និយាយចំពោះគូស្រករ អ្នកណាក៏ចង់មានដៃគូមួយនឹងមួយ មិនចង់មានអ្នកទី៣ ឬទី៤ចូលមកពាក់ព័ន្ធនោះឡើយ។ យ៉ាងណាក៏ដោយ ចំពោះអ្នកខ្លះមានមន្តស្នេហ៍ខ្លាំងយ៉ាងណា តែបើគេចាប់ផ្ដើមរៀបការ សាងគ្រួសារ គេប្រាកដជាបញ្ឈប់រាល់ទំនាក់ទំនងទាំងអស់ ព្រោះស្មោះតែមួយ។
ប៉ុន្តែ សម្រាប់តារានិករទាំង៣ខាងក្រោមនេះ ប្រហែលជាពិបាកក្នុងការបញ្ឈប់ណាស់ ព្រោះក្រុមតារានិករទាំងនេះ គឺងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ ក៏ងាយនឹងជាប់ចិត្តនឹងអ្នកថ្មីណាស់ បើទោះបីជាគេមានគូស្រកររួចហើយក៏ដោយ។
១. Pisces

Pisces គឺជាតារានិករ ដែលកើតមកដោយស្នេហា។ ពួកគេគឺជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំង ដែលមានទំនោរទាក់ទាញមនុស្សជុំវិញខ្លួនបាយ៉ាងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ នៅពេលធ្លាក់ក្នុងអន្លង់ស្នេហ៍ Pisces ងាយនឹងល្បួងណាស់ ហើយមិនអាចគ្រប់គ្រងខ្លួនឯងបាន។
ទោះបីជាពួកគេមានគូក៏ដោយ ក្រុមពួកគេនៅតែចាប់អារម្មណ៍នឹងមនុស្សថ្មីៗដែលនឹងចូលមកក្នុងជីវិតរបស់គេ។ សូម្បីតែពេលនៅជាមួយគូស្នេហ៍ Pisces នៅតែគិតអំពីអ្នកដទៃបានជានិច្ច។ តែទោះជាយ៉ាងណា ក្រុមនៃតារានិករនេះ នៅតែមិនអាចចោលក្រុមគ្រួសារ ឬដៃគូរបស់គេបានដែរ គ្រាន់តែថា តារានិករនេះជាមនុស្សបែប ស្រឡាញ់ទាំងអស់ ស្មោះតែមួយ។
២. Capricorn

Capricorn ក៏ជាប្រភេទនៃមនុស្សដែលងប់ងល់នឹងស្នេហាដែរ។ នៅពេលដែលពួកគេស្រលាញ់ ពួកគេតែងតែស្រលាញ់អស់ពីចិត្ត លះបង់អ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សដែលខ្លួនស្រលាញ់។ ទោះយ៉ាងណាក៏ដោយ នៅពេលពួកគេជួបភេទផ្ទុយ ពួកគេក៏មិនអាចទប់ចិត្តខ្លួនឯងបានដែរ។
ទោះបីគ្មានការផិតក្បត់ជាសាធារណៈក៏ដោយ ក៏ Capricornនៅតែគិតច្រើនដែរព្រោះមនុស្សទីបីប៉ះពាល់ដល់សុភមង្គលគ្រួសារ។ ឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន Capricorn អាចត្រលប់មកគ្រួសារវិញ ហើយដឹងថាគ្រួសារគឺជារឿងតែមួយគត់ដែលមានសារៈសំខាន់បំផុតសម្រាប់ពួកគេ។
៣. Cancer

Cancer គឺជាប្រភេទមនុស្សដែលមានចរិតសុភាពរាបសារ រមទម្យណាស់។ ប៉ុន្តែភាពទន់ភ្លន់នេះហើយ ដែលជាអាវុធមុខពីរបស់ក្រុមតារានិករនេះ។ ដោយសារតែ Cancer មានភាពទន់ភ្លន់ និងមានមន្តស្នេហ៍ ច្រើនតែទាក់ទាញមនុស្សភេទផ្ទុយ។ សូម្បីតែដឹងថា Cancer មានគ្រួសារ និងអ្នកដែលស្រលាញ់រួចហើយក៏ដោយ ក៏នៅតែមានភេទផ្ទុយមួយចំនួន តាមចែចង់ និងស្រឡាញ់ Cancer ដែរ។
ហេតុដូច្នេះ សូម្បីតែក្រោយពេលរៀបការក៏ដោយ ក៏ Cancer នៅតែមិនអាចចៀសផុតពីការលួចមានទំនាក់ទំនងខាងក្រៅ។ យ៉ាងណាមិញ Cancer ត្រូវពិចារណាឱ្យបានម៉ត់ចត់ ដើម្បីដឹងថាអ្នកណាស្រលាញ់ និងសំខាន់ចំពោះអ្នក ចៀសវាងពីការបែកបាក់សុភមង្គលគ្រួសារ ដោយសារតតែអារម្មណ៍ក្បត់ផិត មិនចេះស្កប់នេះ៕
ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok

