែលនាងធ្វើផងដែរ។ លើសពីនេះ បន្ទាប់ពីរៀបការរួច បុគ្គលនេះក្លាយជាដៃស្តាំរបស់ស្វាមី ក្រុមគ្រួសារ ការរកស៊ី ហើយក្លាយជាអ្នកមានកាន់តែខ្លាំងឡើងៗ។ ២. ប្រជ្រុយនៅលើក្បាលដោះ ដូចជាដើមទ្រូង ដើមទ្រូងរីកដុះដាល ដើមទ្រូងដែលជួយឱ្យស្ត្រីម្នាក់នេះមានជីវិតអាពាហ៍ពិពាហ៍រលូន និងមានមេត្រីភាពចំពោះប្តី និងប្រពន្ធ។…

3
តេស្តIQ

លេខចុងក្រោយនៃឆ្នាំដែលអ្នកកើត នឹងបង្ហាញអំពីបុគ្គលិកលក្ខណៈ និងជីវិតរបស់អ្នក

តើអ្នកកើតក្នុងឆ្នាំប៉ុន្មាន? កន្ទុយលេខចុងក្រោយនៃឆ្នាំដែលអ្នកកំណើត នឹងបង្ហាញពីចរិតលក្ខណៈ អត្តចរិត និងខ្សែជីវិតរបស់អ្នកបានយ៉ាងច្បាស់ៗ។ ១. លេខ ០ និងលេខ ១ ៖ លោហៈ លោហៈ មានលក្ខណៈរឹង មនុស្សដែលមានឆ្នាំកំណើតមានលេខចុងក្រោយមានលេខ ០ និងលេខ ១ មានចរិតលក្ខណៈដូចគ្នា។ មនុស្សស្ថិតក្នុងក្រុមនេះ ច្រើនតែជាមនុស្សដែលរឹងមាំ និងធន់។ ដូចគ្នានឹងលោហៈ ដែលអាចមាននៅក្នុងរាងផ្សេងៗគ្នា មនុស្សទាំងនេះស្រឡាញ់សេរីភាព និងសម្របខ្លួនបានយ៉ាងងាយស្រួលទៅនឹងជម្រកជាច្រើន។ ចំពោះកិច្ចការងារ មនុស្សទាំងនេះមិនដែលបោះបង់ចោលនៅកណ្តាលទីឡើយ ហើយតែងតែចង់ក្លាយជាមនុស្សល្អបំផុតថែមទៀតផង។ ២. លេខ ២…

3
ស្នេហាយុវវ័យ

មនុស្សស្រីតែងតែមានភាពស៊ិ.ចស៊ីបំផុតនៅក្នុងពេលទាំង ៤ នេះ តែមនុស្សស្រីខ្លួនឯងបែរជាមិនដឹង និងមិនចូលចិត្តទាល់តែសោះ

មនុស្សស្រីដែលមានមន្តស្នេហ៍ គួរឱ្យទាក់ទាញ និងមានភាពស៊ិចស៊ី មិនមែនព្រោះតែការតុបតែងខ្លួនតែមួយមុខនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងកាៈទេសៈទាំង៤នេះ ដែលមនុស្សស្រីមើលទៅមានភាពទាក់ទាញ និងស៊ិចស៊ីខ្លាំង តែមនុស្សស្រីខ្លួនឯង បែរជាមិនចូលចិត្ត ឬអាចនឹងស្អប់ថែមទៀតផង។ ១. នៅពេលបែកញើស មនុស្សគ្រប់គ្នាគិតថាការបែកញើសមិនល្អ និងកខ្វក់។ ប៉ុន្តែនោះគ្រាន់តែជាអារម្មណ៍របស់អ្នកតែប៉ុណ្ណោះ រូបភាពរបស់ស្ត្រីដែលមានញើសនៅចំពោះមុខបុរស គឺជារូបភាពស៊ិចស៊ីខ្លាំងបំផុត។ ញើសបញ្ចេញក្លិនខ្លួនប្រាណ ប៉ុន្តែក្លិននេះ វារំញោចអារម្មណ៍របស់បុរសខ្លាំងណាស់។ ភាគច្រើននៃបុរសដែលពួកគេចូលចិត្តនៅក្បែរគឺជាប្រភេទនារីដែលមានក្លិនខ្លួនគួរឱ្យទាក់ទាញ។ លើសពីនេះទៅទៀត ស្ត្រីប្រភេទនេះក៏ធ្វើឱ្យបុរសមានអារម្មណ៍ស្វាហាប់ និងមានសុខភាពល្អផងដែរ។ ២. នៅពេលសើម ឬទទឹកទឹកភ្លៀង ការទទឹកទឹកភ្លៀងមិនមែនជារឿងរីករាយទាល់តែសោះ។ ជាអកុសលទឹកនៅលើសម្លៀកបំពាក់ នៅលើចុងសក់ ស្ត្រីគ្រាន់តែចង់ស្ងួត។…

3
ប្លែកៗ

តើគូរបស់អ្នក នឹងចេញមកពីប្រភពណា?

ដោយគ្រាន់តែជ្រើសរើសដើមឈើមួយ ទៅតាមរដូវកាលដែលអ្នកចូលចិត្តជាងគេ នោះនឹងអាចនឹងបានថា គូរបស់អ្នកនឹងចេញពីប្រភពណា? 1. មិត្តរួមការងារ អ្នកជាមនុស្សឧស្សាហ៍ព្យាយាម និងអនុវត្តអ្វីគ្រប់យ៉ាងដោយយកចិត្តទុកដាក់ និងហ្មត់ចត់បំផុត ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ធូរស្រាលពីការលំបាក ឱ្យតែមានអ្នករួមការងារជាមួយ។ ទោះបីជាអ្នកមិនមែនជាមនុស្សដែលងាយធ្វើឱ្យអ្នកដទៃធ្លាក់ក្នុងអន្លង់ស្នេហ៍នៅពេលមើលឃើញដំបូងក៏ដោយ ប៉ុន្តែការមានទំនាក់ទំនងរយៈពេលវែង តែងតែជះឥទ្ធិពលដល់ភាពទាក់ទាញដែលមិនអាចទ្រាំបាន។ ដោយសារតែស្ថិតនៅក្នុងដំណើរការនៃការធ្វើការជាមួយអ្នក មិត្តរួមការងារ ថៅកែ ឬដៃគូរបស់អ្នកនឹងស្វែងយល់ពីសមត្ថភាពការទាក់ទាញរបស់អ្នកបន្តិចម្តងៗ ហើយត្រូវបានសញ្ជ័យដោយអ្នកដោយមិនដឹងខ្លួន។ អាចនិយាយបានថា រយៈពេលដែលរួមការងារជាមួយគ្នា​ ក៏ជារយៈពេលដែលគេ កំពុងតែមើលចិត្តអ្នកផងដែរ។ 2. មិត្តភក្តិសង្គម អ្នកជាមនុស្សវិជ្ជមាន និងសុទិដ្ឋិនិយម មនុស្សដែលនៅជុំវិញអ្នកតែងតែមានអារម្មណ៍ស្រស់ស្រាយ និងស្វាហាប់ពេលនៅក្បែរអ្នក។ មិនថាអ្នកជួបបញ្ហាអ្វីទេ អ្នកជឿថានឹងមានដំណោះស្រាយជានិច្ច។ ហេតុនេះហើយ…