បទថ្មីពីតារាចម្រៀងកម្ពុជាក្រោមលោក ខាន់ ស៊ីអឿន គ្រាន់តែឮភ្លេងភ្លាមញ៉ាក់សរសៃរចង់រាំតែម្តង (មានវីឌីអូ)

បទថ្មីពីតារាចម្រៀងកម្ពុជាក្រោមលោក ខាន់ ស៊ីអឿន គ្រាន់តែឮភ្លេងភ្លាមញ៉ាក់សរសៃរចង់រាំតែម្តង (មានវីឌីអូ)
ការផ្សាយពាណិជ្ជកម្ម

តារាចម្រៀងសំនៀងខ្ពស់ពិរោះរណ្តំកូនខ្មែរកម្ពុជាក្រោម ជ្រកក្រោមផលិតកម្ម សាន់ដេ លោក ខាន់ ស៊ីអឿន ដែលមហាជនស្គាល់ថាជា ម្ចាស់បទ “ស្រលាញ់គ្នាយូរម៉េចស្ទាវ” ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងសម្បើមពីមហាជននាឆ្នាំ២០១៩កន្លងទៅ។

ហើយបើគិតមកដល់ពេលនេះ បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ របស់លោក ខាន់ ស៊ីអឿន មានអ្នកទស្សនារហូតទៅដល់ ជាង ម្ភៃប្រាំមួយលានដង (26M Views) នៅក្នុង Channel YouTube របស់លោកផ្ទាល់ ដែលមានឈ្មោះថា Khanh Sioun ។

ការផ្សាយពាណិជ្ជកម្ម
2021 03 22_133603
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយពីលោក ខាន់ ស៊ីអឿន បានឈានជើងចូលជ្រកក្រោម ទ្រនំផលិតកម្ម សាន់ដេ លោក ខាន់ ស៊ីអឿន ក៏បានបញ្ចេញ នូវបទថ្មីរបស់ខ្លួនជាបន្តរបន្ទាប់ ដោយសុទ្ធសឹងតែជាបទចម្រៀងពិរោះតែម្តង។

ហើយបទរបស់លោកដែលបានចេញផ្សាយជាផ្លូវការនៅក្នុងផលិតកម្ម​ សាន់ដេ គឺតែងតែមានជាមួយនឹងស្ទាយ៍ច្រៀងថ្មីៗ ការរ៉េបថ្មីៗជានិច្ច។

ការផ្សាយពាណិជ្ជកម្ម
122
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក ខាន់ ស៊ីអឿន មិនត្រឹមតែជាតារាចម្រៀងដែលតែងតែនាំមកនូវការច្រៀងថ្មីៗប៉ុណ្ណោះទេ លោក ក៏អាចនិពន្ធ មេឡូឌីថ្មី ទំនុកច្រៀង សម្រួលបទភ្លេង ហើយលេងជាមួយនឹងឧបករណ៍តន្ត្រីបានមួយចំនួនបានយ៉ាងល្អផងដែរ។

១១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើគិត​មកដល់ថ្ងៃទី២២ខែមីនាឆ្នាំ២០២១នេះ បទ “ចាយតាមធនធាន” របស់លោក ខាន់ ស៊ីអឿន  សម្រាប់អបអរបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គឺជាបទទីបួនរបស់លោកហើយ នៅក្នុងឆ្នាំនេះ បន្ទាប់ពីបទ “ប្រពន្ធជាធនាគារ” បទ “កណ្តៀរកោរ​ កណ្តុរកាត់” និង បទ “ភ្លេចកំលោះស្បែកខ្មៅ”។

ការផ្សាយពាណិជ្ជកម្ម

បទ “ចាយតាមធនធាន” ដែលចេញផ្សាយជាផ្លូវការនាព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០២១នេះ មិនត្រឹមតែពិរោះ ឮភ្លេងហើយចង់រាំតែប៉ុណ្ណោះទេ ពាក្យពេចន៍ក្នុងបទនេះវិញ ក៏មានអត្ថន័យអប់រំល្អសម្រាប់កូនខ្មែរថែមទៀតផង។

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីឌីអូខាងក្រោម៖

ការផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ Mr. Fun Cambodia

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម