
តើអ្នកជាមនុស្សដែលគិតអវិជ្ជមាន ឬមានគំនិតមិនល្អក្នុងកម្រិតណាដែរ?
ជ្រើសរើសរូបកូនឆ្កែមួយដែលអ្នកគិតថា Cute ជាងគេ ដើម្បីដឹងពីគំនិតរបស់អ្នក ថាតើអ្នកគិតវិជ្ជមាន ឬមានគំនិតខ្មៅកម្រិតណា? ក. ១០ ពិន្ទុ ដោយសារតែអ្នកធំឡើងក្នុងស្ថានភាពល្អ អាកប្បកិរិយារបស់អ្នកចំពោះជីវិត ក៏មានភាពសុទិដ្ឋិនិយមខ្ពស់ អ្នកជាមនុស្សស្មោះត្រង់ ចិត្តល្អ មិនថាក្នុងជីវិតផ្ទាល់ ឬជីវិតស្នេហានោះឡើយ។ ទោះបីជាអ្នកត្រូវប្រឈមមុខនឹងភាពលំបាក ក៏អ្នកកម្រនឹងមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឬអស់សង្ឃឹមណាស់ ផ្ទុយទៅវិញអ្នកនឹងរកឃើញវិធីដើម្បីយកឈ្នះវា។ ដោយសារតែអ្នកជឿថា អ្វីៗទាំងអស់នៅក្នុងជីវិតរមែងមានដំណោះស្រាយ។ ដូចដែលបានរៀបរាប់ខាងលើ អ្នកគឺជាមនុស្សស្មោះត្រង់ណាស់ មិនមានការគំនិតអាក្រក់ ឬធ្វើបាបនរណាម្នាក់ ហើយក៏មិនមានគំនិតចង់កេងប្រវញ្ចគេដែរ។ សង្ឃឹមថាអ្នកនឹងរក្សាចរិតទាំងនេះបានយ៉ាងខ្ជាប់ខ្ជួន។ ខ. ៦០ ពិន្ទុ អ្នកជាមនុស្សពូកែខាងគិត…











