
បើទារកមានរបៀបគេង ៣ នេះ បង្ហាញច្បាស់ណាស់ថាពួកគេជាក្មេងមាន IQ ខ្ពស់
សម្រាប់ទារកទើបតែកើត ការគេងគឺជារឿងដ៏សំខាន់បំផុតសម្រាប់សុខភាពខួរក្បាល និងដំណើរការប្រព័ន្ធប្រសាទ។ យ៉ាងណាទម្លាប់នៃការគេងរបស់ទារកម្នាក់ៗ គឺខុសពីគ្នា ហើយបែបបទនៃការគេងរបស់ពួកគេ ក៏អាចបង្ហាញពីកម្រិត IQ ផងដែរ។ បើទារកមានទម្លាប់គេង ៣ យ៉ាងនេះ គឺមានន័យថាពួកគេជាក្មេងមាន IQ ខ្ពស់ពីកំណើត៖ ៣) គេងញញឹម ពេលខ្លះអ្នកប្រាកដជាធ្លាប់ឃើញ ទារកដែលគេងបិទភ្នែកជិតហើយ តែមាត់នៅញញឹម ដូចជាមនុស្សធំអ៊ីចឹង។ មើលទៅគួរឲ្យស្រលាញ់ណាស់មែនទេ តែអ្នកត្រូវដឹងថា ក្មេងប្រភេទនេះគឺមានខួរក្បាលដំណើរការល្អ ហើយស្នាមញញឹមរបស់ពួកគេគឺលេចចេញពីក្នុងសុបិន ដែលកំពុងតែស្រមៃ។ ២) ទារកដែលធាក់ភួយចេញពេលកំពុងគេង ប្រសិនបើអ្នកធ្លាប់មើលថែក្មេង ជឿថាប្រាកដជាធ្លាប់បានសម្គាល់ឃើញ ទារកដែលមានទម្លាប់ធាក់ភួយចេញពីខ្លួនរបស់ពួកគេ ហើយនោះគឺជាបាតុភូតដ៏ល្អមួយ។…











