អ្នកណាមិនជឿខ្ញុំ ក៏មិនអី អ្នកដទៃនិយាយបែបណាពីខ្ញុំ ក៏ខ្ញុំគ្មានបញ្ហាដែរ
#ប៉ុន្តែសម្រាប់អ្នក
នៅពេលដែលអ្នកមិនជឿជាក់លើខ្ញុំ វាប្រៀបបាននឹងអ្នក កំពុងតែបំផ្លាញនូវភាពស្មោះត្រង់ដែលខ្ញុំបានផ្ដល់ឱ្យអ្នក។
នៅពេលដែលអ្នកនិយាយមិនល្អ ឬប្រើសម្ដីមិនគប្បីចំពោះខ្ញុំ វាប្រៀបបាននឹងអ្នកកំពុងតែបំផ្លាញអារម្មណ៍ល្អៗ និងទំនុកចិត្តដែលខ្ញុំមានចំពោះអ្នកអ៊ីចឹង។
ខ្ញុំអាចមិនល្អទេសម្រាប់មនុស្សគ្រប់គ្នា តែខ្ញុំច្បាស់ណាស់ថា ខ្ញុំបានព្យាយាមធ្វើល្អបំផុតសម្រាប់អ្នក ខ្ញុំបានលះបង់គ្រប់យ៉ាងចំពោះអ្នក ខ្ញុំក៏ស្មោះត្រង់ចំពោះអ្នកបំផុតដែរ … តែបើអ្នកមិនដែលគោរព ឱ្យតម្លៃ និងជឿជាក់ខ្ញុំផងនោះ តើឱ្យខ្ញុំគួរនិយាយបែបណា?
អ្នកដទៃគេមិនជឿខ្ញុំ អ្នកដទៃមិនឱ្យតម្លៃខ្ញុំ ខ្ញុំមិនឈឺចាប់ ខ្វល់ចិត្តជាមួយឡើយ តែបើអ្នកមិនជឿខ្ញុំហើយ អ្នកជឿអ្នកដទៃ មិនខុសអីពីអ្នក កំពុងតែសម្លាប់ខ្ញុំទាំងរស់នោះទេ…។

មួយរយៈពេលដែលកន្លង ខ្ញុំក៏បានព្យាយាមបំផុត គឺព្យាយាមធ្វើគ្រប់យ៉ាង ធ្វើល្អជាមួយអ្នកច្រើនជាងអ្នកណាៗទាំងអស់ ស្មោះចំពោះអ្នក ដោយមិនគិតរំពឹង និងចង់បានអ្វី ក្រៅតែការគោរព ឱ្យតម្លៃ និងជឿជាក់ ទុកចិត្តលើខ្ញុំ ប៉ុន្តែក្នុងអារម្មណ៍អ្នក ហាក់មើលមកខ្ញុំមិនស្មើនឹងមនុស្សមួយចំនួនដែលនៅជុំវិញអ្នក ទាំងដែលការពិតគេទាំងនោះ ក៏ជាអ្នកដទៃដែរ… អ្នកមានអារម្មណ៍សង្ស័យលើខ្ញុំ មិនស្មោះត្រង់ចំពោះខ្ញុំ លាក់បាំងខ្ញុំសឹងតែគ្រប់រឿង កុហក បង្វិលក្បាលខ្ញុំរហូតមក នេះជាអ្វីដែលធ្វើឱ្យខ្ញុំឈឺចិត្ត និងអស់សង្ឃឹម និងលែងមានទំនុកចិត្ត លែងមានមនោសញ្ចេតនាចំពោះអ្នកទៀតហើយ …. ឆ្អែតគ្រប់គ្រាន់៕

#មនុស្សចុងក្រោយ #Knongsrok

