មនុស្សស្រីដែលកើតក្នុងខែទាំង៣នេះ បង្ហាញថា ជាមនុស្សដែលមានទេពកោសល្យខ្ពស់ និងមានភាពជាអ្នកដឹកនាំដ៏ខ្លាំងពូកែ

មនុស្សស្រីដែលកើតក្នុងខែទាំង៣នេះ បង្ហាញថា ជាមនុស្សដែលមានទេពកោសល្យខ្ពស់ និងមានភាពជាអ្នកដឹកនាំដ៏ខ្លាំងពូកែ
ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលកើតក្នុងខែទាំង៣ខាងក្រោមនេះ តាមច័ន្ទគតិ បង្ហាញថាជាមនុស្សដែលមានភាពវៃឆ្លាតច្រើនជាងមនុស្សដទៃ ហើយទ្រព្យសម្បត្តិរបស់ពួកគេកាន់តែរីកចម្រើន នៅពេលដែលពួកគេឈានដល់វ័យ ៣៥ឆ្នាំឡើងទៅ។

យើងទាំងអស់គ្នាមានក្តីសុបិនចង់ក្លាយជាអ្នកមាន និងមានទេពកោសល្យខ្លាំង ដើម្បីបំពេញកិច្ចការងារ។ ប៉ុន្តែថាតើមនុស្សម្នាក់អាចក្លាយជាអ្នកមានឬអត់ គឺអាស្រ័យលើការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេផងដែរ។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះទៀត ភ័ស្តុភាររបស់មនុស្សម្នាក់ក៏អាស្រ័យលើពរជ័យពីទេវតាផងដែរ។ យ៉ាងណាមិញមនុស្សដែលកើតក្នុងខែនេះ ច្រើនតែមានទ្រព្យសម្បតិ្តស្ដុកស្ដម្ភ ជីវិតរបស់ពួកគេនឹងកាន់តែមានច្រើនឡើង ៗ ដោយមិនចាំបាច់បារម្ភពីម្ហូបអាហារ និងការខ្វះខាតសម្លៀកបំពាក់ឡើយ។

១. អ្នកកើតខែ កុម្ភៈ

ការផ្សាយពាណិជ្ជកម្ម

08c7e4d48e10ad6d7eda4616102817e8

ជារៀងរាល់ឆ្នាំ ក្នុងខែកុម្ភៈនៃប្រតិទិនច័ន្ទគតិ តែងតែមានអាកាសធាតុក្តៅហើយសើម។ មនុស្សដែលកើតក្នុងខែនេះ ច្រើនតែមានទេពកោសល្យច្រើន មានបញ្ញាឆ្លាតវៃ និងមានទេពកោសល្យខ្ពស់។ ជាទូទៅពួកគេមានភាពស្វាហាប់ មានទំនួលខុសត្រូវ និងមានការលះបង់ចំពោះការងាររបស់ពួកគេច្រើនផងដែរ។ ពួកគេមានភាពម៉ឺងម៉ាត់ដោយផ្ទាល់ មានទេពកោសល្យក្នុងការដឹកនាំ។ មុនអាយុកណ្តាល ពួកគេអាចប្រឈមមុខនឹងការលំបាកការបរាជ័យ ពេលខ្លះត្រូវចាប់ផ្តើមជាថ្មីច្រើនលើកច្រើនសារ។

ការផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណាក៏ដោយ ពួកគេមិនធ្លាក់ទឹកចិត្តដោយការបរាជ័យទេ មានតែខិតខំប្រឹងប្រែងបន្ថែមទៀតទ្វេដង។ សម្រាប់ពួកគេ ជីវិតមិនអាចក្រីក្រ ឬលំបាកនៅពេលចាស់នោះឡើយ។ អ្នកកើតខែនេះរស់នៅដោយឧត្តមគតិ មានភាពក្លាហាន ហ៊ានគិតហ៊ានធ្វើ និងមិនខ្លាចក្នុងការប្រកួតប្រជែងឡើយ។ នៅវ័យកណ្តាល មនុស្សដែលកើតក្នុងខែនេះ មានអាជីពមានស្ថិរភាព និងបោះមួយជំហានម្តងៗកាន់តែខ្ពស់ឡើងៗ ដល់វ័យចាស់ មនុស្សនេះកាន់តែមានមហាសាល។

