
ស្មានមិនដល់សោះថាបទ ស្រលាញ់បងអត់ខាត របស់ ស៊ីរីកា ត្រូវចិត្តបងប្អូនកញ្ញាៗដល់ថ្នាក់នេះ (មានវីឌីអូ)
កញ្ញា ស៊ីរីកា តារាចម្រៀងស្រីសម្លេងខ្ពស់ជ្រកក្រោមទ្រនំ ផលិតកម្មទីក្រុងភាពយន្ត (Town Production) និងជាម្ចាស់បទ “ជំនូន” ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនទូទាំងផ្ទៃប្រទេសដោយមានការទស្សនានៅលើ YouTube រហូតទៅដល់ជាង ប្រាំមួយលានដង (6M Views) កាលពីដើមខែធ្នូឆ្នាំ២០២០។ ហើយនាពេលថ្មីៗនេះកញ្ញា ស៊ីរីកា ក៏បានចេញបទចម្រៀងមួយបទដែលជាចង្វាក់ប្រពៃណីសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខផងដែរ ដោយបទនោះមានចំណងជើងថា “ស្រលាញ់បងអត់ខាត”។ បទ ស្រលាញ់បងអត់ខាត របស់កញ្ញា ស៊ីរីកា មួយបទនេះ ពិតជាពិរោះខ្លាំងមែនទែន ហើយបើនិយាយពីអត្ថន័យបទនេះវិញ គឺត្រូវចិត្តបងប្អូននារីៗខ្លាំងណាស់។ មូលហេតុដែលនិយាយថាបទនេះ ត្រូវចិត្តបងប្អូននារីៗ ព្រោះតែពាក្យពេចន៍ដែលប្រើនៅក្នុងបទចម្រៀងមួយបទនេះ គឺដើរខ្សែលើខាងប្រុសសុទ្ធតែម្តង…




















