លោក Ole Gunnar Solskjaer បញ្ជាក់​ពី​ការ​ពិភាក្សា​បន្ត​កុងត្រាថ្មីជាមួយ​ Eric Bailly

Bailly
ការផ្សាយពាណិជ្ជកម្ម

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានរាយការណ៍ថាក្លឹបកំពុងនិយាយជាមួយតំណាង(ភ្នាក់ងារ)របស់ Eric Bailly អំពីកិច្ចសន្យាថ្មី។

Eric Bailly Of Manchester United, ManU Holds Off Rafael Leao Of AC Milan During The UEFA Europa League Match At Old Traf
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កីឡាករអន្តរជាតិកូតឌីវ័របានចូលរួមជាមួយ Man Utd ក្រោយចាកចេញ​ពីក្លិប Villarreal អំឡុងរដូវក្តៅឆ្នាំ ២០១៦ ហើយនៅខែមករាឆ្នាំ ២០២០ កិច្ចព្រមព្រៀងរបស់គាត់ត្រូវបានបន្តដោយរក្សាគាត់នៅ Old Trafford យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២១/២២ ។Bailly ពិតជាកីឡាករមានទេពកោសល្យ និងបង្ហាញទម្រង់លេងលេចធ្លោ​ដោយ​ធ្វើ​បាន​ល្អ​បានយ៉ាងល្អនៅរដូវកាលនេះ។

ការផ្សាយពាណិជ្ជកម្ម
Manchester United V Real Sociedad    UEFA Europa League Round Of 32 Leg Two
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Eric បានបង្ហាញខ្លួន ១០០ ប្រកួតឲ្យ​បិសាចក្រហម កាល​ពី​យប់មិញ អំឡុងការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយនារាត្រីថ្ងៃព្រហស្បតិ៍​ពេលប៉ះក្រុម AC Milan នៅ Old Trafford ។ ការប្រកួតនេះបានធ្វើឱ្យគាត់ក្លាយជាកីឡាករទី ២១៨ ដែលបានបង្ហាញខ្លួនបានច្រើននៅក្នុងសតវត្សរ៍ទី​២១យើង​នេះ។

ក្នុងបើកពេលសន្និសិតកាសែតមុនការប្រកួតនៅ Premier League ថ្ងៃអាទិត្យនេះទល់នឹងក្រុម West Ham United លោក Solskjaer ត្រូវបានបាន​អ្នក​កាសែតសាកសួរអំពីអនាគតរបស់ Bailly និងថាតើកិច្ចសន្យាថ្មីកំពុងដំណើរការឬអត់។

ការផ្សាយពាណិជ្ជកម្ម
814f54c0 91ae 4539 93dd 6944ccba6deb
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Ole បានបញ្ជាក់ថា៖ «ត្រូវហើយយើងកំពុងពិភាក្សាជាមួយតំណាងរបស់ Eric និង Eric ផ្ទាល់»។

«គាត់បាន​រក្សាភាពស្វាហាប់យូរមក​ ហើយអ្នកក៏អាចមើលបង្ហាញទម្រង់លេងរបស់គាត់បានដែរ ហើយខ្ញុំពិតជារីករាយណាស់ជាមួយគាត់។ របៀបលេងរបស់គាត់ ពេលខ្លះធ្វើឱ្យគាត់បាត់​បាត់​ការ​បង្ហាញខ្លួន​លើ​ទីលានច្រើនពេក ព្រោះថា ១០០ ប្រកួតមិនគ្រប់គ្រាន់សម្រាប់រយៈពេលដែលគាត់មកទីនេះនោះ​ទេ។ គាត់កាន់តែខ្លាំងឡើង ៗ ដូច្នេះគាត់គឺជាមនុស្សម្នាក់ដែលយើងកំពុងពិភាក្សា»៕

ការផ្សាយពាណិជ្ជកម្ម

ប្រែសម្រួលពី៖ Manchester United Official

ការផ្សាយពាណិជ្ជកម្ម