គ្រូបង្វឹក AC Milan ថា​ពេញ​ចិត្ត​ទម្រង់​លេង Dalot តែ​ទិញផ្ដាច់កុងត្រាខ្ចី​ជើងឬយ៉ាងម៉េច​នោះអត់ដឹងទេ

Diogo Dalot AC Milan Man Utd F365
ការផ្សាយពាណិជ្ជកម្ម

Diogo Dalot បាន​អភិវឌ្ឍន៍ខ្លួន​ក្លាយ​ជា​កីឡាករសំខាន់​របស់ AC Milan ក្នុង​ជម្រើស​ដំបូង១១នាក់ក្រោយ​ចាកចេញ​ពី Man Utd ក្នុង​កុងត្រាខ្ចី​ជើង​ហើយ​គ្រូបង្វឹកលោក Stefano Pioli បាន​និយាយ​ថាអនាគតរបស់​កីឡាកររូបនេះ​នឹងសម្រេច​នៅ​ពេល​ក្រោយ ខណៈលោក​ពេញ​ចិត្ត​ការ​ប្រឹងប្រែងរបស់កីឡាករវ័យក្មេងរូបនេះ។

Screenshot 2019 10 09 At 12.27.15
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

និយាយអំពីអនាគតរបស់ Diogo Dalot គ្រូបង្វឹករបស់ក្លឹប AC Milan លោក Stefano Pioli បាននិយាយថា៖“ យើងពិតជារីករាយជាមួយនឹងការបង្ហាញទម្រង់លេងរបស់គាត់និងវិធីដែលគាត់បានអភិវឌ្ឍជាកីឡាករម្នាក់”។

ការផ្សាយពាណិជ្ជកម្ម
GettyImages 1282897935
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“វាជាការងាររបស់ខ្ញុំដែលត្រូវផ្តោតលើ Serie A និង Europa League ។ វាមិនមែនជារឿងដែលខ្ញុំត្រូវសំរេចថាតើអនាគតរបស់គាត់យ៉ាងម៉េចទេ តែ​យើង​នឹង​សម្រេច​នៅ​ពេល​ចប់​រដូវ​កាល​នេះ”។

0_GettyImages 1299019777
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Dalot បានបង្ហាញខ្លួន ២២ ប្រកួតសម្រាប់ក្រុម AC Milan នៅរដូវកាលនេះ (សរុបសកម្មភាព ១.៦១៨ នាទី) រួមទាំងការប្រកួតជាមួយក្រុម Manchester United ក្នុងពាន Europa League វគ្គ ១៦ ក្រុមចុងក្រោយនៅទឹកដី Old Trafford កាលពីថ្ងៃព្រហស្បតិ៍។

ការផ្សាយពាណិជ្ជកម្ម
Diogo Dalot AC Milan Man Utd F365
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្របពេលដែលខ្សែការពាររូបនេះ ហាក់ដូចជារីករាយក្នុងការបន្តអាជីពរបស់គាត់ក្នុងក្របខ័ណ្ឌ Serie A ការសម្រេចចិត្តចុងក្រោយលើអនាគតរបស់កីឡាករវ័យ ២១ ឆ្នាំនឹងត្រូវបានធ្វើឡើងបន្ទាប់ពីយុទ្ធនាការ ២០២០/២១ បានបញ្ចប់។

ការផ្សាយពាណិជ្ជកម្ម