ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Modric
កីទ្បា

Luka Modric ថា​៖«អាយុ៣៥ឆ្នាំមែន​ពិតតែមានអារម្មណ៍ដូចវ័យ២៧​ឆ្នាំហើយ​នៅ​តែឃ្លានលេង​បាល់»

Modric បាន​បញ្ជាក់ថា​គាត់​នៅ​តែមាន​អារម្មណ៍ថា​គាត់​អាច​បង្ហាញទម្រង់​លេង​ក្នុង​កម្រិត​ខ្ពស់​បំផុត​ត្បិត​តែ​គាត់​មានវ័យជ្រេហើយ​ក៏​ដោយ។ គាត់​និយាយ​ថា​ កីឡាករ Real Madrid ទាំងអស់​ចង់​រក្សា​ភាពចង់​ឈ្នះ​ទាំងនេះ​ហើយ​ធ្វើ​ដំណើរក្នុងពាន​រង្វាន់ Champions League កាន់​តែ​ឆ្ងាយតាម​តែ​អាច​ធ្វើទៅបាន។ « ខ្ញុំមាន​វ័យ៣៥ឆ្នាំ​ហើយ ប៉ុន្តែ​ខ្ញុំមាន​អារម្មណ៍​ថា​ដូចវ័យ២៧ឆ្នាំ​អីចឹង។ ខ្ញុំមានអារម្មណ៍​អស្ចារ្យ​ណាស់។ អ្នក​មិន​គួរមើល​តែ​កម្រិតអាយុ​តែ​មួយ​ជ្រុង​នោះ​ទេ វា​អាស្រ័យលើ​ការដែល​យើងអាច​បង្ហាញទម្រង់​លេង​បាន​ល្អលើ​ទីលាន។ បើ​គិត​ទៅ​លើ​អាយុ​វា​ជ្រេបន្តិច​មែន​តែ​ខ្ញុំ​នៅ​តែ​ឃ្លានលេង​ច្រើន​ទៀត បន្ត​ការ​លេង​ក្នុង​កម្រិត​ខ្ពស់​ហើយ​ខ្ញុំមាន​អារម្មណ៍​អស្ចារ្យណាស់»។ “Atalanta ដាក់សម្ពាធយើង​ខ្លាំង​ណាស់ គ្រប់​កន្លែង​លើ​ទីលាន ហើយ​ពួក​គេ​មិន​បញ្ឈប់​ការ​ដាក់​សម្ពាធ​នេះ​ទេ។ ការ​ដាក់​សម្ពាធរបស់​ពួក​គេធ្វើឲ្យ​រក្សាទំនុក​ចិត្ត​បន្ត​ទៅ​មុខ​ទៀត។ វា​ពិត​ជា​សំខាន់​ដែល​យើង​ទៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ ។ ក្រុមចង់​រក្សា​ការ​ឈ្នះ​នេះហើយ​យើង​នឹង​បាន​ឃើញ​ថា​យើង​ទៅ​បាន​ឆ្ងាយប៉ុណ្ណា”។ ក្នុង​ការ​ប្រកួតយប់មិញ! ខ្សែបម្រើជម្រើស​ជាតិក្រូអាត​លេង​បាន​ល្អ​មែន​ទែន​ដោយ​រត់​ពេញ​ទីលាន​ហើយ​បាន​បញ្ជូនបាល់​ឲ្យ​ Karim Benzema បើក​ការ​នាំ​មុខ​មួយ​គ្រាប់​មុន មុន​ពេល​បញ្ចប់​ការ​ប្រកួត…

7
ទស្សនៈ

អត្ថប្រយោជន៍នៃ ទឹកក្រូចស្រស់ ចំពោះសុខភាព

ទឹកក្រូចស្រស់ គឺជាភេសជ្ជៈដែលពេញនិយមទូទាំងពិភពលោក ដោយសារគុណប្រយោជន៍ និង ភាពស្រស់បែបធម្មជាតិរបស់វា។ ទឹកក្រូចស្រស់វាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមុខ ជាពិសេសគឺ វីតាមីន C ហើយជាងនេះទៅទៀត វាក៏ជាភេសជ្ជៈនេះអាចពិសាសម្រាប់គ្រប់គ្រងលើទម្ងន់របស់យើងដែរ។ នៅក្នុងទឹកក្រូចស្រស់មួយកែវ វាផ្ទុកទៅដោយ វីតាមីន C វីតាមីន B9 ម៉ាញេស្យូម បូតាស្យូម។ ទឹកក្រូចស្រស់ វាផ្ទុកទៅដោយ វីតាមីន C ដែលវាមានតួនាទីជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងជាសារធាតុជំនួយដល់ប្រព័ន្ធការពាររាងកាយទៀតផង។​ បន្ថែមពីនេះទៅទៀតវាក៏ចូលរួមក្នុងការការពារឆ្អឹង ជួយព្យាបាលរបួស និងរក្សាសុខភាពអញ្ចាញធ្មេញផងដែរ។ ទឹកក្រូចសម្បូរទៅសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន សារធាតុទាំងនេះវាជួយដល់រាងកាយការពីសារធាតុមិនល្អដែលបណ្តាលពីបរិស្ថានជុំវិញ និងសារធាតុដែលរាងកាយយើងបន្សល់ទុក។ បង្ការពីគ្រោះក្នុងតម្រង់នោម…

Thumnail Logo
សម្រង់

អាជ្ញាធរជាតិអប្សរាជួសជុសថែទាំស្ពានបណ្តែតទឹកនៅប្រាសាទអង្គរវត្ត

នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា ជួសជុល​ថែទាំស្ពានបណ្តែតទឹកនៅកសិន្ធុមុខប្រាសាទអង្គរវត្ត​ ដើម្បីលេីកកម្ពស់សោភ័ណភាព​ ធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរចូលទស្សនាទៅកាន់ប្រាសាទអង្គរវត្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងកិច្ចការជួសជុល ក្រុមការងារបានផ្លាស់ប្តូរពោងបណ្តែតដែលបានខូច ពោងសង្រ្គោះបន្ទាន់ លាបថ្នាំការពារ ផ្លាស់ប្តូរស្លាកសញ្ញា និងបង្កាន់ដៃជាដេីម៕ អត្ថបទ និងរូបភាព: នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

7
សង្គម

មនុស្សម្នាក់ស្រលាញ់អ្នកពិតប្រាកដ គេអាចទទួលយកអ្នកបានគ្រប់លក្ខខ័ណ្ឌទាំងនេះ!

ពាក្យកុហកដែលធំបំផុតនៅក្នុងពិភពលោកនេះគឺ ហៅថា “ប្រសិនបើ” – ប្រសិនបើ អ្នកស្អាតជាងនេះតែបន្តិច! – ប្រសិនបើអ្នកដឹងក្តីជាងនេះតែបន្តិច! – ប្រសិនបើអ្នកចេះយកចិត្តទុកដាក់ជាងនេះតែបន្តិច! នោះគេនឹងអាចស្រលាញ់អ្នកជាងនេះបន្តិចដូចគ្នា…..! អ្វីដែលធ្វើឱ្យអ្នកស្មានមិនដល់នោះគឺ ៖ មិនមែនព្រោះតែភាពខ្វះខាតរបស់អ្នក ទើបធ្វើឱ្យគេឈប់ស្រលាញ់អ្នកនោះទេ តែព្រោះតែគេមិនស្រលាញ់អ្នកទាល់តែសោះ ទើបបានជាប្រកាន់នឹងចំណុចខ្វះខាតរបស់អ្នក។ ស្នេហាគឺជាភាពទុកចិត្តគ្នា ៖ គ្រាដំបូងនៃស្នេហា អ្វីដែលអ្នកត្រូវពិចារណានោះគឺ “តើអ្នកស្រលាញ់មនុស្សម្នាក់នេះឬក៏អត់”? តែយូរៗទៅ អ្វីដែលអ្នកពិចារណានោះគឺ “ តើគេមានស្រលាញ់ខ្ញុំឬក៏អត់ទេ?” បើអ្នកចេះតែប្រើការស្រលាញ់តាមការយល់ឃើញរបស់អ្នកនោះ ហើយសង្ស័យពីអ្វីដែលគេធ្វើមកលើអ្នក នោះនៅក្នុងចិត្តរបស់អ្នក ប្រាកដជាមិនទុកចិត្តចំពោះស្នេហាមួយនេះឡើយ។ អ្នកនឹងចេះតែបារម្ភថាពេលដែលមិនតុបតែងខ្លួន គេយល់ថាអ្នកមិនសូវស្អាត…

P=83275
ប្លែកៗ

២០ ស្ពានអាកាស និងផ្លូវរូងក្រោមដី បង្កើតឡើងដើម្បីជួយសង្រ្គោះសត្វព្រៃ ពីជុំវិញពិភពលោក

ថ្ងៃនេះ ​Knongsrok សូមបង្ហាញរូបភាពចំនួន២០សន្លឹកជូនដល់ប្រិយមិត្ត​ ដែលមិនគួរឲ្យជឿថាមាននៅលើផែកដីនេះ ធ្លាប់លឺតែស្ពានសង់សំរាប់មនុស្សតែនេះសាងសង់ឡើងសំរាប់សត្វ។ 1. ស្ពានសម្រាប់ក្តាមក្រហមឆ្លងកាត់នៅកោះគ្រីស្មាស 2. ផ្លូវរថភ្លើងនៅប្រទេសជប៉ុនបានសាងសង់លូសំរាប់សត្វអណ្តើកឆ្លងកាត់ដោយសុវត្ថិភាព 3. ស្ពានអាកាសដែលមានស្មៅនិងប្រភពទឹក នៅប្រទេសហូឡង់ 4. ស្ពានអាកាសធម្មជាតិនៅ ឧទ្យានជាតិ Banff ប្រទេសកាណាដា 5. ស្ពានអាកាសធម្មជាតិនៅលើផ្លូវជាតិប្រទេសអាល្លឺម៉ង់ 6. ផ្លូវរូងភ្នំសម្រាប់សត្វភេនឃ្វីននៅញ៉ូវហ្សេឡិន 7. ស្ពានខ្សែសម្រាប់សត្វបក្សីនៅលើផ្លូវ Hume Freewa, Victoria ប្រទេសអូស្ត្រាលី 8. ស្ពានអាកាសបៃតងពោរពេញដោយដើមឈើនៅសិង្ហបុរី 9. ផ្លូវរូងភ្នំសម្រាប់ខ្លាឃ្មុំ grizzly…

P=83272
ប្លែកៗ

ជឿទេ! ១០ តំបន់វាលខ្សាច់ពីជុំវិញពិភពលោក ប៉ុន្តែមានប្រភពទឹក​ រុក្ខជាតិ និងមានសម្រស់ស្រស់ស្អាតមែនទែន!

Oasis គឺជាកន្លែងមួយផ្សេងទៀត នោះគឺស្រស់ស្អាតនិងចម្លែកខ្លាំងណាស់ នៅលើភពផែនដីនេះ តំបន់ខ្សាច់ខ្លះគឺជាតំបន់មានជីជាតិនៅលើវាលខ្សាច់។ បណ្តាលមកពីប្រភពទឹកក្រោមដីឬអាងស្តុកទឹក ទឹកទាំងនោះអាចផុសចេញពីដីខ្សាច់ទាំងធម្មជាតិនិងដោយសារមនុស្ស។ នាពេលបច្ចុប្បន្ននេះ, Oasis បានក្លាយជាគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញ។ មានតំបន់វាលខ្សាច់សំខាន់ៗជាច្រើននៅក្នុងពិភពលោក។ មិនធ្លាប់មាន ប៉ុន្តែថ្ងៃនេះយើងនឹងនាំអ្នកទៅមើលតំបន់វាលខ្សាច់ដ៏ស្រស់ស្អាតចំនួន 10 នៅក្នុងវាលខ្សាច់ស្ងួតពីជុំវិញពិភពលោក។ #1 Wadi Bani Khalid ប្រទេស Oman #2 #2 Huacachina Oasis ប្រទេសប៉េរូ #3 #3 Lencois Maranhenses National Park ឧទ្យានជាតិប្រទេសប្រេស៊ីល…

Knongsroksport 1200x630
កីទ្បា

ស្មៅគោក្នុងកីឡដ្ឋាន Bukit Jalil National Stadium របស់​ម៉ាឡេស៊ី​នឹង​ប្ដូរ​ចេញ​ក្នុង​ពេលឆាប់​ៗ​នេះ

សមាគមកីឡាបាល់​ទាត់​ម៉ាឡេស៊ី(FAM) និង​ក្រុមហ៊ុនសាជីវកម្មកីឡដ្ឋាន​ម៉ាឡេស៊ី Stadium Corporation of Malaysia (PSM) នៅ​ថ្ងៃ​នេះ​បានបប្រកាស​អំពី​ការ​បន្ត​សហការ​គ្នា​បន្ថែម​ដល់​ខែធ្នូឆ្នាំ២០២៥ សម្រាប់​ឲ្យ​ក្រុមជម្រើស​ជាតិ​ម៉ាឡេស៊ី​ការ​ប្រើប្រាស់​កីឡដ្ឋាន Bukit Jalil National Stadium (SNBJ)ជាទឹក​ដី​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត។ ពិធីចុះហត្ថលេខាបន្តសហការ​គ្នា​នេះ​ធ្វើឡើង​នៅ​ឯពហុកីឡដ្ឋាន​ជាតិ KLSC, Bukit Jalil  ហើយ​លោក​ Datuk Haji Hamidin Haji Mohd Amin ជាតំណាង​មក​ពី​សមាគមកីឡាបាល់​ទាត់​ម៉ាឡេស៊ី​ហើយ ខាង​ក្រុមហ៊ុន PSM តំណាង​ដោយ​នាយកប្រតិបត្តិ​Tan Sri Tony Fernandes។…

Amad
កីទ្បា

បកស្រាយអត្ថន័យការ​អបអរគ្រាប់បាល់របស់ Amad Diallo ពេល​ស៊ុត​ចូល​ AC Milan កាល​ពី​អាទិត្យមុន

Amad Diallo កីឡាករវ័យក្មេងរបស់ក្រុម Manchester United រក​បាន​គ្រាប់​បាល់​ដំបូងរបស់​ខ្លួនក្នុង​អាជីពនៅ​អង់គ្លេស​ហើយ​បាន​ធ្វើ​ការ​អបអរគ្រាប់​បាល់​នេះ​ក្នុង​អត្ថន័យដ៏​អស្ចារ្យ​ទៀត​ផង។ អ្នកគាំទ្រមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាកីឡាករ​សញ្ជាតិកូតឌីវ័ររូបនេះ អបអរគ្រាប់បាល់​របៀបនោះ បន្ទាប់ពីបានប្រើ​ក្បាលសម្រេច​ទី​ដោយ​ការ​តែត​បកក្រោយ ពី​ការ​ផ្លោងបាល់របស់ Bruno Fernandes ផុតដៃអ្នកចាំទី Gianluigi Donarumma របស់ក្រុម AC Milan នៅ Old Traffordកាល​ពី​សប្ដាហ៍មុន ។ ទោះបីជា Simon Kjaer បានរកគ្រាប់បាល់តាមស្មើ​នៅ​ចុង​ម៉ោង ដើម្បីទុកឱកាសសម្រាប់ការប្រកួតជើងទី ២ នៃការប្រកួត Europa League…

Ttt
សង្គម

ជ្រើសរើសពណ៌កម្រាលពូកមួយ ដើម្បីលាតត្រដាងនូវឧបនិស្ស័យពីកំណើតរបស់អ្នក

ការប្រើប្រាស់កម្រាពូកក៏ត្រូវបានគេចាប់ទុកថា ជារូបភាពមួយអាចធ្វើ ការទស្សន៍ទាយដឹងពីឧបនិស្ស័យរបស់មនុស្ស ម្នាក់ៗបានដូចគ្នាផងដែរ ព្រោះការជ្រើសរើសប្រើពណ៌នីមួយៗរមែងធ្វើឡើងទៅតាម ចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដែល តែងតែមានចិត្តខុសៗគ្នា។ ប្រសិនបើលោកអ្នកចង់ដឹងថា ខ្លួនឯងឬបុគ្គលនៅជុំវិញកាយមានឧបនិស្ស័យបែបណានោះ សូមតាមដានខ្លឹមសារ ទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោម៖ កម្រាលពូកពណ៌ក្រហមឈាមជ្រូក មនុស្សជ្រើសរើសកម្រាលពូកពណ៌ក្រហមប្រភេទនេះ មានលក្ខណៈសម្បត្តិគួរឱ្យចង់ស្រលាញ់រាប់អានហើយថែមទាំងមានពេលញឹកញាប់ណាស់ ដែលមនុស្សនេះច្រើនលង់នៅក្នុងរឿងស្នេហាទៀតផង ។ កម្រាលពូកពណ៌បៃតងស្រាល ជាអំណោយរបស់ធម្មជាតិដែលបានប្រទានលក្ខណៈសម្បត្តិពិសេសដល់មនុស្សនេះ ព្រោះជាមនុស្សមិនចេះខ្មាសអៀន ក្លាហានក្នុងការហ៊ានសម្តែងចេញគ្រប់បែបយ៉ាង ។ មនុស្សនេះចំណង់ចំណូលចិត្តរបស់គេ គឺប៉ុនប៉ងប្រាថ្នាបែបណាដើម្បីធ្វើខ្លួនឯងឱ្យ ក្លាយទៅជាមនុស្សជាទីស្រលាញ់របស់ខ្លួនផងដែរ ។ កម្រាលពូកពណ៌ខៀវ អាចពោលបានថា សម្រាប់អ្នកជ្រើសរើសប្រើកម្រាលពូកពណ៌បែបនេះ ជាមនុស្សមានការប្រែប្រួលមិនសូវទៀតទាត់ ដែលអាចផ្ដល់ក្ដីទុកចិត្តបានហើយក៏ចូលចិត្តរឿងដើរលេងកម្សាន្តគ្រប់ទីកន្លែងផងដែរ។ ក៏ប៉ុន្តែនៅមានចំណុចអាក្រក់ម្យ៉ាង ទោះបីជារឿងស្នេហាគេអាចរកបានមកដោយក្តីលំបាកលំបិនក្តី…

Hhh
សង្គម

តាម​ការ​ស្រាវជ្រាវ៖ មនុស្ស​ដែល​ធ្វើ​រឿង​សាមញ្ញ ១០ យ៉ាង​នេះ​អាច​បន្ថែម​អាយុ​ឲ្យ​វែង​ជាង​មុន

ក្រៅ​ពី​កត្តា​ចំណី​អាហារ ​ជាង​នេះ​របៀបរបប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ជា​កត្តា​កំណត់​អាយុ​របស់​អ្នក​បាន​ផង​ដែរ។ បើ​សុខភាព​ផ្លូវ​កាយ​ល្អ ហើយ​សុខភាព​ផ្លូវ​ចិត្ត​មិន​អំណោយ​ទាន​ផង​ ភាព​ទ្រុឌទ្រោម​នៃ​ការ​រាងកាយ​ក៏​ចុះ​អន់​ថយ​ទៅ​តាម​នោះ។ តាម​របាយការណ៍​ស្រាវជ្រាវ​ពី​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា សកម្មភាព​សាមញ្ញ ១០ យ៉ាង​នេះ អាច​ជួយ​បន្ថែម​ចំនួន​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​ឲ្យ​រស់​បាន​យូរ​ជាង​មុន៖ ១០) មាន​រាងកាយ​ស្គម សម្រាប់​មនុស្ស​ធាត់ គឺ​ជា​ទូទៅ​មាន​អាយុ​តិច​ជាង​មនុស្ស​ស្គម។ ដោយ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ និង​លើស​ទម្ងន់ ងាយ​នឹង​វិវត្ត​ទៅ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​និង​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។ ៩) ការ​គិត​វិជ្ជមាន​និង​សប្បាយ​រីករាយ ការ​ដែល​មាន​អារម្មណ៍​សប្បាយ​រីករាយ នោះ​ហើយ​ជា​សេចក្តី​សុខ​ផ្លូវ​ចិត្ត។ អ្នក​ត្រូវ​ប្រើប្រាស់​ការ​រស់នៅ​បែប​សុទិដ្ឋិនិយម ដែល​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន ហើយ​កុំ​សូវ​មាន​អារម្មណ៍​អវិជ្ជមាន​ទៅ​លើ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លាំង​ពេក។ ៨) សើច​ឲ្យ​បាន​ច្រើន ការ​ដែល​សើច​ឲ្យ​បាន​ច្រើន ក៏​អាច​បន្ថែម​គុណភាព​នៃ​អាយុ​ជីវិត​របស់​យើង​ម្នាក់ៗ​បាន​ផង​ដែរ។ មនុស្ស​ដែល​សើច​ច្រើន…

Hh
សង្គម

ប្រជាជន​ជប៉ុន​មិន​ទម្លាប់​ផឹក​ទឹក កំឡុង​ពេល​បរិភោគ​អាហារ ដោយសារ​ហេតុផល​សំខាន់​នេះ

ប្រសិន​អ្នក​ចូល​ទៅ​កាន់​អាហារដ្ឋាន​តាម​បណ្តា​ប្រទេស​នៅ​ប៉ែក​អាស៊ី និង​អឺរ៉ុប​ភាគ​ច្រើន គឺ​រមែង​ឃើញ​គេ​ដាក់​ទឹក​បរិសុទ្ធ ឬ​ទឹក​តែ​ឲ្យ​មួយ​កែវ​នៅ​ក្បែរ​អាហារ​របស់​យើង ប៉ុន្តែ​ខុស​អី​នៅ​ឯ​ប្រទេស​ជប៉ុន គឺ​ពុំ​ធ្វើ​ដូច្នោះ​ទេ ហើយ​អស់​ច្រើន​បំផុត​គឺ​ដាក់​ត្រឹម​ទឹក​មួយ​កូន​ពែង​តូច​តែ​ប៉ុណ្ណោះ។ នៅ​ពី​ក្រោយ​នោះ​គឺ​មាន​ហេតុផល​សំខាន់​ដែល​ប្រជាជន​ជប៉ុន មាន​ទម្លាប់​យល់​ឃើញ​ថា ការ​ទទួល​ទាន​ទឹក​ស្រប​ពេល​ជាមួយ​គ្នា ក្នុង​ពេល​ទទួល​ទាន​អាហារ គឺ​ជា​រឿង​ដែល​មិន​ល្អ។ យើង​បង្ហាញ​ហេតុផល​ចំនួន ៤ ដូច​ខាង​ក្រោម៖ ១) នាំ​ឲ្យ​មាត់​ស្ងួត ការ​ដែល​ទទួល​ទាន​ទឹក​ស្រប​គ្នា​ជាមួយ​អាហារ គឺ​នាំ​ឲ្យ​ទឹក​មាត់​របស់​អ្នក​ស្ងួត​ឬ​ខះ​ទៅ​វិញ​ទេ ហើយ​ជា​ពិសេស​បើ​មនុស្ស​មួយ​ចំនួន​បន្ថែម​ចំណិត​ក្រូច​ឆ្មារ​ទៅ​ក្នុង​ទឹក​នោះ​ទៀត គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​ផលិត​ទឹក​មាត់។ ជាង​នេះ​សម្រាប់​ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព ដែល​នាំ​ឲ្យ​ចាល់​អាស៊ីត និង​អាច​បំផ្លាញ​ស្រោម​ធ្មេញ​របស់​អ្នក អ៊ីចឹង​ល្អ​បំផុត​គួរ​ទទួល​ទាន​វា​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។ ២) បណ្តាល​ឲ្យ​ខូច​ប្រព័ន្ធ​រំលាយ​អាហារ ពេល​ទទួល​ទាន​ទឹក​ជាមួយ​អាហារ ទឹក​មាត់​របស់​អ្នក​នឹង​ត្រូវ​រលាយ ហេតុផល​នេះ​វា​បាន​បណ្តាល​ផល​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ទឹក​ក្រពះ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រំលាយ​អាហារ។ សញ្ញា​នៃ​ការ​រំលាយ​អាហារ​នឹង​ចុះ​ខ្សោយ…

Hh
សង្គម

ជ្រើសរើស​បេះដូង​មួយ ដើម្បី​បង្ហាញ​ពី​មនោសញ្ចេតនា​ស្នេហា​របស់​អ្នក

តើ​ស្នេហា​ជា​អ្វី សម្រាប់​ការ​យល់​ឃើញ​របស់​អ្នក? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ ចូរ​ជ្រើសរើស​រូបភាព​បេះដូង​មួយ​ក្នុង​ចំណោម​រូបភាព​ទាំង ៤ ដើម្បី​លាតត្រដាង​ឲ្យ​ឃើញ​ថា តើ​អ្នក​ជា​មនុស្ស​រ៉ូមែនទិក​និង​ច្បាស់លាស់​ក្នុង​ស្នេហា​ដល់​កម្រិត​ណា៖ បេះដូង​ទី ១ ការ​ទុក​ចិត្ត​គ្នា និង​ការ​លះបង់​ឲ្យ​គ្នា ពិត​ជា​សំខាន់​ណាស់​សម្រាប់​ដៃ​គូ។ ដោយ​វា​ត្រូវ​ការ​ពេលវេលា​សម្រាប់​រាង​យូរ​គួរសម​សម្រាប់​អ្នក ដើម្បី​បង្កើត​ទំនាក់ទំនង​ស្នេហា​មួយ តែ​នៅ​ពេល​អ្នក​ប្រគល់​បេះដូង​ទៅ​ឲ្យ​នរណា​ម្នាក់​ហើយ គឺ​អ្នក​រាប់​គេ​ជា​ស្នេហ៍​ពិត​រៀង​រហូត​ទៅ។ បេះដូង​ទី ២ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ​ពី​ធម្មជាតិ ហើយ​អ្នក​កម្រ​នឹង​បង្ហាញ​អារម្មណ៍​ពិត​ទៅ​កាន់​ដៃ​គូ​ខ្លាំង​ណាស់។ អ្នក​ខ្វល់​ពី​គេ​ច្រើន​ជាង​ខ្វល់​ពី​ខ្លួន​ឯង ការពារ​គេ​ច្រើន​ជាង​ការពារ​ខ្លួន​ឯង ហើយ​មនុស្ស​ដែល​បាន​អ្នក​ជា​គូស្នេហ៍​ហើយ គឺ​រាប់​ថា​សំណាង​ខ្លាំង។ បេះដូង​ទី ៣ អ្នក​ចង់​បាន​ទំនាក់ទំនង​ស្នេហា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ហើយ​សម្រាប់​អ្នក​បើ​ជា​មនុស្ស​ស្រី អ្នក​តែងតែ​គិត​ចង់​ស្ថិត​នៅ​រាត្រី​មួយ​ដែល​មាន​ភ្លើង​ពណ៌​ស្រទន់ ហើយ​មាន​គេ​យក​ផ្កា​មក​ជូន​អ្នក។ អ្នក​រមែង​ផ្តល់​ក្តី​ស្រលាញ់​ដល់​នរណា​ម្នាក់ ដោយ​មិន​សូវ​មាន​លក្ខខណ្ឌ​ច្រើន​នោះ​ទេ។…