ម៉ូដក្រចកដែលអ្នកចូលចិត្ត អាចបង្ហាញពីអារម្មណ៍ពិតរបស់អ្នកបានយ៉ាងច្បាស់

ម៉ូដក្រចកដែលអ្នកចូលចិត្ត អាចបង្ហាញពីអារម្មណ៍ពិតរបស់អ្នកបានយ៉ាងច្បាស់
ការផ្សាយពាណិជ្ជកម្ម

តោះ!សាកល្បងធ្វើតេស្តមើល តាមរយៈម៉ូដក្រចកដែលអ្នកចូលចិត្ត ដើម្បីដឹងពីអារម្មណ៍ និងចិត្តរបស់អ្នក។

១. ក្រចកមូល ជាមួយនឹងការតុបតែងសាមញ្ញ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 22 At 1.45.25 PM

ភាគច្រើននៃការធ្វើកោសល្យវិច័យទាំងនេះ មានបុគ្គលិកលក្ខណៈសាមញ្ញ ដែលមិនងាយចាប់អារម្មណ៍នឹងគំនិត និងអារម្មណ៍របស់អ្នកដទៃឡើយ។

ការផ្សាយពាណិជ្ជកម្ម

ការតុបតែងពណ៌តែមួយ ដែលបង្កើតជាការសង្កត់សម្គាល់សមល្មម មិនដិត ឬមានពណ៌ឆើតឆាយពេក ដែលបង្ហាញថា នៅក្នុងរបៀបរស់នៅ ឬរឿងស្នេហា មនុស្សប្រភេទនេះមិនផ្តោតសំខាន់លើគោលដៅរកលុយបានច្រើន ឬជឿនលឿននៅកន្លែងធ្វើការនោះទេ។ មនុស្សប្រភេទនេះចូលចិត្តរបស់សាមញ្ញៗ និងមានបំណងចង់រស់នៅជាមួយមនុស្សដែលគាត់ស្រឡាញ់ ក្នុងជីវិតធម្មតាៗតែប៉ុណ្ណោះ។

២. ក្រចករាងការ៉េ និងចូលចិត្តគូសគំនូសពណ៌ភ្លឺថ្លា

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 22 At 1.45.32 PM

ពួកគេជាមនុស្សដែលចូលចិត្តបែបប្លែកបន្តិច និងរស់នៅក្នុងអារម្មណ៍ជ្រាលជ្រៅ ប៉ុន្តែតែងតែខិតខំប្រឹងប្រែងធ្វើការដើម្បីទទួលបានលទ្ធផលល្អ។

ការផ្សាយពាណិជ្ជកម្ម

ការធ្វើកោសល្យវិច័យរាងការ៉េត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំង និងមានបំណងចង់បញ្ចាំងពន្លឺឱ្យទាក់ទាញ។ ពួកគេមានសុជីវធម៌តែងតែចូលចិត្តនិយាយជាមួយមនុស្សគ្រប់គ្នានៅជុំវិញ។

ក្រៅពីនេះពួកគេក៏ចេះថែរក្សាខ្លួនឯង និងគ្រួសារផងដែរ។ ពួកគេក៏ចេះថ្លឹងថ្លែងអារម្មណ៍រវាងអាជីព និងស្នេហាបានយ៉ាងល្អ មិនឱ្យមានបញ្ហាណាមួយ មកបំផ្លាញ ឬធ្វើឱ្យប៉ះពាល់ដល់រឿងណាមួយនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៣. ក្រចកមានរាងពងក្រពើ មានរាងមូលលាបពណ៌ដិត

Screen Shot 2021 03 22 At 2.11.08 PM

ការផ្សាយពាណិជ្ជកម្ម

ស្ទីលក្រចកនេះតំណាងឱ្យភាពផ្អែមល្ហែម ភាពរសើប ភាពស្មុគស្មាញ និងដឹងជានិច្ចនូវអ្វីដែលអ្នកចង់បាន និងខិតខំធ្វើដើម្បូីសម្រេចក្ដីប្រាថ្នានោះ។ ចំណាប់អារម្មណ៍ដំបូងនៅពេលដែលជួបពួកគេ គឺជារូបរាងស្រីរបស់ពួកគេទាក់ទាញខ្លាំងណាស់ បុគ្គលិកលក្ខណៈគួរឱ្យស្រឡាញ់ និងចូលចិត្ត… ធ្វើឱ្យមនុស្សគ្រប់គ្នានៅជុំវិញ មានអារម្មណ៍ស្រលាញ់ និងចង់នៅក្បែរ។

មនុស្សនេះមានមន្តស្នេហ៍ ទាក់ទាញជាខ្លាំង។ ពួកគេចូលចិត្តភាពល្អឥតខ្ចោះ ហើយមិនចង់ធ្វើឱ្យមានកំហុសអ្វីនោះឡើយ។ ចំពោះរឿងស្នេហា ពួកគេហ៊ានរស់នៅពេញមួយជីវិតរបស់ពួកគេ ហើយមិនខ្លាចផ្លាស់ប្តូរខ្លួនឯងដើម្បីដៃគូនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៤. ក្រចកវែងមានលាបពណ៌ស្រស់ឆើតឆាយ

Screen Shot 2021 03 22 At 2.09.50 PM

ពួកគេជាមនុស្សខ្លាំងខាងផ្នែកច្នៃប្រតិដ្ឋ គួរឱ្យអស់សំណើចជាមួយនឹងអ្វីដែលថ្មីៗ។ ការគ្រប់គ្រងខ្លួនឯង និងឯករាជ្យភាព គឺជាអ្វីដែលធ្វើឱ្យពួកគេទាក់ទាញភ្នែកអ្នកដទៃ។

ជាមួយនឹងបុគ្គលិកលក្ខណៈថាមវន្ត មានមនុស្សតិចតួចណាស់ដែលហ៊ានធ្វើបាបអ្នក។ ក្នុងរឿងស្នេហាពួកគេហ៊ានបង្ហាញអារម្មណ៍ច្បាស់ៗ ស្រឡាញ់ថាស្រឡាញ់ ស្អប់ថាស្អប់ អត់ចេះលាក់បាំងច្រើនទេ។

សម្រាប់មនុស្សដែលចូលចិត្តក្រចកនេះ អ្វីគ្រប់យ៉ាងនៅក្នុងជីវិតត្រូវតែច្បាស់ មិនមានភាពស្រពិចស្រពិលនៅក្នុងទំនាក់ទំនងណាមួយនោះឡើយ ព្រោះមនុស្សនេះមិនចូលចិត្តសាំញុំាច្រើនទេ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម