តើអ្នកយល់ថា របស់មួយណា ដែលអ្នកនឹងទុកក្នុងកាបូបរបស់អ្នក? ជ្រើសរើសរូបមួយ ដើម្បីដឹងអំពីចរិតលក្ខណៈពិតរបស់អ្នក

៤
ការផ្សាយពាណិជ្ជកម្ម

តើរបស់មួយណា ដែលអ្នកនឹងទុកក្នុងកាបូបរបស់អ្នក នោះនឹងបង្ហាញពីបុគ្គលិក្ខណៈពិតរបស់អ្នក ដោយគ្មានចំណុចខ្វះចន្លោះឡើយ។

1. ផលិតផលគ្រឿងសម្អាង ឬថែសម្រស់

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 12 At 7.39.06 PM

អ្នកតែងតែចូលចិត្តថែរក្សាខ្លួនអ្នក និងមើលទៅល្អឥតខ្ចោះ មិនថាស្ថិតនៅក្នុងស្ថានភាពណាមួយនោះឡើយ។ អ្នកជាមនុស្សដែលមានអារម្មណ៍ធូរស្បើយ ដូច្នេះអ្នកដែលនៅជុំវិញអ្នក តែងតែរីករាយជាមួយនឹងអត្តចរិតរួសរាយរាក់ទាក់របស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

2. សៀវភៅ

Screen Shot 2021 03 12 At 7.39.13 PM

ការផ្សាយពាណិជ្ជកម្ម

អ្នកដែលកាន់សៀវភៅនៅក្នុងកាបូបរបស់ បញ្ជាក់ថា អ្នកគឺជាមនុស្សវាងវៃ ដែលមិនចូលចិត្តខ្ជះខ្ជាយពេលវេលា និងចូលចិត្តចំណាយពេលរាល់នាទីដោយប្រាជ្ញាការគិតដ៏ល្អិតល្អន់បំផុត។ អ្នកទំនងជាមនុស្សដែលមានវណ្ណៈខ្ពស់ មានចំណេះដឹងជ្រៅជ្រះថែមទៀតផង។

3. កំណត់ហេតុប្រចាំថ្ងៃ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 12 At 7.39.18 PM

អាចនិយាយបានថា អ្នកជាមនុស្សដែលគួរឱ្យទុកចិត្ត និងមានចរិតជាក់ស្តែងបំផុត។ អ្នកជាប្រភេទមនុស្សដែលម៉ឹងម៉ាត់ និងមានភាពជឿជាក់ខ្ពស់។ ដូចគ្នានេះផងដែរ អ្នកមាននិន្នាការគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នកបានយ៉ាងល្អ។

ការផ្សាយពាណិជ្ជកម្ម

4. សៀវភៅកត់ត្រា និងសម្ភារៈការិយាល័យ

Screen Shot 2021 03 12 At 7.39.22 PM

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សដែលមានគំនិតច្នៃប្រតិដ្ឋខ្ពស់ ហើយតែងតែបំផុសគំនិតបង្កើតអ្វីដែលថ្មី។ សម្រាប់អ្នក រឿងសំខាន់គឺត្រូវត្រៀមខ្លួនដើម្បីអនុវត្តគំនិតមួយ ដែលអាចបង្កើតបានជាកំណាព្យ ឬចេញជាអ្វីដែលប្លែកបំផុត។

5. នំ ចំណី ឬភេសជ្ជៈ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 12 At 7.39.27 PM

ប្រសិនបើអ្នកតែងតែកាន់របស់ទាំងនេះនៅក្នុងកាបូបរបស់អ្នក វាប្រហែលជាដោយសារតែអ្នកជាស្ត្រីដែលមានកូនតូចៗ។ យើងទាំងអស់គ្នាដឹងថា ពួកគេមិនចេះអត់ធ្មត់ទេ ដូច្នេះម្តាយតែងតែត្រូវបានគេរៀបចំគ្រប់ពេល។ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ការផ្សាយពាណិជ្ជកម្ម

6. កន្សែង និងរបស់ផ្សេងៗ

Screen Shot 2021 03 12 At 7.39.32 PM

ច្បាស់ណាស់អ្នកដែលមានកាបូប តែងតែដាក់សំរាម គឺជាមនុស្សដែលគោរពបរិស្ថាន។ អ្នកស្អប់ក្នុងការដែលទុកសំរាមនៅតាមផ្លូវ ហើយជ្រើសរើសយកវាទុកក្នុងកាបូបរបស់អ្នក រហូតដល់អ្នកអាចរកឃើញធុងសំរាម។ នេះក៏បញ្ជាក់ឱ្យឃើញថា អ្នកជាមនុស្សដែលយកចិត្តទុកដាក់ខ្ពស់ និងមានច្បាប់ទម្លាប់ និងការគោរពខ្លាំង អ្នកខិតខំអស់ពីសមត្ថភាពដើម្បីអ្នកដទៃផងដែរ៕

ប្រភព ៖ Namastest / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម