ប្រជ្រុយ៩ទីតាំង លើរាងកាយមនុស្សស្រី បង្ហាញថា ជីវិតអ្នកនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភ មុនអាយុ ៤០ឆ្នាំ

6
ការផ្សាយពាណិជ្ជកម្ម

តាមទស្សនៈនៃវិទ្យាសាស្រ្តនរវិទ្យា ប្រជ្រុយ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្នែកខ្លះ នឹងអាចបង្ហាញពីអនាគតរបស់មនុស្សម្នាក់ៗ។ ដូច្នេះគឺជាទីតាំងប្រជ្រុយទាំង ៩ របស់ស្ត្រី ដែលបង្ហាញពីជីវិតនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភ មុនអាយុ៤០ឆ្នាំ។

១. ប្រជ្រុយដុះនៅរោមចិញ្ចើម

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយ ដែលដុះដាលនៅចិញ្ចើមបង្ហាញថា ម្ចាស់នឹងសប្បាយចិត្តខ្លាំងណាស់។ អ្វីដែលពួកគេធ្វើ ពួកគេនឹងមានមនុស្សដែលនៅចាំជួយជ្រោមជ្រែងពីក្រោយ។ លើសពីនេះទៀត នេះក៏ជាប្រជ្រុយដែលរីកចម្រើនផងដែរ ដែលនឹងជួយឱ្យស្វាមីរបស់នាងមានសំណាងល្អ និងគុណសម្បត្តិក្នុងអាជីវកម្ម និងអាជីពទាំងពួង។

២. ប្រជ្រុយនៅលើបាតដៃ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 18 At 2.47.34 PM

មនុស្សដែលមានប្រជ្រុយនៅលើបាតដៃរបស់ពួកគេ ច្រើនតែជាមនុស្សឆ្លាត ហើយមិនខ្វះលុយចាយឡើយ។ ក្នុងវ័យចាស់ជរា ជីវិតរបស់ពួកគេពោរពេញដោយភាពរីករាយ នឹងសមិទ្ធិផលដែលទទួលបានតាមរយៈការខិតខំជាច្រើនឆ្នាំ។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើស្ត្រីមានប្រជ្រុយដុះនៅលើខ្នងដៃវាបង្ហាញថា ពួកគេមានចំណេះដឹងយ៉ាងខ្លាំងអំពីការគ្រប់គ្រងប្រាក់ចំណូល វិទ្យាសាស្ត្រ និងការចំណាយ និងអំណាចសេដ្ឋកិច្ចក្នុងគ្រួសារ។

៣. ប្រជ្រុយនៅទងត្រចៀក

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយនៅទងត្រចៀកនេះបង្ហាញថា ស្ត្រីមានពរអាយុវែង និងមានសំណាង។ ប្រសិនបើក្រវិលត្រចៀកមានប្រជ្រុយ វាគឺជាសញ្ញារបស់ស្ត្រីឆ្លាត ហើយនៅពីក្រោយត្រចៀកមានប្រជ្រុយ បង្ហាញពីទ្រព្យសម្បត្តិ សក្តានុពលដែលប្រាកដជានឹងរីកចម្រើននៅអាយុ ៣៥ ទៅ ៤០ឆ្នាំ។

៤. ប្រជ្រុយនៅលើផ្ចិត

ការផ្សាយពាណិជ្ជកម្ម

ស្ត្រីដែលមានប្រជ្រុយនៅលើផ្ចិតរបស់នាង ច្រើនតែនាំជីវិតអ្នកមាន និងទ្រព្យសម្បត្តិហូរហៀរ។ ទោះបីជាផ្លូវអាជីពពេលខ្លះអាចពិបាកក៏ដោយ ដោយសារជំនួយពីអភិជន ងាយនឹងឆ្លងកាត់ដែលប្រាកដជានឹងបង្កើតអាជីពដ៏អស្ចារ្យមួយ។

៥. ប្រជ្រុយដុះនៅលើទ្រូង

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 18 At 2.47.30 PM

ស្ត្រីដែលមានប្រជ្រុយដុះនៅលើទ្រូង នេះគឺជាជំហរមួយដែលផ្តល់សញ្ញាសម្រាប់ជីវិតប្រសើរ ជាមួយនឹងទ្រព្យមហាសាល។ មិនត្រឹមតែល្អសម្រាប់សំណាងប៉ុណ្ណោះទេ ប្រជ្រុយនេះក៏ល្អសម្រាប់ផ្លូវស្នេហា ដែលធ្វើឱ្យពួកគេមានមានស្រលាញ់រាប់អាន ជាពិសេសបានស្វាមីប្រកបដោយព្រហ្មវិហារធម៌ថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

៦. ប្រជ្រុយនៅលើស្មា

មនុស្សជាច្រើនគិតថា ស្ត្រីដែលមានប្រជ្រុយនៅលើកែងនៃស្មានឹងតែងតែបន្ទុកគ្រួសារ ។ ទោះយ៉ាងណាប្រជ្រុយនេះមានន័យថា ស្ត្រីកាន់តែច្រើនក្នុងផ្នែកភ័ស្តុភារ ជាអ្នកមានទ្រព្យស្តុកស្តម្ភ និងមានពរច្រើន។ មិនត្រឹមតែជាអ្នកមានប៉ុណ្ណោះទេ ស្ត្រីដែលមានប្រជ្រុយស្មា ក៏មានភាពល្បីល្បាញផងដែរ ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងអាជីវកម្មរបស់ពួកគេ។

ការផ្សាយពាណិជ្ជកម្ម

៧. ប្រជ្រុយនៅលើត្រចៀក

ស្ត្រីដែលមានប្រជ្រុយនៅពីលើត្រចៀករបស់ពួកគេ អាចនាំឱ្យមានភាពរឹងមាំ និងជីវិតខាងវិញ្ញាណ។ ប្តីរបស់នាងមិនត្រឹមតែត្រូវបានគេស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងអ្នកដែលមានទំនាក់ទំនងល្អក្នុងសង្គមផងដែរ។

ភាពប៉ិនប្រសព្វ និងភាពវៃឆ្លាតរបស់ពួកគេក្នុងអាកប្បកិរិយា នឹងជួយបានច្រើនក្នុងការងារ និងអាជីពរបស់ពួកគេ។ បុរសដែលអាចរៀបការជាមួយស្ត្រីដែលមានប្រជ្រុយត្រចៀក នឹងមានសំណាងបីជំនាន់ព្រោះភរិយា។

៨. ប្រជ្រុយនៅកណ្តាលក

Screen Shot 2021 03 18 At 2.47.43 PM

នេះគឺជាប្រជ្រុយដ៏សម្បូរបែប និងមានតម្លៃ នាំមកនូវសំណាង និងពរជ័យដ៏ល្អដល់ម្ចាស់។ ប្រសិនបើអ្នកមានប្រជ្រុយនេះ អ្នកមិនត្រឹមតែទទួលបានជំនួយពីមនុស្សអ្នកមានមុខមាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានជោគជ័យក្នុងការងារជាច្រើនផងដែរ។

៩. ប្រជ្រុយនៅជ្រុងនៃភ្នែក

ស្ត្រីដែលមានប្រជ្រុយនៅជ្រុងនៃភ្នែក ជាមននុស្សដែលមានភាពវាងវៃ អត់ធ្មត់ និងចិត្តធ្ងន់ អាចរងទុក្ខក្នុងអ្វីគ្រប់យ៉ាង ហើយដឹងថានឹងមានឱកាសល្អជានិច្ច។ ភាពជោគជ័យរបស់ពួកគេ គឺដោយសារតែការខិតខំ និងការតស៊ូរបស់ពួកគេ ហើយក្នុងពេលតែមួយ ពួកគេរកលុយបានច្រើនដែលធ្វើឱ្យប្តីរបស់ពួកគេគោរព និងឱ្យតម្លៃដល់គេជាខ្លាំង។

នេះគឺជាស្ត្រីដែលមានភាពក្លាហាន និងយកចិត្តទុកដាក់ចំពោះគ្រួសាររបស់នាងហើយប្រសិនបើបុរសអាចរៀបការជាមួយពួកគេ គាត់ពិតជាមានពរ សំណាងល្អដល់បីជំនាន់ឯណោះ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម