អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្ត្រី ចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងទីតាំងចំនួនប្រាំ ក្នុងខណ្ឌប្ញស្សីកែវ ចំនួន ២៦ គ្រួសារ

អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្ត្រី ចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងទីតាំងចំនួនប្រាំ ក្នុងខណ្ឌប្ញស្សីកែវ ចំនួន ២៦ គ្រួសារ
ការផ្សាយពាណិជ្ជកម្ម

ព្រឹកថ្ងៃសុក្រ ៦ កើត ខែចេត្រឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៣០ នាទី លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល រដ្ឋបាលសង្កាត់ពាក់ព័ន្ធ និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ០៥ ទីតាំង រួមមាន៖
១/ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ០៣ ទីតាំង។
២/ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ចំនួន ០១ ទីតាំង។
៣/ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ចំនួន ០១ ទីតាំង ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២៦ គ្រួសារ ។ ឆ្លៀតក្នុងឱកាសនេះ លោក អភិបាលខណ្ឌ បានឧបត្ថម្ភស្បៀងអាហារជូនដល់បងប្អូនទាំង ២៦ គ្រួសារ អំណោយសរុបរួមមាន អង្ករ ៥៣០ គ.ក ត្រីងៀត ៣០ គ.ក ទឹកស៉ីអ៉ីវ ៣០ យួរ ភេសជ្ជៈ ៣០ យួរ និងឃីត ៣០ កញ្ចប់ (មានគ្រឿងឧបភោគបរិភោគ០៧មុខ)៕

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៧
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៨
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៩
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
១៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម