ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Ronaldo 1200x630
កីទ្បា

Zidane បង្ហាញមតិ​យ៉ាង​ម៉េច​ពេល​លឺ​ព័ត៌មានថា​ CR7ចង់ត្រឡប់​ទៅ Real Madrid វិញ?

Marca បានរាយការណ៍ថាកំពូលតារាព័រទុយហ្កាល់ Cristiano Ronaldo អាចនឹងវិលត្រឡប់មកកាន់ Real Madrid វិញនៅរដូវកាលក្រោយ ហើយ Zidane និយាយថា Cristiano គឺជាកីឡាករពិសេសម្នាក់ដែលបានបង្កើតប្រវត្តិសាស្ត្រនៅ Santiago Bernabeu ។ ទោះយ៉ាងណាក៏ដោយ គ្រូបង្វឹក​សញ្ជាតិបារាំងថា បច្ចុប្បន្នកីឡាករវ័យ៣៦ ឆ្នាំនៅក្លឹបសេះបង្កង់ Juventus ហើយវាមិនសមហេតុផលទេក្នុងការពិភាក្សាកីឡាកររបស់ក្រុមផ្សេងទៀត។ លោក Zinedine Zidane បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរទៅកាន់ការអត្ថាធិប្បាយអំពីពាក្យចចាមអារាមដែលភ្ជាប់កីឡាករ Cristiano Ronaldo ជាមួយនឹងការវិលត្រឡប់មកកាន់ទឹកដី Bernabeu វិញថា៖ “…

សេរីរ័ត្ន
កីទ្បា

របួសជើងញ៉ាំញីពេក អ៊ុំ សេរីរ័ត្ន​ប្រកាស​ចូលនិវត្តន៍ពី​បាល់ទាត់​?

កាល​ពី​យប់​មិញ​នេះ​តាម​រយៈបណ្ដាញសង្គម Tiktok អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន បានប្រកាសលាឈប់ពីវិស័យបាល់ទាត់ទៅហើយ ដោយបានរៀបរាប់ ផ្សារភ្ជាប់នឹងវីដេអូអនុស្សាវរីយ៍ក្នុងបណ្តាញសង្គម Tiktokថា ” នៅសល់តែការចងចាំទេ គ្រប់យ៉ាងបានបញ្ចប់ទៅហើយ លាហើយ”។ ការ​ចូលនិវវត្តន៍​ពី​បាល់​ទាត់​នេះ​អាច​ទាក់​ទង​មក​ពី​បញ្ហារបួសជើងរ៉ាំរ៉ៃរបស់​ខ្លួន​ដែល​បាន​អូសបន្លាយ​ជាង​មួយឆ្នាំ​មក​ហើយ។​បើតាមសម្ដីរបស់ អ៊ុំ សេរីរ័ត្ន របួសរហែកសរសៃ ACL របស់ខ្លួន​តាំង​ពី​​រដូវ​កាល​២០១៩មក​ហាក់​មបាន​ធូរស្បើយនោះ​ទេ ទោះ​បី​ជា​រូប​គេអាច​ដើរ​បាន ធ្វើ​ការ​បាន​ប៉ុន្តែ​អាច​លេង​បាល់​បានដូចមុន​នោះ​ឡើយ។ បើគិតមកទល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំមកហើយខណៈ នេះជារបួសធ្ងន់លើកទី២របស់សេរីរ័ត្ន បន្ទាប់ពីរបួសដាច់សរសៃ ACL អំឡុងឆ្នាំ២០១៨ និងត្រូវវះកាត់ហើយសម្រាកព្យាបាល​ជាង១ឆ្នាំ។ របួសរហែកសរសៃ MCL របស់ អ៊ុំ…

Bailly
កីទ្បា

លោក Ole Gunnar Solskjaer បញ្ជាក់​ពី​ការ​ពិភាក្សា​បន្ត​កុងត្រាថ្មីជាមួយ​ Eric Bailly

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានរាយការណ៍ថាក្លឹបកំពុងនិយាយជាមួយតំណាង(ភ្នាក់ងារ)របស់ Eric Bailly អំពីកិច្ចសន្យាថ្មី។ កីឡាករអន្តរជាតិកូតឌីវ័របានចូលរួមជាមួយ Man Utd ក្រោយចាកចេញ​ពីក្លិប Villarreal អំឡុងរដូវក្តៅឆ្នាំ ២០១៦ ហើយនៅខែមករាឆ្នាំ ២០២០ កិច្ចព្រមព្រៀងរបស់គាត់ត្រូវបានបន្តដោយរក្សាគាត់នៅ Old Trafford យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២១/២២ ។Bailly ពិតជាកីឡាករមានទេពកោសល្យ និងបង្ហាញទម្រង់លេងលេចធ្លោ​ដោយ​ធ្វើ​បាន​ល្អ​បានយ៉ាងល្អនៅរដូវកាលនេះ។ Eric បានបង្ហាញខ្លួន ១០០ ប្រកួតឲ្យ​បិសាចក្រហម កាល​ពី​យប់មិញ អំឡុងការប្រកួត Europa…

P=82305
ប្លែកៗ

មឈូសអេហ្ស៊ីបបុរាណអាយុកាល ២.៦០០ ឆ្នាំ ត្រូវបានបើកជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ (វីដេអូ)

កាលពីខែមុនក្រសួងទេសចរណ៍ និងបុរាណវត្ថុរបស់អេហ្ស៊ីបបានប្រកាសពីការរកឃើញមឈូសដែលមានអាយុកាល ២.៦០០ ឆ្នាំនៅ Saqqara ។ មឈូសនេះត្រូវបានរកឃើញនៅក្នុងអណ្តូងមួយក្បែរពីរ៉ាមីត Djoser មឈូសឈើនេះត្រូវបានគេរកឃើញថាបានថែរក្សាយ៉ាងល្អហើយនៅតែរក្សាបាននូវពណ៌ថ្នាំបានល្អផងដែរ។ បច្ចុប្បន្ននេះអ្នកបុរាណវិទ្យាបានធ្វើការសិក្សាបានយល់ស្របគ្នាក្នុងការបើកមឈូសមួយ។ ព័ទ្ធជុំវិញដោយអ្នកសារព័ត៌មាន និងឥស្សរជនអ្នកស្រាវជ្រាវបានបង្ហាញពីសាកសពម៉ាំមីដែលបានថែរក្សាយ៉ាងល្អឥតខ្ចោះនៅខាងក្នុងមឈូសមួយក្នុងចំណោមមឈូសទាំង ៥៩ ដែលត្រូវបានរកឃើញ។ ជាក់ស្ដែងនៅពេលបើកមឈូសម៉ាំមីនៅក្នុងសភាពរុំក្រណាត់បញ្ចុះសព ហើយក្រណាត់នៅតែរក្សានូវថ្នាំពណ៌របស់វាដដែល។ ផ្អែកលើការវិភាគបឋម អ្នកស្រាវជ្រាវជឿជាក់ថាសាកសពគឺជាមន្ត្រីបុព្វជិតសាសនា និងមានឋានៈលេចធ្លោកាលពីសម័យអេហ្សីបបុរាណ។ ក្រៅពីមឈូស រូបសំណាក Ptah-Soker ចំនួន ២៨ ត្រូវបានគេរកឃើញក៏ដូចជារូបសំណាក Nefertum មួយ។ រូបសំណាកនោះពិតជាត្រូវបានចារឹកឈ្មោះបព្វជិតបាឌី អាម៉ុន(Badi-Amun)។ រូបសំណាក Ptah-Soker គឺជាព្រះដែលត្រូវបានគេអាចឃើញនៅក្នុងការកំណត់ពិធីបុណ្យសព។…

៤
ប្លែកៗ

ជ្រើសរើសដើមឈើដែលអ្នកស្រឡាញ់ជាងគេ ដើម្បីឈ្វេងយល់ពីគុណសម្បត្តិដ៏ល្អបំផុតរបស់អ្នក

ដោយគ្រាន់តែជ្រើសរើសដើមឈើមួយដែលអ្នកពេញចិត្តជាងគេ នោះនឹងអាចមើលដឹងពីគុណសម្បត្តិជាច្រើនដែលអ្នកមាន ហើយវាក៏ជាភាពអស្ចារ្យ និងខ្លាំងពូកែរបស់អ្នកផងដែរ។ 1. ទំនួលខុសត្រូវ និងសន្តិភាពនៃចិត្ត វាច្បាស់ណាស់ថាអ្នកតែងតែបំពេញភារកិច្ចរបស់អ្នកបានយ៉ាងខ្ជាប់ខ្ជួន អ្នកគឺជាមនុស្សដែលមានចរិតសុភាពរាបសារ ហើយជាទូទៅ អ្នកធ្វើវាដោយភាពកំប្លុកកំប្លែង ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ អ្នកខិតខំថែរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងជីវិត និងក្នុងបរិស្ថានរបស់អ្នក។ អ្នកដឹងពីវិធីសម្រុះសម្រួលឱ្យបានប្រសើរ ប៉ុន្តែអ្នកខ្លាចការប្រឈមមុខ និងភៀសខ្លួននៅក្នុងកន្លែងទាំងនោះ ដែលអ្នកចាត់ទុកថាស្ងប់ស្ងាត់ និងមានសុវត្ថិភាពដែលអ្នកដឹងថាអ្នកអាចមានសុវត្ថិភាព។ អ្នកមានការប្រកួតប្រជែងដ៏លំបាកនៅខាងមុខ ៖ រៀនទទួលយក និងប្រឈមមុខជាមួយបច្ចុប្បន្នកាល និងរង់ចាំស្វាគមន៍ចំពោះអ្វីដែលនឹងចូលមកក្នុងជីវិត។ អ្នកត្រូវចាំថា ព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើង សុទ្ធតែមានហេតុផល និងគោលបំណងរបស់វា។ អាស្រ័យលើអ្នក ដើម្បីដឹងថាវាជាអ្វី ធ្វើឱ្យមានស្ថានភាពល្អបំផុត…

៤
ប្លែកៗ

តើអ្នកយល់ថា របស់មួយណា ដែលអ្នកនឹងទុកក្នុងកាបូបរបស់អ្នក? ជ្រើសរើសរូបមួយ ដើម្បីដឹងអំពីចរិតលក្ខណៈពិតរបស់អ្នក

តើរបស់មួយណា ដែលអ្នកនឹងទុកក្នុងកាបូបរបស់អ្នក នោះនឹងបង្ហាញពីបុគ្គលិក្ខណៈពិតរបស់អ្នក ដោយគ្មានចំណុចខ្វះចន្លោះឡើយ។ 1. ផលិតផលគ្រឿងសម្អាង ឬថែសម្រស់ អ្នកតែងតែចូលចិត្តថែរក្សាខ្លួនអ្នក និងមើលទៅល្អឥតខ្ចោះ មិនថាស្ថិតនៅក្នុងស្ថានភាពណាមួយនោះឡើយ។ អ្នកជាមនុស្សដែលមានអារម្មណ៍ធូរស្បើយ ដូច្នេះអ្នកដែលនៅជុំវិញអ្នក តែងតែរីករាយជាមួយនឹងអត្តចរិតរួសរាយរាក់ទាក់របស់អ្នក។ 2. សៀវភៅ អ្នកដែលកាន់សៀវភៅនៅក្នុងកាបូបរបស់ បញ្ជាក់ថា អ្នកគឺជាមនុស្សវាងវៃ ដែលមិនចូលចិត្តខ្ជះខ្ជាយពេលវេលា និងចូលចិត្តចំណាយពេលរាល់នាទីដោយប្រាជ្ញាការគិតដ៏ល្អិតល្អន់បំផុត។ អ្នកទំនងជាមនុស្សដែលមានវណ្ណៈខ្ពស់ មានចំណេះដឹងជ្រៅជ្រះថែមទៀតផង។ 3. កំណត់ហេតុប្រចាំថ្ងៃ អាចនិយាយបានថា អ្នកជាមនុស្សដែលគួរឱ្យទុកចិត្ត និងមានចរិតជាក់ស្តែងបំផុត។ អ្នកជាប្រភេទមនុស្សដែលម៉ឹងម៉ាត់ និងមានភាពជឿជាក់ខ្ពស់។ ដូចគ្នានេះផងដែរ អ្នកមាននិន្នាការគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នកបានយ៉ាងល្អ។ 4.…

៤
ប្លែកៗ

ជ្រើសរើយកស្លាបសត្វមួយ ដើម្បីដឹងថា ព្រលឹងវិញ្ញាណរបស់អ្នក ចង់ប្រាប់អ្នកអំពីអ្វី?

ស្លាប១ក្នុងចំណោម៣នេះ ដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីអារម្មណ៍នៃដួងចិត្តពិតរបស់អ្នកបានយ៉ាងច្បាស់។ តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា! 1. ស្លាបទី 1 ដួងចិត្តរបស់អ្នក បង្ហាញពីការភ័យខ្លាចដែលអ្នកមាន ដូច្នេះចំណុចនេះ អាចឱ្យអ្នកបានដឹង និងព្យាយាមយល់ពីខ្លួនឯងបានយ៉ាងច្រើន។ ការភ័យខ្លាចរបស់អ្នក នឹងធ្វើឱ្យអន្តរាយដល់អារម្មណ៍ និងគំនិតរបស់អ្នក ហើយជារឿយៗភាពភ័យខ្លាចនេះហើយ នឹងធ្វើឱ្យអ្នកបាត់បង់ឱកាសក្នុងការអភិវឌ្ឍន៍ខ្លួនឯង។ ជាក់ស្ដែង គឺអ្នកខ្លួនឯង ដែលតែងតែលងបន្លាចខ្លួនឯង យ៉ាងណាមិញ ប្រសិនបើអ្នកព្រមដោះលែងខ្លួនឯង ព្រមផ្ដល់សេរីភាពដល់ជីវិត និងចិត្តខ្លួនឯង នោះអ្នកនឹងអាចទទួលបាននូវអ្វីដែលល្អប្រសើរជាងនេះ អ្នកនឹងក្លាយជាមនុស្សមានភាពក្លាហាន និងចូលក្នុងចំណោមមនុស្សដទៃផងដែរ។ 2. ស្លាបទី 2 តើអ្នកអនុញ្ញាតឱ្យអារម្មណ៍របស់អ្នកមានឥទ្ធិពលលើទស្សនៈ…

P=82273
ប្លែកៗ

គួរឱ្យសរសើរណាស់! សិល្បករម្នាក់ច្នៃរូបភាពបុរាណ ដើម្បីផ្សព្វផ្សាយអប់រំ និងបង្ការការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩

ខណៈពេលដែលការរីករាលដាលនៃវីរុសប្រភេទថ្មី COVID-19 កំពុងឈានចូលដំណាក់កាលដ៏សំខាន់មួយនៅក្នុងបណ្តាប្រទេសជាច្រើនហើយមនុស្សភាគច្រើនកំពុងគោរពយ៉ាងតឹងរឹងទៅនឹងវិធានការណ៍នៃការគ្រប់គ្រងសង្គម។ ប៉ុន្តែនៅតែមានមនុស្សជាច្រើនដែលមិនអើពើនឹងច្បាប់មូលដ្ឋានទាំងនេះ​ និងមិនព្រមគិតអំពីសុវត្ថិភាពខ្លួនឯងនិងអ្នកនៅជុំវិញខ្លួន។ Looma ជាភ្នាក់ងារទីផ្សារមកពីប្រទេសអ៊ុយក្រែន គំនិតនេះគឺដើម្បីនាំយករូបភាពបុរាណនៃយុគសម័យបុរាណដើម្បីបង្កើតរូបភាពថ្មីដើម្បីប្រើប្រាស់ក្នុងការបង្រៀន ធ្វើជាគំរូត្រឹមត្រូវក្នុងយុគសម័យ COVID-19 នាពេលបច្ចុប្បន្ននេះ ។ គាត់បានប្រើឈុតនៃរូបភាពបុរាណនេះជាផ្នែកមួយនៃយុទ្ធនាការណែនាំនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 ។ #FlattenTheCurve ឬ “ការកាត់បន្ថយចំនួនអ្នកឆ្លង” នៅជុំវិញពិភពលោក។ 1. ប្រើសេវាកម្ម “ដឹកជញ្ជូន” ប្រើសេវាកម្មដឹកជញ្ជូនដើម្បីកាត់បន្ថយការប៉ះពាល់និងកាត់បន្ថយហានិភ័យនៃការឆ្លង។ 2. គម្លាតសង្គម ស្ថិតនៅក្នុងផ្ទះនិងរក្សាចម្ងាយគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ១,៥ ម៉ែត្រ ឬ ២ ម៉ែត្រ គឺជាវិធីល្អបំផុតដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ។…

P=82268
ប្លែកៗ

មនុស្ស ២០ នាក់នេះប្រើម៉ាសចម្លែកៗ ធ្វើឱ្យយើងពិបាកនឹងទប់សំណើចបាន!

បច្ចុប្បន្ននេះម៉ាសគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃយុគសម័យ Covid-19 ដោយមិនគិតពីកន្លែងដែលអ្នកទៅអ្នកត្រូវតែពាក់ម៉ាសជានិច្ច។ ផ្សារទំនើប និងហាងទំនិញជាច្រើនបានចេញបទបញ្ជាដែល តម្រូវឲ្យ អតិថិជនពាក់ម៉ាស់ និងលាងដៃនឹងអាល់កុលដើម្បីអាចប្រើប្រាស់សេវាកម្មក្នុងហាងបាន។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាតែងតែរកបានម៉ាសដើម្បីពាក់នោះទេ ហេតុដូច្នេះហើយយើងតែងតែឃើញរូបភាពរបស់មនុស្សដែលពាក់ម៉ាសប្លែកៗតាមអ៊ិនធរណេត។ ថ្ងៃនេះ Knongsrok នឹងលើកយកមនុស្សពីជុំវិញពិភពលោកដែលបានពាក់ម៉ាស ឬ របាំងមុខប្លែកៗ អាចជាអ្វីដែលប្រសើរជាងរបាំងមុខដែលអ្នកបានឃើញពីមុននៅក្នុងជីវិតនេះ ចាំមើលថាតើរបាំងណាដែលសមនឹងអ្នកបំផុត។ 1. បាតដបមានប្រយោជន៍កុំបោះវាចោលអ្នកអាចប្រើវាដើម្បីធ្វើរបាំង DIY ។ 2. របាំងមុខនៅក្នុងរចនាប័ទ្មមនុស្សក្រៅភព 3. យ៉ាងហោចណាស់វាក៏ត្រងខ្យល់។ 4. ម៉ាសដែលនឹងធ្វើឱ្យអ្នកមើលទៅស្រស់ស្អាតជាមួយនឹងស្នាមញញឹម។ 5. ម៉ាសដែលអ្នកត្រូវពាក់នៅថ្ងៃរៀបអាពាហ៍ពិពាហ៍។ 6. ម៉ាសដែលអ្នកអាចបឺតទឹកដោយមិនចាំបាច់បើកម៉ាសចេញ។ 7.ម៉ាសមុខខ្លួនឯង ដែលអនុញ្ញាតឱ្យអ្នកដោះសោលេខសម្គាល់មុខនៅលើទូរស័ព្ទបាន 8.…

P=82256
ប្លែកៗ

ប្លែកណាស់! អ្នកមុជទឹកជនជាតិជប៉ុនម្នាក់នេះ តែងតែមុជទឹកទៅជួបមិត្តភក្តិត្រីរបស់គាត់ អស់រយៈពេល ២៥ ឆ្នាំហើយ

អ្នកមុជទឹកជនជាតិជប៉ុនម្នាក់បានក្លាយជាមិត្តល្អជាមួយត្រីអស់រយៈពេល ២៥ ឆ្នាំហើយនេះមិនមែនជារឿងកំប្លែង ឬភូតកុហកនោះទេ។ មិត្តភាពនេះជាមួយសត្វគឺជារឿងពិត។ លោកហីរ៉ូយូគី អារ៉ាកាវ៉ា ត្រូវបានគេប្រគល់សិទ្ធិនៅទីសក្ការៈបូជាមួយរបស់សាសនាស៊ីនតូដែលហៅថា torii ដែលមានទីតាំងស្ថិតនៅក្រោមផ្ទៃនៃឆកសមុទ្រតាតិយ៉ាម៉ា។ អស់រយៈពេលជាច្រើនឆ្នាំ គាត់បានស្គាល់សត្វសមុទ្រ និងត្រីសមុទ្រដែលរស់នៅជុំវិញទីសក្ការៈបូជាហើយសំខាន់បំផុតបានក្លាយជាមិត្តភក្ដិជាមួយត្រីមួយប្រភេទដែលខ្មែរយើងតែហៅថាត្រីឡហាន លោកបានដាក់ឈ្មោះត្រីនេះថាយូរីកូ។ ទំនាក់ទំនងល្អនេះត្រូវបានថតជាខ្សែវីដេអូដែលមានភាពល្បីល្បាញនៅលើ Youtube ពីទម្លាប់ស្វាគមន៍របស់យូរីកូដោយការថើប។ តាមការសិក្សាបែបវិទ្យាសាស្ត្រថ្មីមួយបានបង្ហាញថាត្រីអាចស្គាល់មុខមនុស្សបាន។ លោកបណ្ឌិត Cait Newport មកពីសាកលវិទ្យាល័យ Oxford University បានប្រាប់ CNN ថា“ អ្នកវិទ្យាសាស្ត្របានបង្ហាញត្រីជាមួយរូបភាពមុខមនុស្សពីរនាក់ផ្សេងគ្នា និងបានបង្ហាត់ត្រីឱ្យជ្រើសរើសរូបមួយ” ។ “ អ្នកស្រាវជ្រាវបានធ្វើឱ្យត្រីនេះរាងពិបាកជាងនេះបន្តិច។…

កម្ពុជា១២៣
កីទ្បា

ក្ដៅ! ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ធ្វើ​ដំណើ​ទៅ​ប្រទេសបារ៉ែនសម្រាប់​ការ​ប្រកួត​ជម្រុះ World Cup ដែល​នៅ​សល់

បន្ទាប់ពីដំណើរការនៃការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយសមាគមសមាជិករបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះ សហព័ន្ធបានបញ្ជាក់ពីទីតាំងទឹកដីកណ្តាលសម្រាប់ការប្រកួតជម្រុះ FIFA World Cup កាតា ២០២២ និង AFC Asian Cup  2023 ™ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៣១ ឧសភាដល់ថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២១ ។ ប្រទេសបារ៉ែននឹង​ធ្វើ​ជាម្ចាស់​ផ្ទះការ​ប្រកួតវគ្គ​ជម្រុះ​ពាន​រង្វាន់ World Cup 2022 & AFC Asian Cup 2023…

Cover Carrot
សង្គម

ប្រេងការ៉ុតងាយៗ បន្តឹងស្បែកមុខ ម៉ដ្ឋខៃស្អាតដូចត្រលប់ទៅកាន់១០ឆ្នាំមុន

ការ៉ុត ត្រូវគេស្គាល់ថាជា បន្លែដែលមានសារធាតុសំខាន់​ និងវីតាមីនជាច្រើនជំនួយសុខភាព ស្បែក និងកែវភ្នែកតាមរយៈការទទួលទានជាអាហារជាប្រចាំ។ តែការ៉ុត ក៏អាចច្នៃជាប្រេងថែរក្សាស្បែកមុខបានយ៉ាងមានប្រសិទ្ធភាពខ្ពស់សម្បើមជាមួយនឹងវិធិធ្វើងាយៗផងដែរ។ ដូច្នេះមកតាមដានវិធិសាស្រ្តនៃការធ្វើប្រេងការ៉ុតលាបមុខដូចខាងក្រោមនេះ​៖ #គ្រឿងផ្សំ -ការ៉ុត ១មើម ទៅ២មើម -ប្រេងដូង #វិធីធ្វើទី១ -ចិតសម្បកការ៉ុតលាបទឹកឱ្យស្អាត រួចឈូសជាសរសៃតូចៗ – យកប្រេងដូង ២ ទៅ៣ស្លាបព្រា កូរលាយជាមួយនឹងសរសៃការ៉ុត ១ស្លាបព្រាក្នុងចានស្អាតមួយ -ដាំទឹកឱ្យពុះ រួចយកចានដែក ឬថ្មដែលលាយប្រេងដូង និងសរសៃការ៉ុតកូរចុះកូរឡើងលើទឹកពុះនោះប្រមាណជា ៣ ទៅ៥នាទី -ពេលល្បាយនេះចុះត្រជាក់ ត្រងយកតែប្រេង ហើយទុកក្នុងក្រឡបិទជិតសម្រាប់ទុកប្រើប្រាស់។…