ខ្ញុំប្រហែលជាកូនអកត្តញ្ញូ ដែលព្រម និងគាំទ្រ ហើយក៏ជម្រុញឱ្យឪពុកម្ដាយលែងលះគ្នា!!!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ខ្ញុំប្រហែលជាកូនអកត្តញ្ញូ ដែលព្រម និងគាំទ្រ ហើយក៏ជម្រុញឱ្យឪពុកម្ដាយលែងលះគ្នា … ប៉ុន្តែខ្ញុំពិតជាគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះនោះទេ ព្រោះជាង៣០ឆ្នាំមកនេះ ម៉ាក់គ្រាំចិត្តគ្រប់គ្រាន់ហើយ​ ហើយរហូតដល់ពេលដែលខ្ញុំធំដឹងក្ដី អ្វីដែលខ្ញុំឃើញច្រើនបំផុតនោះគឺ ភាពហត់នឿយទាំងកាយ និងចិត្តរបស់ម៉ាក់ ដែលគាត់ជាមនុស្សស្រីសោះ តែគាត់រ៉ាប់រងបន្ទុកគ្រួសារជំនួសឪពុករបស់ខ្ញុំទៅវិញ ចំណែកឪពុករបស់ខ្ញុំ ជាមនុស្សប្រុសមួយទាំងមូល ជាមេគ្រួសារ ជាបង្គោលគ្រួសារ តែអ្វីដែលគាត់ធ្វើគឺ ធ្វើជាបន្ទុក បន្ថែមតែបញ្ហា ភាពស្មុគស្មាញ និងការបំផ្លិចបំផ្លាញ ហើយឱ្យម៉ាក់ជាអ្នកដោះស្រាយឱ្យតាមក្រោយ … នេះឬ ឈ្មោះថាមនុស្សប្រុស ជាមេគ្រួសារ? ជាប្ដី? ជាឪពុក?

តាំងពីដឹងក្ដីមកនេះ ខ្ញុំសួរចោទជាសំណួរឱ្យខ្លួនឯងរហូតទាក់ទងនឹងគ្រួសារមួយនេះ !

ការផ្សាយពាណិជ្ជកម្ម

– រយៈពេលជាង ៣០ឆ្នាំមកនេះ តើម៉ាក់ខ្ញុំអាចទ្រាំបានដោយរបៀបណា? ម៉ាក់អាចរ៉ាប់រងបានបែបណា? ត្រូវធ្វើការ រកលុយដើម្បីគ្រួសារ ហត់នឿយមិនគ្រប់គ្រាន់ តែត្រូវរកបន្ថែមដើម្បីដោះបំណុលមហាប្ដីដ៏ល្អរបស់គាត់ទៀត … ខ្ញុំសួរខ្លួនឯងថា តើម៉ាក់ខ្ញុំទ្រាំដើម្បីអ្វី? ហេតុអ្វីម៉ាក់ត្រូវទ្រាំបែបហ្នឹង? ដើម្បីពួកខ្ញុំដែលជាកូនៗមែនទេ? ខ្លាចពួកខ្ញុំក្លាយជាកូនកំព្រាមែនទេ?

– រយៈពេលជាង ៣០ឆ្នាំមកនេះ ឪពុករបស់ខ្ញុំធ្វើជាមនុស្សអាត្មានិយមបែបនេះបានយ៉ាងម៉េច? ម្ដងហើយម្ដងទៀត ទង្វើបំផ្លិចបំផ្លាញរបស់គាត់ រាប់មិនអស់ទេ ក៏មិនដឹងថាប៉ុន្មានលើក ប៉ុន្មានដងហើយទេ ពេលខ្លះ ខ្ញុំពិតជាឆ្ងល់ពិតមែន នៅលើលោកនេះ ពិតជាមានមនុស្សដែលមិនកែចរិតបែបហ្នឹងបានយ៉ាងម៉េច? បើគាត់មិនគិតពីម៉ាក់ យ៉ាងហោចណាស់ ក៏គាត់គួរតែគិតពីកូនៗដែរមែនទេ?

ការផ្សាយពាណិជ្ជកម្ម

Common_Misconceptions_Divorce_and_Childcare 1

គ្រួសារមួយនេះ អាចបានដល់ប៉ុណ្ណេះ គឺជាកម្លាំងញើសឈាម ការខំប្រឹងរបស់ម៉ាក់តែម្នាក់ប៉ុណ្ណោះ អាចចិញ្ចឹម និងមើលថែកូនៗ ប្រៀនប្រដៅកូនៗបានប៉ុណ្ណឹង គឺគ្មានគុណសម្បត្តិកំពូលមេគ្រួសារ ដែលមានឈ្មោះថា ជាឪពុករបស់ខ្ញុំនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

និយាយឱ្យត្រង់ទៅ បើមិនមានប៉ារបស់ខ្ញុំ គ្រួសារមួយនេះ ប្រហែលជាក្លាយជាអ្នកមាន តាំងពីខ្ញុំអាយុជាង១០ឆ្នាំមកម្ល៉េះ មិនដូចពេលនេះ មិនក្រ តែក៏មិនទាន់អាចឱ្យម៉ាក់បានរស់នៅសុខស្រួលនោះដែរ។ ដូច្នេះ វាក៏ប្រហែលជាដល់ពេលហើយ ដែលម៉ាក់គួរតែលែងលះ ដើរផ្លូវរៀងៗខ្លួនទៅ វាប្រហែលជាសុខកាយ សប្បាយចិត្តជាង។

ខ្ញុំដឹងថា វាជារឿងដែលមិនគួរគប្បី ហេតុអ្វីត្រូវនិយាយថា ឪពុកម្ដាយចាស់ៗអស់ហើយ ចាំបាច់ឱ្យគាត់លែងលះគ្នា​ ដើរផ្លូវរៀងខ្លួន ចុះបានអ្នកណាមើលថែពួកគាត់? ខ្ញុំក៏មិនដឹងថាគួរនិយាយបែបណាដែរ ខ្ញុំគ្រាន់តែចង់ប្រាប់ថា អនាគតទៅ ក៏មិនមែនប៉ារបស់ខ្ញុំនឹងមើលថែម៉ាក់របស់ខ្ញុំដែរ ព្រោះគាត់អាត្មានិយម ពេលនេះ គាត់ត្រូវការតែលុយ ដើម្បីយកសងបំណុលដែលគាត់ជំពាក់គេ ព្រោះតែការប្រព្រឹត្តខ្លួនមិនល្អរបស់គាត់តែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

ជាការពិត ក្នុងនាមពួកខ្ញុំជាកូនៗក៏ធ្លាប់គិតដែរថា មិនចង់ឱ្យគាត់លែងលះទេ ព្រោះខ្លាចគាត់ចាកចេញទៅត្រុវលំបាក ប៉ុន្តែ គាត់ខ្លួនឯងមិនដែលគិតពីផលលំបាកនេះឡើយ គាត់នៅតែប្រព្រឹត្តុិខ្លួនមិនគប្បី គាត់នៅតែធ្វើខ្លួនបែបហ្នឹង គិតទៅ វាជាង៣០ឆ្នាំហើយ មិនគួរណានៅតែបែបហ្នឹងដដែលទេ។ តាំងពីកូនមិនទាន់ដឹងខ្យល់អី រហូតដល់កូនដឹងចរិតគាត់ច្បាស់ គឺគាត់នៅតែបែបហ្នឹង។

1800x1200_people_illustration_divorce_man_woman_kids_crying_01_other

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំប្រហែលជាចិត្តមិនដាច់ទេ ប្រសិនបើគាត់ចែកផ្លូវគ្នា ថ្ងៃក្រោយ ខ្ញុំអាចនៅហៅគាត់ថា ប៉ា តែបើគាត់មិនទាន់ចែកផ្លូវគ្នាទេ ប៉ាខ្ញុំនៅតែបែបហ្នឹង ខ្ញុំប្រហែលមិនហៅគាត់ឡើយ … មួយឆ្នាំៗ ខ្ញុំអាចហៅពាក្យថា ប៉ា នេះ មិនលើពី១០ម៉ាត់ទេ … ខ្ញុំអាចជាកូនអកត្តញ្ញូ ចិត្តដាច់ ដែលប្រហែលមកពីខ្ញុំឈឺចិត្តជំនួសម៉ាក់ ឈឺចិត្តដែលមិនអាចសូម្បីតែខ្ញុំជាកូនរបស់គាត់ហើយ នៅតែសុំឱ្យគាត់កែប្រែមិនបានទៀត ខ្ញុំគ្មានតម្លៃគ្រប់គ្រាន់នឹងធ្វើជាកូនរបស់គាត់ទៀតទេ។

ប៉ុន្មានឆ្នាំមកនេះ សូម្បីតែក្នុងយល់សប្តិ ក៏ខ្ញុំមិនដែលបានស្រុះស្រួលជាមួយគាត់ដែរ យល់សប្តិឃើញគាត់ម្ដងណា គឺមានតែឈ្លោះគ្នាជាមួយគាត់តែប៉ុណ្ណោះ ហើយឈ្លោះម្ដងណា ក៏ខ្ញុំយំរហូតដល់ដឹងខ្លួនឯងដែរ អាចប្រហែលមកពីខ្ញុំប្រកាន់ចិត្តខ្លាំងពេក តែវាជាអារម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំធ្លាប់សួរខ្លួនឯងថា តើប៉ារបស់ខ្ញុំ មានចំណុចល្អ ឬក៏អស្ចារ្យអ្វីខ្លះ ដែលអាចឱ្យខ្ញុំនិយាយលើកសរសើរគាត់ដើម្បីអួតគេ? គឺគ្មានទេ ដល់ពេលដែលខ្ញុំធំដឹងក្ដី កុំថាឡើយរូបថត ថតជួបជុំគ្រួសារឱ្យកក់ក្ដៅ សូម្បីតែញុំាបាយជុំគ្នាឪពុកម្ដាយ​កូនៗ និងចៅ ក៏គ្មានដែរ គឺគ្មានទេ …។

ការផ្សាយពាណិជ្ជកម្ម

គ្រួសារមិនដូចគ្រួសារ ម៉ាក់របស់ខ្ញុំ គឺជាម្ដាយដ៏អស្ចារ្យជាងគេ ម៉ាក់របស់ខ្ញុំជាឪពុកដ៏មានគុណធម៌ មិនថាលំបាក វេទនាយ៉ាងណា ក៏មិនដែលបោះបង់កូនៗចោលដែរ អ្វីដែលសំខាន់ ម៉ាក់ជាមនុស្សចិត្តធ្ងន់បំផុតដែលអាចទ្រាំហត់នឿយលំបាក វេទនាជាង៣០ឆ្នាំមកនេះ ចំណែកប៉ា ខ្ញុំតែងសេចក្ដីបង្កប់អត្ថន័យល្អឱ្យគាត់មិនបានទេ …!!!៕

Family 3090056__340

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម