ខណៈពេលដែលការរីករាលដាលនៃវីរុសប្រភេទថ្មី COVID-19 កំពុងឈានចូលដំណាក់កាលដ៏សំខាន់មួយនៅក្នុងបណ្តាប្រទេសជាច្រើនហើយមនុស្សភាគច្រើនកំពុងគោរពយ៉ាងតឹងរឹងទៅនឹងវិធានការណ៍នៃការគ្រប់គ្រងសង្គម។ ប៉ុន្តែនៅតែមានមនុស្សជាច្រើនដែលមិនអើពើនឹងច្បាប់មូលដ្ឋានទាំងនេះ និងមិនព្រមគិតអំពីសុវត្ថិភាពខ្លួនឯងនិងអ្នកនៅជុំវិញខ្លួន។
Looma ជាភ្នាក់ងារទីផ្សារមកពីប្រទេសអ៊ុយក្រែន គំនិតនេះគឺដើម្បីនាំយករូបភាពបុរាណនៃយុគសម័យបុរាណដើម្បីបង្កើតរូបភាពថ្មីដើម្បីប្រើប្រាស់ក្នុងការបង្រៀន ធ្វើជាគំរូត្រឹមត្រូវក្នុងយុគសម័យ COVID-19 នាពេលបច្ចុប្បន្ននេះ ។ គាត់បានប្រើឈុតនៃរូបភាពបុរាណនេះជាផ្នែកមួយនៃយុទ្ធនាការណែនាំនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 ។
#FlattenTheCurve ឬ “ការកាត់បន្ថយចំនួនអ្នកឆ្លង” នៅជុំវិញពិភពលោក។
1. ប្រើសេវាកម្ម “ដឹកជញ្ជូន”

ប្រើសេវាកម្មដឹកជញ្ជូនដើម្បីកាត់បន្ថយការប៉ះពាល់និងកាត់បន្ថយហានិភ័យនៃការឆ្លង។
2. គម្លាតសង្គម

ស្ថិតនៅក្នុងផ្ទះនិងរក្សាចម្ងាយគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ១,៥ ម៉ែត្រ ឬ ២ ម៉ែត្រ គឺជាវិធីល្អបំផុតដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ។
3. របាំងការពារ

ពាក់ម៉ាសគ្របមាត់និងច្រមុះ ។
4. ស្តុកទុកការផ្គត់ផ្គង់ចំណីអាហារ

ស្តុកទុកការផ្គត់ផ្គង់អាហាររបស់អ្នកនឹងអនុញ្ញាតឱ្យអ្នកស្នាក់នៅផ្ទះបានយូរ។ និងកាត់បន្ថយហានិភ័យនៃការចេញទៅក្រៅដែងនឹងទទួលការឆ្លង។
5. លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល

ការប្រើប្រាស់ឧបករណ៍សំអាតដៃនឹងធ្វើឱ្យដៃនិងរបស់របរផ្ទាល់ខ្លួនស្អាត។
6. សូមរក្សាគម្លាតសង្គម

បើកំពុងស្ថិតនៅក្នុងតំបន់ទីសាធារណៈ គួរទុកចម្ងាយយ៉ាងហោចណាស់១ម៉ែត្រកន្លះ ឬ ២ ម៉ែត្រពីអ្នកដទៃ។
7. ទិញទំនិញដោយប្រើវីសាកាត

ចំណាយដោយកាតជំនួសឱ្យសាច់ប្រាក់ នឹងជួយកាត់បន្ថយការឆ្លងរាលដាលប្រកបដោយប្រសិទ្ធភាព។
8. ប្រើស្រោមដៃ

ពាក់ស្រោមដៃដែលអាចចោលបានដើម្បីជៀសវាងការប៉ះនឹងផ្ទៃផ្សេងៗដែលអាចឆ្លងបាន។
9. លាងសម្អាតដៃរបស់អ្នក

លាងដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយសាប៊ូដើម្បីកម្ចាត់មេរោគដែលអាចមាននៅលើដៃរបស់អ្នក។
ហើយទាំងអស់នេះគឺជាអ្វីដែលមនុស្សគ្រប់រូបគួរធ្វើក្នុងកំឡុងពេលមានការផ្ទុះនៃវីរុសនាកូវីដ១៩ពេលបច្ចុប្បន្ននេះ។ យើងកាន់តែជួយគ្នាក្នុងសកម្មភាពអប់រំ ស្ថានភាពនឹងវិលមករកសភាពដើមវិញលឿនជាងមុន។
អត្ថបទដោយ៖ វីរៈ

