ស្ទើតែអស់បាល់ខ្មែរមើល​បាត់ក្នុងសប្ដាហ៍​នេះ ការ​ប្រកួតពាន HSC ថ្នាក់ខេត្តសល់មួយប្រកួតឲ្យគត់

លេងពិត
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈការ​ប្រកាស​របស់​គណកម្មការរៀប​ចំ​ការ​ប្រកួតកីឡាបាល់​ទាត់​កម្ពុជា CNCC ការ​ប្រកួតក្នុងពាន​រង្វាន់សម្ដេច​ហ៊ុន សែនថ្នាក់​ខេត្ត​ក្នុង​សប្ដាហ៍​នេះលើក​ពេលស្ទើតែ​​ទាំងអស់​ទៅ​ហើយ​ដោយ​នៅ​សល់​តែ​មួយ​ប្រកួតឲ្យ​គត់​ ហើយ​មូលហេតុនៃ​ការ​ឆ្លង​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​រីករាលដាល​នៃ​វីរុសកូវី១៩​ក្នុង​ប្រទេស។

ផ្អាក
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈលិខិតផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតសប្តាហ៍ទី៥ និងសប្តាហ៍ទីទី៦ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) ការ​ប្រកួត​ដែល​ផ្អាកមាន​ដូចខាងក្រោម៖
⛔️ ប្រកួតក្នុង សប្តាហ៍ទី៥
១. ខេត្ត បន្ទាយមានជ័យ (🆚) ស.យ.ស.ស ខេត្តពោធិ៍សាត់ ទីលាន វិទ្យាល័យ ហ៊ុន សែន ខ្លាកូន | ម៉ោង ៣ៈ០០នាទីរសៀល

ការផ្សាយពាណិជ្ជកម្ម
ផ្អាក១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. សូហ្វីយ៉ាប៉ៃលិន (🆚) ស.ស.យ.ក ខេត្តបាត់ដំបង ទីលាន វិទ្យាល័យ នេត យ៉ង់ | ម៉ោង ៣ៈ០០នាទីរសៀល ត្រូវប្តូរទៅប្រកួតនៅថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០២១។

⛔️ ប្រកួតក្នុង សប្តាហ៍ទី៦
១. ស.យ.ស.ស ខេត្តពោធិ៍សាត់ (🆚) ស.ស.យ.ក ខេត្តបាត់ដំបងទីលាន វិទ្យាល័យ ហ៊ុន សែន កណ្តៀង ម៉ោង ៣ៈ០០នាទីរសៀល

ការផ្សាយពាណិជ្ជកម្ម

២. សូហ្វីយ៉ាប៉ៃលិន (🆚) ខេត្ត បន្ទាយមានជ័យទីលាន វិទ្យាល័យ ហ៊ុន សែន ខ្លាកូន | ម៉ោង ៣ៈ០០នាទីរសៀល ត្រូវប្តូរទៅប្រកួតនៅថ្ងៃ ទី០៤ ខែមេសា ឆ្នាំ២០២១ ។

ចំណែកមួយប្រកួត​នៅ​សល់​ដេល​នឹង​លេង​នោះ​គឺ៖

ការផ្សាយពាណិជ្ជកម្ម
លេង
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម