នាយកផ្នែកបាល់​ទាត់​ថ្មី​របស់ Man Utd ចង់​ពង្រឹងតំបន់ទាំង៤នេះនៅរដូវកាល​ថ្មី

បិសាច
ការផ្សាយពាណិជ្ជកម្ម

នាយកផ្នែក​កីឡាថ្មី​របស់​ក្លិបបិសាចក្រហម​លោក  John Murtough បាន​និយាយ​ថា​នៅ​រដូវ​កាល​ក្រោយ​លោក​ចង់​ពង្រឹង​តំបន់​ទាំង៤​នេះ​ដើម្បី​ធានាថា ក្លិប​រឹងមាំ​គ្រប់​គ្រាន់ប្រកួត​ប្រជែង​ពានឲ្យ​កាន់​តែ​ខ្លាំង​ឡើង​វិញ។

0_GettyImages 1306293386
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក​ Ian McGarry អ្នក​កាសែត​និង​ជា​អ្ន​ក​គ្រប់​គ្រងកម្មវិធី Transfer Window podcast របស់​កាសែត Manchester Evening News បាន​និយាយ​ថាលោក Solskjaer និង​ប្រធានផ្នែកកីឡាថ្មី​លោក John Murtough បាន​កត់សម្គាល់​តួនាទី​ទាំង​ដែល​ត្រូវ​ពង្រឹង​ក្នុង​រដូវ​ក្ដៅនេះ។

ការផ្សាយពាណិជ្ជកម្ម
40491644 0 Image A 17_1615812295354
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

McGarry និយាយថា៖” យើង​ដឹង​ថា​គាត់( John Murtough) បាន​កំណត់​អត្តសញ្ញាណខ្វះខាត​របស់​ក្លិបទាំងបួន​ទីតាំង។ ខ្សែប្រយុទ្ធម្នាក់ត្រូវ​នាំចូល ដែលមានន័យថា​ជាខ្សែប្រយុទ្ធលេខ៩​ដែល​អាច​លេង​ក្នុង​ក្រុមធំកម្រិតខ្ពស់​និង​ខ្សែបម្រើប្រយុទ្ធ៣​នាក់”។

Https___images.thepeoplesperson.com_wp Content_uploads_2021_03_03212936_fbl Eng Pr Crystal Palace Man Utd Min
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“មួយ​ទៀត​គឺ​ខ្សែបម្រើការពារ​ម្នាក់ ខ្សែការពារកណ្ដាលម្នាក់​មក​ធ្វើ​ជាដៃគូរបស់ Harry Maguire និង​ខ្សែការពារស្លាប​ស្ដាំម្នាក់​ទៀត​មក​ជួយជំនួស​ Aaron Wan-Bissaka ម្ដងម្ដាល”។

ការផ្សាយពាណិជ្ជកម្ម
Aa1853d50d8fbc88b5074e29f5090f01
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម