ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Son
កីទ្បា

របួសរបស់ Son Heung-min មិន​អាចបង្ហាញខ្លួន​ឲ្យ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​លេង​ជាមួយជប៉ុនបាន​ទេ

សមាគមបាល់ទាត់កូរ៉េខាងត្បូងបាននិយាយថាកីឡាករ Son Heung-min របស់ក្រុម Tottenham Hotspur នឹងខកខានការប្រកួតមិត្តភាពរបស់កូរ៉េខាងត្បូងជាមួយក្រុមជប៉ុននៅសប្តាហ៍នេះដោយសារបញ្ហារបួស។ ភាបមិន​ច្បាស់​លាស់​បាន​កើត​ឡើង​ បន្ទាប់ពី Son បាន​រងរបួស​ពេល​ Tottenham លេង​ជាមួយ Arsenal នៅក្នុងក្របខ័ណ្ឌ Premier League កាលពី៨ ថ្ងៃមុន ហើយ​របួស​នេះបានធ្វើ​រូប​គេ​មិន​អាច​បង្ហាញខ្លួន​ឲ្យ​ក្លិប​និង​ជម្រើស​ជាតិ​បាន​។ វា​ជារបួសសរសៃពួរ ដែលបានបង្ខំឱ្យ Son អង្គុយក្រៅទីលាន​ មើលក្រុម Spurs ធ្លាក់​ចេញ​ពី​ពាន Europa League បន្ទាប់ចាញ់ Dinamo Zagreb…

Thumnail Logo
សម្រង់

ការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជនក្នុងវិស័យភាពយន្តក្នុងវិបត្តិជំងឺកូវីដ-១៩

ឯកឧត្ដម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យភាពយន្ត ក្នុងវិបត្តិជំងឺកូ.វី.ដ-១៩ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កិច្ចប្រជុំមួយបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជនក្នុងវិស័យភាពយន្ត ចំពោះមុខវិបត្តិជំងឺកូ.វី.ដ-១៩ ដែលកំពុងរីករាលក្នុងព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំអនឡាញតាមប្រព័ន្ធ ZOOM នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងមានការអញ្ជើញចូលរួមពីសំណាក់ផលិតករភាពយន្ត អាជីវករ ម្ចាស់រោងភាពយន្ត តំណាងសមាគមភាពយន្ត និងតំណាងសមាគមសិល្បករកម្ពុជា។ ប្រភព៖ Cambodia Cinema Department

Cover Lhong
ដើរកម្សាន្ត

ហាងបុកល្ហុងធម្មតាៗ តែការតុបតែងខាងក្នុងហាងវិញ ឡូយអស់ស្ទះ

បុកល្ហុង​ គឺជាអាហារសម្រន់ដ៏មានរសជាតិឆ្ងាញ់ពិសា និងជាទីពេញនិយមរបស់យុវវ័យសម័យនេះដែលមានបើកដំណើរការច្រើនស្អេកស្កះ តែបើស្វែងរកបុកល្ហុងដែលមានទីតាំងសមរម្យតុបតែងស្រស់ស្អាតប្លែកភ្នែកពិតជាមិនមានច្រើននោះឡើយ។ ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំហាងបុកល្ហុងដែលកំពុងតែល្បីពេញហ្វេសប៊ុកមួយកន្លែងរហូតមានការស៊ែរបន្តគ្នាព្រោងព្រាត ថាជាហាងបុកល្ហុងដែលមានរសជាតិឆ្ងាញ់ ពិសេសការតុបតែងហាងស្រស់ស្អាតប្លែកនោះគឺ ហាង « តុងតុងបុកអស់ស្ទះ » ។ « តុងតុងបុកអស់ស្ទះ » គឺជាហាងដែលទើបតែបើកដំណើរការសាកល្បង ជាមួយនឹងមុខម្ហូបឆ្ងាញ់ៗ និងងទីកន្លែងអង្គុយលេងស្រស់ស្អាត អាចថតរូបលេងប្លែកៗទុកជាអនុស្សាវរីយ៍ ចំណែកឯតម្លៃវិញថោកសមរម្យថែមទៀតផង។ គួរឱ្យដឹងផងដែរថា « តុងតុងបុកអស់ស្ទះ » មានទីតាំងនៅ ផ្លូវលេខ 304 កែង 105…

Urn Publicid Ap Org D661a198e223b320e8f0efd51d7c21b0Soccer_Rashford_Kids_Meals_40856 1200x630
កីទ្បា

Manchester United មិន​ច្បាស់​ថា​ Marcus Rashford អាច​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេសបាន​ឬ​អត់ទេ

គ្រូបង្វឹក​ក្លិប​បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer មិន​ច្បាស់​ថា​តើខ្សែប្រយុទ្ធ Marcus Rashford នឹង​លេងឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​វគ្គ​ជម្រុះ World Cup ២០២២​បាន​ឬ​អត់​នោះ​ទេ។ ខ្សែប្រយុទ្ធបិសាចក្រហម​រូបនេះ​មិន​បាន​បង្ហាញវត្តមាន​ក្នុង​ជំនួប​ដែល​ Man Utd ចាញ់​ Leicester City ក្នុង​ FA Cup នោះ​ទេ។ បិសាច​ចាញ់​កញ្ជ្រោង៣​ទល់​១​ហើយ​ Rashford គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយនោះ​ទេ​បន្ទាប់​ពី​រងរបួស​ពេល​លេង​ក្នុងពាន Europa League ជាមួយ AC Milan។…

២
ទស្សនៈ

១១ប្រយោគដ៏មានន័យ ជូនជាពិសេសចំពោះ មនុស្សដែលកំពុងតែបាក់ទឹកចិត្ត និងជីវិតកំពុងតែមានបញ្ហា

នៅពេលអ្នកមានអារម្មណ៍មិនល្អ មិនសប្បាយចិត្ត សូមអាន និងពិចារណាអំពីរឿងទាំង១១ចំណុចនេះ។ ជីវិតនេះមានការកើនឡើង និងការធ្លាក់ចុះដោយពេល ប្រសិនបើអ្នកចង់ឱ្យខ្លួនឯងមានក្ដីសង្ឃឹមឡើងវិញ សូមអានប្រយោគល្អៗ ខាងក្រោមនេះ អំពីជីវិតដែលនឹងធ្វើឱ្យអ្នកសប្បាយចិត្ត ប្រសិនបើអ្នកសោកសៅ ភាពទុក្ខព្រួយនឹងកាន់តែត្រូវបានកាត់បន្ថយ ព្រោះអ្នកនឹងដឹងភ្លាមៗថា អ្វីដែលអ្នកជួប គឺមានតម្លៃណាស់ មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងល្អទាំងអស់នោះឡើយ។ ១. ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៃជីវិតរបស់មនុស្សម្នាក់ គឺសុខភាព! អ្វីដែលអាចឱ្យអ្នកមានក្ដីសុខបំផុត គឺការពេញចិត្ត! ជ័យជម្នះដ៏ធំបំផុតនៅក្នុងជីវិត គឺការមិនខឹងសម្បារ! អ្វីដែលជាសមិទ្ធិផលធំបំផុតគ្មានអ្វីក្រៅពីកន្លែងណាដែលអ្នករស់នៅដោយសេរីនោះឡើយ។ ២. ថ្នាំល្អៗ ក្នុងលោកនេះ ថ្នាំនីមួយៗអាចព្យាបាលបានតែជម្ងឺមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែថ្នាំដែលល្អខាងវិញ្ញាណ ប្រាជ្ញា និងមេត្តាធម៌ អាចព្យាបាលរាល់ទុក្ខវេទនាបាន។…

P=84128
ប្លែកៗ

១៦ រូបភាពប្លែកៗ ដ៏គួរឱ្យចាប់អារម្មណ៍មកពីជុំវិញពិភពលោក

ក្នុងមួយថ្ងៃមានព្រឹត្តិការណ៍ផ្សេងៗគ្នា ការកើតឡើងជាច្រើន រឿងខ្លះចម្លែក រឿងខ្លះមិនគួរឱ្យជឿ ។ តើអ្នកធ្លាប់ឃើញផ្សែងចេញពីរោងចក្រមើលទៅដូចជាមនុស្សកាន់ដាវដែរឬទេ? រឿងរ៉ាវទាំងនេះពិតជាគួរឱ្យចាប់អារម្មណ៍ហើយនេះគឺជារូបភាពគួរឱ្យចាប់អារម្មណ៍ចំនួន ១៦ សន្លឹកមកពីជុំវិញពិភពលោក។ រូបភាពទាំងអស់នេះវាអាចឲ្យអ្នកបានធូរអារម្មណ៍មួយកំរិត ជួនកាលអ្នកមើលរួចហើយ អាចសើចផងក៏មិនដឹង។ #1 មនុស្សសក់រួញវែងនៅពីមុខខ្ញុំ សក់របស់គេបានជ្រលក់ចូលកែវកាហ្វេមិត្តស្រីរបស់ខ្ញុំ។ #2 គំរូកុំព្យូទ័រដែលបង្ហាញពីJulius Caesar នៅអាយុ ៤៥ ឆ្នាំ។ #3 ម៉ូតូទាំងនេះចតលានចេញ ចំពេលដែលក្រុមអ្នកបាច់គំនូរបាត់ចំណែកផ្លូវ។ #4 សម្លៀកបំពាក់មុជទឹកសម្រាប់ឆ្កែ dachshund #5 ផ្សែងចេញពីរោងចក្រមើលទៅដូចជាអ្នកកាន់ដាវ។ #6 រូបភាពបន្ថែមពណ៌ធម្មជាតិរបស់ស្តេចកំប្លែងសាក់ឡូ (Charlie…

Cover Royalll
សង្គម

ភោជនីយដ្ឋានថ្នាក់ជាតិ លីព័រឡាង នៃសៀងហៃ បង្កើតឡើងក្រោយអនុស្សាវរីយ៍នៃព្រះវត្តមាន ព្រះមហាក្សត្រខ្មែរ

អង្គព្រះមហាក្សត្រខ្មែរយើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិនរាប់សិបឆ្នាមកហើយ រហូតមានកន្លែងល្បីៗជាច្រើនសុទ្ធតែមានស្នាមអនុស្សាវរីយ៍នូវអង្គមហាក្សត្រខ្មែរយើងជាពិសេសព្រះរាជវត្តមាននៃព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ។ យ៉ាងណាមិញគួរជារឿងមោទកភាពបំផុតនោះ ភោជនីយដ្ឋានល្បីថ្នាក់ជាតិមួយនៃក្រុងសៀងហៃ ក៏ត្រូវបានបង្កើតឡើងក្រោយព្រះរាជវត្តមានរបស់ មហាវីរក្សត្រយាងមកសោយ កាលពី ៤៨ឆ្នាំកន្លងផុតទៅ។ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការ របស់ ព្រះមរមរាជវាំង បានឱ្យដឹងថា៖ នាវេលាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នាឧទ្យានយូដ៏ល្បឺល្បាញនាទីក្រុងសៀងហៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងសោយព្រះក្រយាថ្ងៃត្រង់ នាភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang…

២
ប្លែកៗ

ម៉ូដក្រចកដែលអ្នកចូលចិត្ត អាចបង្ហាញពីអារម្មណ៍ពិតរបស់អ្នកបានយ៉ាងច្បាស់

តោះ!សាកល្បងធ្វើតេស្តមើល តាមរយៈម៉ូដក្រចកដែលអ្នកចូលចិត្ត ដើម្បីដឹងពីអារម្មណ៍ និងចិត្តរបស់អ្នក។ ១. ក្រចកមូល ជាមួយនឹងការតុបតែងសាមញ្ញ ភាគច្រើននៃការធ្វើកោសល្យវិច័យទាំងនេះ មានបុគ្គលិកលក្ខណៈសាមញ្ញ ដែលមិនងាយចាប់អារម្មណ៍នឹងគំនិត និងអារម្មណ៍របស់អ្នកដទៃឡើយ។ ការតុបតែងពណ៌តែមួយ ដែលបង្កើតជាការសង្កត់សម្គាល់សមល្មម មិនដិត ឬមានពណ៌ឆើតឆាយពេក ដែលបង្ហាញថា នៅក្នុងរបៀបរស់នៅ ឬរឿងស្នេហា មនុស្សប្រភេទនេះមិនផ្តោតសំខាន់លើគោលដៅរកលុយបានច្រើន ឬជឿនលឿននៅកន្លែងធ្វើការនោះទេ។ មនុស្សប្រភេទនេះចូលចិត្តរបស់សាមញ្ញៗ និងមានបំណងចង់រស់នៅជាមួយមនុស្សដែលគាត់ស្រឡាញ់ ក្នុងជីវិតធម្មតាៗតែប៉ុណ្ណោះ។ ២. ក្រចករាងការ៉េ និងចូលចិត្តគូសគំនូសពណ៌ភ្លឺថ្លា ពួកគេជាមនុស្សដែលចូលចិត្តបែបប្លែកបន្តិច និងរស់នៅក្នុងអារម្មណ៍ជ្រាលជ្រៅ ប៉ុន្តែតែងតែខិតខំប្រឹងប្រែងធ្វើការដើម្បីទទួលបានលទ្ធផលល្អ។ ការធ្វើកោសល្យវិច័យរាងការ៉េត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំង និងមានបំណងចង់បញ្ចាំងពន្លឺឱ្យទាក់ទាញ។ ពួកគេមានសុជីវធម៌តែងតែចូលចិត្តនិយាយជាមួយមនុស្សគ្រប់គ្នានៅជុំវិញ។…

Thumnail Logo
សម្រង់

បទថ្មីពីតារាចម្រៀងកម្ពុជាក្រោមលោក ខាន់ ស៊ីអឿន គ្រាន់តែឮភ្លេងភ្លាមញ៉ាក់សរសៃរចង់រាំតែម្តង (មានវីឌីអូ)

តារាចម្រៀងសំនៀងខ្ពស់ពិរោះរណ្តំកូនខ្មែរកម្ពុជាក្រោម ជ្រកក្រោមផលិតកម្ម សាន់ដេ លោក ខាន់ ស៊ីអឿន ដែលមហាជនស្គាល់ថាជា ម្ចាស់បទ “ស្រលាញ់គ្នាយូរម៉េចស្ទាវ” ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងសម្បើមពីមហាជននាឆ្នាំ២០១៩កន្លងទៅ។ ហើយបើគិតមកដល់ពេលនេះ បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ របស់លោក ខាន់ ស៊ីអឿន មានអ្នកទស្សនារហូតទៅដល់ ជាង ម្ភៃប្រាំមួយលានដង (26M Views) នៅក្នុង Channel YouTube របស់លោកផ្ទាល់ ដែលមានឈ្មោះថា Khanh Sioun ។ ក្រោយពីលោក ខាន់…

​Shin Tae Yong
កីទ្បា

មួយថ្ងៃមាន​មនុស្សឆ្លងCOVID-19 ១០០០ករណីនៅ​ឥណ្ឌូនេស៊ី លោក Shin Tae-yong ប្រតិកម្មពេល PSSI សួរ​ថា​ពេល​ណាមក​រៀប​ចំក្រុមជម្រើស​ជាតិ

គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Shin Tae-yong បង្ហាញភាពធុញទ្រាន់នៅពេលដែលលោកត្រូវបានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី ស្នើឱ្យត្រលប់ទៅប្រទេសឥណ្ឌូនេស៊ី ស្រប​ពេល​ករណីឆ្លង COVID-19 នៅ​ឥណ្ឌូនេស៊ី​បាន​កើន​ឡើង​មិន​ឈប់​ឈរ។ ពេល​នេះ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​មាន​អ្នក​ឆ្លងជំងឺកូវីដ១៩ មួយថ្ងៃ១០០០ករណី ហើយ​លោក ​Shin Tae-yong មានការព្រួយបារម្ភ និងភ័យខ្លាចក្នុងការវិលត្រឡប់មក​ដឹកនាំ​ជម្រើស​ជាតិ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក News Joins ថា៖ “ ទោះយ៉ាងណាសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី(PSSI)បានប្រាប់គ្រូបង្វឹកឲ្យវិលត្រឡប់មកវិញ និងចាប់ផ្តើមហ្វឹកហាត់” ។ គ្រូបង្វឹករូបនេះបាននិយាយថា គាត់នឹងវិលត្រឡប់ទៅឥណ្ឌូនេស៊ីនៅខែកញ្ញាហើយនៅពេលនោះគាត់នឹងប្រមូលផ្តុំកីឡាករឡើងវិញហើយចាប់ផ្តើមកម្មវិធីហ្វឹកហាត់ជាមួយនឹងការវាយតម្លៃរយៈពេល ៦ សប្តាហ៍។ លោក Shin បានពន្យល់ថាកាលពីពាក់កណ្តាលខែមុនការហ្វឹកហាត់ ពិតជាបានចាប់ផ្តើមរាល់ថ្ងៃ…

Thumnail Logo
សម្រង់

ស្មានមិនដល់សោះថាបទ ស្រលាញ់បងអត់ខាត របស់ ស៊ីរីកា ត្រូវចិត្តបងប្អូនកញ្ញាៗដល់ថ្នាក់នេះ (មានវីឌីអូ)

កញ្ញា ស៊ីរីកា តារាចម្រៀងស្រីសម្លេងខ្ពស់ជ្រកក្រោមទ្រនំ ផលិតកម្មទីក្រុងភាពយន្ត (Town Production) និងជាម្ចាស់បទ “ជំនូន” ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនទូទាំងផ្ទៃប្រទេសដោយមានការទស្សនានៅលើ YouTube រហូតទៅដល់ជាង ប្រាំមួយលានដង (6M Views) កាលពីដើមខែធ្នូឆ្នាំ២០២០។ ហើយនាពេលថ្មីៗនេះកញ្ញា ស៊ីរីកា ក៏បានចេញបទចម្រៀងមួយបទដែលជាចង្វាក់ប្រពៃណីសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខផងដែរ ដោយបទនោះមានចំណងជើងថា “ស្រលាញ់បងអត់ខាត”។ បទ ស្រលាញ់បងអត់ខាត របស់កញ្ញា ស៊ីរីកា មួយបទនេះ ពិតជាពិរោះខ្លាំងមែនទែន ហើយបើនិយាយពីអត្ថន័យបទនេះវិញ គឺត្រូវចិត្តបងប្អូននារីៗខ្លាំងណាស់។  មូលហេតុដែលនិយាយថាបទនេះ ត្រូវចិត្តបងប្អូននារីៗ ព្រោះតែពាក្យពេចន៍ដែលប្រើនៅក្នុងបទចម្រៀងមួយបទនេះ គឺដើរខ្សែលើខាងប្រុសសុទ្ធតែម្តង…

២
ទស្សនៈ

បញ្ហាដែលកើតមាននៅក្នុងពិភពលោកយើង គឺដើមហេតុសុទ្ធតែមកពីយើងខ្លួនឯងទាំងអស់ មិនមែនព្រោះតែព្រហ្មលិខិត ឬអ្នកណាម្នាក់នោះឡើយ!

បញ្ហាដែលកើតមាននៅក្នុងពិភពលោកយើង គឺដើមហេតុសុទ្ធតែមកពីយើងខ្លួនឯងទាំងអស់។ ខ្ញុំមើលឃើញថា បញ្ហាទំនាស់រវាងឪពុកម្តាយនិងកូន​ បញ្ហាទំនាស់រវាងប្តីនិងប្រពន្ធ បញ្ហាចម្បងគឺ ប្តីយល់ថាដើមហេតុគឺមកពីប្រពន្ធ! ឯប្រពន្ធយល់ថាដើមហេតុគឺមកពីប្តី! ឪពុកម្តាយយល់ថាកំហុសមកពីកូន! កូនយល់ជាកំហុសឪពុកម្តាយ! ដូច្នេះ គ្មានអ្នកណាម្នាក់គិតចង់កែប្រែខ្លួនឯងឡើយ! ហើយគ្រួសារមួយនេះវាក៏រលាយរលត់តាមហ្នឹងដែរ! មានតែអ្នកព្រមយល់ថា រឿងរ៉ាវបញ្ហាក្នុងលោកគឺមកពីខ្ញុំ! ជាបញ្ហារបស់ខ្ញុំ! នោះទើបអ្នកអាចកែប្រែខ្លួនឯង! ត្រូវចាំពាក្យនេះទុក មនុស្សដែលតែងតែចង់កែប្រែអ្នកដទៃចុងក្រោយគឺសុទ្ធបរាជ័យទាំងអស់។ មិនថាបុគ្គលនោះជាអ្នកណា ជាកូនអ្នក ឬជារូបអ្នក ឪពុកម្តាយអ្នក ឬប្តីប្រពន្ធអ្នក។ ពីព្រោះលើលោកនេះអ្នកមិនអាចទៅកែប្រែនរណាម្នាក់បានឡើយ មនុស្សដែលអ្នកអាចកែប្រែបាននោះគឺខ្លួនអ្នកតែម្នាក់ប៉ុនណោះ។ ហើយអ្នកក៏មិនត្រូវស្រម៉ៃចង់ផ្លាស់ប្តូរពិភពលោកដែរ ពីព្រោះអ្នកមិនអាចផ្លាស់ប្តូរពិភពលោកនេះបានទេ។ ប៉ុន្តែប្រសិនបើអ្នកបានកែប្រែខ្លួនឯងល្អហើយ ពិភពលោករបស់អ្នកក៏ប្រែជាល្អដែរ។ ការយល់ឃើញរបស់យើងគ្រប់គ្នា គឺប្រៀបដូចជាវ៉ែនតា​…