
ដោយការអាណិតស្រឡាញ់ លោកឧកញ៉ា ស្រី ចាន់ថន ជួយកែប្រែខ្សែជីវិតថ្មីឱ្យប្អូនស្រី យ៉ុង ស្រីនីត
ខេត្ត មណ្ឌលគីរី ៖ លោកឧកញ៉ា ស្រី ចាន់ថន បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនមានទីលំនៅច្បាស់លាស់ និងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរ ៖ ទី១. ចង់ឱ្យគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ។ ទី២. នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចម្រៀង…។ ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី..…




















