
ក្រសួងកសិកម្មរកឃើញថា សត្វស្លាបនៅទួលពាន់តាឡី ខេត្តព្រៃវែង ងាប់ដោយសារជំងឺផ្តាសាយបក្សី AH5N1
(ភ្នំពេញ)៖ បើតាមលិខិតរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សត្វស្លាបដែលងាប់ជាបន្តបន្ទាប់ នៅទួលពាន់តាឡី បឹងស្នេហ៍ ខេត្តព្រៃវែង គឺងាប់ដោយសារជំងឺផ្តាសាយបក្សី AH5N1។ លិខិតរបស់លោករដ្ឋមន្ត្រី វេង សាខុន ដែលផ្ញើជូនលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសុំកិច្ចសហការបានបញ្ជាក់ថា «ផ្អែកលើលទ្ធផលវិភាគ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ហាញថា មានវត្តមានវីរុសជំងឺផ្ដាសាយបក្សី ដែលបង្កដោយវីរុសក្នុងអនុក្រុម AH5N1»។ ជាមួយគ្នានេះ…




