២. អ្នកកើតខែ ឧសភា

ការផ្សាយពាណិជ្ជកម្ម

C4048e4335c75e2a03a6dfadfc6551ee

ឧសភា គឺជាពេលវេលានៃព្រះចន្ទអឌ្ឍចន្ទ។ អ្នកដែលកើតក្នុងខែនេះត្រូវបានគេប្រៀបធៀបទៅនឹងសេះដែលរឹងរូស កម្រនឹងចុះចាញ់ក្នុងជីវិតណាស់។ ពួកគេជាធម្មតាឆ្លាតវៃ មានទេពកោសល្យ ចង់រៀនចង់សូត្រ ចង់ដឹងកាន់តែច្រើន។ ទោះបីរស់នៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ពួកគេតែងតែដឹងពីរបៀបរស់នៅដោយឯករាជ្យ ធ្វើការដោយខ្លួនឯង និងមិនពឹងផ្អែកលើអ្នកដទៃទេ។

ការផ្សាយពាណិជ្ជកម្ម

បេះដូងរបស់មនុស្សដែលកើតក្នុងខែនេះ គឺដូចជាជម្រើសមួយដែលមិនធ្លាប់មាន។ ព្រះមិនធ្វើឱ្យមនុស្សខកចិត្តទេ មនុស្សដែលកើតក្នុងខែនេះ ដល់វ័យកណ្តាលត្រូវបានគេរំពឹងថានឹងធ្វើកម្មផលដ៏អស្ចារ្យ។ ពីដៃទទេ ពួកគេអាចបង្កើតអាជីពផ្ទាល់ខ្លួនបានរីកដុះដាលយ៉ាងខ្លាំង។

ចាប់តាំងពីពេលនោះមក អាជីពរបស់ពួកគេនឹងកើនឡើងដូចជាខ្លែងត្រុវខ្យល់ ហើយនឹងត្រូវបានគាំទ្រដោយមនុស្សជាទីស្រឡាញ់ ដែលនៅជុំវិញខ្លួនផងដែរ។ មនុស្សដែលកើតក្នុងខែនេះ មានសមត្ថភាពដឹកនាំខ្លាំង មានសមត្ថភាពបញ្ចុះបញ្ចូលអ្នកដទៃឱ្យធ្វើអ្វីដែលពួកគេចង់បាន។ ដោយមានអាយុកណ្តាល ទោះបីពួកគេមិនសូវជាអ្នកមាន និងមានទ្រព្យស្តុកស្តម្ភក៏ដោយ ក៏ពួកគេនៅតែមានជីវិតពេញលេញ ដោយមិនចាំបាច់ខ្វល់ពីស្រូវ និងខ្វះលុយកាក់ឡើយ។

ការផ្សាយពាណិជ្ជកម្ម

៣. អ្នកកើតខែកញ្ញា

48b5ebdf65e2bde774f1f29e448d2988

ការផ្សាយពាណិជ្ជកម្ម

ខែកញ្ញានៃប្រតិទិនតាមច័ន្ទគតិរៀងរាល់ឆ្នាំគឺជាពេលវេលាទឹកសន្សើមត្រជាក់។ មនុស្សដែលកើតក្នុងខែនេះ ច្រើនតែជាមនុស្សស្មោះត្រង់ និងចិត្តល្អ។ ទោះបីជួបការលំបាក និងឧបសគ្គជាច្រើនក៏ដោយ ក៏ពួកគេមិនព្រមឱនលំទោន បណ្ដោយជោគជតារាសីទេ មានតែខំប្រឹងដោយព្យាយាមងើបឡើងជានិច្ច។

មនុស្សដែលកើតក្នុងខែនេះ តាំងពីនៅក្មេងមានភាពឆ្លាតវាងវៃ ចេះធ្វើអ្វីគ្រប់យ៉ាងស្របតាមផែនការ។ ពួកគេមានទស្សនៈផ្ទាល់ខ្លួន មិនចង់ឱ្យអ្នកដទៃត្រួតត្រាគំនិតផ្ទាល់ខ្លួនទេ។ មនុស្សដែលកើតនៅខែកញ្ញា ក្នុងជីវិតរបស់ពួកគេជារឿយៗជួបមនុស្សមានតម្លៃជាច្រើន។ ពួកគេតែងតែត្រូវបានដឹកនាំដោយអភិជននៅក្នុងអាជីពរបស់ពួកគេ ដោយងាយទទួលបានជោគជ័យយ៉ាងខ្លាំង។

លើសពីនេះទៅទៀត ពួកគេមានទេពកោសល្យភាពជាអ្នកដឹកនាំទេពកោសល្យក្នុងការធ្វើជំនួញ ដូច្នេះពួកគេសមនឹងធ្វើជាម្ចាស់ជាងធ្វើការដូចជាកម្លាំងពលកម្ម។ បន្ទាប់ពីអាយុ ៤០ ឆ្នាំ អាជីពរបស់មនុស្សដែលកើតក្នុងខែនេះនឹងមានរបត់ធំឡើងៗ៕

ប្រភព ៖​​ Emdep / ប្រែសម្រួល ៖ ​Knongsrok

ការផ្សាយពាណិជ្ជកម្ម