សុំទោសប្រពន្ធសម្លាញ់ ដែលបង​តែងតែទុកអូនចោល ព្រោះតែការងារ!!!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

សុំទោសប្រពន្ធសម្លាញ់ ដែលបង​តែងតែ …!!

សុំទោសអូន បងដឹងថា មួយរយៈហ្នឹង បងមិនសូវមានពេលសម្រាប់អូន សុំទោសដែលខកខាន មិនសូវបានបាយទឹកជាមួយអូន សុំទោស ដែលបងតែងតែ ធ្វើឱ្យអូនអន់ចិត្ត គិតច្រើន ខ្វាយខ្វល់ ព្រួយបារម្ភ ទាំងយប់ទាំងថ្ងៃ សុំទោស ដែលពេលខ្លះ និយាយស្ដី មិនបានពីរោះ ផ្អែមល្ហែមដាក់អូន តែបងសង្ឃឹមថាអូននឹងយល់ ហើយមិនស្អប់ មិនខឹងនឹងបង។

ការផ្សាយពាណិជ្ជកម្ម

កាលយើងនៅជាសង្សារ​ បងមានពេលសម្រាប់អូនច្រើន តែពេលនេះវាមិនដូចមុនទេ បងមិនមែនគិតត្រឹមអូននោះទេ តែបងគិតដល់អនាគតអូន និងអនាគតកូនយើងទៀត ដូច្នេះហើយ ទើបបងត្រូវបន្ថែមការងារ ដើម្បីបង្កើនចំណូលបន្ថែមទៀត បងមិនចង់ឃើញប្រពន្ធកូនរបស់បងលំបាក ត្រូវគេមើលងាយ ព្រោះតែការខ្វះខាត តូចទាបនោះឡើយ។

Man Comforting Crying Woman At Home

ការផ្សាយពាណិជ្ជកម្ម

បងសុំពេលបានទេ សុំពេលអូន តែបងនឹងព្យាយាមឱ្យបានល្អបំផុត ហើយព្យាយាម ឆ្លៀតពេលដើម្បីថ្ងៃសំខាន់ៗរបស់យើង បងដែលភ្លេចទេ ថ្ងៃយើងជួបគ្នាដំបូង ថ្ងៃយើងស្រឡាញ់គ្នា ថ្ងៃយើងភ្ជាប់ពាក្យ ថ្ងៃយើងរៀបការ ថ្ងៃកំណើតអូន អ្វីដែលអូនចូលចិត្ត អ្វីដែលអូនចង់បាន បងមិនដែលភ្លេចម្ដងណាឡើយ។ គ្រាន់តែការងារច្រើន បញ្ហាក៏ច្រើន ទើបបងត្រូវបំពេញ។ ជីវិតប្ដីប្រពន្ធ អាចនឹងមិនមានពេលវេលាឱ្យគ្នាដូចមុន តែជាជីវិត ដែលពិរពេញដោយទំនួលខុសត្រូវ។​

បងចង់បានកម្លាំងចិត្តពីអូន បងចង់បានស្នាមញញឹមពីអូន បងចង់ឃើញអូនមានក្ដីសុខ សំណាងល្អ ស្រស់ស្អាត ថ្លៃថ្នូររហូតទៅ។ បានទេ កុំពិបាកចិត្តច្រើនពេក​ កុំគិតច្រើនពេក ប្រពន្ធបងត្រូវតែជានារីរីករាយ ស្រស់ស្រាយ គ្មានទុក្ខឡើយ៕

ការផ្សាយពាណិជ្ជកម្ម

Troubled Relationship

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម