ព័ត៌មាន

Man Utd គ្រោង​តកុងត្រាឲ្យ​លោក Ole ឆាប់ៗនេះ!បន្ថែម​ប្រាក់ឈ្នួលប្រចាំ​ឆ្នាំ​៩លានផោន
កីទ្បា

Man Utd គ្រោង​តកុងត្រាឲ្យ​លោក Ole ឆាប់ៗនេះ!បន្ថែម​ប្រាក់ឈ្នួលប្រចាំ​ឆ្នាំ​៩លានផោន

លោក Ole Gunnar Solskjaer នឹងទទួលបានរង្វាន់ធំមួយគឺកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីដែលមានតម្លៃប្រាក់​ឈ្នួល៩ លានផោនក្នុងមួយឆ្នាំដើម្បីបន្តការកាន់កាប់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Man United បន្តនា​ពេល​អនាគត។ ប្រភព​បាន​ឲ្យ​ដឹង​ថាកិច្ចព្រមព្រៀងនេះនឹងមានទំហំធំជាងកិច្ចព្រមព្រៀងបច្ចុប្បន្ន ដែលទទួលបានប្រាក់ឈ្នួល ៧ លានផោនក្នុងមួយឆ្នាំហើយ​ផុត​កំណត់​នៅឆ្នាំ២០២២។ បច្ចុប្បន្ន United កំពុងពិភាក្សាលើកិច្ចព្រមព្រៀងថ្មីជាមួយ Ole ហើយការពិភាក្សាដើម្បីបញ្ចប់កិច្ចសន្យាថ្មីរបស់គាត់ក៏ “ជិតមកដល់ហើយ” ដែរ។ Solskjaer បានក្លាយជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ក្លឹបចាប់តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីបំពេញការងារគួរឱ្យចាប់អារម្មណ៍ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នក្រោយការចាកចេញរបស់លោក Jose Mourinho ។ លោកបានជួយក្លឹបឱ្យរីកចម្រើនដោយក្លាយ​ជា​ក្លិប​ខ្លាំងលំដាប់ទី ៣ ក្នុងលីគកំពូលអង់គ្លេសក្នុងរយៈពេល២ ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនទាន់បានឈ្នះពាន​រង្វាន់ណាមួយនៅក្លឹបនៅឡើយទេ៕

ប្រវត្តិស្នេហានារីខេត្តកំពង់ធំ​ និងម្ចាស់ប្រាសាទ Brandenbourg របស់ប្រទេសលុចសាំប៊ួរ
សម្រង់

ប្រវត្តិស្នេហានារីខេត្តកំពង់ធំ​ និងម្ចាស់ប្រាសាទ Brandenbourg របស់ប្រទេសលុចសាំប៊ួរ

ខែសីហា​ ឆ្នាំ2010 នាពេលល្ងាចបន្តិច​ ថ្ងៃរៀបនឹងទៅលិចទៅហេី្យ មានបុរសម្នាក់សំបុរស​ ខ្ពស់ស្រឡះ​ ច្រមុះស្រួច​ ក្នុងដៃមានកាន់ឆ័ត្រ​ (រដូវវស្សានៅប្រទេសកម្ពុជា​) បានដេីរសំដៅមកកន្លែងធ្វេីការខ្ញុំ គាត់ហាក់បីដូចជាវង្វេងផ្លូវព្រោះគាត់កាន់ផែនទីនៃទីក្រុងភ្នំពេញ​ គាត់បានបង្ហាញផែនទីហេី្យសួរមិត្តរួមការងារខ្ញុំ​ ប៉ុន្តែដោយសារតែពួកគាត់ពុំសូវចេះភាសាអង់គ្លេស​ និយាយស្តាប់គ្នាមិនសូវបាន ខ្ញុំក៏ចូលមកជួយបកប្រែ​… ក្រោយពីបាននិយាយពន្យល់ប្រាប់គាត់ពីផ្លូវទិសដៅ​ដែលគាត់ចង់ទៅ​ គាត់មានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងនឹងភាសាអង់គ្លេសខ្ញុំ​ ព្រោះខ្ញុំត្រឹមតែជាអ្នករត់តុ​ លេីកភេសជ្ជៈនៅក្នុងហាងមួយនៅមាត់ទន្លេ ចុះហេតុអ្វីការនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ទាំងពាក្យនិងវេយ្យាករណ៍បែបនេះ? បូករួមនឹងភាពរួសរាយ​របស់ខ្ញុំ​ ញញឹមឡេីងស្ងួតជេីងធ្មេញ​ហេី្យកំប្លែងទៀតនោះ​ ក៏បុរសម្នាក់នោះលែងខ្វល់ពីផែនទី​ក៏ទាញកៅអីអង្គុយ​…. អ្វីដែលខ្ញុំសួរគាត់មុនគេបង្អាស់គឺ “បេីអ្នកមិនប្រកាន់ទេ តេីអាចអោយខ្ញុំសុំមេីលចិញ្ចៀនអ្នកពាក់នៅលេីកូនដៃអ្នកបានទេ? ខ្ញុំពុំធ្លាប់ជួបជនបរទេសណាពាក់ចិញ្ចៀនបែបនេះ​ទេ” —ទឹកមុខគាត់ឆ្ងល់​ គាត់ក៏ហុចដៃអោយខ្ញុំមេីលនិងនិយាយថា​ “វាជាចិញ្ចៀនប្រចាំគ្រួសារខ្ញុំ” —ខ្ញុំក៏សួរបន្ថែម​…

សមត្ថកិច្ចបានបញ្ជូនអ្នកដំណើរសញ្ជាតិវៀតណាម ១០៥នាក់ចូលប្រទេសកម្ពុជា ទៅធ្វើចត្តាឡីស័ក នៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ
សម្រង់

សមត្ថកិច្ចបានបញ្ជូនអ្នកដំណើរសញ្ជាតិវៀតណាម ១០៥នាក់ចូលប្រទេសកម្ពុជា ទៅធ្វើចត្តាឡីស័ក នៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអោយដឹងថា នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនអ្នកដំណើរសញ្ជាតិវៀតណាម មកពីក្រុមហ៊ុន THAGRICO ធ្វើដំណើរចូលប្រទេស មានចំនួន ១០៥នាក់ ស្រី ៣០នាក់។ ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល បញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ហេង ហេង ស្ថិតនៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៃភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាល ខេត្តក្រចេះ៕…

បទក្រមុំតែងកាយ ដែលជាចង្វាក់ប្រពៃណីខ្មែររបស់លោក ម៉ៅ ហាជី ស្តាប់ហើយគួរឲ្យចង់រាំលេងកម្សាន្តតែម្តង (មានវីឌីអូ)
សម្រង់

បទក្រមុំតែងកាយ ដែលជាចង្វាក់ប្រពៃណីខ្មែររបស់លោក ម៉ៅ ហាជី ស្តាប់ហើយគួរឲ្យចង់រាំលេងកម្សាន្តតែម្តង (មានវីឌីអូ)

នាពេលថ្មីៗ លោក ម៉ៅ ហាជី តារាចម្រៀងជ្រកក្រោមផលិតកម្ម ទីក្រុងភាពយន្ត(Town Production) បានចេញនូវបទចម្រៀងមួយបទក៏ដូចជាបទទីមួយរបស់លោក សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ដោយបទនោះមានចំណងជើងថា ក្រមុំតែងកាយ។ បទ ក្រមុំតែងកាយ របស់លោក ម៉ៅ ហាជី បានធ្វើឲ្យអ្នកនិយមគាំទ្រខ្លួន និង គាំទ្រផលិតកម្ម ទីក្រុងភាពយន្ត (Town Production) សរសើរមិនដាច់ពីមាត់ ព្រោះទាំង ប៉ារ៉ូលបទចម្រៀង បទភ្លេង ការច្រៀង ពិតជាផ្អែមស្រទន់ អន្លុងអន្លោច ស្តាប់ហើយគួរឲ្យចង់រាំលេងកម្សាន្តជាមួយនឹងបទចម្រៀងដែលជាចង្វាក់ប្រពៃណីខ្មែរមួយបទនេះតែម្តង។ បើនិយាយពីរូបភាព Music…

ដៀមដាមគ្នាក្នុងTikTokមិនអស់ចិត្ត បើកឆាកប្រយុទ្ធនៅក្រៅ ត្រូវសមត្ថកិច្ចបង្រ្កាបបានភ្លាមៗ
សម្រង់

ដៀមដាមគ្នាក្នុងTikTokមិនអស់ចិត្ត បើកឆាកប្រយុទ្ធនៅក្រៅ ត្រូវសមត្ថកិច្ចបង្រ្កាបបានភ្លាមៗ

-ប្រេីពាក្យសំដីឌឺដង​ ដៀមដាមដាក់គ្នាតាមបណ្តាញសង្គមTik Tok មិនអស់ចិត្ត​ ក៏បេីកការ​ប្រយុទ្ធគ្នាលេីដងផ្លូវ​ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់​ខ្លួនចំនួន១៥នាក់បញ្ជូនទៅតុលាការ៖ —————— -អនុវត្តន៍​តាម​បទបញ្ជារបស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជាយោបល់របស់​ លោក​វរសេនីយ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយមបាន​ការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូងខេត្តបាត់ដំបង ពីថ្ងៃទី ១២​ខែមីនា ឆ្នាំ២០​២១​វេ​លាម៉ោង ១០និង៣០ នាទី​ នៅមូល​ដ្ឋានស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​…

អីយ៉ាស់! ដៃគូចម្រៀងចាស់ ពែកមី-រ៉ាប៊ី ប៉ះគ្នាក្នុងបទថ្មី ច្រៀងឌឺដងដៀមដាមដាក់គ្នា កប់ៗមាត់តែម្តង (មានវីឌីអូ)
សម្រង់

អីយ៉ាស់! ដៃគូចម្រៀងចាស់ ពែកមី-រ៉ាប៊ី ប៉ះគ្នាក្នុងបទថ្មី ច្រៀងឌឺដងដៀមដាមដាក់គ្នា កប់ៗមាត់តែម្តង (មានវីឌីអូ)

ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ហើយនូវវត្តមានតារាចម្រៀងទាំងពីរដួងក្នុងបទនេះ ដោយនាយ ពែកមី គឺជាតារាកំប្លែងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសបច្ចុប្បន្ន ហើយ កញ្ញា រ៉ាប៊ី គឺជាតារាចម្រៀងបែប ញ៉ាក់ កន្ត្រាក់អារម្មណ៍ រហូតដល់អ្នកគាំទ្ររបស់កញ្ញាដាក់ងារឲ្យថា បើចេញចម្រៀងមកមិនប្លែក មិនមែនរ៉ាប៊ីទេ។ នាពេលថ្មីៗនេះផងដែរ តារាទាំងពីរដួងនេះក៏បានចាប់ដៃគ្នាច្រៀងនូវបទចម្រៀងមួយបទសម្រាប់ អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុននេះ ដោយបទនោះមានចំណងជើងថា បុរសឌឺដង នារីដៀមដាម​ ដែលមានភាពពិរោះប្លែងនិងកំប្លែងមិនចាញ់បទចម្រៀងដែលលោកច្រៀងរួមគ្នាពីមុនៗឡើយ។ បញ្ញាក់ផងដែរថា តារាចម្រៀង រ៉ាប៊ី និង តារាកំប្លែង នាយ ពែកមី គឺជាដៃគូចម្រៀងចាស់ ដែលតែងតែបកស្រាយរួមគ្នាក្នុងប្រភេទបទបែបកំប្លែង។ ហើយបទចម្រៀងដែលតារាទាំងពីរដួងនេះបកស្រាយរួមគ្នា សុទ្ធសឹងតែជាបទដែលមានអ្នកគាំទ្រច្រើនខ្លាំង…

ម្ចាស់បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ មិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ខកចិត្តដែលរងចាំស្តាប់បទចម្រៀងថ្មីរបស់លោកឡើយ (មានវីឌីអូ)
សម្រង់

ម្ចាស់បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ មិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ខកចិត្តដែលរងចាំស្តាប់បទចម្រៀងថ្មីរបស់លោកឡើយ (មានវីឌីអូ)

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ដែលមហាជនស្គាល់ថាជាម្ចាស់បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ ដែលទទួលបានការគាំទ្រខ្លាំងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីឆ្នាំ២០១៩កន្លងទៅ ។ ពេលនេះផងដែល លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ដែលជ្រកក្រោមផលិតកម្មសាន់ដេ រូបនេះក៏បានសាងនូវប្រជាប្រិយភាពយ៉ាងច្រើនសម្រាប់ខ្លួនឯង ដែលបទរបស់លោក មានអ្នកគាំទ្រច្រើន រហូតដល់ លានដង សឹងគ្រប់បទតែម្តង។ បើគិតមកដល់ពេលនេះសម្រាប់បទចម្រៀងច្រៀងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងឆ្នាំនេះ លោកបានចេញជាផ្លូវការចំនួនបីបទហើយ ដោយបទទីមួយ ច្រៀងរួមគ្នាជាមួយលោក ចឺម លោក ជ័យ សុវ៉ាត លោក បរិញ្ញា និង…

សប្បុរសជននានាបានបន្តឧបត្ថម្ភថវិកា ជូនលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង នៃអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង តាមរយៈលោកជំទាវ ជូ ប៊ុនអេង
សង្គម

