
នៅពេលដែលអ្នកដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៣នេះ អ្នកនឹងផឹកទឹកក្តៅមួយកែវភ្លាមៗមុនពេលចូលគេង
ការទទួលទានទឹកក្តៅឧណ្ហៗមុនពេលចូលគេង ក៏អាចជួយឱ្យរាងកាយរបស់អ្នករក្សាជាតិទឹកបានគ្រប់គ្រាន់ពេញមួយយប់ និងកម្ចាត់ជាតិពុលផងដែរ… ខុសពីការផឹកទឹកត្រជាក់ ការផឹកទឹកក្តៅនឹងនាំឱ្យអ្នកនូវអត្ថប្រយោជន៍ដែលមិននឹកស្មានដល់។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យ៣យ៉ាង ពេលអ្នកទទួលទានទឹកក្តៅឧណ្ហៗមួយកែវមុនចូលគេង៖ ១.ផឹកទឹកក្តៅឧណ្ហៗ ការពារការរមួលក្រពើពេលគេង ការទទួលទានទឹកមុនពេលចូលគេងពិតជាល្អណាស់ ព្រោះមនុស្សជាច្រើនមានការរមួលក្រពើពេលចូលគេង ដោយសារតែខ្វះជាតិទឹកក្នុងខ្លួន។ ដូច្នេះហើយ ដើម្បីចៀសវាងការរមួលក្រពើក្នុងពេលគេង អ្នកអាចផឹកទឹកក្តៅឧណ្ហៗមួយកែវមុនពេលចូលគេង។ វានឹងដំណើរការយ៉ាងល្អជាឱសថដើម្បីជួយអ្នកកាត់បន្ថយហានិភ័យនៃជំងឺ រាងកាយរបស់អ្នកពោរពេញទៅដោយភាពរស់រវើករាល់ពេលដែលអ្នកក្រោកពីគេង។ ២.ទទួលទានទឹកក្តៅឧណ្ហៗជួយឱ្យរាងកាយសម្រាក និងគេងលក់កាន់តែស្ងប់ ទឹកជួយធ្វើឱ្យរាងកាយមានតុល្យភាពវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមធ្វើឱ្យអ្នកគេងលក់ស្រួល។ ជាធម្មតា ពេលកំពុងគេង សកម្មភាពរាងកាយនឹងឈប់ជាបណ្តោះអាសន្ន ដើម្បីឲ្យទឹកអាចទៅដល់គ្រប់ផ្នែកនៃរាងកាយ។ អ័រម៉ូន វីតាមីន សារធាតុរ៉ែ…





