
ជ្រើសរើសរមូរសំបុត្រមួយ ដើម្បីដឹងនូវអ្វីដែលកំពុងរង់ចាំអ្នកនៅពេលដ៏ខ្លីខាងមុខ
ជីវិតគឺមិនអាចទាយទុកមុនបាននោះទេ ជារឿយៗយើងបានជួបរឿងដែលមិនបានរំពឹងទុកជាច្រើន មិនថាតែរឿងល្អនិងរឿងអាក្រក់ ហើយវាគឺជាអ្វីដែលព្រេងវាសនាបានកំណត់ឲ្យ ពោលអ្នកមិនអាចរត់គេចនោះឡើយ។ តើអ្នកនឹងអាចជួបរឿងអ្វីនៅពេលដ៏ខ្លីខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ ត្រឹមឲ្យអ្នកជ្រើសរើសរមូរសំបុត្រមួយ ដើម្បីបើកមើលសារដូចខាងក្រោម៖ រមូរសំបុត្រទី ១ ពេលវេលាបានមកដល់ហើយ អ្នកមានគម្រោងនិងផែនការណ៍ជាច្រើនដែលអ្នកតែងតែបោះបង់ ដោយគិតថាវាមិនទាន់ដល់ពេលដែលគួរតែចាប់ផ្តើម។ អ្នកតែងតែលេចពាក្យលេសមកថា “ខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់” “ខ្ញុំគ្មានលុយគ្រប់គ្រាន់” “ពេលនេះមិនមែនជាពេលរបស់ខ្ញុំ” បើនៅតែបែបហ្នឹង កន្លងទៅមួយខែ មួយឆ្នាំរឿងនោះយូរទៅក៏ត្រូវបានបំភ្លេច។ សារណែនាំដ៏ល្អសម្រាប់អ្នក រឿងអ្វីដែលអ្នកចង់ធ្វើ បើគិតល្អិតល្អន់ហើយ នេះគឺជាពេលវេលាដ៏សក្តិសមបំផុតសម្រាប់អ្នកក្នុងការចាប់ផ្តើម។ ដោយអ្នកនៅក្មេងនៅឡើយ បើទោះបីផែនការណ៍នេះមិនអំណោយផលក៏អ្នកបានទទួលបទពិសោធន៍ ដើម្បីស្តារភាពក្លាហានទៅជម្នះរឿងខាងមុខ ហើយមានអត្រាជោគជ័យខ្ពស់តែម្តង។ រមូរសំបុត្រទី ២ បន្តធ្វើសកម្មភាព…











