ជីវិតប្ដីប្រពន្ធ! ប្ដីជាប៉ោត ប្រពន្ធជាពាង

Knongsrok Thumbnail (1)
ការផ្សាយពាណិជ្ជកម្ម

ជីវិតប្ដីប្រពន្ធ! ប្ដីជាប៉ោត ប្រពន្ធជាពាង

ប៉ោត គឺសម្រាប់ដាក់ទឹក ដើម្បីយកមកចាក់បំពេញក្នុងពាង គឺមានន័យថា ក្នុងនាមជាប្ដី ត្រូវខិតខំប្រឹងប្រែងធ្វើការរាល់ថ្ងៃ ដើម្បីយកមកឱ្យប្រពន្ធដែលជាពាង ទុកដាក់ឱ្យបានល្អ។ ប៉ុន្តែ ប្រសិនបើប៉ោត មិនចេះរើស ឬមើលពាងទេ នោះ បើប៉ះចំពាងដែលធ្លុះធ្លាយប្រេះស្រាំ ច្បាស់ណាស់ ទោះអ្នកខំរករាប់ខែរាប់ឆ្នាំ ឬមួយជីវិតទៀត ក៏មិនមានអ្វីដែលសល់នោះដែរ។

1
រូបភាពដំណាង

ប៉ុន្តែពាងត្រូវដឹងថា ប៉ោតទម្រាំតែមកដល់ចាក់បំពេញឱ្យយើងបាន ក៏អាចនឹងជ្រុះ ស្រកតាមផ្លូវខ្លះហើយ វាក៏ដូចគ្នា បើប៉ះប៉ោតធ្លាយ ឬធ្លុះត្រង់ណា វាក៏កំពប់ ស្រក់លិចស្រក់កើត មិនអាចមកដល់យើងបានទាំងអស់នោះឡើយ។ មនុស្សប្រុស ក៏អាចនឹងចាយវាយខាងក្រៅ ឬអាចនឹងទុកនៅនឹងខ្លួនឯងខ្លះ មិនមែនគេអាចឱ្យយើងអស់ៗនោះទេ។

តែក៏មានរឿងមួយទៀតដែលប៉ោតត្រូវដឹងថា ពាង ក៏មិនមែនរំពឹង សង្ឃឹមតែទឹកក្នុងប៉ោតរបស់អ្នកដែរ បើអ្នកមិនចេះថែ គឺមិនខ្វះទេ ទឹកភ្លៀង ក៏អាចចាក់ចូលបំពេញពាងបានដែរ ដូច្នេះ ទឹកក្នុងប៉ោតរបស់អ្នក វាក៏លែងមានតម្លៃ ដើម្បីចាក់ចូលដែរ ព្រោះវាពេញបាសហៀរហូរអស់ហើយ!

#Knongsrok #មនុស្សចុងក្រោយ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