ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Thumnail Logo
ព័ត៌មានជាតិ

ព្រៃក្នុងតំបន់ឧទ្យាន និងកូនឈើដែលបានដាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែនកាលពីឆ្នាំ២០១៨ ត្រូវបានជនខិលខូចដុតក្នុងពេលថ្មីៗនេះ

ថ្មីៗនេះ យោងតាមការបង្ហោះជាមួយនូវរូបភាពភ្លើងចេះព្រៃជាច្រើនសន្លឹករបស់ Page ឧទ្យាន ឫស្សីត្រឹប- Russey Treb Park ពាក់ព័ន្ធនឹងការដុតព្រៃពីសំណាក់ជនខិតខូច ដោយបានសរសេររៀបរ៉ាប់ថា៖ ព្រៃក្នុងតំបន់ឧទ្យាន និងកូនឈើដែលបានដាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែនកាលពីឆ្នាំ២០១៨ ត្រូវបានជនខិលខូចដុតក្នុងពេលថ្មីៗនេះ ផ្ទះឆេះអាចសង់ឡើងវិញបាន តែព្រៃឈើដែលឆេះមិនអាចដាំឡើងវិញភ្លាមបានទេ មានតែពាក្យសោកស្តាយប៉ុណ្ណោះ😢 ស្រុកឆែប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ប្រភព៖ ឧទ្យាន ឫស្សីត្រឹប- Russey Treb Park

Kesuki
កីទ្បា

Keisuke Honda ចុះកុងត្រាចូលរួម​ជាមួយក្លិបរបស់​ប្រទេសអាស៊ែបៃហ្សង់

អតីតកីឡាករ​ជម្រើស​ជាតិ​ជប៉ុន Keisuke Honda បានត្រៀមខ្លួនជាស្រេចក្នុងការចុះកុងត្រាជាមួយក្លិប Neftci PFK នៃក្របខ័ណ្ឌ Premier League របស់អាស៊ែបៃហ្សង់នៅប៉ុន្មានថ្ងៃខាងមុខ។ នេះ​បើ​តាមការ​បញ្ជាក់​ក្នុង​វេបសាយរបស់​ក្លិប​កាល​ពី​ថ្ងៃ​សៅរ៍។ អ្នក​ចាត់​ការជម្រើសជាតិ​កម្ពុជាដែល​មាន​វ័យ ៣៤ ឆ្នាំទៅ​ហើយ​នោះ ក្លិបខាងលើបាននិយាយថាពេលនេះស្ថិតនៅក្នុងរដ្ឋធានីបាគូរបស់អាស៊ែបៃហ្សង់ ហើយគាត់អត់មានក្លិបនោះ​ទេ ចាប់តាំងពីបានចាកចេញពីក្រុម Botafogo របស់ប្រេស៊ីលកាលពីចុងឆ្នាំមុន។ គាត់បានចុះកុងត្រា​ជាមួយក្លិប​ព័រទុយហ្គាល់ Portimonense ប៉ុន្តែ​ត្រូវផ្ដាច់​ទៅ​វិញ​ដោយ​សារ​ក្លិបមិនអាចចុះឈ្មោះគាត់ចូល​បញ្ជី​កីឡាករបានទាន់ពេលវេលា។ អាស៊ែបៃហ្សង់នឹងក្លាយជាប្រទេសទី៧ផ្សេងគ្នាដែលហុងដានឹងលេងក្នុងនោះក៏មានប្រទេសដទៃទៀតដូចជា ហូឡង់ រុស្ស៊ី អ៊ីតាលី ម៉ិកស៊ិក និងអូស្ត្រាលី និង​ប្រេស៊ីលផងដែរ។ ហុងដាដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា គឺជាជនជាតិជប៉ុនតែមួយគត់ដែលរកគ្រាប់បាល់បាននៅ World…

KNONGSROK
ស្នេហាយុវវ័យ

រវាងអ្នក និងខ្ញុំ យើងត្រូវបាត់បង់ម្យ៉ាងម្នាក់!

សម្រាប់ទំនាក់ទំនងស្នេហារវាងយើងទាំងពីរនាក់ អាចនិយាយបានថាចាប់ផ្ដើមឡើងយូរដែរហើយ តែអ្វីៗគ្រប់យ៉ាងដែលកន្លងមកនេះគឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលព្យាយាម ដើម្បីអ្នកមករហូត គឺមានតែខ្ញុំដែលចំណាយចិត្ត ចំណាយគំនិត ដាក់អារម្មណ៍ចំពោះទំនាក់ទំនងរបស់យើង ទាំងដែលពេលខ្លះ ខ្ញុំពិតជាមិនយល់ទេថា អ្នកមានអារម្មណ៍ និងចិត្តបែបណាចំពោះខ្ញុំ ពេលខ្លះ អ្នកមិនទាំងខ្វល់ចំបោះអ្វីដែលខ្ញុំបានធ្វើដើម្បីអ្នកផង ដូច្នេះ រហូតដល់ពេលនេះ ដល់ពេលដែលយើងត្រូវបែកគ្នា ទើបខ្ញុំច្បាស់ក្នុងចិត្តថា រវាងយើងទាំងពីរ សម្រាប់ទំនាក់ទំនងនេះ គឺយើងបានបាត់បង់ម្យ៉ាងម្នាក់ដូចគ្នា។ ខ្ញុំបានបាត់បង់ពេលវេលា ៖ តាំងពីចាប់ផ្ដើមរហូតដល់ថ្ងៃបែកគ្នា ខ្ញុំដឹងត្រឹមតែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំស្ដាយដែលបាត់បង់ក្នុងការចំណាយពេលវេលាជាមួយនឹងអ្នក ខ្ញុំស្ដាយដែលមិនគួរចំណាយពេលវេលាស្ទើរតែទាំងអស់ដើម្បីអ្នកនោះឡើយ គឺខ្ញុំស្ដាយមិនគួរបានស្គាល់អ្នកនោះទេ។ តែបើសួរថាខ្ញុំស្ដាយទេ ដែលត្រូវបាត់បង់អ្នក? ប្រាកដណាស់ គឺខ្ញុំមិនមានចិត្តស្ដាយសូម្បីតែបន្តិច ខ្ញុំគ្មានអារម្មណ៍ថាស្ដាយអ្នកនោះឡើយ…

KNONGSROK
ស្នេហាយុវវ័យ

អត្ថបទQuotes! បែកគ្នាមិនមែនគេមានថ្មីទេ តែគេនៅអាល័យអ្នកចាស់

ចាប់ផ្ដើមស្រឡាញ់គ្នា តែងតែងប្រាប់ខ្លួនឯងមករហូត មិនខ្វល់មិនគិតរឿងអតីតកាល បញ្ហាកាលពីមុនរបស់គេឡើយ ហើយក៏រឹតតែមិនប្រកាន់នឹងប្រវត្តរបស់គេដែរ … មិនថាកន្លងមកគេធ្លាប់ស្រឡាញ់អ្នកណា មិនថាគេទាក់ទងមនុស្សប៉ុន្មានអ្នកទេ ក៏មិនដែលប្រកាន់ យកចិត្តគិតខ្វល់ចំពោះអតីតគេដែរ ព្រោះតែគិតថា មនុស្សបែកគ្នាហើយ គេមិនមានអ្វីពា់ព័ន្ធនឹងគ្នាទៀតទេ អតីតជាអតីតម៉េចនឹងអាចយកមកគិតលើមនុស្សម្នាក់ព្រោះតែអតីតរបស់គេបានទៅ ស្រឡាញ់គ្នា គ្រាន់តែចង់ដឹងត្រឹមបច្ចុប្បន្ន និងទៅអនាគតគេមានត្រឹមយើងតែម្នាក់បានហើយ សំខាន់ កុំឱ្យគេក្បត់យើងទៅមានអ្នកណាថ្មី។ ទាក់ទងគ្នា ស្រឡាញ់គ្នា មិនបានគិតអ្វីច្រើនទេ ព្រោះបានដាក់ចិត្តហើយ ថានឹងជ្រើសយកគេ គ្រាន់តែចង់សុំឱ្យគេផ្ដល់ទំនុកចិត្ត និងភាពស្មោះត្រង់ចំពោះគ្នា។ ក៏ដឹងច្បាស់ណាស់ថា អតីតកាលរបស់គេធ្លាប់មានសង្សារ ហើយក៏ស្រឡាញ់គ្នាខ្លាំង តែសំខាន់គេបានបែកគ្នាហើយ បំណាច់នឹងយើងចូលខ្លួនទៅស្អំបេះដូងគេហើយ ក៏គិតថានឹងធ្វើជាអ្នកក្រោយដែលអាចនៅជាមួយគ្នាជារៀងរហូត…

KNONGSROK
ស្នេហាយុវវ័យ

អារម្មណ៍មនុស្សស្រី! បើអ្នកធ្វើឱ្យនាងខូចអារម្មណ៍ បាត់បង់មនោសញ្ចេតនាចំពោះអ្នកហើយ មិនងាយស្រោចស្រង់មកវិញបានឡើយ!

#កំហុស នៅពេលដែលអ្នកបានសាងនូវកំហុស មិនថាដោយចេតនា ឬអចេតនាទេ តែបើវាកើតឡើងពីភាពព្រងើយកន្តើយរបស់អ្នកចំពោះនាង មិនយកចិត្តទុកដាក់ ខ្វាយខ្វល់ពីអារម្មណ៍របស់នាង គឺមានន័យថា អ្នកកំពុងតែប្រាប់នាងថា នាងមិនមានអត្ថន័យគ្រប់គ្រាន់សម្រាប់អ្នក នាងប្រាកដជាគិតច្រើនផ្ដេសផ្ដាស គិតថា ជិវិតរបស់អ្នក នៅពេលដែលគ្មាននាង នឹងល្អប្រសើរ ដូច្នេះ នៅពេលដែលនាងបានទ្រាំ អត់ធ្មត់គ្រប់គ្រាន់ ឆ្អែតឆ្អន់ហើយជាមួយអ្នក នាងក៏នឹងចាកចេញទៅដោយមិននិយាយអ្វីទាំងអស់ ពេលនោះហើយមានន័យថា នាងបានខូចអារម្មណ៍ និងបាត់បង់មនោសញ្ចេតនាជាមួយអ្នកហើយ។ #ចាកចេញ តាមការពិតទៅ នាងមិនចង់ចាកចេញពីមនុស្សដែលនាងស្រលាញ់ទេ រឹតតែមិនចង់បែកគ្នាជាមួយអ្នក ប៉ុន្តែការអត់ធ្មត់របស់នាង វាបានដល់ដែនកំណត់ហើយ ដូច្នេះ ទោះនាងចង់ ឬមិនចង់ក៏ដោយ…

KNONGSROK
ស្នេហាយុវវ័យ

តើមានមនុស្សប្រុសប៉ុន្មាននាក់ ដែលមានភាពស្មោះត្រង់ចំពោះប្រពន្ធបែបនេះ?

#Loyalty … មនុស្សប្រុសម្នាក់និយាយថា “មានយប់មួយនោះ ខណៈពេលដែលប្រពន្ធរបស់ខ្ញុំកំពុងគេងក្បែរខ្ញុំ ។ ស្រាប់តែទូរសព្ទរបស់ខ្ញុំបានបន្លឺឡើង ដោយមានឃើញរូបប្រូហ្វាល់មនុស្សស្រីម្នាក់ បាន Add Friend មកខ្ញុំ ភ្លាមៗនោះ ខ្ញុំក៏បានចុច Confirm នាង បន្ទាប់មកទៀត នាងក៏បាន Chat មកខ្ញុំ ការសន្ទនារវាងខ្ញុំ និងនាងក៏បានចាប់ផ្ដើម ៖ នាង ៖ សួស្ដី! ខ្ញុំ ៖ សួស្ដី! តើអ្នកជាអ្នកណា? នាង ៖…

New 105
ស្នេហាយុវវ័យ

មនុស្សប្រុសចិត្តសាវា តែអារម្មណ៍មនុស្សស្រី ប្រែប្រួលលឿនជាងចិត្តមនុស្សប្រុសទ្វេដងឯណោះ

មនុស្សស្រីជាច្រើនតែងតែនិយាយថា មនុស្សប្រុសទាំងអស់ សុទ្ធតែមានចិត្តសាវា គ្មាននរណាស្មោះនោះឡើយ ប្ដូរសង្សារ សាងស្នេហាពីមួយទៅមួយ ប៉ុន្តែមនុស្សស្រីហាក់បីដូចជាភ្លេចហើយថា ការពិតទៅ​ អារម្មណ៍នាងខ្លួនឯងទេ ដែលប្រែប្រួល ផ្លាស់ប្ដូរលឿនជាងចិត្តមនុស្សប្រុសទៅទៀត។ មិនមែនកាន់ជើងប្រុសៗឡើយ ហើយក៏មិនមែនបន្ទោសខាងណាដែរ តែធាតុពិតគឺវាបែបហ្នឹងមែន។ មនុស្សប្រុសភាគច្រើនគឺសាវា មិនមែនទាំងអស់ទេ ចំណែកឯអារម្មណ៍មនុស្សស្រីក៏ប្រែប្រួលលឿនណាស់ដែរ មិនមែនប្រួលប្រែតែពេលបងប្អូនមកលេងនោះឡើយ។ តែថាទៅ មិនថាប្រុសឬស្រីទេ ឱ្យតែមនុស្សមានចិត្តមិនស្មោះ គឺសុទ្ធតែអាចក្បត់ និងសាវាបានដូចគ្នាទាំងអស់ហ្នឹង តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មនុស្សប្រុស ទោះមានថ្មី ក៏មិនចោលមនុស្សស្រីដែលខ្លួនស្រឡាញ់ដែរ ( សុខចិត្តយកថែម ) តែមនុស្សស្រី បើមានថ្មីហើយ…

KNONGSROK
ស្នេហាយុវវ័យ

មិនសំខាន់ទេថា អ្នកទុកខ្ញុំជាអ្វី ស្ថិតក្នុងតំណែងមួយណា តែអ្វីដែលសំខាន់ អ្នកគឺជាមនុស្សសំខាន់សម្រាប់ខ្ញុំ

#មិនសំខាន់ទេថា អ្នកទុកខ្ញុំជាអ្វី ស្ថិតក្នុងតំណែងមួយណា តែអ្វីដែលសំខាន់ អ្នកគឺជាមនុស្សសំខាន់សម្រាប់ខ្ញុំ ជាមនុស្សតែម្នាក់ដែលខ្ញុំស្រឡាញ់។ #អ្វីដែលខ្ញុំចង់ឃើញ គឺចង់ឃើញអ្នកមានក្ដីសុខ សប្បាយចិត្ត មានអនាគតល្អ បើទោះជាក្ដីសុខរបស់អ្នក ខ្ញុំមិនអាចមានវត្តមានចូលរួមក៏ដោយ តែខ្ញុំអាចឈរនៅពីក្រោយអ្នក ចាំមើល និងផ្ដល់កម្លាំងចិត្តឱ្យអ្នកពីចម្ងាយ។ #ទោះជម្រើសរបស់អ្នកមិនមែនជាខ្ញុំ តែខ្ញុំពេញចិត្តនឹងរង់ចាំអ្នក ចាំដោយក្ដីស្រឡាញ់ មិនថាត្រូវចាំយូរយ៉ាងណាទេ ហើយបើឱ្យជ្រើសប៉ុន្មានដងទៀត ក៏ខ្ញុំនៅតែជ្រើសយកអ្នក ដោយគ្មានពាក្យថា ស្ដាយក្រោយឡើយ។ #ខ្ញុំដឹងច្បាស់ណាស់ថា អ្នកមិនដែលមានពេលវេលា នឹកនាដល់ខ្ញុំឡើយ ប៉ុន្តែខ្ញុំចង់ឱ្យអ្នកដឹង ថាអ្នកជាមនុស្សម្នាក់ដែលខ្ញុំនឹក និងបារម្ភគ្រប់ពេល។ #អរគុណ ទោះយ៉ាងណា ក៏ខ្ញុំចង់និយាយថា…

KNONGSROK
គ្រួសារ

អត្ថបទផ្ញើជូននារីរឹងមាំទាំងឡាយ! ពេលមួយអ្នកនឹងភ្ញាក់ឡើងដោយគ្មានការឈឺចាប់…..ថ្ងៃណាមួយអ្នកនឹងរឹងមាំខ្លាំងជាងពេលនេះ

នៅថ្ងៃណាមួយ អ្នកនឹងភ្ញាក់ពីដំណេកដោយគ្មានការឈឺចាប់ និងការតឹងថប់ក្នុងទ្រូងក្នុងបេះដូងទៀតឡើយ….ថ្ងៃណាមួយ អ្នកនឹងបើកភ្នែកដោយគ្មានដានទឹកភ្នែក ឬស្រក់ទឹកភ្នែកពេញមុខដូចមុនទៀតទេ អ្នកនឹងបើកភ្នែកឡើងជាមួយនឹងស្នាមញញឹមសម្លឹងមើលទៅបង្អួចខាងក្រៅ ស្រូបយកពន្លឺស្រទន់ដ៏កក់ក្តៅនៃកម្តៅថ្ងៃ ហើយពេលនោះហើយអ្នកនឹងលែងគិតពីគេជាមនុស្សដំបូងបំផុតដែលអ្នកនឹកឃើញមុនគេពេលភ្ញាក់ពីដំណេកហើយ។ ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើងមក ដោយមិនប្រញាប់ឆែកមើលទូរស័ព្ទរង់ចាំសាររបស់គេ មិនឆែកមើល  Profile គេ ថាគេ post អ្វីខ្លះ គេ comment លេងជាមួយអ្នកណាខ្លះ តើគេ Like អ្វីខ្លះ តើគេកំពុងតែលេងសើច​ ឬចែចង់អ្នកណាទៀតឡើយ​ ហើយប្រសិនជាគេផ្ញើសារមកអ្នក អ្នកក៏លែងពុះកញ្ជ្រោល និងរំភើបនឹងសាររបស់គេទៀតដែរ។ នៅថ្ងៃណាមួយ អ្នកនឹងនៅតែជា Friendlist ជាមួយគេ…

KNONGSROK
គ្រួសារ

បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹង …!

– បើអ្នកមិនអាចរកបានមនុស្សដែលត្រូវចិត្ត …! – បើមនុស្សដែលអ្នកពេញចិត្ត តែមិនអាចប្រើជីវិត រស់នៅឱ្យចុះសម្រុងគ្នាបាន …! – បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹងជីវិតនៅម្នាក់ឯងឱ្យសុខសាន្ត សល់ពេលប៉ុន្មាន ក៏ប្រើជាមួយក្រុមគ្រួសារ … គ្មាននរណាម្នាក់ ដែលស្លាប់ ព្រោះតែគ្មានគូ ឬត្រូវនៅលីវមួយជីវិតនោះឡើយ … ប៉ុន្តែមានមនុស្សជាច្រើន ត្រូវរស់នៅដូចស្លាប់ទាំងរស់ ព្រោះតែជ្រើសមនុស្សខុស ឱ្យចូលមករួមដំណើរជីវិតជាមួយ​ … !! អាយុច្រើនហើយ មិនមែនជាកូនក្មេងទៀតទេ កុំចំណាយលពេល…

KNONGSROK
គ្រួសារ

អ្នកណាមិនជឿខ្ញុំ ក៏មិនអី អ្នកដទៃនិយាយបែបណាពីខ្ញុំ ក៏ខ្ញុំគ្មានបញ្ហាដែរ ប៉ុន្តែសម្រាប់អ្នក​ …!

អ្នកណាមិនជឿខ្ញុំ ក៏មិនអី អ្នកដទៃនិយាយបែបណាពីខ្ញុំ ក៏ខ្ញុំគ្មានបញ្ហាដែរ #ប៉ុន្តែសម្រាប់អ្នក នៅពេលដែលអ្នកមិនជឿជាក់លើខ្ញុំ វាប្រៀបបាននឹងអ្នក កំពុងតែបំផ្លាញនូវភាពស្មោះត្រង់ដែលខ្ញុំបានផ្ដល់ឱ្យអ្នក។ នៅពេលដែលអ្នកនិយាយមិនល្អ ឬប្រើសម្ដីមិនគប្បីចំពោះខ្ញុំ វាប្រៀបបាននឹងអ្នកកំពុងតែបំផ្លាញអារម្មណ៍ល្អៗ និងទំនុកចិត្តដែលខ្ញុំមានចំពោះអ្នកអ៊ីចឹង។ ខ្ញុំអាចមិនល្អទេសម្រាប់មនុស្សគ្រប់គ្នា តែខ្ញុំច្បាស់ណាស់ថា ខ្ញុំបានព្យាយាមធ្វើល្អបំផុតសម្រាប់អ្នក ខ្ញុំបានលះបង់គ្រប់យ៉ាងចំពោះអ្នក ខ្ញុំក៏ស្មោះត្រង់ចំពោះអ្នកបំផុតដែរ … តែបើអ្នកមិនដែលគោរព ឱ្យតម្លៃ និងជឿជាក់ខ្ញុំផងនោះ តើឱ្យខ្ញុំគួរនិយាយបែបណា? អ្នកដទៃគេមិនជឿខ្ញុំ អ្នកដទៃមិនឱ្យតម្លៃខ្ញុំ ខ្ញុំមិនឈឺចាប់ ខ្វល់ចិត្តជាមួយឡើយ តែបើអ្នកមិនជឿខ្ញុំហើយ អ្នកជឿអ្នកដទៃ មិនខុសអីពីអ្នក កំពុងតែសម្លាប់ខ្ញុំទាំងរស់នោះទេ…។ មួយរយៈពេលដែលកន្លង ខ្ញុំក៏បានព្យាយាមបំផុត…

1 5
ស្នេហាយុវវ័យ

កុំវិនិច្ឆយខ្ញុំតាមរយៈអ្នកដទៃ សូមឱ្យតម្លៃខ្ញុំទៅលើអ្វីដែលខ្ញុំបានធ្វើលើអ្នក

បើនិយាយរឿងស្អាត ខ្ញុំដឹងថា ខ្ញុំមិនស្អាតដូចតារា ឬមិត្តភក្តិមួយចំនួនរបស់អ្នកនោះឡើយ ព្រោះខ្ញុំជាមនុស្សសាមញ្ញ ខ្ញុំចូលចិត្តប្រើជិវិតបែបសាមញ្ញ មិនចូលចិត្តលេងខ្លួន ឆើតឆាយ ហ៊ឺហា ដើរបង្អួតគ្នានោះទេ ជាពិសេស ខ្ញុំក៏មិនមែនមនុស្សសម្ភានិយមអីនោះដែរ តែរបស់របរប្រើប្រាស់ ក៏អាចនិយាយបានថាសមគួរ ចុះសម្រុងក្នុងសង្គមមនុស្សសាមញ្ញដូចគ្នា។ ដ្បិតថាខ្ញុំមិនស្អាតពិតមែន តែបើនិយាយរឿងល្អ ខ្ញុំក៏គិតថាខ្ញុំនេះ ល្អគ្រប់គ្រាន់ បើអ្នកព្រមបើកចិត្ត អ្នកប្រាកដជាអាចទទួលយកបាន។ បើនិយាយចំពោះភាពស្មោះត្រង់ ខ្ញុំក៏ជាមនុស្សដែលច្បាស់លាស់ ស្រឡាញ់ពិតប្រាកដ ស្រឡាញ់មួយដឹងមួយ មិនផ្ដេសផ្ដាសនោះទេ ព្រោះខ្ញុំមិនចូលចិត្ត រឹតតែមិនមានពេលទំនេរច្រើន ទៅសាងទំនាក់ទំនងចោល នាំឱ្យមានភាពស្មុគស្មាញ ខ្ញុំក៏រឹតតែមិនចូលចិត្តរញ៉េរញ៉ៃច្រើននោះឡើយ។ បើនិយាយរឿងមានទ្រព្យច្រើន…