Raphael Varane ចង់ចាកចេញ​ពី Real Madridក្នុង​រដូវ​ក្ដៅ​នេះ

Varane
ការផ្សាយពាណិជ្ជកម្ម

ក្រុមស្ដេច​ស Real Madrid ត្រូវបានគេនិយាយថាកំពុងស្វះស្វែងរកអ្នកជំនួសខ្សែការពារសញ្ជាតិបារាំងរួចហើយ

យោងតាមប្រភពព័ត៌មានអេស្បាញបានឱ្យដឹងថា Raphael Varane បានសំរេចចិត្តចាកចេញពី Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។

ការផ្សាយពាណិជ្ជកម្ម
1227954371.jpg.0
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

របាយការណ៍បាននិយាយថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះចង់ចាកចេញ​ពី​ក្លិបមិនមែន​ដោយ​សារ​ការ​ផ្ដល់​លុយច្រើន​ពី​ក្លិប​ដទៃ​តៀត​នោះ​ទេ ប៉ុន្តែចង់បានការប្រកួតប្រជែងថ្មីនៅក្នុងអាជីពរបស់គាត់ បន្ទាប់ពីរយៈពេល ១០ ឆ្នាំជាមួយ Los Blancos ។

Aa3a6652 F79d 42e4 Ab44 8b484c2bdd0b
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្សែការពារកណ្តាលរូបនេះត្រូវបានគេនិយាយថាកំពុងសម្លឹងមើលក្លិបក្នុងក្របខ័ណ្ឌ Premier League ដែលជាទិសដៅបន្ទាប់របស់គាត់ ខណៈក្លិប​ធំៗមួយចំនួន​ដូចជា Manchester United, Chelsea,​ Liverpool…សុទ្ធតែជាជម្រើសរបស់គាត់។ ជាមួយគ្នានេះដែរអនាគតរបស់ Sergio Ramos ក៏មិនច្បាស់​លាស់​ដែរនៅ​កីឡដ្ឋាន Bernabue។

ការផ្សាយពាណិជ្ជកម្ម
2989230 61340328 2560 1440
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោងតាម Transfermarkt តម្លៃទីផ្សារបច្ចុប្បន្នរបស់ Varane មានដល់ទៅ ៧០ លានផោនជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ ២០២២ ។ ចាប់តាំងពីចូលរួមជាមួយ Los Blancos ពី Lens ក្នុងឆ្នាំ ២០១១ ខ្សែការពាររូបនេះបង្ហាញខ្លួនបាន ៣៥២ លើកសម្រាប់ក្លឹបរកបាន ១៧ គ្រាប់៕

Capitan  K0oF  1200x630@abc
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម