ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Man
កីទ្បា

TeamViewer ផ្ដល់លុយ​ឧបត្ថម្ភ​លើអាវតិច​ជាងក្រុមហ៊ុនផ្សេង​ទៀតហេតុអ្វី Man Utd ​ព្រម​ទទួល?

ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំជាមួយ TeamViewer ដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភអាវដ៏សំខាន់របស់ពួកគេចាប់ពីរដូវកាល ២០២១-២២ ។ TeamViewer ដែលជាក្រុមហ៊ុនសូហ្វវែរបញ្ជាអេក្រង់ពីចម្ងាយនឹងជំនួសក្រុមហ៊ុនផលិតរថយន្ត Chevrolet ដែលជាអ្នកឧបត្ថម្ភអាវធំតាំងពីឆ្នាំ ២០១៤ ។ តាម​រយៈ​កាសែតអនឡាញអានត្រូវបង់លុយរបស់​អង់គ្លេស The Athletic យល់ថាកិច្ចព្រមព្រៀង TeamViewer នឹងក្លាយជាកិច្ចព្រមព្រៀងឧបត្ថម្ភអាវដ៏ធំបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។ ឡូហ្គូពណ៌ខៀវរបស់ក្រុមហ៊ុននឹងមានពណ៌សនៅលើអាវផ្ទះពណ៌ក្រហមរបស់ក្លឹប។ តើខ្ញុំត្រូវដឹងអ្វីខ្លះអំពីកិច្ចព្រមព្រៀងនេះ? The Athletic យល់ថាកិច្ចព្រមព្រៀងនេះគឺស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងរបស់ក្លឹប Barcelona ដែលមានទឹកប្រាក់ចំនួន…

6
សេដ្ឋកិច្ច

លេចចេញសញ្ញាទាំង៤នៅលើរាងកាយ បង្ហាញថា អ្នកកំពុងតែមានសំណាង លាភហូរចូលបន្តបន្ទាប់ ត្រៀមខ្លួនក្លាយជាសេដ្ឋីបានហើយ

ប្រសិនបើអ្នកសម្គាល់ឃើញសញ្ញាដូចខាងក្រោមនេះ នៅលើរាងកាយរបស់អ្នក សូមអបអរសាទរព្រោះអ្នកនឹងមានសំណាងច្រើន មានឱកាសក្លាយជាសេដ្ឋីយ៉ាងឆាប់រហ័ស។ ១. ញាក់ភ្នែកឆ្វេងជាញឹកញាប់ តាមទស្សនៈសុខភាពភ្នែកខាងឆ្វេង ឬខាងស្តាំ មានសភាពធុញទ្រាន់ដោយសារតែការងារហួសប្រមាណ ភាពតានតឹង និងត្រូវការសម្រាក។ ប៉ុន្តែតាមទស្សនៈខាងវិញ្ញាណ នេះគឺជាសញ្ញារបស់មនុស្សជំនាន់មុន។ ប្រសិនបើអ្នកឃើញថាភ្នែកខាងឆ្វេងរបស់អ្នកកំពុងតែកន្ត្រាក់ឥតឈប់ឈរ នេះគឺជាប្រផ្នូលល្អដែលកំពុងមករកអ្នក។ ការងាររបស់អ្នកជិតនឹងមានដំណឹងល្អ ទទួលបានលាភសំណាងធំក្នុងពេលឆាប់ៗនេះ។ មនុស្សជាច្រើនដែលត្រូវបានជួយដោយអ្នកកាលពីមុននឹងផ្តល់ការគាំទ្រដ៏ល្អបំផុតដល់អ្នក។ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដំណឹងល្អនឹងមកដល់អ្នកអាចរកលុយបានកាន់តែច្រើនជាមិនខាន។ ស្របពេលនេះដែរ ខ្សែបន្ទាត់ស្នេហារបស់អ្នកក៏រីកចម្រើនខ្លាំងដែរ។ ប្រសិនបើអ្នករៀបការ ជីវិតរបស់អ្នកនឹងពោរពេញទៅដោយសុភមង្គល និងសេចក្ដីសុខធំធេង។ ប្រសិនបើអ្នកមិនទាន់រៀបការ អ្នកនឹងបំពេញតាមលក្ខខណ្ឌដែលអ្នកចង់បាន បានជួបមនុស្សដែលអ្នកស្រឡាញ់ពេញចិត្ត។ ២. មានប្រជ្រុយដុះលើរាងកាយ ប្រជ្រុយនៅលើខ្លួនរបស់អ្នក ច្រើនប្រាប់អំពីជោគវាសនារបស់អ្នក។…

6
ទស្សនៈ

ចង់ដឹងខ្លួនឯងជាមនុស្សឆ្លាត ឬអត់ សាកល្បងសង្កេតមើលទម្លាប់ និងបុគ្គលិកលក្ខណៈទាំង៧ចំណុចនេះមើល អ្នកមានអត់?

៧ចំណុច ដែលអាចបង្ហាញអំពីភាពឆ្លាតរបស់អ្នក បើទោះបីមិនត្រឹមត្រូវ ១០០% ក៏ដោយ ក៏វាជាមូលដ្ឋានសម្រាប់អ្នកឱ្យតម្លៃសមត្ថភាពរបស់បុគ្គលនោះដែរ។ ជារឿយៗមនុស្សពឹងផ្អែកលើ IQ ដែលអនុវត្តដោយការធ្វើតេស្ត ដើម្បីមើលថាតើមនុស្សឆ្លាតប៉ុនណា? ទោះជាយ៉ាងណាក៏ដោយ អ្នកក៏អាចមើលទម្លាប់ សកម្មភាព ឬបុគ្គលិកលក្ខណៈក៏អាចទាយបានដែរ។ យោងតាមការស្រាវជ្រាវរបស់មហាវិទ្យាល័យនៃទីក្រុងឡុងដ៍ នេះគឺជាសញ្ញាដែលអាចរកឃើញនៅក្នុងIQឆ្លាតវៃខ្ពស់ដែលយើងអាចរៀនបាន ៖ ១. ចូលចិត្តលេងសើច កំប្លុកកំប្លែង មនុស្សដែលមានសមត្ថភាពបង្វែររឿងសាមញ្ញ ទៅជារឿងកំប្លែង ដែលធ្វើឱ្យអ្នកដទៃសើចសប្បាយ ក៏បង្ហាញពីភាពឆ្លាតមួយផ្នែកដែរ។ មនុស្សទាំងនេះមានទេពកោសល្យច្នៃប្រតិដ្ឋ ក៏ដូចជាសមត្ថភាពក្នុងការបង្ហាញបង្វែរអ្វីគ្រប់យ៉ាងទៅជារឿងកំប្លែង។ យោងតាមការស្ទង់មតិនេះបង្ហាញថា IQ របស់មនុស្សជាមធ្យម គឺមានតែចន្លោះពី ៨៥-១១៥ ហើយតារាកំប្លែងល្បីឈ្មោះ…

Paddy Barrett
កីទ្បា

Paddy Barrett និយាយក្នុងកាសែត Irish Mirror ៖ពិបាកភ្នែកមើលណាស់​ពេល​ឃើញប្រជាជនខ្មែរក្រីក្រខ្លាំង

Paddy Barrettធ្លាប់​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយរយៈពេល​ខ្លី ដោយ​រូប​គេ​ចុះកុងត្រា​ជាមួយក្លិប​ព្រះខ័នរាជស្វាយរៀង​ហើយុ​ពេល​នេះ​រូប​គេ​បានត្រឡប់​ទៅ​ប្រទេសអៀកឡង់វិញ​ហើយ​បាន​ចុះកុងត្រា​លេង​ឲ្យ​ក្លិប St Patrick’s Athletic ។ ការ​មក​ប្រកបអាជីពបាល់​ទាត់​នៅ​កម្ពុជា​មិន​ជោគជ័យ​នោះ​ទេ​សម្រាប់​ខ្សែការពារកណ្ដាល​រូបនេះ ខណៈ​គាត់​បាននិយាយ​ថា​កម្ពុជា​មានរឿង​មួយចំនួន​ធ្វើឲ្យ​យើង​រីករាយ​ប៉ុន្តែ​រូប​គេ​មិន​ចូលចិត្ត​នោះ​ទេ។ និយុាយ​ក្នុង​កាសែត Mirror Sport កាល​ពី​ខែ​វិច្ឆិកា គាត់បានលើកយកការតស៊ូដែលមិនចេះរីងស្ងួតរបស់គាត់ពេល​ដាក់​ឲ្យ​ដាច់​ដោយ​ឡែក និងរបៀបដែលវាពិបាកក្នុងការផ្លាស់ប្តូរជីវិតនៅក្នុងប្រទេសកម្ពុជា។ Paddy Barrettបាន​និយាយថា៖ “ ប្រទេសកម្ពុជាគឺជាអ្វីដែលខ្ញុំពិតជាចូលចិត្ត ប៉ុន្តែខ្ញុំមិនស្រឡាញ់ទេ។ មានរឿងជាច្រើននៅទីនោះមិនមែនសម្រាប់ខ្ញុំទេ។ “ វាពិតជាពិបាកភ្នែកណាស់ នៅពេលដែលមើលឃើញភាពក្រីក្រខ្លាំង។ ពិតជាគួរឱ្យសោកស្តាយណាស់ ដែលបានឃើញក្មេងអាយុ ៣ និង ៤ ឆ្នាំដើរជុំវិញ ដោយគ្មានខោអាវ គ្មានស្បែកជើង”។…

3
សង្គម

បុរសខ្លាំង និងមានសមត្ថភាពពិតប្រាកដគេមិនដែលធ្វើបាបមនុស្សស្រីនោះឡើយ

បុរសដែលមានសមត្ថភាពម្នាក់ មិនអាចចេះតែជះកំហឹងចំពោះអ្នកផ្ទះផ្តេសផ្តាសនោះទេ ព្រោះគេចេះគ្រប់គ្រងអារម្មណ៍របស់គេ តែនៅខាងក្រៅវិញ គេដាច់ខាតគឺជាបុរសដ៏រឹងមាំម្នាក់។ ចំពោះមនុស្សប្រុសដែលគ្មានសមត្ថភាព ចេះតែចង់ដណ្តើមឈ្នះចាញ់ជាមួយនឹងមនុស្សស្រីប៉ុណ្ណោះ រមែងតែងបង្គាប់បញ្ជា និងនិយាយពាក្យសម្ដីមិនពីរោះស្តាប់ដាក់នាង យល់ថានាងគឺជាមនុស្សទន់ខ្សោយ។ នៅក្នុងកែវភ្នែកបុរសដែលមានសមត្ថភាព គឺតែងតែការពារ មើលថែទាំនារីដែលខ្លួនស្រលាញ់គ្រប់ពេលវេលា ខ្លាចនាងមានការឈឺចាប់ ឬពិបាកចិត្ត។ ដូច្នេះមនុស្សប្រុសដែលគ្មានសមត្ថភាព គឺងាយនឹងប្រព្រឹត្តខុសចំនូវចំណុចទាំង៥ខាងក្រោមនេះ ៖ ១. គេមានចរិតឆេវឆាវ កោងកាច បុរសដែលចេះដឹង និងមានសមត្ថភាពម្នាក់ គេកម្រនឹងខឹងឆេវឆាវណាស់ មានតែមនុស្សប្រុសដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួន និងគ្មានសមត្ថភាពទើបគេមានចរិតឆេវឆាវ និងកោងកាច។ បុរសកាន់តែមានសមត្ថភាព ចំពោះបុគ្គលិកលក្ខណៈ និងចរិតរបស់គេ គឺមានភាពថ្លៃថ្នូ និងសុភាពរាបសារ។…

6
ប្លែកៗ

តេស្តជំនាញ! ផ្អែកតាមឈាមសិល្បៈ តើការងារមួយណា ដែលសក្តិសមនឹងអ្នកជាងគេ?

ជ្រើសរើសការ៉េមមួយដែលអ្នកចង់ញុំាជាងគេ ដើម្បីដឹងពីអាជីពការងារដែលសក្តិសមបំផុតជាមួយនឹងអ្នក។ A. រចនាក្រាហ្វិច អ្នកចំណាយពេលច្រើនលើកុំព្យូទ័រ និងគំនិតសិល្បៈ ដូច្នេះអ្នកនឹងក្លាយជាអ្នករចនាក្រាហ្វិចដ៏អស្ចារ្យម្នាក់។ អ្នកមានចំណេះដឹងអំពីពណ៌ និងវិធីផ្សំវា។ អ្នកចូលចិត្តចំណាយពេលពេញមួយថ្ងៃធ្វើការបច្ចេកទេស និងច្នៃប្រឌិត។ B. អ្នកតែង ឬនិពន្ធ អ្នកចូលចិត្តតន្ត្រី និងមានវិធីរីករាយក្នុងការប្រើប្រាស់ភាសា ហើយអ្នកប្រាកដជាក្លាយជាអ្នកតែងចម្រៀងដ៏អស្ចារ្យ។ អ្នកចូលចិត្តចំណាយពេលមួយថ្ងៃសម្លឹងមើលខ្លួនឯង និងសរសេរអំពីគំនិត និងអារម្មណ៍របស់អ្នក។ ប្រហែលជាអ្នកនឹងច្រៀងចម្រៀងដោយខ្លួនឯង ឬប្រហែលជាអ្នកនឹងតែងចម្រៀងសម្រាប់សិល្បករដែលអ្នកចូលចិត្ត។ C. អ្នកថតរូប អ្នកចូលចិត្តថតរូប មានចំណេះដឹងអំពីមុំ និងភ្លើងបំភ្លឺ ដូច្នេះអ្នកគួរតែក្លាយជាអ្នកថតរូបដ៏ស្ទាត់ជំនាញម្នាក់។ អ្នកតែងតែដឹងពីរបៀបថតរូបបញ្ឈរយ៉ាងស្រស់ស្អាត និងតាមបែបធម្មជាតិ។ អ្នកមានអារម្មណ៍សប្បាយរីករាយនៅពេលអ្នកចាប់យកពេលវេលាដ៏ស្រស់ស្អាតទាំងនោះ។ D.…

Gg
សង្គម

វិធី ៤ បែក​គ្នា​ដោយ​មិន​សូវ​ឈឺចាប់ ​ផ្ញើ​ជូន​គូ​ស្នេហ៍​ដែល​កំពុង​ដើរ​ដល់​ផ្លូវ​ទាល់

ក្នុង​ទំនាក់ទំនង​ស្នេហា ​ជឿ​ថា​គ្មាន​នរណា​ចង់​ឈាន​ទៅ​រក​ផ្លូវ​បែក​នោះ​ទេ ប៉ុន្តែ​ការ​រស់នៅ​ក្បែរ​គ្នា​យូរ​ទៅ ក៏​ចេះ​តែ​កើត​មាន​រឿង​អន់ចិត្ត ​ឬ​ការ​យល់​ឃើញ​ខុស​គ្នា នាំ​ឲ្យ​គូ​ស្នេហ៍​ខ្លះ​បន្ត​ទ្រាំ​និង​រក​ដំណោះស្រាយ​មិន​បាន ក៏​សម្រេច​បញ្ចប់​ស្នេហា​មួយ​នោះ។ ជឿ​ថា​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​នេះ ពិត​ជា​ពិបាក​ណាស់ ចិត្ត​មួយ​ស្រលាញ់ ចិត្ត​មួយ​ឈឺចាប់ ហើយ​ធ្លាប់​សួរ​ខ្លួន​ឯង​ថា តើ​មាន​វិធី​ណា​ទើប​អាច​បែក​គ្នា​ហើយ​នាំ​ឲ្យ​អារម្មណ៍​ឈឺចាប់​តិច​បំផុត? ក្នុង​អត្ថបទ​នេះ Knongsrok សូម​ណែនាំ​ ៤ វិធី​ដូច​ខាង​ក្រោម៖ ៤) ហ៊ាន​ប្រឈម​មុខ​នឹង​និយាយ​ពាក្យ​លា នៅ​ពេល​ស្រលាញ់​គ្នា​ដំបូង អ្នក​ហ៊ាន​ណាត់​ជួប​គេ ចុះ​ពេល​បែក​គ្នា​ហេតុអ្វី​មិន​ហ៊ាន​នឹង​ប្រឈម​មុខ? ការ​ជ្រើសរើស​យក​វិធី​ប្រឈម​មុខ ហើយ​និយាយ​ពាក្យ​លា​ដ៏​សមរម្យ​មួយ​ទៅ​គ្នា​ជា​លើក​ចុង​ក្រោយ​គឺ​ជា​រឿង​ដែល​ល្អ​បំផុត។ បើ​អាច​ត្រូវ​ជួប​គ្នា​ផ្ទាល់ ជៀសវាង​ការ​ផ្ញើ​សារ​ថា បែក ដោយ​នោះ​វា​ពិត​ជា​ឈឺចាប់ ហើយ​ទៅ​ថ្ងៃ​មុខ​នាំ​ឲ្យ​អ្នក​មើល​មុខ​គ្នា​មិន​ចំ​ទៅ​វិញ​ទេ។ ៣) កុំ​ប្រើ​ពាក្យ​ថា…

Ff
សង្គម

របស់​សាមញ្ញ ៣ នេះ ត្រូវ​ប្រាកដ​ថា​សម្អាត​ឲ្យ​បាន​ស្អាត ព្រោះ​ជា​បណ្តុំ​ផ្ទុក​មេរោគ​បាក់តេរី

កន្លែង​ដែល​មាន​ជាតិ​សំណើម​ច្រើន ក៏​ជា​កន្លែង​ដែល​អាច​ផ្ទុក​សរីរាង្គ​ផ្សិត បាក់តេរី ដែល​ជា​ដើមចម​បង្ក​មេរោគ​ជា​ច្រើន​មក​លើ​រាងកាយ និង​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។ ខាង​ក្រោម Knongsrok បង្ហាញ​របស់​សាមញ្ញ ៣ ដែល​មនុស្ស​ជា​ច្រើន​មើល​រំលង និង​មិន​សូវ​បាន​សម្អាត​ដិតដល់ តែ​វា​ជា​កន្លែង​ផ្ទុក​មេរោគ​ខ្ពស់​បំផុត៖ ៣) ជ្រុញ​ហាន់​សាច់ ជា​របស់​សំខាន់​មួយ​ក្នុង​ផ្ទះ​បាយ ដែល​ស្រ្តី​មេ​ផ្ទះ​ខ្វះ​ពុំ​បាន ព្រោះ​ជ្រុញ​គឺ​ប្រើ​សម្រាប់​ទុក​ហាន់​សាច់ បន្លែ​ជា​ដើម។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដែរ លើ​ការ​សម្អាត​វា​ឲ្យ​បាន​ដិតដល់ ព្រោះ​វា​ជា​មូលហេតុ​ដែល​អាច​បង្ក​ជំងឺ​ដល់​សមាជិក​គ្រួសារ ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។ អ្នក​គួរ​យក​ទឹក​អំបិល​មក​ជូត​លាង​សម្អាត ហើយ​យក​ទៅ​ហាល​ថ្ងៃ​ដើម្បី​ធានា​ថា​អាច​សម្លាប់​បាក់តេរី ១០០ ភាគរយ។ ២) ច្រាស​ដុះ​ធ្មេញ ពេល​ដុះ​សម្អាត​ធ្មេញ​ហើយ ​គ្នា​យើង​ខ្លះ​គ្រាន់​តែ​លាង​ទឹក​វា​ទុក​នៅ​ប្រអប់​ដាក់​របស់របរ​ក្នុង​បន្ទប់​ទឹក។ តើ​អ្នក​ដឹង​ទេ វា​អាច​ឲ្យ​បាក់តេរី​ហោះ​មក​ទំ​នៅ​លើ​នោះ​រាប់​មិន​អស់?…

Gg
សង្គម

និយាយ​គុណសម្បត្តិ​គឺ​លើស​គេ តែ​គុណវិបត្តិ​ក៏​មាន​ដែរ​សម្រាប់​មនុស្ស​មាន​ឈាម​ប្រភេទ O

មនុស្ស​យើង​ម្នាក់ៗ​ ​ខ្លះ​មាន​សរីរាង្គ​ដូច​គ្នា តែ​ជឿ​ថា​ប្រភេទ​ឈាម​គឺ​មិន​អាច​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ អ្នក​ខ្លះ​ទៅ​មាន​ឈាម​ប្រភេទ A ប្រភេទ B ប្រភេទ O ឬ​ប្រភេទ AB។ បើ​សួរ​ថា​តើ​ធ្វើ​បែប​ណា​ដើម្បី​ដឹង​ថា​អ្នក​ឈាម​ប្រភេទ​អី នោះ​មធ្យោបាយ​ល្អ​បំផុត​គឺ​ទៅ​ធ្វើ​ការ​បរិច្ចាគ​ឈាម ឬ​ Check សុខភាព​នោះ​អ្នក​នឹង​ទទួល​បាន​ចម្លើយ​ពី​លោក​គ្រូ​ពេទ្យ​ហើយ។ យ៉ាងណា​សម្រាប់​ឈាម​ទាំង ៤ ប្រភេទ​ខាង​លើ គឺ​ឈាម​ប្រភេទ O ជា​ប្រភេទ​ដែល​គេ​ឲ្យ​តម្លៃ​ខ្ពស់​បំផុត ព្រោះ​វា​មាន​គុណសម្បត្តិ​ខ្ពស់​ដាច់​គេ តែ​ក្នុង​នោះ​ក៏​មាន​គុណវិបត្តិ​មួយ​ចំនួន​ផង​ដែរ។ គុណ​សម្បត្តិ​អ្នក​មាន​ឈាម​ប្រភេទ O ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ជា​ប្រភេទ​ឈាម​កម្រ ដែល​ជា​ទូទៅ​គឺ​ជា​មនុស្ស​មាន​ភាព​ឈ្លាសវៃ​ទាំង​ក្នុង​ការ​គិត និង​ការ​ដោះស្រាយ​បញ្ហា​នានា ហើយ​ក្រុម​ឈាម​ប្រភេទ​នេះ គឺ​ទំនេរ​ទៅ​រក​ភាព​ជា​អ្នក​ដឹកនាំ ដែល​ពោរពេញ​ដោយ​ថាមពល…

Hg
សង្គម

មនុស្ស ៣ ប្រភេទនេះ គេរាប់តែដំបូងទេ ក្រោយគេស្គាល់ច្បាស់តែឃើញមុខក៏ដើរគេចដែរ

មនុស្ស​ដែល​ពោរពេញ​ដោយ​ការ​គិត​វិជ្ជមាន ទោះ​សំណាង​មាន​តិច ក៏​មិន​យូរ​មិន​ឆាប់​ពួក​គេ​នឹង​សម្រេច​បាន​ជោគជ័យ ខុស​អី​តែ​មនុស្ស​ដែល​ក្នុង​ចិត្ត​គិត​រឿង​អវិជ្ជមាន​គឺ​ពិបាក​នឹង​សម្រេច​បាន​គោលដៅ​ខ្លាំង​ណាស់។ ប្រភេទ​មនុស្ស​ទី ១: ប្រើ​ពាក្យ​គ្រោតគ្រាត មនុស្ស​មាត់​ឥត​គម្រប មនុស្ស​ដែល​និយាយ​ដោយ​មិន​ឆ្លងកាត់​ខួរក្បាល មិន​រាប់​ថា​ជា​មនុស្ស​ឈ្លាសវៃ​នោះ​ទេ។ ឆ្លងកាត់​កាលៈទេសៈ​ក្នុង​ទំនាក់ទំនង​ជា​ច្រើន បើ​អ្នក​និយាយ​មិន​ដឹង​ក្បាល​កន្ទុយ និយាយ​ពាក្យ​គ្រោតគ្រាត ពាក្យ​មិន​ល្អ​ទៅ​កាន់​ភាគី​ម្ខាង​ទៀត នោះ​អ្នក​នឹង​អាច​ត្រូវ​គេ​កាត់​ផ្តាច់​ទំនាក់ទំនង។ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា នៅ​ក្បែរ​អ្នក​មាន​ភាព​ទើសទាល់ ព្រោះ​ទទួល​រង​នូវ​ពាក្យ​សម្តី​មិន​ល្អ ពាក្យ​សម្តី​ដែល​មិន​គោរព​ឲ្យ​តម្លៃ​អ្នក​ដទៃ។ ប្រភេទ​មនុស្ស​ទី ២: ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ ជា​មនុស្ស​ដែល​មើល​ឃើញ​តែ​ផល​ចំណេញ ហើយ​មិន​គិត​ពី​សុខទុក្ខ​អ្នក​ដទៃ។ បែរ​ទៅ​ខាង​ណា​ឃើញ​ផល​ល្អ រត់​ទៅ​ខាង​ហ្នឹង​ភ្លែត ភ្លេច​អស់​ហើយ​អ្នក​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​រួម​គ្នា។ ចុង​ក្រោយ​បើ​គេ​ដឹង​ថា អ្នក​ជា​មនុស្ស​ប្រភេទ​ហ្នឹង​ក៏​លែង​មាន​មនុស្ស​ចង់​ចូល​មក​ក្បែរ ហើយ​ចង់​សហការ​រកស៊ី​អ្វី​ក៏​គេ​ញញើត​ដែរ។ ប្រភេទ​មនុស្ស​ទី…

Thumnail Logo 1
ព័ត៌មានជាតិ

សម្តេចយាយ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣០០០ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីត១៩ COVID-19។ ក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន…

Thumnail Logo
សម្រង់

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក

ឱកាសល្អបានមកដល់ទៀតហើយសម្រាប់បងប្អូននិស្សិតកម្ពុជាដែលមានបំណងចង់បន្តរការសិក្សានៅសហរដ្ឋអាមេរិក ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម។ បើយោងតាម Page ផ្លូវការរបស់ ក្រសួងអប់រំយុវជននិងកីឡា ដែលមានឈ្មោះថា MoEYS Cambodia បានបង្ហោះនាល្ងាចថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ដោយបានរៀបរាប់ថា៖ ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម ទៅសិក្សានៅសហរដ្ឋអាមេរិក កម្មវិធីអាហាររូបករណ៍ក្រោយឧត្តមសិក្សារបស់ធនាគារពិភពលោក ថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មសា្ថបត្យកម្ម សិក្សានៅសាកលវិទ្យាល័យ The Pennsylvania State នៃសហរដ្ឋអាមេរិក រយៈពេល ១២ខែ មាន ៣០ក្រេឌីដ សម្រាប់បេក្ខជនមានបទពិសោធន៍ការងារយ៉ាងតិច ០៣ឆ្នាំ លើផ្នែកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ – ការចុះឈ្មោះតាមរយៈគេហទំព័រ…