ឈ្លោះគ្នាល្មមៗបានហើយ ព្រោះមានអ្នកទី៣ច្រើនណាស់ ដែលកំពុងតែរង់ចាំឱកាសចូលមកជំនួសតំណែង

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ទទួលស្គាល់ថា គូស្នេហ៍ណា ឬប្ដីប្រពន្ធណា ក៏មានការឈ្លោះទាស់គ្នាដែរ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវធ្វើជាគូស្នេហ៍ដែលឆ្លាត ទោះឈ្លោះគ្នា ខឹងគ្នា អន់ចិត្តនឹងគ្នាយ៉ាងណាក៏ដោយ ក៏កុំបែកគ្នាឱ្យសោះ ឈ្លោះទាស់បាន តែហាមស្ងៀមស្ងាត់មិននិយាយគ្នា ជាពិសេសគឺ ហាមនិយាយពាក្យបែកខណៈពេលដែលកំពុងតែខឹង។

ត្រូវចាំគូដែលឈ្លោះគ្នា ទើបជាគូដែលមានការស្រឡាញ់ និងមោសញ្ចេតនាចំពោះគ្នា បើមិនឈ្លោះ ជីវិតស្នេហាក៏មិនមានការប្រទាក់ក្រឡា ប្រៀបដូចអាហារ គឺត្រូវតែបន្ថែមគ្រឿងដើម្បីឱ្យកាន់តែឆ្ងាញ់ ចំណែកស្នេហាវិញ ក៏ត្រូវការការឈ្លោះ ទាស់ទែង រករឿង ខឹង ងរងក់ អន់ចិត្តនឹងគ្នាដែរ ព្រោះចំណុចទាំងនេះគឺសុទ្ធតែជាគ្រឿងផ្សំ ក៏ជាសិល្បៈនៃការស្រឡាញ់ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

3a77b9c29b98eeb4d5c755f2f1a4a941

ប៉ុន្តែទោះឈ្លោះយ៉ាងណាក៏ដោយ កុំបណ្ដោយឱ្យមានគម្លាតរវាងអ្នកទាំងពីរ កុំឱ្យមានព្រងើយកន្តើយដាក់គ្នា ចេះឈ្លោះ ក៏ត្រូវតែចេះរកគន្លឹះដើម្បីផ្សះផ្សាទំនាក់ទំនង ចេះលួង ចេះសុំទោស ចេះអត់ឱនអធ្យាស្រ័យឱ្យគ្នា។

ការផ្សាយពាណិជ្ជកម្ម

មនុស្សពីរនាក់ដែលស្រឡាញ់គ្នាពិតប្រាកដ គេឈ្លោះគ្នា មិននិយាយរកគ្នា មិនឱ្យលើសពី២៤ម៉ោងឡើយ អ្វីដែលសំខាន់ គេក៏មិនបណ្ដោយឱ្យអ្នកផ្សេង ឬអ្នកទីបីចូលមកលួងលោម កំដរ ធ្វើជាទីប្រឹក្សារបស់គូស្នេហ៍គេដែរ។

C639e5d7847b935ce1fbaab92ae60ce3

ការផ្សាយពាណិជ្ជកម្ម

អ្នកត្រូវដឹងថា បើអ្នកឈ្លោះគ្នា ហើយបណ្ដោយឱ្យមានវត្តមានអ្នកទី៣ចូលមកក្នុងរឿងស្នេហារបស់អ្នក មិនយូរឡើយ ចំណងស្នេហារបស់អ្នកប្រាកដជាបែកបាក់ព្រោះតែអ្នកទី៣មិនខាន។ ដូចពាក្យគេថា “ឈ្លោះគ្នាយ៉ាងណា តែបើគ្មានអ្នកទី៣ ក៏មិនបែកគ្នាដែរ”។

ច្បាស់ណាស់ ក្នុងរឿងស្នេហាមិនថាជាសង្សារ ឬប្ដីប្រពន្ធទេ ច្រើនតែបែកគ្នាព្រោះតែអ្នកទី៣ ឬអ្នកដទៃនេះឯង។ ដូច្នេះហើយ ឈ្លោះគ្នាឱ្យល្មមៗបានហើយ ព្រោះសម័យនេះសម្បូរអ្នកទី៣ឈរតម្រង់ជួរចាំឆ្លៀតឱកាសច្រើនណាស់ តែយើងធ្វេសប្រហែសគេប្រាកដជាដណ្ដើមយកមនុស្សរបស់យើងទៅបានហើយ៕

ការផ្សាយពាណិជ្ជកម្ម

38feeee39f169aaad56c32d92b5f50b2

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម