ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Ole
កីទ្បា

Ole Gunnar Solskjaer: ទោះបីឈ្នះពានក៏​យើង​មិន​អាច​និយាយ​ថា​ Man Utd ត្រឡប់មកវិញបាន​ដែរ

លោក Ole និយាយថាពេលខ្លះពានរង្វាន់គឺជារឿងដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រង និងក្លឹប។ លោកបន្ថែមថាការរីកចម្រើននៅក្នុងលីគគឺជាវិធីដែលបញ្ជាក់ថាក្រុមរីកលូតលាស់ពិតប្រាកដ។ ក្នុង​សន្និសីទកាសែតមុនការ​ប្រកួត​ជើង​ទី​២​ក្នុងពាន Europa League ជាមួយ AC Milan យប់​នេះ​លោក Ole Gunnar Solskjaer បាន​និយាយ​ថា៖” ពេល​ដែល​អ្នកមើល​អំពី​វប្បធម៌នៅ​ទីនេះ( Manchester United) ខ្ញុំឃើញថាការ​តំណើរការ​រៀងរាល់ថ្ងៃ”។ “យើងចង់សំដៅទៅលើការឈ្នះពានរង្វាន់នៅក្លឹបនេះ ប៉ុន្តែពេលខ្លះពានរង្វាន់អាចលាក់អ្វីៗផ្សេងទៀតដែលកំពុងកើតឡើងនៅក្នុងក្លឹប។ ក្នុង​ចំណាត់​ថ្នាក់​លីគដែលអ្នក​បាន​ឃើញថា​តើ​វា​ពិត​ជា​ដំណើរការ​ឬ​អត់? ពិតណាស់! ពានអាច​ធ្វើឲ្យ​អ្នក​មាន​សំណាង​ល្អ​ឬ​ក៏​សំណាង​អាក្រក់​បាន។​ពិតណាស់​យើង​មាន​គោលបំណងដើម្បី​ឈ្នះ​ នោះ​ហើយ​គឺ​ជាមូលហេតុ​ដែល​អ្នក​លេង​បាល់​ទាត់”។ អ្នក​ចាត់​ការរូបនេះបានបន្តទៀតថា៖“ ខ្ញុំមានអារម្មណ៍ថាការសាងសង់​ក្រុមឡើងវិញបាន​នឹង​កំពុងតែ​ធ្វើ។ លីគប្រៀបបាននឹងនំប៉័ងជាមួយប៊ឺរ ហើយ ពេល​នោះជាពេលដែលអ្នកឃើញថាអ្នកមានសមត្ថភាពប៉ុណ្ណា”។ “ពេលខ្លះពាន​រង្វាន់គឺជារឿងសំខាន់សម្រាប់អ្នកគ្រប់គ្រង…

P=83419
សេដ្ឋកិច្ច

១៣ តំបន់នៅលើពិភពលោក ដែលមានអាកាសធាតុក្តៅបំផុត

អាកាសធាតុកំពុងតែកើនឡើងកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។ ហើយបញ្ហាដែលពិភពលោកយើងគួរព្រួយបារម្ភនោះគឺ  “កំណើនសីតុណ្ហភាព” នៃពិភពលោកដែលកាន់តែក្តៅ។ កំដៅប៉ះពាល់ដល់បរិស្ថាននិងសារពាង្គកាយផ្សេងៗ។ ថ្ងៃនេះយើងនឹងនាំអ្នកទៅមើលកន្លែងដែលក្តៅបំផុតទាំង ១៣ កន្លែង ។ ដំបូងយើងសាកល្បងស្រមៃពីរដូវក្តៅនៃប្រទេសកម្ពុជាយើង។ នៅរដូវក្តៅសីតុណ្ហភាពនឹងនៅចន្លោះ ៣៤-៣៨ អង្សាសេ (ជាមួយកំដៅនេះយើងនៅតែទ្រាំមិនចង់បាន) ចុះបើនៅកន្លែងខ្លះកំដៅឡើងដល់ទៅ ៧០ អង្សាសេវិញនោះ តើភាវៈរស់នឹងមានជីវិតរស់កើតទេ។ #13 តំបន់ Dallol ប្រទេសអេត្យូពី វាមានទីតាំងនៅប្រទេសអេត្យូពី។ តំបន់នេះធ្លាប់ជាអណ្តូងរ៉ែកាលពីឆ្នាំ ១៩៦០ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកវាត្រូវបានគេបោះបង់ចោល។ សីតុណ្ហភាពទីនេះឡើងដល់ ៣៦ អង្សាសេ។ #12 តំបន់ Coober…

Chiem 1140
សង្គម

បង​ស្រី​អាយុ ១០៣ ឆ្នាំ ​មក​ចាប់ដៃ​មើល​ថែ​ប្អូន​ស្រី​អាយុ ១០០ ឆ្នាំ ​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង

ពាក្យ​ថា “បង​ប្អូន” គឺ​ជា​មនុស្ស​ដែល​ជាប់​សាច់ឈាម​ម្ដាយ​ឪពុក​តែ​មួយ​អស់​មួយ​ជីវិត ហើយ​មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​ណា ក៏​រមែង​មាន​ចិត្ត​ចេះ​មើល​ថែ​គ្នា និង​មិន​បោះបង់​គ្នា​ឡើយ។ ជា​គំរូ​ដ៏​ល្អ​មួយ ដែល​វា​ជា​រឿង​ពិត​កើត​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម ដោយ​មាន​បងប្អូន​ស្រី ២ រូប​ដែល​ជា​ស្រ្តី​វ័យ​ចំណាស់ មួយ​ឈ្មោះ​លោក​យាយ Tran Thi Ba ដែល​មាន​អាយុ ១០០ ឆ្នាំ និង​មួយ​ទៀត​ឈ្មោះ​លោក​យាយ Tran Thi Bon ដែល​មាន​អាយុ ១០៣ ឆ្នាំ ដោយ​អ្នក​ទាំង​ពីរ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​រស់​នៅ​បែក​ផ្ទះ​ពី​គ្នា​ចម្ងាយ ៣ គីឡូម៉ែត្រ។ ពេល​នេះ​ប្អូន​ស្រី​អាយុ ១០០ ​ឆ្នាំ​បាន​នឹង​កំពុង​មាន​ជំងឺ​ហើយ​សម្រាក​នៅ​លើ​គ្រែ ​ថ្ងៃ​មួយ​នោះ​លោក​យាយ​ដែល​ជា​បង​ស្រី​អាយុ…

តត
សង្គម

ជ្រើសរើស​ត្បូង​ពេជ្រ​មួយដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​សម្រាប់​ជីវិត​នៅ​ថ្ងៃ​នេះ

តាម​រយៈ​ត្បូងពេជ្រ​ទាំង ៤ គ្រាប់​ដែល​មាន​ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ពេញ​ចិត្ត​ត្បូងពេជ្រ​មួយ​ណា​ជាង​គេ? ការ​ជ្រើសរើស​របស់​អ្នក អាច​ទទួល​បាន​នូវ​សារ​មួយ​ត្រលប់​មក​វិញ​ដែល​អ្នក​ត្រូវ​ការ​បំផុត​សម្រាប់​ជីវិត​នៅ​ថ្ងៃ​នេះ៖ ​ត្បូងពេជ្រ​ទី ១ អ្នក​សក្តិសម​នឹង​ទទួល​បាន​រឿង​ល្អៗ​ដូច​ជីវិត​អ្នក​ដទៃ​ផ្សេង​ទៀត​អ៊ីចឹង​ដែរ មិន​ថា​តែ​ស្នេហា ការ​យក​ចិត្ត​ទុក​ដាក់ ភាព​ជោគជ័យ និង​ការ​គោរព​ឲ្យ​តម្លៃ។ ប៉ុន្តែ​ពេល​ខ្លះ​រឿង​ទាំង​នោះ​វា​ពុំ​បាន​មក​ភ្លាមៗ​នោះ​ទេ ដោយ​ជាក់ស្តែង​ជីវិត​យើង​ជួន​កាល​មាន​ភ្លៀង​មាន​ខ្យល់ តែ​ព្រះអាទិត្យ​ក៏​គង់​តែ​រះ​ជានិច្ច។ ចំណុច​មួយ​ដែល​អ្នក​ត្រូវ​កែ​តម្រូវ​ពេល​នេះ គឺ​ការ​ដែល​មិន​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង និង​ការ​បន្ទាប​តម្លៃ​ខ្លួន​ឯង។ ពេល​ខ្លះ​អ្នក​រស់នៅ​ដោយ​ភាព​ភ័យខ្លាច ​ខ្លាច​រឿង​នេះ ​ខ្លាច​រឿង​នោះ ​ខ្លាច​អ្នក​នេះ​ថា​អ៊ីចេះ ថា​អ៊ីចុះ រហូត​ដល់​បាត់បង់​ភាព​ជា​ខ្លួន​ឯង។ ​ត្បូង​ពេជ្រ​ទី ២ នេះ​ដល់​ពេលវេលា​សម្រាប់​អ្នក​ហើយ ​ចូរ​បន្ត​ដើរ​លើ​គោលដៅ​ដែល​ខ្លួន​ឯង​បាន​កំណត់ ហើយ​កុំ​បោះបង់​ឲ្យ​សោះ ទោះ​ផ្លូវ​ខាង​មុខ​ពិបាក​បន្តិច មាន​ក្រឡុក​បន្តិច…

Ttt
សង្គម

ទាំង​សកម្មភាព​និង​ការ​គិត រវាង​អ្នក​មាន​និង​អ្នក​ក្រ គឺ​ខុស​ប្លែក​គ្នា ៧ យ៉ាង​នេះ

មួយ​ថ្ងៃៗ​មិន​គិត​ខំ​ធ្វើ​អី​ទេ ដេក​រង់ចាំ​តែ​សំណាង ហើយ​ស្រមៃ​ថា ​តើ​ថ្ងៃ​ណា​ខ្លួន​មាន? ផ្នត់​គំនិត​មួយ​របស់​អ្នក​ក្រ គឺ​គិត​ថា​រក​មួយ​ថ្ងៃ សប្បាយ​មួយ​ថ្ងៃ មិន​គិត​វែងឆ្ងាយ​ពី​ផែនការណ៍​ជីវិត​ទៅ​ថ្ងៃ​មុខ​នោះ​ទេ។ ក្រឡេក​ទៅ​មើល​អ្នក​មាន​វិញ កុំ​ថា​ពួក​គេ​ស្រួល មនុស្ស​ខ្លះ​ក្រោក​ពី​ព្រឹក​តាំង​ពី​ម៉ោង ៤ សង្វាត​ខិតខំ​ធ្វើការ​រកស៊ី ហើយ​ខួរក្បាល​គិត​ជាប់​រហូត មិន​ឲ្យ​ទំនេរ​មាន​ពេល​ទៅ​អង្គុយ​ជុំ​គ្នា​និយាយ​លេង​សើច​ឥត​ប្រយោជន៍​នោះ​ទេ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ភាព​ខុស​ប្លែក​ទាំង ៦ រវាង​អ្នក​មាន​និង​អ្នក​ក្រ៖ ៦) ការ​ផ្តល់​ឲ្យ​និង​ចែករំលែក ៧៩ ភាគរយ​នៃ​អ្នក​មាន​តាម​ការ​ស្រាវជ្រាវ​គឺ​ឃើញ​ថា មាន​ចិត្ត​ធ្វើ​ការងារ​សប្បុរសធម៌ ហើយ​វា​ក្លាយ​ជា​ទម្លាប់​របស់​ពួក​គេ​ហើយ ក្នុង​ការ​បរិច្ចាគ​ប្រាក់​តិច​ក្តី​ច្រើន​ក្តី​ទៅ​ឲ្យ​ជន​ខ្វះខាត។ ជាង​នេះ​បើ​ពួក​គេ​មាន​គំនិត​យោបល់​ល្អ​អ្វី គឺ​មិន​ចេះ​លាក់​ទុក​នោះ​ទេ ឲ្យ​តែ​អ្នក​នៅ​ជុំវិញ​ខ្លួន​អាច​មាន​បាន​ដូច​ខ្លួន​គឺ​នឹង​ចែករំលែក​ហើយ ពេល​ខ្លះ គំនិត​របស់​ពួកគេ​គឺ​មាន​តម្លៃ​ជាង​លុយ​ទៅ​ទៀត។ ខុស​ពី​អ្នក​ក្រ គ្មាន​ទេ​ចិត្ត​ចែករំលែក…

Untitled 1
សង្គម

ស្រីៗ​តោះ! ​មក​ជ្រើសរើស​គ្រឿងអលង្ការ​មួយ ដើម្បី​ដឹង​ថា​បុរស​បែប​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

តាម​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ ចូរ​អ្នក​ជ្រើសរើស​នូវ​គ្រឿងអលង្ការ​មួយ​ដែល​គិត​ថា​ពេញ​ចិត្ត ហើយ​យើង​នឹង​បង្ហាញ​ទៅ​វិញ​នូវ​ប្រភេទ​បុរស​ម្នាក់​ដែល​សក្តិសម​នឹង​អ្នក​បំផុត​ក្នុង​ទំនាក់ទំនង​ស្នេហា៖ គ្រឿងអលង្ការ​ទី ១ អ្នក​សក្តិសម​នឹង​ទទួល​បាន​មនុស្ស​ប្រុស​ដ៏​ចាស់ទុំ​ម្នាក់ មាន​ការ​ចេះ​គិត​ល្អិតល្អន់ ដោយ​ទំនាក់ទំនង​ស្នេហា​លក្ខណៈ​មិន​ទាន់​ពេញ​វ័យ លែង​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់​អ្នក​ទៀត​ហើយ។ បុរស​ដែល​សក្តិសម​នឹង​អ្នក​បំផុត គឺ​អ្នក​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​អ្នក​និង​គ្រួសារ​របស់​អ្នក​ខ្ពស់។ គ្រឿងអលង្ការ​ទី ២ អ្នក​ស្រលាញ់​ចង់​បាន​បុរស​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ចេះ​រក​នឹក​ធ្វើ​អ្វី​ដែល​ថ្មី មិន​ថា​តែ​ក្នុង​ទំនាក់ទំនង ឬ​ការ​ប្រកប​របរ​នានា។ ជាង​នេះ​គេ​ក៏​ជា​មនុស្ស​ដែល​ពូកែ​និយាយ ហើយ​អ្នក​រីករាយ​បំផុត​នឹង​អង្គុយ​រាប់​ម៉ោង​និយាយ​រឿង​ជា​ច្រើន​ជាមួយ​គេ។ គ្រឿងអលង្ការ​ទី ៣ បុរស​ដែល​ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម និង​ចេះ​សម្រប​ខ្លួន គឺ​ជា​បុរស​ដែល​អ្នក​ត្រូវ​ការ​បំផុត។ អ្នក​មិន​ត្រូវ​ការ​ទេ​លុយ កិត្តិយស ឬ​សំណាង តែ​អ្នក​ត្រូវ​ការ​បុរស​ដែល​ចេះ​ខិតខំ​ពិត​ប្រាកដ។ គ្រឿងអលង្ការ​ទី ៤ អ្នក​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​បុរស​ដែល​រឹងមាំ…

Untitled 1
សង្គម

បើ​គេ​ចេញ​សញ្ញា​ទាំង ៦ នេះ មិន​បាច់​សង្ស័យ​ច្រើនទេ ម្នាក់​ហ្នឹង​កំពុង​ច្រណែន​ឈ្នានីស​អ្នក​ហើយ

នៅ​ពេល​ដែល​មនុស្ស​ណា​ម្នាក់​ច្រណែន​ឈ្នានីស​អ្នក គឺ​គ្រប់​សកម្មភាព​ទាំង​អស់ គេ​រមែង​ព្យាយាម​ចង់​ប្រឆាំង​មិន​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ ហើយ​ប្រភេទ​មនុស្ស​នេះ​មិន​គួរ​រាប់អាន​ធ្វើ​ជា​មិត្ត​នោះ​ឡើយ។ Knongsrok បង្ហាញ​រោគសញ្ញា​ទាំង ៦ របស់​មនុស្ស​ដែល​ពូកែ​ច្រណែន​គេ ហើយ​អ្នក​អាច​កត់សម្គាល់​បាន៖ ៦) សរសើរ​បែប​ប្រើ​ពាក្យ​គំរោះគំរើយ សរសើរ​ដូច​មិន​សរសើរ សរសើរ​បែប​និយាយ​ពាក្យ​ផ្លែផ្កា​បញ្ឆិតបញ្ឆៀង។ ហ្នឹង​ហើយ​អត្តចរិត​អ្នក​ច្រណែន​ឈ្នានីស​គេ។ ឧទាហរណ៍៖ អ្នក​ទទួល​បាន​ការងារ​ថ្មី ហើយ​គេ​មក​និយាយ​ថា “ល្អ​តើ តែ​ចម្លែក​ដែរ​ហេតុអ្វី​ក្រុមហ៊ុន​ទៅ​យក​មនុស្ស​មិន​ចេះ​ធ្វើ​ការ​ណរ”។ ៥) អង្គុយ​តែ​ចាប់​កំហុស រឿង​ខ្លះ​អ្នក​បាន​ធ្វើ​ខុស​ច្រើន​ឆ្នាំ​មក​ហើយ តែ​ពួក​គេ​បែរ​ជា​ជីក​កកាយ​យក​វា​មក​និយាយ​នៅ​ពេល​អង្គុយ​ជុំ​គ្នា ឬ​និយាយ​ពី​ក្រោយ​អ្នក។ ដោយឡែក​បើ​អ្នក​បាន​ធ្វើ​ខុស​អ្វី​មួយ​វិញ ពួក​គេ​និយាយ​ជាន់​ពន្លិច​គ្មាន​ឲ្យ​ងើប​រួច​ទេ ពោល​មិនមែន​និយាយ​កែតម្រូវ​បែប​ស្ថាបនា​ឡើយ។ ៤) ពួក​គេ​មិន​សូវ​ចង់​នៅ​ជិត​អ្នក មនុស្ស​ប្រភេទ​នេះ ពេល​ឃើញ​អ្នក​ជោគជ័យ សឹង​តែ​ដើរ​ចេញ​មិន​ចង់​ឃើញ​មុខ​អ្នក​ទេ។…

ប្រដាល់
កីទ្បា

កីឡាការិនីប្រដាល់ស្រស់ស្អាត ស៊ិចស៊ី Junika ប្រកួតថ្ងៃសុក្រនេះ

កីឡាការិនីប្រដាល់អូស្ត្រាលីនាង Alma Junika ត្រូវឡើងសង្វៀន ONE Championship ដើម្បីសាកសមត្ថភាពជាមួយម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក Janet Dodd នៅព្រឹត្តិការណ៍ ONE: Fists of Fury III។ មុនជំនួបនារីស្រស់សោភាជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោកនាថ្ងៃសុក្រ ទី១៩ ខែមីនា ចុងសប្តាហ៍នេះពីកីឡដ្ឋាន Singapore Indoor Stadium ឈានជើងចូលមក យើងខ្ញុំសូមបង្ហាញប្រវត្តិខ្លះៗរបស់កីឡាការីអូស្ត្រាលី។ ក្រឡេកមើលរូបភាពជាច្រើននៅលើគណនី Instagram របស់នាងបង្ហាញឲ្យឃើញពីរូបភាពស្រស់ស្អាត និងស៊ិចស៊ីគួរឲ្យទាក់ទាញដែលស័ក្តិសមជាតារាបង្ហាញម៉ូដ ឬក៏តារាសម្តែងជាដើម។ប៉ុន្តែបើតាមដានពីប្រវត្តិរូបវិញទើបដឹងថា Alma Junika កីឡាការិនីប្រដាល់សេរីដ៏ឆ្នើមម្នាក់។ នាងកើតនៅទីក្រុងឡូហ្គេត រដ្ឋប្រីសបេន ប្រទេសអូស្ត្រាលី។ ឪពុកម្តាយរបស់នាងមានប្រភពដើមពីបាល់បានី និងកូសូវ៉ូ…

KNONGSROK
PR

បេក្ខជន​​វគ្គផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធីពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart រៃអង្គាសប្រាក់ជួយដល់​អ្នករត់ស៊ីក្លូ!

ភ្នំពេញ ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ​២០២១៖ ការ​រៃអង្គា​ស​ប្រាក់ជួយ​ដល់អ្នក​រត់​​ស៊ីក្លូ​ក្នុង​រាជធានីភ្នំពេញ គឺ​ជា​អំពើ​​ល្អ​មួយ​ដែល​ជួយ​ឱ្យ​លោក តាំង ហួងហាវ ​ ត្រូវបាន​ជ្រើសតាំង​​ជា​បេក្ខជន​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០។ ឥឡូវនេះ លោក ហួងហាវ ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់​សម្រាប់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូ Smart ហើយ​បើលោក​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​អ្នក​ទទួល​ជ័យលាភី លោក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ ​​​​ ជានិស្សិត​ឆ្នាំ​ទី៣ ផ្នែកធុរកិច្ច​នៅ​សកលវិទ្យាល័យ​មួយ​នៅសហរដ្ឋ​អាមេរិក លោក ហួងហាវ កាល​ពីចុង​ឆ្នាំ២០២០ បានផ្តួច​ផ្តើម​គំនិតមួយ​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​ដល់អ្នក​រត់​​ស៊ីក្លូ​ បន្ទាប់​ពីលោក​បាន​ជួប​ជា​មួយ​អ្នករត់​ស៊ីក្លូម្នាក់​ឈ្មោះ សិន សុខុម ហៅ…

7
ទស្សនៈ

ស្រីៗគួរដឹង! តិចនិកដែលជួយឱ្យអ្នកទទួលបានស្បែកខ្លួន ស្បែកទ្រូង និងស្បែកមុខស្អាតតាមបំណងប្រាថ្នា

មនុស្សស្រីគ្រប់គ្នាតែងតែចង់បានស្បែកខ្លួន ស្បែកទ្រូង និងស្បែកមុខស្អាត ។ ថ្ងៃនេះ មានការចែករំលែកបន្តិចបន្តួច ៖ » ត្រូវច្បាស់ថា ផលិតផលរបស់យើងប្រើប្រាស់សាកសមជាមួយនឹងស្បែកយើងឬទេ ហើយជាពិសេសសំរាប់ស្បែកមុខ ត្រូវប្រាកដថា វាមិនមានជាតិកាត់ ជាផលិតផលមានគុណភាព ហើយសុទ្ធ និងសាកសមជាមួយស្បែករបស់យើង។ » ត្រូវក្រឡេកមើលចំណីអាហារដែលយើងហូបជាប្រចាំ ព្រោះវាមានមួយផ្នែកចូលរួមក្នុងការរក្សាស្បែក ជាពិសេសអ្នកមានស្បែកមុខខ្សោយ និងស្បែកខ្លួនមានមុន » សំរាប់សាប៊ូ ត្រូវបែងចែកអោយដាច់ សំរាប់មុខ ខ្លួម និងទ្រូង មិនត្រូវ all in one នោះទេ…

Thumnail Logo
ព័ត៌មានជាតិ

នាយពែកមី ពោលពាក្យមួយឃ្លាយ៉ាងចាក់ដោត នៅពេលដែលលោក ដួងឆាយ ធ្លាក់ចុះស្ទើតែដល់ចំណុចសូន្យ

ប្រិយមិត្តប្រាកដជាបានដឹងហើយ ពាក់ព័ន្ទជាមួយនឹងបញ្ហាគ្រួសាររបស់លោក ដួង ឆាយ ដែលកក្រើកប្រទេសក្នុងរយៈពេលពីរថ្ងៃនេះ ដោយចាប់ផ្តើមពីអតីតប្រពន្ធលោក ដួង ឆាយ បានបង្ហោះជាវីឌីអូដែលថតដោយ Camera សុវត្ថិភាព នាថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ នូវអំពើហឹង្សាររបស់លោកដួងឆាយ ធ្វើមកលើអតីតភរិយា។ បន្ទាប់ពីមានការបង្ហោះនូវវីឌីអូនោះភ្លាម ធ្វើឲ្យមហាជនទូទាំងផ្ទៃប្រទេស ជេរប្រមាទលោក ដួង ឆាយ ជាខ្លាំង ទោះបីជាមិនបានដឹងរឿងរបស់គេច្បាស់ក៏ដោយ។ រំលងបានមួយថ្ងៃ មកដល់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ លោក ដួង ឆាយ ក៏បានLive Video តាម Facebook បកស្រាយនូវរឿងរ៉ាវមួយចំនួន ទោះបីលោកដឹងថា…

Thumnail Logo
ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក

នៅថ្ងៃទី១៧ ខែមីនា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុលនៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ការសាងសង់អគារសម្ភពមួយកន្លែងនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី ការសាងសង់អគារផ្នែកជម្ងឺសម្រាកពេទ្យមួយកន្លែងនៅក្នុងមណ្ឌលសុខភាពឆែបក្នុងខេត្តព្រះវិហារ ការផ្តល់រថយន្តគ្លីនិកចល័តមួយគ្រឿងក្នុងខេត្តសៀមរាប និងការបំពាក់បរិក្ខារវិជ្ជសាស្រ្តនៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងប្រាំបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងជឿជាក់ថាជំនួយឥតសំណងទាំងនេះនឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជន នៅក្នុងទីតាំងគម្រោងនីមួយៗ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK