ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsroksport 1200x630
កីទ្បា

ស្មៅគោក្នុងកីឡដ្ឋាន Bukit Jalil National Stadium របស់​ម៉ាឡេស៊ី​នឹង​ប្ដូរ​ចេញ​ក្នុង​ពេលឆាប់​ៗ​នេះ

សមាគមកីឡាបាល់​ទាត់​ម៉ាឡេស៊ី(FAM) និង​ក្រុមហ៊ុនសាជីវកម្មកីឡដ្ឋាន​ម៉ាឡេស៊ី Stadium Corporation of Malaysia (PSM) នៅ​ថ្ងៃ​នេះ​បានបប្រកាស​អំពី​ការ​បន្ត​សហការ​គ្នា​បន្ថែម​ដល់​ខែធ្នូឆ្នាំ២០២៥ សម្រាប់​ឲ្យ​ក្រុមជម្រើស​ជាតិ​ម៉ាឡេស៊ី​ការ​ប្រើប្រាស់​កីឡដ្ឋាន Bukit Jalil National Stadium (SNBJ)ជាទឹក​ដី​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត។ ពិធីចុះហត្ថលេខាបន្តសហការ​គ្នា​នេះ​ធ្វើឡើង​នៅ​ឯពហុកីឡដ្ឋាន​ជាតិ KLSC, Bukit Jalil  ហើយ​លោក​ Datuk Haji Hamidin Haji Mohd Amin ជាតំណាង​មក​ពី​សមាគមកីឡាបាល់​ទាត់​ម៉ាឡេស៊ី​ហើយ ខាង​ក្រុមហ៊ុន PSM តំណាង​ដោយ​នាយកប្រតិបត្តិ​Tan Sri Tony Fernandes។…

Amad
កីទ្បា

បកស្រាយអត្ថន័យការ​អបអរគ្រាប់បាល់របស់ Amad Diallo ពេល​ស៊ុត​ចូល​ AC Milan កាល​ពី​អាទិត្យមុន

Amad Diallo កីឡាករវ័យក្មេងរបស់ក្រុម Manchester United រក​បាន​គ្រាប់​បាល់​ដំបូងរបស់​ខ្លួនក្នុង​អាជីពនៅ​អង់គ្លេស​ហើយ​បាន​ធ្វើ​ការ​អបអរគ្រាប់​បាល់​នេះ​ក្នុង​អត្ថន័យដ៏​អស្ចារ្យ​ទៀត​ផង។ អ្នកគាំទ្រមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាកីឡាករ​សញ្ជាតិកូតឌីវ័ររូបនេះ អបអរគ្រាប់បាល់​របៀបនោះ បន្ទាប់ពីបានប្រើ​ក្បាលសម្រេច​ទី​ដោយ​ការ​តែត​បកក្រោយ ពី​ការ​ផ្លោងបាល់របស់ Bruno Fernandes ផុតដៃអ្នកចាំទី Gianluigi Donarumma របស់ក្រុម AC Milan នៅ Old Traffordកាល​ពី​សប្ដាហ៍មុន ។ ទោះបីជា Simon Kjaer បានរកគ្រាប់បាល់តាមស្មើ​នៅ​ចុង​ម៉ោង ដើម្បីទុកឱកាសសម្រាប់ការប្រកួតជើងទី ២ នៃការប្រកួត Europa League…

Ttt
សង្គម

ជ្រើសរើសពណ៌កម្រាលពូកមួយ ដើម្បីលាតត្រដាងនូវឧបនិស្ស័យពីកំណើតរបស់អ្នក

ការប្រើប្រាស់កម្រាពូកក៏ត្រូវបានគេចាប់ទុកថា ជារូបភាពមួយអាចធ្វើ ការទស្សន៍ទាយដឹងពីឧបនិស្ស័យរបស់មនុស្ស ម្នាក់ៗបានដូចគ្នាផងដែរ ព្រោះការជ្រើសរើសប្រើពណ៌នីមួយៗរមែងធ្វើឡើងទៅតាម ចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដែល តែងតែមានចិត្តខុសៗគ្នា។ ប្រសិនបើលោកអ្នកចង់ដឹងថា ខ្លួនឯងឬបុគ្គលនៅជុំវិញកាយមានឧបនិស្ស័យបែបណានោះ សូមតាមដានខ្លឹមសារ ទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោម៖ កម្រាលពូកពណ៌ក្រហមឈាមជ្រូក មនុស្សជ្រើសរើសកម្រាលពូកពណ៌ក្រហមប្រភេទនេះ មានលក្ខណៈសម្បត្តិគួរឱ្យចង់ស្រលាញ់រាប់អានហើយថែមទាំងមានពេលញឹកញាប់ណាស់ ដែលមនុស្សនេះច្រើនលង់នៅក្នុងរឿងស្នេហាទៀតផង ។ កម្រាលពូកពណ៌បៃតងស្រាល ជាអំណោយរបស់ធម្មជាតិដែលបានប្រទានលក្ខណៈសម្បត្តិពិសេសដល់មនុស្សនេះ ព្រោះជាមនុស្សមិនចេះខ្មាសអៀន ក្លាហានក្នុងការហ៊ានសម្តែងចេញគ្រប់បែបយ៉ាង ។ មនុស្សនេះចំណង់ចំណូលចិត្តរបស់គេ គឺប៉ុនប៉ងប្រាថ្នាបែបណាដើម្បីធ្វើខ្លួនឯងឱ្យ ក្លាយទៅជាមនុស្សជាទីស្រលាញ់របស់ខ្លួនផងដែរ ។ កម្រាលពូកពណ៌ខៀវ អាចពោលបានថា សម្រាប់អ្នកជ្រើសរើសប្រើកម្រាលពូកពណ៌បែបនេះ ជាមនុស្សមានការប្រែប្រួលមិនសូវទៀតទាត់ ដែលអាចផ្ដល់ក្ដីទុកចិត្តបានហើយក៏ចូលចិត្តរឿងដើរលេងកម្សាន្តគ្រប់ទីកន្លែងផងដែរ។ ក៏ប៉ុន្តែនៅមានចំណុចអាក្រក់ម្យ៉ាង ទោះបីជារឿងស្នេហាគេអាចរកបានមកដោយក្តីលំបាកលំបិនក្តី…

Hhh
សង្គម

តាម​ការ​ស្រាវជ្រាវ៖ មនុស្ស​ដែល​ធ្វើ​រឿង​សាមញ្ញ ១០ យ៉ាង​នេះ​អាច​បន្ថែម​អាយុ​ឲ្យ​វែង​ជាង​មុន

ក្រៅ​ពី​កត្តា​ចំណី​អាហារ ​ជាង​នេះ​របៀបរបប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ជា​កត្តា​កំណត់​អាយុ​របស់​អ្នក​បាន​ផង​ដែរ។ បើ​សុខភាព​ផ្លូវ​កាយ​ល្អ ហើយ​សុខភាព​ផ្លូវ​ចិត្ត​មិន​អំណោយ​ទាន​ផង​ ភាព​ទ្រុឌទ្រោម​នៃ​ការ​រាងកាយ​ក៏​ចុះ​អន់​ថយ​ទៅ​តាម​នោះ។ តាម​របាយការណ៍​ស្រាវជ្រាវ​ពី​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា សកម្មភាព​សាមញ្ញ ១០ យ៉ាង​នេះ អាច​ជួយ​បន្ថែម​ចំនួន​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​ឲ្យ​រស់​បាន​យូរ​ជាង​មុន៖ ១០) មាន​រាងកាយ​ស្គម សម្រាប់​មនុស្ស​ធាត់ គឺ​ជា​ទូទៅ​មាន​អាយុ​តិច​ជាង​មនុស្ស​ស្គម។ ដោយ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ និង​លើស​ទម្ងន់ ងាយ​នឹង​វិវត្ត​ទៅ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​និង​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។ ៩) ការ​គិត​វិជ្ជមាន​និង​សប្បាយ​រីករាយ ការ​ដែល​មាន​អារម្មណ៍​សប្បាយ​រីករាយ នោះ​ហើយ​ជា​សេចក្តី​សុខ​ផ្លូវ​ចិត្ត។ អ្នក​ត្រូវ​ប្រើប្រាស់​ការ​រស់នៅ​បែប​សុទិដ្ឋិនិយម ដែល​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន ហើយ​កុំ​សូវ​មាន​អារម្មណ៍​អវិជ្ជមាន​ទៅ​លើ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លាំង​ពេក។ ៨) សើច​ឲ្យ​បាន​ច្រើន ការ​ដែល​សើច​ឲ្យ​បាន​ច្រើន ក៏​អាច​បន្ថែម​គុណភាព​នៃ​អាយុ​ជីវិត​របស់​យើង​ម្នាក់ៗ​បាន​ផង​ដែរ។ មនុស្ស​ដែល​សើច​ច្រើន…

Hh
សង្គម

ប្រជាជន​ជប៉ុន​មិន​ទម្លាប់​ផឹក​ទឹក កំឡុង​ពេល​បរិភោគ​អាហារ ដោយសារ​ហេតុផល​សំខាន់​នេះ

ប្រសិន​អ្នក​ចូល​ទៅ​កាន់​អាហារដ្ឋាន​តាម​បណ្តា​ប្រទេស​នៅ​ប៉ែក​អាស៊ី និង​អឺរ៉ុប​ភាគ​ច្រើន គឺ​រមែង​ឃើញ​គេ​ដាក់​ទឹក​បរិសុទ្ធ ឬ​ទឹក​តែ​ឲ្យ​មួយ​កែវ​នៅ​ក្បែរ​អាហារ​របស់​យើង ប៉ុន្តែ​ខុស​អី​នៅ​ឯ​ប្រទេស​ជប៉ុន គឺ​ពុំ​ធ្វើ​ដូច្នោះ​ទេ ហើយ​អស់​ច្រើន​បំផុត​គឺ​ដាក់​ត្រឹម​ទឹក​មួយ​កូន​ពែង​តូច​តែ​ប៉ុណ្ណោះ។ នៅ​ពី​ក្រោយ​នោះ​គឺ​មាន​ហេតុផល​សំខាន់​ដែល​ប្រជាជន​ជប៉ុន មាន​ទម្លាប់​យល់​ឃើញ​ថា ការ​ទទួល​ទាន​ទឹក​ស្រប​ពេល​ជាមួយ​គ្នា ក្នុង​ពេល​ទទួល​ទាន​អាហារ គឺ​ជា​រឿង​ដែល​មិន​ល្អ។ យើង​បង្ហាញ​ហេតុផល​ចំនួន ៤ ដូច​ខាង​ក្រោម៖ ១) នាំ​ឲ្យ​មាត់​ស្ងួត ការ​ដែល​ទទួល​ទាន​ទឹក​ស្រប​គ្នា​ជាមួយ​អាហារ គឺ​នាំ​ឲ្យ​ទឹក​មាត់​របស់​អ្នក​ស្ងួត​ឬ​ខះ​ទៅ​វិញ​ទេ ហើយ​ជា​ពិសេស​បើ​មនុស្ស​មួយ​ចំនួន​បន្ថែម​ចំណិត​ក្រូច​ឆ្មារ​ទៅ​ក្នុង​ទឹក​នោះ​ទៀត គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​ផលិត​ទឹក​មាត់។ ជាង​នេះ​សម្រាប់​ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព ដែល​នាំ​ឲ្យ​ចាល់​អាស៊ីត និង​អាច​បំផ្លាញ​ស្រោម​ធ្មេញ​របស់​អ្នក អ៊ីចឹង​ល្អ​បំផុត​គួរ​ទទួល​ទាន​វា​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។ ២) បណ្តាល​ឲ្យ​ខូច​ប្រព័ន្ធ​រំលាយ​អាហារ ពេល​ទទួល​ទាន​ទឹក​ជាមួយ​អាហារ ទឹក​មាត់​របស់​អ្នក​នឹង​ត្រូវ​រលាយ ហេតុផល​នេះ​វា​បាន​បណ្តាល​ផល​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ទឹក​ក្រពះ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រំលាយ​អាហារ។ សញ្ញា​នៃ​ការ​រំលាយ​អាហារ​នឹង​ចុះ​ខ្សោយ…

Hh
សង្គម

ជ្រើសរើស​បេះដូង​មួយ ដើម្បី​បង្ហាញ​ពី​មនោសញ្ចេតនា​ស្នេហា​របស់​អ្នក

តើ​ស្នេហា​ជា​អ្វី សម្រាប់​ការ​យល់​ឃើញ​របស់​អ្នក? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ ចូរ​ជ្រើសរើស​រូបភាព​បេះដូង​មួយ​ក្នុង​ចំណោម​រូបភាព​ទាំង ៤ ដើម្បី​លាតត្រដាង​ឲ្យ​ឃើញ​ថា តើ​អ្នក​ជា​មនុស្ស​រ៉ូមែនទិក​និង​ច្បាស់លាស់​ក្នុង​ស្នេហា​ដល់​កម្រិត​ណា៖ បេះដូង​ទី ១ ការ​ទុក​ចិត្ត​គ្នា និង​ការ​លះបង់​ឲ្យ​គ្នា ពិត​ជា​សំខាន់​ណាស់​សម្រាប់​ដៃ​គូ។ ដោយ​វា​ត្រូវ​ការ​ពេលវេលា​សម្រាប់​រាង​យូរ​គួរសម​សម្រាប់​អ្នក ដើម្បី​បង្កើត​ទំនាក់ទំនង​ស្នេហា​មួយ តែ​នៅ​ពេល​អ្នក​ប្រគល់​បេះដូង​ទៅ​ឲ្យ​នរណា​ម្នាក់​ហើយ គឺ​អ្នក​រាប់​គេ​ជា​ស្នេហ៍​ពិត​រៀង​រហូត​ទៅ។ បេះដូង​ទី ២ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ​ពី​ធម្មជាតិ ហើយ​អ្នក​កម្រ​នឹង​បង្ហាញ​អារម្មណ៍​ពិត​ទៅ​កាន់​ដៃ​គូ​ខ្លាំង​ណាស់។ អ្នក​ខ្វល់​ពី​គេ​ច្រើន​ជាង​ខ្វល់​ពី​ខ្លួន​ឯង ការពារ​គេ​ច្រើន​ជាង​ការពារ​ខ្លួន​ឯង ហើយ​មនុស្ស​ដែល​បាន​អ្នក​ជា​គូស្នេហ៍​ហើយ គឺ​រាប់​ថា​សំណាង​ខ្លាំង។ បេះដូង​ទី ៣ អ្នក​ចង់​បាន​ទំនាក់ទំនង​ស្នេហា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ហើយ​សម្រាប់​អ្នក​បើ​ជា​មនុស្ស​ស្រី អ្នក​តែងតែ​គិត​ចង់​ស្ថិត​នៅ​រាត្រី​មួយ​ដែល​មាន​ភ្លើង​ពណ៌​ស្រទន់ ហើយ​មាន​គេ​យក​ផ្កា​មក​ជូន​អ្នក។ អ្នក​រមែង​ផ្តល់​ក្តី​ស្រលាញ់​ដល់​នរណា​ម្នាក់ ដោយ​មិន​សូវ​មាន​លក្ខខណ្ឌ​ច្រើន​នោះ​ទេ។…

Jj
សង្គម

ជ្រើសរើស​ផ្ទះ​មួយ ដើម្បី​បង្ហាញ​ថា​អ្វី​ដែល​នឹង​កើត​ឡើង​លើ​អ្នក​សប្តាហ៍​នៅ​សប្តាហ៍​ក្រោយ

តាម​រយៈ​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ គ្រាន់​តែ​ឲ្យ​អ្នក​ធ្វើការ​ជ្រើសរើស​នៅ​ផ្ទះ​មួយ​ក្នុង​ចំណោម​ផ្ទះ​ទាំង ៤ ដើម្បី​ទទួល​បាន​សារ​នូវ​រឿង​ដែល​អាច​កើត​ឡើង​ទៅ​លើ​អ្នក​នៅ​សប្តាហ៍​បន្ទាប់៖ ផ្ទះ​លេខ ១ ដំណឹង​ល្អ​នឹង​មាន​ចូល​មក​ដល់​អ្នក ដោយ​វា​អាច​ជា​មាន​ការ​កោតសរសើរ​ពី​គុណសម្បត្តិ​របស់​អ្នក។ ជា​រឿយៗ​អ្នក​បាន​ធ្វើ​រឿង​ល្អ​ជា​ច្រើន​ក្នុង​ជីវិត ហើយ​ជា​ការ​ពិត​វា​នឹង​ត្រលប់​មក​វិញ​ជាមួយ​ការ​តបស្នង​ដែល​គ្មាន​ការ​រំពឹង​ទុក។ ចូរ​បន្ថែម​ការ​ខិតខំ និង​ភាព​ស្មោះត្រង់​ទៅ​ក្នុង​កិច្ច​ការងារ​របស់​អ្នក ហើយ​ជា​រឿយៗ​ដំណឹង​ល្អ​នឹង​បន្ថែម​ចូល​មក​ដល់​ទៀត ជា​ពិសេស​នៅ​កន្លែង​ការងារ នឹង​មាន​ថ្នាក់​លើ​កោត​សរសើរ​ឲ្យ​តម្លៃ និង​បន្ថែម​គុណប្រយោជន៍​ដល់​អ្នក។ ផ្ទះ​លេខ ២ នឹង​មាន​ការ​ឈ្លោះប្រកែក​គ្នា​ក្នុង​ផ្ទះ​របស់​អ្នក​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​កុំ​បារម្ភ​ខ្លាំង​អី ចាន​ក្នុង​រាវ​មិន​អាច​ថា​មិន​ទង្គិច​ខ្លះ​នោះ​ទេ បែប​នេះ​វា​ជា​រឿង​តូចតាច​តែ​ប៉ុណ្ណោះ។ អ្វី​គ្រប់​យ៉ាង​គឺ​តែងតែ​មាន​ទី​បញ្ចប់ ហើយ​ការ​ឈ្លោះប្រកែក​នេះ​វា​កើត​ឡើង​នៅ​រយៈ​ពេល​បណ្តោះ​អាសន្ន​មួយ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​រឿង​ខ្លះ​ខ្លួន​អ្នក​ផ្ទាល់​ទេ ជា​អ្នក​សម្រេច ជា​អ្នក​គូសវាស​វា បែប​នេះ​លទ្ធផល​ដែល​កើត​ឡើង​ក៏​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក។ ផ្ទះ​លេខ​ ៣ កុំ​ចាប់​យក​ឱកាស​ណា​មួយ​ឲ្យ​សោះ​នៅ​សប្តាហ៍​ក្រោយ បើ​អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​សំណាង​ក៏​ដោយ…

៤
សង្គម

មនុស្សស្រីដែលមាន៣ចំណុចនេះទាំងព្រម ច្រើនតែអភ័ព្វក្នុងរឿងជីវិតគូ

គេថា កាលណាមនុស្សយើងល្អគ្រប់ចំណុចពេក មិនមែនជារឿងដែលល្អនោះឡើយ។ យ៉ាងណាមិញ ចំពោះមនុស្សស្រីវិញ បើកាលណាល្អគ្រប់ចំណុចនេះហើយ គឺច្រើនតែមានជីវិតអភ័ព្វក្នុងរឿងស្នេហា ឬគ្រួសារ។ ១. ស្អាតខ្លាំងពេក ភាគច្រើននៃមនុស្សស្រីដែលស្អាតពេក ច្រើនតែមិនសូវគាប់ប្រសើរក្នុងដំណើរជីវិតគូ មនុស្សស្រីដែលស្អាត ប្រៀបបាននឹងផ្កាអ៊ីចឹង ច្រើនតែអភ័ព្វ។ កុំគិតថា មនុស្សស្រីស្អាត នឹងទទួលបានការស្រឡាញ់ថ្នាក់ថ្នមឱ្យសោះ តែផ្ទុយទៅវិញ ភាពស្អាតរបស់មនុស្សស្រី នឹងក្លាយជាចំណុចនៃគ្រោះថ្នាក់ដល់រូបនាងផ្ទាល់ទៅវិញទេ។ ២. រឹងមាំខ្លាំងពេក ជារឿងដែលគ្រប់គ្នាដឹងច្បាស់ណាស់ថា មនុស្សស្រីដែលមានភាពរឹងមាំ រឹងប៉ឹងខ្លាំងពេក ច្រើនតែត្រូវរស់នៅឯកា គ្មានអ្នកយកចិត្តទុកដាក់ ឬយល់ចិត្តនាងនោះឡើយ។ ព្រោះតែនាងជាមនុស្សដែលរឹងមាំ អាចមើលថែខ្លួនឯងបាន ទើបធ្វើឱ្យនាងក្លាយជាមនុស្សស្រីម្នាក់ដែលពិបាកនឹងទទួលបានការថ្នាក់ថ្នមពីមនុស្សជុំវិញ…

1_Screen Shot 2021 02 10 At 101334
កីទ្បា

Donny van de Beek ចង់​ចាកចេញ​ពី Man Utd ក្រោយ​ធុញទ្រាន់​ក្នុងការ​ចំណាយ​ពេល​អង្គុយកៅអីបម្រុង

Donny van de Beek ទាមទារអោយមានការជជែកគ្នាជាមួយប្រធាន​ក្លិប Manchester United ដើម្បីដោះស្រាយភ្លាមៗអំពីអនាគតរបស់គាត់នៅ Old Trafford។ Donny van de Beek របស់ក្រុមបិសាចក្រហមចង់ចាកចេញពី Old Trafford បន្ទាប់ពីចំណាយ​ពេលមិនដល់មួយរដូវកាលជាមួយក្រុមយក្សអង់គ្លេសមួយនេះ។ ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅ​ពេលកីឡាករជម្រើស​ជាតិហូឡង់រូបនេះបាន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង១១នាក់​តែ​២​ប្រកួតនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer។ គេរំពឹងថា De Beek គឺជាកីឡាករឆ្នើមម្នាក់របស់ក្រុម Man…

អ៊ីរ៉ង់
កីទ្បា

អ៊ីរ៉ង់ឡាំប៉ាកើតទុក្ខមិនសុខចិត្តការសម្រេច​ចិត្តរបស់ AFC ឲ្យ​បារ៉ែនធ្វើម្ចាស់​ផ្ទះក្នុងពូល C​វគ្គជម្រុះ World Cup ដែល​នៅ​សល់

សហព័ន្ធបាល់ទាត់អ៊ីស្លាមអ៊ីរ៉ង់ (FFIRI) បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការជ្រើសរើសប្រទេសបារ៉ែនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ក្នុងពូល C ។ បារ៉ែនត្រូវបានជ្រើសរើសជាទឹកដីកណ្ដាលសម្រាប់ការប្រកួតក្នុងពូល C ដែលសេច​ក្ដី​សម្រេច​នេះចេញដោយ AFC កាលពីថ្ងៃសុក្រ។ ការប្រកួតត្រូវបានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ៣១ ខែឧសភាដល់ថ្ងៃទី ១៥ ខែមិថុនា។ ដើមឡើយ! អ៊ីរ៉ង់គ្រោងនឹងធ្វើម្ចាស់ផ្ទះចំនួន ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតដែលនៅសេសសល់មុនពេល COVID-19 ឆ្លងកក្រើកសារជាថ្មី។ សេចក្ដីប្រកាស​របស់​សហព័ន្ធកីឡាបាល់​ទាត់​អ៊ីរ៉ង់សរសេរថា «កាលពីថ្ងៃ​ទី​០៥​ខែ​មករា AFC បានប្រកាសថាការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងដីនិងក្រៅដី…

3
ប្លែកៗ

ហេតុអ្វីបានជាអ្នកមិនអាចទទួលបាន មិត្តល្អបំផុតដូចគេ?

ជ្រើសរើសកែវស្រាណាមួយ ដែលអ្នកពេញចិត្ត ដើម្បីដឹងថា តើមកពីមូលហេតុអ្វី បានជាអ្នកមិនមានមិត្តល្អបំផុត? 1. កែវស្រាទី 1 នៅពេលជ្រើសរើសធ្វើជាមិត្តភក្តិជាមួយនរណាម្នាក់ ជំនួសឱ្យការគិតអំពី ថាតើមនុស្សនោះសមនឹងធ្វើជាមិត្ត ឬអត់ អ្នកគួរតែវាយតម្លៃដោយយកចិត្តទុកដាក់នូវអ្វីដែលមនុស្សម្នាក់ទៀតបានធ្វើសម្រាប់អ្នក ហើយនឹងនាំអ្នកឱ្យបានល្អបំផុត។ តើមានអ្វីនាពេលអនាគត? នោះហើយជាមូលហេតុដែលនៅក្នុងភ្នែកអ្នកដទៃ អ្នកកំពុងក្លាយជាមនុស្សតឹងតែងខ្លាំងជ្រុល។ ដូច្នេះហើយ ប្រហែលជាមិនមានអ្នកណា អាចរាប់អ្នកជាមិត្តទេ គេគិតថា អ្នកជាមនុស្សកោងកាចណាស់។ 2. កែវស្រាទី 2 តាមពិតប្រសិនបើអ្នកចំណាយពេល និងការខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើតមិត្តល្អ អ្នកនឹងមិនចាំបាច់គិតច្រើនដូចអ្នកនៅពេលនេះទេ។ អ្នកមានអារម្មណ៍ថា នេះជាបញ្ហាដែលពិបាកដោះស្រាយ អ្នកក៏មិនចេះអត់ធ្មត់ផងដែរ…

Yy
សង្គម

រឿង​ក្តៅ​គគុក ២ ក្លាយ​ជា​តួ​លេខ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ កើត​ឡើង​នៅ​កម្ពុជា​ថ្ងៃ​នេះ

នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ​មិនា ឆ្នាំ ២០២១ នេះ ជឿ​ថា​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​បាន​នឹង​កំពុង​ចាប់​អារម្មណ៍​លើ​រឿងរ៉ាវ​ក្តៅ​គគុក ដែល​វា​បាន​ក្លាយ​ជា​តួ​លេខ​ក្នុង​កំណត់ត្រា​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។ នោះ​គឺ​រឿង​ទី ១ ពាក់ព័ន្ធ​នឹង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ដែល​បាន​បង្ហោះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ​មិនា ពី​ករណី​វិជ្ជមាន​កូវីដ ១៩ ថ្មី មាន​ចំនួន ១០៥ នាក់ សុទ្ធ​តែ​ជា​អ្នក​ឆ្លង​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ដែល​តួ​លេខ​កើន​លើស​ពី​ចំនួន ១០០ នាក់​បែប​នេះ​មិន​ធ្លាប់​មាន​នោះ​ទេ តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ ១៩ កាល​ពី​ឆ្នាំ​ទៅ។ ចំណែក​ឯ​រឿង​ទី ២ គឺ​ជា​ការ​ផ្សាយ​ផ្ទាល់​…