សប្បុរសជននានាបានបន្តឧបត្ថម្ភថវិកា ជូនលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង នៃអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង តាមរយៈលោកជំទាវ ជូ ប៊ុនអេង

យោងតាមការបង្ហោះរបស់ Facebook page : ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK នាយប់ថ្ងៃទី១១ខែមីនាឆ្នាំ២០២១ ដោយមានសេចក្តីថា: ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បាននាំយកថវិការមួយចំនួន ជាថវិការផ្ទាល់ខ្លួន និងមន្រ្តីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ព្រមទាំងសប្បុរសជនរួមមាន លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែក…

អាជ្ញាធរជាតិអប្សរាកំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាកំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី

យោងតាមការបង្ហោះរបស់ page ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នាល្ងាចថ្ងៃទី១១ខែមីនាឆ្នាំ២០២១ដោយមានខ្លឹមសារថា៖ អាជ្ញាធរជាតិអប្សរាកំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី ការរីករាលដាលជាសាកលនៃជំងឺកូ.វីដ ១៩ ធ្វើឲ្យភ្ញៀវទេសចរនៅតំបន់អង្គរ មានភាពស្ងប់ស្ងាត់ខ្លាំង។ ភ្ញៀវស្ងាត់ តែការងារនៅអង្គរមិនស្ងាត់នោះទេ។ ការរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ថែទាំ ទល់ទ្រ និងជួសជុលប្រាសាទជាដើម គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ។ ដោយឡែកភ្នាក់ងារទេសចរណ៍ ដែលនៅជាប្រចាំតាមប្រាសាទក្នុងការណែនាំភ្ញៀវ សម្របសម្រួលបញ្ហាផ្សេងៗ និងទប់ស្កាត់ភាពឆ្គាំឆ្គងភ្ញៀវទេសចរដែលផ្ទុយនឹងក្រមប្រតិបត្តិអង្គរ នៅបន្តបំពេញការងាររបស់ខ្លួនតាមប្រក្រតី។ ពិតហើយ ភ្ញៀវទេសចរនៅសល់តិចតួច តែមិនមែនអត់នោះទេ ហើយបញ្ហាអាចនឹងកើតមានឡើង សូម្បីតែភ្ញៀវទេសចរម្នាក់ឬពីរនាក់ បើយើងមើលមិនដិតដល់ទេនោះ។…

Raphael Varane ចង់ចាកចេញ​ពី Real Madridក្នុង​រដូវ​ក្ដៅ​នេះ
កីទ្បា

Raphael Varane ចង់ចាកចេញ​ពី Real Madridក្នុង​រដូវ​ក្ដៅ​នេះ

ក្រុមស្ដេច​ស Real Madrid ត្រូវបានគេនិយាយថាកំពុងស្វះស្វែងរកអ្នកជំនួសខ្សែការពារសញ្ជាតិបារាំងរួចហើយ យោងតាមប្រភពព័ត៌មានអេស្បាញបានឱ្យដឹងថា Raphael Varane បានសំរេចចិត្តចាកចេញពី Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។ របាយការណ៍បាននិយាយថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះចង់ចាកចេញ​ពី​ក្លិបមិនមែន​ដោយ​សារ​ការ​ផ្ដល់​លុយច្រើន​ពី​ក្លិប​ដទៃ​តៀត​នោះ​ទេ ប៉ុន្តែចង់បានការប្រកួតប្រជែងថ្មីនៅក្នុងអាជីពរបស់គាត់ បន្ទាប់ពីរយៈពេល ១០ ឆ្នាំជាមួយ Los Blancos ។ ខ្សែការពារកណ្តាលរូបនេះត្រូវបានគេនិយាយថាកំពុងសម្លឹងមើលក្លិបក្នុងក្របខ័ណ្ឌ Premier League ដែលជាទិសដៅបន្ទាប់របស់គាត់ ខណៈក្លិប​ធំៗមួយចំនួន​ដូចជា Manchester United, Chelsea,​ Liverpool…សុទ្ធតែជាជម្រើសរបស់គាត់។ ជាមួយគ្នានេះដែរអនាគតរបស់ Sergio…

Solskjaer បញ្ជាក់ហើយថា កីឡាករសំខាន់៦នាក់​នេះ​នឹង​អវត្តមានក្នុង​ជំនួបជាមួយ AC Milan
កីទ្បា

Solskjaer បញ្ជាក់ហើយថា កីឡាករសំខាន់៦នាក់​នេះ​នឹង​អវត្តមានក្នុង​ជំនួបជាមួយ AC Milan

ជំនួប​ក្នុងពាន​រង្វាន់ UEFA Europa League វគ្គ​១៦ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ​នេះ​ក្រុមបិសាចក្រហម​នឹង​អវត្តមាន​កីឡាំករ​សំខាន់ៗដល់​ទៅ​៦​នាក់។ លោក Ole Gunnar Soslkjaer គិត​ថា Marcus Rashford និង Edinson Cavani ​ មិន​ទាន់​រឹងមាំ​គ្រប់​គ្រាន់បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​នេះទេ។ គ្រូបង្វឹក​សញ្ជាតិ​ន័រវេស និយាយ​ក្នុង​សន្និសីទកាសែតមុនការ​ប្រកួតកាល​ពី​ម្សិលមិញថា៖« ខ្ញុំគិតថាគាត់មិនមានវត្តមាននៅថ្ងៃស្អែកនោះទេ។ គាត់មិនបានហ្វឹកហាត់ទេ ខ្ញុំមានសុទិដ្ឋិនិយមថា​គាត់​នឹង​គ្មានវត្តមាន​នៅ​ថ្ងៃ​ស្អែក​ហើយ​ចុង​សប្ដាហ៍​នេះ​ក៏​មិន​ប្រាកដ​ដែរ”។ Rashford បានរងរបួសកជើងពេល​លេង​ទល់​នឹង Man City ហើយទោះបីវាមិនមែនជាបញ្ហាដ៏អាក្រក់ក៏ដោយ ក៏គាត់នឹងត្រៀមខ្លួនមិនទាន់សម្រាប់ការប្រកួតរនៅថ្ងៃព្រហស្បតិ៍នេះដែរ។ Paul Pogba ក៏មិនទាន់ត្រៀមខ្លួនជាស្រេច ក្នុងការវិលត្រឡប់ពីរបួសដែលគាត់បានជួបជាមួយក្រុម…

លោកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនថវិកាផ្ទាល់ខ្លួនចំនួន បីលានដុល្លារ ចូលរដ្ឋ ដើម្បីទប់ស្កាត់ជំងឺ Co.vi.d-19
ព័ត៌មានជាតិ

លោកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនថវិកាផ្ទាល់ខ្លួនចំនួន បីលានដុល្លារ ចូលរដ្ឋ ដើម្បីទប់ស្កាត់ជំងឺ Co.vi.d-19

នាព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្តល់ជំនួយចំនួន បីលានដុល្លារ ($3,000,000) ចូលរដ្ឋដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ C o v i d-19 ព្រមទាំងសរសេរពីអារម្មណ៍ពិតរបស់ខ្លួនពេលដែលប្រទេសជួបទុក្ខវិបត្តិយ៉ាងដូច្នេះថា៖ ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ c o v i d 19 #ចំនួន3លានដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា…

សមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកបើកតាក់ស៊ីម្នាក់ដែលដឹកស្រ្តីជនជាតិចិន គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា
សម្រង់

សមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកបើកតាក់ស៊ីម្នាក់ដែលដឹកស្រ្តីជនជាតិចិន គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា

អ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការឃា.ត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ បច្ចុប្បន្នភាព៖ សូមជម្រាបជូនថា អ្នកបើកបររថយន្តតាក់ស៊ី ម៉ាក Highlander ព័ណ៌ស ពាក់ស្លាកលេខ2BD-7028 ដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ យោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បានឱ្យដឹងថាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីយប់ ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣០០ដុល្លាអាមេរិក រហូតមកដល់គីឡូម៉ែត្រ១៥១-១៥២ ខ្លួនបានបើកជែងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង…

បុរសម្នាក់អរគុណការធ្វើចត្តាឡីស័ក ដែលបានជួយទប់ស្កាត់ការពារ កូវីដ-19 និងធ្វើឲ្យគាត់ចួបស្នេហ៍ពិតថែមទៀតផង
ប្លែកៗ

បុរសម្នាក់អរគុណការធ្វើចត្តាឡីស័ក ដែលបានជួយទប់ស្កាត់ការពារ កូវីដ-19 និងធ្វើឲ្យគាត់ចួបស្នេហ៍ពិតថែមទៀតផង

ក្នុងរយៈដែលកូ.វី.ដ កំពុងតែរីករាលដាលខ្លាំង ការឆ្លងក៏មានច្រើន ហើយនៅពេលនេះផងដែរ ក៏មានការឆ្លងចូលទៅក្នុងចង្កោមអ្នកសិល្បៈទៀតផង។ ហេតុដូច្នេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នា ទាំងអ្នករស់នៅក្នុងទីក្រុង និង រស់នៅតាមបណ្តាខេត្ត សូមមេត្តាផ្អាកការចួបជុំ ដើម្បីរួមគ្នាទបស់ស្កាត់នូវការរីករាលដាលនៃជំងឺនេះបន្ថែបទៀត។ សម្រាប់បងប្អូនដែលធ្លាប់មានទំនាក់ទំនងដោយប្រយោល ឬ ដោយផ្ទាល់ជាមួយអ្នកឆ្លង សូមចូលរួមធ្វើចត្តាឡីស័កទាំងអស់ កុំព្យាយាមគេចវេសដែលជាហេតុនាំឲ្យជំងឺមានរីករាលដាលទៅកាន់បងប្អូនឬមិត្តភក្តិឬអ្នកនៅក្នុងសហគមន៍របស់បងប្អូនបន្ថែមទៀត។ ងាកក្រឡេកទៅមើលបុរសម្នាក់ដែលចូលរួមធ្វើចត្តាឡីស័កម្នាក់នោះវិញ គាតបានធ្វើការអរគុណដែលបានឲ្យគាត់ធ្វើចត្តាឡីស័កទប់ស្កាត់ការរីករាលដាលនៃជំងឺ ថែមទាំងបានធ្វើឲ្យគាត់បានជួបស្នេហ៍ពិតក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះផងដែរ។ នេះបើមានប្រភពពីFacebook​បង្ហោះថា៖ #ប្អូនប្រុសម្នាក់នេះគាត់អរគុណចត្តាឡីស័ក បានជួយការពារ កូវីដ១៩ ហើយអ្វីដែលសំខាន់គឺក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះគាត់អាចរកម្ចាស់បេះដូងបាន (ស្វាយរៀង+ព្រៃវែង) គាត់ក៏បានអញ្ជើញក្រុមការងារទៅចូលរួមពិធីការគាត់ផងដែរ #ជូនពរប្អូនទាំងពីរមានសុភមង្គល ប្រភព៖ Vireak Bmc អត្ថបទដោយ៖ Mr.…

សូមជួយស៊ែដល់បងស្រីប៉ូលិសឱ្យបានមកទទួលថវិការ 00 និងរទេះកូនង៉ែតមួយគ្រឿង ពី លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯឧត្តម ម៉ម សុខវិសាលផង
សម្រង់

សូមជួយស៊ែដល់បងស្រីប៉ូលិសឱ្យបានមកទទួលថវិការ $1000 និងរទេះកូនង៉ែតមួយគ្រឿង ពី លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯឧត្តម ម៉ម សុខវិសាលផង

សូមជួយស៊ែដល់ប្អូនស្រីប៉ូលិសអោយបានមកទទួលថវិការចំនួន 1000$ និងរទេះកូនង៉ែតមួយគ្រឿង ពី លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯឧត្តម ម៉ម សុខវិសាល ដែលជកូនបង្កើតអ្នកម្តាយជំទាវ ហ៊ុន សុីណាត ! តាងនាមខ្ញុំបាទ អុឹម ជីវ៉ា តំណាង លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ សូមប្រកាសដល់ប្អូនស្រី ប៉ូលីស ឈ្មោះ ស៊ីថុង សុខា អនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ71655 ដែលបំបៅដោះកូននៅកន្លែងធ្វើការនិងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ…

សមត្ថកិច្ចបានធ្វើការចាប់ខ្លួនក្មេងស្ទាវចំនួនពីរនាក់ ដែលបានជិះម៉ូតូ ទះក្បាលជនបរទេសដែលកំពុងជិះកង់
ព័ត៌មានជាតិ

សមត្ថកិច្ចបានធ្វើការចាប់ខ្លួនក្មេងស្ទាវចំនួនពីរនាក់ ដែលបានជិះម៉ូតូ ទះក្បាលជនបរទេសដែលកំពុងជិះកង់

កាលពីប៉ុន្មានថ្ងៃមុន មានការបានបង្ហោះនៅវីឌីអូក្នុងបណ្តាញសង្គម Tik Tok  ដែលបង្ហាញពីក្មេងប្រុស ពីរនាក់ដែលកំពុងតែជិះម៉ូតូតាមផ្លូវ ពេលជិះទៅដល់ទន្ទឹមនឹងជនបរទេសម្នាក់ដែលជិះកង់តាមផ្លូវស្របគ្នា ក្មេងស្ទាវដែលជិះខាងក្រោយក៏ក្រោយឈរ រួចលើកដៃទះក្បាលជនបរទេសលេងជាការកំសាន្តរបស់ខ្លួន។ បន្ទាប់ពីឃើញជាមួយនៅវីឌីអូនេះភ្លាមមិនថាជាអ្នកនិយម លេង Tik Tok និង អ្នកនិយមលេង Facebook នោះទេ គឺមិនមានការពេញចិត្តជាមួយនឹងទង្វើបាតសង្គមមួយនេះឡើយ ដោយម​នុស្សភាគច្រើនបានបញ្ចេញមតិរិះគន់ជាច្រើន និង ធ្វើការស្នើរដល់សមត្ថកិច្ចឲ្យឃាត់ខ្លួនយុតជនទាំងពីររូបនេះផងដែរ។ ហើយ​មកដល់ព្រឹកថ្ងៃទី០៨ខែមីនាឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ក៏បានធ្វើការចាប់ខ្លួនក្មេងស្ទាវ២នាក់ ដែលជិះម៉ូតូ ទះក្បាលជនបរទេសដែលកំពុងជិះកង់ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​…

ក្រុមការងារស្រ្តីប្រចាំស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមិទ្ទិញអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០
សម្រង់

ក្រុមការងារស្រ្តីប្រចាំស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមិទ្ទិញអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០

យោងតាមការបង្ហោះរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK  ស្តីពីការអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០ ក្រោមប្រធានបទ « ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូ.វី.ដ-១៩» ដោយមានខ្លឹមសារដូចតទៅ៖ ក្រុមការងារស្រ្តីប្រចាំស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមិទ្ទិញអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០ ក្រោមប្រធានបទ « ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូ.វី.ដ-១៩» ដោយមានការចូលរួមពីសំណាក់មន្រ្តីការទូត និងភរិយា ព្រមទាំងបុគ្គលិក និងសហគមន៍ខ្មែរ ដែលជានិស្សិត ស្រ្តីរៀបការ និងពលករ-ពលការនី ប្រមាណជា ១០០នាក់ តាមប្រព័ន្ធវីដេអូ…

បវរកញ្ញាកម្ពុជាឈរនៅលេខរៀងទី៤ នៃការប្រកួតវគ្គទី២ ក្នុងអំឡុងពេលចត្តាឡីស័ក​របស់កម្មវិធី Miss Grand International នៅប្រទេសថៃ
ពិភពលោក

បវរកញ្ញាកម្ពុជាឈរនៅលេខរៀងទី៤ នៃការប្រកួតវគ្គទី២ ក្នុងអំឡុងពេលចត្តាឡីស័ក​របស់កម្មវិធី Miss Grand International នៅប្រទេសថៃ

ការប្រកួតប្រជែងជាលើកទី ២ នៃកម្មវិធី Miss Grand International ឆ្នាំ ២០២០ ក្នុងអំឡុងពេល ១៤ ថ្ងៃនៃការធ្វើចត្តាឡីស័ក​ ដើម្បីការពារនិងទប់ស្កាត់ជំងឺ Co.vi.d-19។ សម្រាប់ការប្រកួតប្រជែងនេះវាគឺជាការភ្លក្សរសជាតិម្ហូបថៃរយៈពេល ២ នាទី ដែលត្រូវថតបង្ហោះឲ្យគេមើលឃើញនៅក្នុងYouTube ហើយបវរកញ្ញាទាំងអស់ នឹងត្រូវបានផ្តល់ជូននូវមុខម្ហូបរបស់ប្រទេសថៃចំនួន ២ មុខគឺ Pad Pad Thai  និង Pap Papaya Salad Thai BBQ Chicken ជាមួយ…

សូមចូលរួមទស្សនាការសម្តែងសៀកយូរជាងគេនៅលើពិភពលោករបស់សមាគម ហ្វារពន្លឺសិល្បៈ ដែលកំពុងតែប៉ុនប៉ងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស (មានវីឌីអូ)
ព័ត៌មានជាតិ

សូមចូលរួមទស្សនាការសម្តែងសៀកយូរជាងគេនៅលើពិភពលោករបស់សមាគម ហ្វារពន្លឺសិល្បៈ ដែលកំពុងតែប៉ុនប៉ងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស (មានវីឌីអូ)

បងប្អូនប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានដឹងខ្លះហើយ ទាក់ទងនឹងការប៉ុនប៉ុនបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស របស់ សមាគមន៍ ហ្វាពន្លឺសិល្បៈ ដែលបានចាប់ផ្តើមសម្តែងនៅថ្ងៃទី០៧ខែមីនាឆ្នាំ២០២១នេះ ដល់ ថ្ងៃទី០៨ខែមីនាឆ្នាំ២០២១។ ឥលូវនេះ សិល្បករសៀកដ៏ខ្លាំងពូកែ របស់សមាគម ហ្វារពន្លឺសិល្បៈ កំពុងតែប៉ុនប៉ងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស ដោយការសម្តែងសៀក រយៈពេល ២៤ ម៉ោងជាប់! ហើយក្រុមហ៊ុនបណ្ដាញទូរស័ព្ទដ៏ធំរបស់ប្រទេសកម្ពុជា សែលកាត ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រដល់ផ្នែក វប្បធម៌ និង សិល្បៈច្នៃប្រឌិត របស់ប្រទេសកម្ពុជាកំពុងផ្សាយផ្ទាល់ព្រឹត្តិការណ៍ទាំងមូល! សូមចូលរួមទស្សនាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្រ្ត ដែលកំពុងតែងកើតឡើងពេលនេះ! ការប៉ុនប៉ងធ្វើការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស ត្រូវបានរៀបចំឡើងដើម្បីរៃអង្គាសប្រាក់បន្ទាប់ពីអង្គការហ្វារពន្លឺសិល្បៈ បានបាត់បង់ប្រាក់ចំណូល ៦០% ក្នុងកំឡុងពេលមានជំងឺកូវីដ១៩ នេះ…

កញ្ញា លីវ ជីលី បវរកញ្ញាកម្ពុជាឈរនៅលេខរៀងទី៣ ក្នុងប្រកួតប្រជែងដំបូង របស់កម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ២០២០
ពិភពលោក

កញ្ញា លីវ ជីលី បវរកញ្ញាកម្ពុជាឈរនៅលេខរៀងទី៣ ក្នុងប្រកួតប្រជែងដំបូង របស់កម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ២០២០

ក្រោយពីមានការប្រកួតប្រជែកដំបូងរបស់កម្មវិធី Miss Grand International ពេលនេះចេញលទ្ធផលជាផ្លូវការហើយ។ ពិតជារំភើបខ្លាំងណាស់ ដែល Miss Grand Cambodia កញ្ញា លី ជីវី អាចមានសមត្ថភាពធ្វើឲ្យខ្លួនឯងឈរនៅលេខរៀងទី៣  ក្នុងចំណោមបវរកញ្ញាជាច្រើន ដែលមកពីជុំវិញពិភពលោក ។ នេះជាលទ្ធផលផ្លូវការដែល Page Miss Grand International បានបង្ហោះ ដោយសរសេរថា៖ ទីបំផុតពេលវេលាបានមកដល់ហើយសម្រាប់ការប្រកាសអំពីការប្រកួតប្រជែងដំបូង ‘តើធ្វើដូចម្តេចដើម្បីស្គាល់អ្នកក្នុងរយៈពេល ១ នាទី’ បេក្ខជនដែលមានសំណាង ១៥ នាក់នឹងត្រូវបានជ្រើសរើសដើម្បីឈានទៅប្រកួតប្រជែងបន្ទាប់គឺការស្លៀកពាក់សំលៀកបំពាក់ជាតិថៃដែលពេញនិយមបំផុតទាំង ១០…

សិស្សនៅវិទ្យាល័យសំរោង ភ័យដួលសន្លប់ក្រោយឃើញរូបភាពចម្លែកៗគួរឲ្យខ្លាចនិងប្រឡាក់សុទ្ធតែឈា ម
ព័ត៌មានជាតិ

សិស្សនៅវិទ្យាល័យសំរោង ភ័យដួលសន្លប់ក្រោយឃើញរូបភាពចម្លែកៗគួរឲ្យខ្លាចនិងប្រឡាក់សុទ្ធតែឈា ម

យោងតាមការបង្ហោះរបស់ Facebook page ទូរទស្សន៍ជាតិកម្ពុជា ទទក​ -TVK កាលពីរសៀលថ្ងៃទី០៦ខែមីនា ឆ្នាំ​២០២១ ទាក់ទងនឹងករណីសិស្សានុសិស្សនៅវិទ្យាល័យសំរោង ដែលស្ថិតនៅក្នុងខេត្តសៀមរាបដួលសន្លប់។ ព័ត៌មានបឋម៖ សេចក្ដីរាយការណ៍ របស់លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួនសរុប៤៩នាក់ មានអាការៈ ដួលសន្លប់ ត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះភ្លាមៗ ហើយពួកគេទាំងអស់នោះ បានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពនៅព្រឹកថ្ងៃដដែល។ លោកអភិបាលស្រុកបានបញ្ជាក់ថា…