ការទទួលទានទឹកក្តៅឧណ្ហៗមុនពេលចូលគេង ក៏អាចជួយឱ្យរាងកាយរបស់អ្នករក្សាជាតិទឹកបានគ្រប់គ្រាន់ពេញមួយយប់ និងកម្ចាត់ជាតិពុលផងដែរ… ខុសពីការផឹកទឹកត្រជាក់ ការផឹកទឹកក្តៅនឹងនាំឱ្យអ្នកនូវអត្ថប្រយោជន៍ដែលមិននឹកស្មានដល់។
ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យ៣យ៉ាង ពេលអ្នកទទួលទានទឹកក្តៅឧណ្ហៗមួយកែវមុនចូលគេង៖

១.ផឹកទឹកក្តៅឧណ្ហៗ ការពារការរមួលក្រពើពេលគេង
ការទទួលទានទឹកមុនពេលចូលគេងពិតជាល្អណាស់ ព្រោះមនុស្សជាច្រើនមានការរមួលក្រពើពេលចូលគេង ដោយសារតែខ្វះជាតិទឹកក្នុងខ្លួន។
ដូច្នេះហើយ ដើម្បីចៀសវាងការរមួលក្រពើក្នុងពេលគេង អ្នកអាចផឹកទឹកក្តៅឧណ្ហៗមួយកែវមុនពេលចូលគេង។ វានឹងដំណើរការយ៉ាងល្អជាឱសថដើម្បីជួយអ្នកកាត់បន្ថយហានិភ័យនៃជំងឺ រាងកាយរបស់អ្នកពោរពេញទៅដោយភាពរស់រវើករាល់ពេលដែលអ្នកក្រោកពីគេង។
២.ទទួលទានទឹកក្តៅឧណ្ហៗជួយឱ្យរាងកាយសម្រាក និងគេងលក់កាន់តែស្ងប់
ទឹកជួយធ្វើឱ្យរាងកាយមានតុល្យភាពវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមធ្វើឱ្យអ្នកគេងលក់ស្រួល។ ជាធម្មតា ពេលកំពុងគេង សកម្មភាពរាងកាយនឹងឈប់ជាបណ្តោះអាសន្ន ដើម្បីឲ្យទឹកអាចទៅដល់គ្រប់ផ្នែកនៃរាងកាយ។
អ័រម៉ូន វីតាមីន សារធាតុរ៉ែ និងថាមពលក៏មានតុល្យភាពនៅពេលយប់ផងដែរ ដូច្នេះការផឹកទឹកក្តៅឧណ្ហៗមុនពេលចូលគេងនឹងជួយឱ្យរាងកាយមានអារម្មណ៍ស្រួល និងសម្រាក។

៣.ផឹកទឹកក្តៅឧណ្ហៗជួយរាងកាយរក្សាកម្រិតទឹក និងបន្សាបជាតិពុលក្នុងរាងកាយ
ការផឹកទឹកក្តៅមុនពេលចូលគេងក៏ជួយឱ្យរាងកាយរបស់អ្នករក្សាទឹកឱ្យបានគ្រប់គ្រាន់ពេញមួយយប់ និងកម្ចាត់ជាតិពុលផងដែរ។ វិធីសាស្ត្រនេះក៏អាចកាត់បន្ថយការឈឺចាប់ ឬ រមួលក្រពះបានផងដែរ។ ប្រសិនបើអ្នកមានជំងឺផ្តាសាយ ចូរបន្ថែមទឹកឃ្មុំពីរបីដំណក់ទៅក្នុងទឹកដែលអ្នកផឹកមុនពេលចូលគេង។
បន្ទាប់មក អ្នកនឹងត្រូវបានបំពេញបន្ថែមដោយវីតាមីន C ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបានកាន់តែប្រសើរឡើង។

#ចំណាំ
ការផឹកទឹកមុនពេលចូលគេងមានអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែកុំផឹកកៀកម៉ោងចូលគេងពេក ព្រោះនឹងរំខានដល់វដ្តនៃការគេងរបស់អ្នក និងប៉ះពាល់អវិជ្ជមានដល់សុខភាពបេះដូងរបស់អ្នក។
ម្យ៉ាងទៀត អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់មិនត្រឹមតែពេលល្ងាចប៉ុណ្ណោះទេ ប៉ុន្តែពេញមួយថ្ងៃ ដើម្បីជៀសវាងការខះជាតិទឹក ប៉ុន្តែកុំឱ្យរាងកាយរបស់អ្នកមានជាតិទឹកច្រើនពេកនៅពេលយប់៕

