សម្រង់

👩 #នារីក្រោយវ័យ៣០ឆ្នាំ ត្រូវតែយល់រឿង៣៨ចំណុចនេះ👩
សម្រង់

👩 #នារីក្រោយវ័យ៣០ឆ្នាំ ត្រូវតែយល់រឿង៣៨ចំណុចនេះ👩

1️⃣ រៀនយកប័ណ្ណបើកបរ ទិញឡានជិះផ្ទាល់ខ្លួន នៅពេលចង់ទៅក្រៅ មិនបាច់សុំអង្វរឲ្យគេជួយជូនទៅ ទោះអ្នកនោះជាប្តីក៏ដោយ។ 2️⃣ កុំងប់ងល់និងរឿងស្នេហាស្ទើស្លាប់ស្ទើរស់ពេក ទុកស្នេហាដូចជាគ្រឿងលំអរ អាចមានក៏បាន អាចអត់ក៏បាន។ 3️⃣ បើស្រលាញ់អាវមួយហ្នឹងហើយ មិនបាច់ខ្វល់ពីតម្លៃទេ ទិញពាក់ទៅ។ ក្នុងទូរខោអាវដែលមិនពាក់១ឆ្នាំ ជូនគេទៅ។ 4️⃣ បើសិនជាមានគេសរសើរយើងថានៅតែក្មេងហើយស្អាត ត្រឹមញញឹមហើយអរគុណគេបានហើយ តែកុំឈ្លក់វង្វេងនិងពាក្យសរសើរនោះអី។ 5️⃣ ទិញធានារ៉ាប់រងជីវិតឲ្យខ្លួនឯងនិង ឡានរបស់យើង ព្រោះវាអាចទុកចិត្តជាងសំបុត្រអាពាពិពាណ៌របស់យើង។ 6️⃣ យ៉ាងហោចណាស់ក៏ត្រូវមានកាបូបម៉ាកល្អមួយប្រើដែរ មិនបាច់មានច្រើនទេ តែក្នុងនោះត្រូវតែមាន កាតធានាគាដែលមានលុយគ្រប់គ្រាន់ មានឡេថែស្បែកល្អមួយ មានទូរសព្ទ័…

គន្លឹះងាយៗដើម្បីអនុវត្តតាម ក្នុងការថែទាំភ្នែកអោយមានសុខភាពល្អ
សម្រង់

គន្លឹះងាយៗដើម្បីអនុវត្តតាម ក្នុងការថែទាំភ្នែកអោយមានសុខភាពល្អ

ការថែរក្សាភ្នែកគឺចាំបាច់ណាស់ ព្រោះសុខភាពភ្នែកល្អមានសារៈសំខាន់សម្រាប់ការងារប្រចាំថ្ងៃ ដូចជាការបើកបរ ការអាន និងការប្រើប្រាស់កុំព្យូទ័រជាដើម។ ជាអកុសល មនុស្សជាច្រើនមើលរំលងសារៈសំខាន់នៃការថែរក្សាភ្នែក រហូតដល់ពេលខ្លះឈានដល់ភ្នែកមានបញ្ហាថែមទៀតផង។ ដូច្នេះបើចង់ថែទាំភ្នែកអោយមានសុខភាពល្អ អ្នកអាចអនុវត្តគន្លឹះសាមញ្ញមួយចំនួនខាងក្រោមនេះបាន! ១.ការពិនិត្យភ្នែកជាទៀងទាត់ រឿងដែលសំខាន់បំផុតមួយនៃការថែទាំភ្នែក គឺការពិនិត្យភ្នែកជាប្រចាំ។ គ្រូពេទ្យជំនាញបានណែនាំថា អ្នកត្រូវធ្វើការពិនិត្យភ្នែកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ កាលណាអ្នកចាប់ផ្តើមពិនិត្យភ្នែកប្រចាំឆ្នាំនោះ ឱកាសនៃការរកឃើញជំងឺភ្នែកកាន់តែឆាប់កាន់តែល្អ។ ម្យ៉ាងទៀត ការពិនិត្យភ្នែកមិនមែនសម្រាប់តែមនុស្សចាស់នោះទេ សូម្បីតែមនុស្សវ័យក្មេងក៏អាចទទួលបានអត្ថប្រយោជន៍ពីការពិនិត្យភ្នែកប្រចាំផងដែរ។ ២.អាហារូបត្ថម្ភត្រឹមត្រូវសម្រាប់សុខភាពភ្នែក ការទទួលបានអាហាររូបត្ថម្ភត្រឹមត្រូវក៏ចាំបាច់សម្រាប់សុខភាពភ្នែកដែរ។ ដោយអាហារមួយចំនួនជួយដល់សុខភាពភ្នែក ខណៈពេលដែលអាហារផ្សេងទៀតអាចបំផ្លាញភ្នែករបស់អ្នកបាន។ ក្នុងនោះមានសារធាតុចិញ្ចឹមមួយចំនួនត្រូវបានបង្ហាញថាអាចជួយសុខភាពភ្នែក ដែលរួមមានដូចជា៖ – Carotenoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារការខូចខាតដល់ភ្នែកពីសារធាតុគីមី និងជាតិពុលដែលបង្កពីគ្រោះថ្នាក់ផ្សេងៗ។ –…

វិធីសាស្រ្ត ដែលអ្នកគួរតែអនុវត្ត ប្រសិនបើអ្នកមានគម្រោងចង់មានកូន
សម្រង់

វិធីសាស្រ្ត ដែលអ្នកគួរតែអនុវត្ត ប្រសិនបើអ្នកមានគម្រោងចង់មានកូន

ស្ត្រីដែលប្រាថ្នាចង់មានកូនគួរតែយកចិត្តទុកដាក់ខ្លាំងលើការញ៉ាំអាហារប្រចាំថ្ងៃរបស់ពួកគេ។ ផ្អែកលើការស្រាវជ្រាវក្នុងឆ្នាំ 2020 បង្ហាញថា វីតាមីន និងសារធាតុចិញ្ចឹមត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលវិជ្ជមានទៅលើការមានកូន ដូចជាអាស៊ីតហ្វូលិក វីតាមីន B12 អាស៊ីតខ្លាញ់អូមេហ្គា 3 ឬ DHA ជាដើម។ ម្យ៉ាងវិញទៀត ពួកគេអាចអនុវត្តជម្រើសអាហារដ៏ល្អបំផុតដូចខាងក្រោមនេះ៖ ១.ជ្រើសរើសអាហារដែលមានជាតិសរសៃខ្ពស់ (ដូចជានំបុ័ងគ្រាប់ធញ្ញជាតិ អង្ករសំរូប និងប៉ាស្តា) ២.ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន ជាពិសេសសណ្តែក ៣.ជៀសវាងអាហារដែលមានជាតិខ្លាញ់អាក្រក់ ដូចជាអាហារចៀន ឬនំ ៤.ញ៉ាំខ្លាញ់ល្អបន្ថែមទៀតដូចជាផ្លែបឺរ គ្រាប់ធញ្ញជាតិ ឬត្រីខ្លាញ់ ៥.ជៀសវាងអាហារ និងភេសជ្ជៈមានជាតិស្ករ បង្អែម…

គ្រោះថ្នាក់ណាស់! ពេលកុមារគ្រុនក្តៅ ហាមប្រើវិធី ៣យ៉ាង នេះ ដើម្បីព្យាបាល
សម្រង់

គ្រោះថ្នាក់ណាស់! ពេលកុមារគ្រុនក្តៅ ហាមប្រើវិធី ៣យ៉ាង នេះ ដើម្បីព្យាបាល

គ្រុនក្តៅតែងតែកើតមានចំពោះក្មេងតូចៗគ្រប់រូប ហើយសីតុណ្ហភាពអាចឡើងដល់ ៣៨អង្សាសេ ឬខ្ពស់ជាងនេះ។ នៅពេលដែលកុមារមានគ្រុនក្តៅ ឪពុកម្តាយតែងតែចង់ឱ្យសីតុណ្ហភាពចុះត្រជាក់យ៉ាងឆាប់រហ័ស ព្រោះខ្លាចកូនប្រកាច់ ឬ ខូចខួរក្បាលជាដើម។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកូនមានគ្រុនក្តៅ ឪពុកម្តាយខ្លះអាចប្រើវិធីខុសមកព្យាបាលកូន ដោយកំហុសទាំងនោះមានដូចជា៖ ១.ជូតកុមារដោយទឹកត្រជាក់ ឬ ទឹកកក វេជ្ជបណ្ឌិតផ្នែកជំងឺកុមារបាននិយាយថា ការជូតរាងកាយរបស់កុមារដោយទឹកត្រជាក់ ឬ ទឹកកក ដើម្បីឱ្យសីតុណ្ហភាពកូនត្រជាក់លឿន គឺមានគ្រោះថ្នាក់ណាស់ ព្រោះវាអាចបណ្តាលឱ្យប្រកាច់បាន។ សីតុណ្ហភាពរាងកាយអាចឡើងដល់ 39 អង្សាសេ។ ដូចនេះជំនួសមកវិញ ឪពុកម្តាយអាចប្រើទឹកក្តៅប្រហែល 30 អង្សាសេ (ត្រូវតែទាបជាងសីតុណ្ហភាពរាងកាយរបស់កុមារ) មកជូតលើរាងកាយរបស់កុមារ…

ឪពុកម្តាយត្រូវដឹង គួរតែថែទាំក្រពះពោះវៀនរបស់កុមារ ដោយវិធី ៤ យ៉ាងនេះ!
សម្រង់

ឪពុកម្តាយត្រូវដឹង គួរតែថែទាំក្រពះពោះវៀនរបស់កុមារ ដោយវិធី ៤ យ៉ាងនេះ!

ក្រពះពោះវៀនមានសុខភាពល្អ ឬ អត់អាស្រ័យលើបាក់តេរីក្នុងពោះវៀន ហើយបាក់តេរីល្អច្រើននឹងជួយឱ្យពោះវៀនមានសុខភាពល្អ។ តើបាក់តេរីល្អក្នុងពោះវៀនជួយដល់ប្រព័ន្ធរំលាយអាហារ សុខភាពទូទៅ និងការអភិវឌ្ឍខួរក្បាលរបស់កូនដោយរបៀបណា? តើឪពុកម្តាយគួរធ្វើដូចម្តេចដើម្បីជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនរបស់កូន? ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីគន្លឹះ ៤យ៉ាង ដើម្បីថែរក្សាក្រពះពោះវៀនរបស់កុមារ! ១.គន្លឹះក្នុងការថែរក្សាសុខភាពក្រពះពោះវៀនរបស់កូនអ្នក ឪពុកម្តាយអាចថែរក្សាសុខភាពក្រពះពោះវៀនរបស់កុមារដោយផ្តល់អាហារដែលសម្បូរទៅដោយបាក់តេរីល្អ (ប្រូបាយអូទិក) ដូចជាទឹកដោះគោជូរ គីមឈី ឬ ផ្លែបឺរជាដើម។ ដែលអាហារទាំងនេះអាចបង្កើន និងរក្សាតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនបានល្អ។ ២.ទទួលទានសារធាតុ Fiber Fiber គឺជាជាតិសរសៃពីអាហារដូចជា សណ្តែក បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ជាដើម ដែលវាជួយឱ្យបាក់តេរីល្អក្នុងក្រពះពោះវៀនលូតលាស់បានល្អ។ ដូច្នេះ…

ងូតទឹកជារៀងរាល់ថ្ងៃ ក៏មានគ្រោះថ្នាក់ចំពោះរាងកាយយើងដែរ
សម្រង់

ងូតទឹកជារៀងរាល់ថ្ងៃ ក៏មានគ្រោះថ្នាក់ចំពោះរាងកាយយើងដែរ

មានមនុស្សតិចណាស់ដែលដឹងថាការងូតទឹកជារៀងរាល់ថ្ងៃគឺមានឥទ្ធិពលអវិជ្ជមានខ្លាំងដល់រាងកាយរបស់យើង ព្រោះតាមពិតទៅ យើងមិនចាំបាច់ងូតទឹករាល់ថ្ងៃពេកទេ។ ម្យ៉ាងទៀត ការងូតទឹកជារៀងរាល់ថ្ងៃគឺជះឥទ្ធិពលអាក្រក់សម្រាប់សុខភាពរាងកាយរបស់យើង ជាពិសេសគឺទៅលើស្បែក។ ១.មូលហេតុ ការងូតទឹកជារៀងរាល់ថ្ងៃអាចបំផ្លាញស្បែករបស់អ្នកដោយមិនដឹងខ្លួន និងជាពិសេសវាបណ្តាលឱ្យយើងឧស្សាហ៍បែកញើសគ្មានមូលហេតុ។ ២.គ្មានភាពស៊ាំ ដោយសារតែរាងកាយរបស់យើងមានទាំងបាក់តេរីល្អ និងបាកតេរីអាក្រក់ប្រមូលផ្តុំគ្នា។ ដូច្នេះ ការងូតទឹកជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យបាក់តេរីទាំងអស់ក្នុងខ្លួនយើងត្រូវបានកម្ចាត់ចោល និងមិនមានភាពស៊ាំចំពោះរាងកាយឡើយ។ ៣.ធ្វើឱ្យស្បែកស្ងួតនិងគ្រើម ងូតទឹកជារៀងរាល់ថ្ងៃ ឬ ងូតទឹក 3-4 ដងក្នុងមួយថ្ងៃ ដោយប្រើសាប៊ូ ឬផលិតផលផ្សេងៗ នឹងធ្វើឱ្យទឹកហួតចេញពីរាងកាយ និងទាញសំណើមពីរាងកាយផងដែរ។ សម្រាប់ការងូតទឹកត្រឹមត្រូវ គឺវាអាស្រ័យលើប្រភេទស្បែករបស់អ្នកថាតើស្អាត ឬ មិនស្អាត ហើយវាក៏អាស្រ័យលើកត្តាជាច្រើនដូចជា សីតុណ្ហភាព…

រឿងដែលអ្នកត្រូវដឹងអំពីជំងឺធ្លាក់ទឹកចិត្ត (Major Depressive Disorder)
សម្រង់

រឿងដែលអ្នកត្រូវដឹងអំពីជំងឺធ្លាក់ទឹកចិត្ត (Major Depressive Disorder)

ជំងឺធ្លាក់ទឹកចិត្តត្រូវបានចាត់ថ្នាក់ថាជាជំងឺផ្លូវចិត្ត ដែលវាអាចត្រូវបានពិពណ៌នាថាជាអារម្មណ៍សោកសៅ ការបាត់បង់ ឬកំហឹងដែលរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់មនុស្ស។ ជាធម្មតា ការធ្លាក់ទឹកចិត្តគឺពាក់ព័ន្ធនឹងការស្អប់ខ្លួនឯង ឬ ការបាត់បង់ទំនុកចិត្តលើខ្លួនឯង។ តាមរយៈការស្រាវជ្រាវ មនុស្សជួបប្រទះការធ្លាក់ទឹកចិត្តតាមរបៀបផ្សេងៗគ្នា ដែលវាអាចរំខានដល់ការងារប្រចាំថ្ងៃរបស់អ្នក ធ្វើឱ្យបាត់បង់ពេលវេលា និងលែងចង់ធ្វើអ្វីទាំងអស់។ វាក៏អាចមានឥទ្ធិពលលើទំនាក់ទំនង និងស្ថានភាពសុខភាពរ៉ាំរ៉ៃមួយចំនួនផងដែរ។ ដោយក្នុងនោះ ស្ថានភាពដែលអាចកាន់តែអាក្រក់ឡើងដោយសារជំងឺធ្លាក់ទឹកចិត្តរួមមានដូចជា៖ + ជំងឺរលាកសន្លាក់ + ជំងឺហឺត + ជំងឺសរសៃឈាមបេះដូង + មហារីក + ជំងឺទឹកនោមផ្អែម + និងធ្វើអោយធាត់លើសទម្ងន់ជាដើម អ្នកត្រូវដឹងថា អារម្មណ៍សោកសៅគឺជារឿងធម្មតានៃជីវិត។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍សោកសៅ…

កីឡាករអេក្វាឌ័រ ៨ នាក់ត្រូវបានសូកប៉ាន់ឱ្យចាញ់ការប្រកួតដោយចេតនាទល់នឹងកាតា?
កីទ្បា

កីឡាករអេក្វាឌ័រ ៨ នាក់ត្រូវបានសូកប៉ាន់ឱ្យចាញ់ការប្រកួតដោយចេតនាទល់នឹងកាតា?

ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​មួយ​ដែល​កាតា​ហាក់​មិន​បាន​ចាត់​ចែង​ឲ្យ​បាន​ល្អ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានរបាយការណ៍កើនឡើងដែលបង្ហាញពីការរំលោភសិទ្ធិមនុស្សក្នុងប្រទេស និងកង្វះការធានាដែលពួកគេមានដើម្បីទប់ទល់នឹងព្រឹត្តិការណ៍ដែលនាំមកនូវវប្បធម៌ជាច្រើនពីជុំវិញពិភពលោក។ វាមិនត្រឹម​តែប៉ុណ្ណឹងទេ ឥឡូវនេះម្ចាស់ផ្ទះ World Cup កំពុងប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ដែលនឹងធ្វើឱ្យពួកគេស្ថិតក្នុងពន្លឺមិនល្អ។ នេះ​បើ​តាម​លោក Amjad Taha អ្នកជំនាញ​កិច្ចការ​នយោបាយ​យុទ្ធសាស្ត្រ និង​ជា​នាយក​ប្រចាំ​តំបន់​នៃ​មជ្ឈមណ្ឌល​អង់គ្លេស​នៅ​អារ៉ាប៊ីសាអូឌីត។ គាត់បានរាយការណ៍ថាកីឡាករអេក្វាឌ័រប្រាំបីនាក់ត្រូវបានចោទប្រកាន់ថាត្រូវបានសូកប៉ាន់ចំនួន 7.4 លានដុល្លារជាថ្នូរនឹងការឈ្នះការប្រកួតជាមួយកាតា។ តើ​មាន​សម្ពាធ​ឲ្យ​អេក្វាឌ័រ​ចាញ់​កាតា​ទេ? អ្នកកាសែតបានព្រមានថាប្រភពផ្ទៃក្នុងមកពីប្រទេសអេក្វាឌ័រ និងកាតាបានបញ្ជាក់ពីប្រតិបត្តិការនេះ ហើយបានស្នើឱ្យពិភពលោកប្រឆាំងនឹង “អំពើពុករលួយរបស់ FIFA” ។ យោងតាមរបាយការណ៍ កាតាបានផ្តល់ជូនអេក្វាឌ័រថាពួកគេនឹងអនុញ្ញាតឱ្យពួកគេឈ្នះ 0: 1…

ទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យ ពេជ្រ សោភា និង ឆឹមសក្កា ពិតជាប្រណីតណាស់!!!
សម្រង់

ទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យ ពេជ្រ សោភា និង ឆឹមសក្កា ពិតជាប្រណីតណាស់!!!

ខានទាក់ទងគ្នា មិនមែនមានន័យថា យើងភ្លេចគ្នាទេ!មិននិយាយជាមួយគ្នា មិនមែនមានន័យថា យើងឈប់ស្រឡាញ់គ្នាទេ!បែកគ្នាមួយរយៈ មិនមែនមានន័យថា យើងបែកគ្នានោះទេ!​​​​​​​​​​​​​​​​​​​​​ស្ងប់ស្ងាត់ពីគ្នា មិនមែនមានន័យថា យើងឈ្លោះគ្នានោះទេ! មិនបង្ហាញអ្វីពីគ្នា មិនមែនមានន័យថា យើងមិនខ្វល់ពីគ្នានោះទេ!ពេលវេលា នឹងបញ្ជាក់គ្រប់យ៉ាង ពេលវេលា នឹងបង្ហាញការពិត ចិត្តយើងនៅមានឱ្យគ្នា ឆ្ងាយគ្នាប៉ុនណា គង់តែត្រឡប់មករកគ្នាវិញ … ​​ចិត្តយើងនៅតែស្រឡាញ់គ្នា ទោះបីបែកគ្នាយូរប៉ុនណា ក៏មិនអាចបំភ្លេច ឬបោះបង់គ្នាចោលដែរ …! គ្មានអ្វីដែលថា អាចបញ្ឈប់ ឬបញ្ចប់ទំនាក់ទំនងរវាងយើងបានឡើយ ​ដរាបណាយើងទាំងពី មិនព្រមបញ្ចប់ ​​ហើយក៏មិនបានឈប់ស្រឡាញ់គ្នា …! #មិត្ត១០០ឆ្នាំ…

លោក ឃឹម សុច័ន្ទវិរៈ សហគ្រិន Color Cup Cambodia រៀបចំកម្មវិធីមនុស្សធម៌ ដើម្បីស្នាមញញឹមនៅបឋមសិក្សា ឡៅកា ខេត្តមណ្ឌលគិរី
សម្រង់

លោក ឃឹម សុច័ន្ទវិរៈ សហគ្រិន Color Cup Cambodia រៀបចំកម្មវិធីមនុស្សធម៌ ដើម្បីស្នាមញញឹមនៅបឋមសិក្សា ឡៅកា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃ ៨​ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ឃឹម សុចន្ទ័វិរះ ដែលជាសហគ្រិនរបស់ខឡឺខាប់ បានសហការគ្នាជាមួយ Minimalist Café ក៏ដូចជា លោក ជន​រតនះ ម្ចាស់កម្មវីធី ព្រឺរោម ក៏ដូចជា Morish Collagen Cambodia , Domak Restaurant ,Kravin Inn , Check-in បានសហការគ្នា អំពាវនាវដល់ សប្បុរសជន…

តើកាំភ្លើងធំបាញ់គ្រាប់រ៉ុកក្កែតរបស់អាមេរិកអាចបាញ់បានដល់ចម្ងាយណា?
បច្ចេកវិទ្យា

តើកាំភ្លើងធំបាញ់គ្រាប់រ៉ុកក្កែតរបស់អាមេរិកអាចបាញ់បានដល់ចម្ងាយណា?

កាំភ្លើងធំបាញ់ក្បាលកាំជ្រួច និង​គ្រាប់​រ៉ុក្កែតបច្ចុប្បន្នរបស់កងទ័ពអាមេរិក គឺ M-777 ដែលដាក់នៅទីតាំងណាមួយ និង M-109 ដែលជាកាំភ្លើងធំបំពាក់លើ​រថក្រោះបាញ់ដោយខ្លួនឯង ត្រូវបានគេរាយការណ៍ថា បាញ់បានចម្ងាយត្រឹមតែ 14 ម៉ាយប៉ុណ្ណោះ(២២គីឡូម៉ែត្រ)ដែលជាចម្ងាយស្តង់ដារ និង 19 ម៉ាយ (៣០គីឡូម៉ែត្រ)ជាមួយនឹងគ្រាប់រ៉ុក្កែតជំនួយ។ ម៉្យាងវិញទៀត កាំជ្រួចរបស់រុស្ស៊ី អាចបាញ់បានចម្ងាយដល់ទៅ ៤៣ ម៉ាយ (៦៩គីឡូម៉ែត្រ)។ សម្រាប់ហេតុផលទាំងនេះ កងទ័ពប្រយុទ្ធដីគោករបស់សហរដ្ឋអាមេរិក ឥឡូវនេះកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកែលម្អកាំភ្លើងធំ និងឧបករណ៍បាញ់គ្រាប់រ៉ុក្កែត ក៏ដូចជាការបង្កើតគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយថ្មី ដើម្បីផ្គូផ្គងសមត្ថភាពកាំភ្លើងធំរបស់គូប្រជែងរបស់ខ្លួន។ នៅថ្ងៃទី 6 ខែមីនា…

ការអោបគ្នា ផ្តល់អត្ថប្រយោជន៍ជាច្រើនដែលនឹកស្មានមិនដល់!
សម្រង់

ការអោបគ្នា ផ្តល់អត្ថប្រយោជន៍ជាច្រើនដែលនឹកស្មានមិនដល់!

ជាធម្មតាមនុស្សយើងគឺតែងតែមានអារម្មណ៍រំភើបរីករាយ រាល់ពេលដែលអ្នកទទួលបានការឱបពីមនុស្សសំខាន់ណាម្នាក់។ ជាពិសេសសូម្បីតែការកាន់ដៃនៅពេលដែលយើងកំពុងតែជួបទុក្ខលំបាក ក៏អាចធ្វើអោយយើងមានអារម្មណ៍ស្ងប់ និងធូរស្រាលដោយស្វ័យប្រវត្តិផងដែរ។ ហើយវាក៏មានអត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួនទៀតផងដែរ ដែលរួមមានដូចជា៖ ១.វាអាចជំរុញឱ្យមានការគិតវិជ្ជមាន និងភាពជឿជាក់ អុកស៊ីតូស៊ីនគឺជាអរម៉ូន “មានអារម្មណ៍ល្អ” ដែលត្រូវបានបង្កឡើង នៅពេលណាដែលអ្នកត្រូវបានឱបក្រសោបដោយនរណាម្នាក់។ ហើយអ្វីដែលអ័រម៉ូននេះធ្វើគឺវាជួយសម្រួលអារម្មណ៍របស់អ្នក អោយមានទស្សនៈសុទិដ្ឋិនិយមជាងមុន។ ម្យ៉ាងទៀត វាធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្តៅ និងកាន់តែជឿជាក់លើមនុស្សដែលអ្នកកំពុងតែអោប។ ២.វាជួយកាត់បន្ថយការថប់បារម្ភ និងភាពតានតឹង ការប៉ះរាងកាយត្រូវបានគេទទួលស្គាល់ផងដែរថាវាអាចបង្កើនកម្រិតនៃសារធាតុ dopamine និង serotonin នៅក្នុងខ្លួន។ ដោយសារធាតុទាំងនេះបញ្ជូនសរសៃប្រសាទដែលជួយធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរឡើង ជួយបន្ថយការថប់បារម្ភ និងភាពតានតឹង។ មួយវិញទៀតវាក៏ធ្វើឱ្យអ្នកមិនសូវងាយនឹងកើតជំងឺបេះដូង និងបញ្ហាសុខភាពផ្លូវចិត្តផងដែរ។ ៣.វាបង្កើនប្រព័ន្ធភាពស៊ាំ និងបន្ថយសម្ពាធឈាម…

អាហារ និងភេសជ្ជៈ ដែលអ្នកមានជំងឺរលាកសន្លាក់ត្រូវចៀសវាង
សម្រង់

អាហារ និងភេសជ្ជៈ ដែលអ្នកមានជំងឺរលាកសន្លាក់ត្រូវចៀសវាង

ជំងឺរលាកសន្លាក់គឺជាស្ថានភាពសុខភាពទូទៅដែលពាក់ព័ន្ធនឹងការរលាករ៉ាំរ៉ៃនៅក្នុងសន្លាក់របស់អ្នក ដោយវាបណ្តាលឱ្យមានការឈឺចាប់ និងខូចខាតដល់សន្លាក់ ឆ្អឹង និងផ្នែកផ្សេងៗនៃរាងកាយ អាស្រ័យលើប្រភេទនៃការរលាក។ ការស្រាវជ្រាវបង្ហាញថា របបអាហារ និងភេសជ្ជៈមួយចំនួនអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញាចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ ហើយរបបអាហារខ្លះគឺអ្នកមានជម្ងឺសន្លាក់មិនគួរទទួលទាននោះទេ ដែលក្នុងនោះរួមមានដូចជា៖ ១.កាត់បន្ថយជាតិស្ករ អ្នកគួរតែកំណត់ការទទួលទានជាតិស្ករ ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់យ៉ាងខ្លាំង។ ក្នុងការសិក្សាលើមនុស្សពេញវ័យ 1,209 នាក់ដែលមានអាយុពី 20 ទៅ 30 ឆ្នាំ អ្នកដែលផឹកភេសជ្ជៈផ្អែម fructose 5 ដងក្នុងមួយសប្តាហ៍ ឬច្រើនជាងនេះ ទំនងជាមានជំងឺរលាកសន្លាក់ 3 ដងជាងអ្នកដែលទទួលទានភេសជ្ជៈមានជាតិផ្អែម fructose តិចតួច។ ២.អាហារកែច្នៃ…

ប្រយ័ត្នឲ្យមែនទែន! អាហារទាំងនេះអាចបង្កគ្រោះថ្នាក់ដល់កូនលោកអ្នកបាន
សម្រង់

ប្រយ័ត្នឲ្យមែនទែន! អាហារទាំងនេះអាចបង្កគ្រោះថ្នាក់ដល់កូនលោកអ្នកបាន

វាជារឿងធម្មតាសម្រាប់ឪពុកម្តាយដែលចង់ឲ្យកូនៗរបស់ពួកគេញ៉ាំអាហារបានច្រើន។ តែទោះបីជាយ៉ាងនេះក្តី សូមប្រុងប្រយ័ត្នអោយមែនទែនចំពោះអាហារដែលអ្នកផ្តល់ឲ្យកូនញុំា ព្រោះបណ្តាអាហារខាងក្រោមនេះគឺសុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់កូនលោកអ្នកបាន ដែលក្នុងនោះមានដូចជា៖ ១.Hot Dog Hot dogs ជាអាហារដែលមានរសជាតិឆ្ងាញ់ ប៉ុន្តែសាច់កែច្នៃខ្ពស់បែបនេះមានផ្ទុកនូវសារធាតុ nitrates ដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកបាន។ ក្រៅពីនេះវាក៏អាចបង្កទៅជា ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀតផង ព្រោះវាមានជាតិខ្លាញ់ឆ្អែត និងសូដ្យូមខ្ពស់។ ២.ទឹកផ្លែឈើ ក្មេងៗចូលចិត្តផឹកទឹកផ្លែឈើណាស់ តែពួកគេមិនដឹងនោះទេថាពួកវាបង្កគ្រោះថ្នាក់ដល់សុខភាព ព្រោះទឹកផ្លែឈើតែមួយកែវអាចមានជាតិស្ករពីប្រាំទៅប្រាំមួយស្លាបព្រាឯណោះ។ ហើយជាតិស្ករនេះត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមរបស់ពួកគេយ៉ាងឆាប់រហ័ស ដែលប៉ះពាល់ដល់ការរំលាយអាហាររបស់ពួកគេ។ ៣.Chicken Nugget ជាធម្មតា Chicken Nugget ទាំងនេះអាចរកបានយ៉ាងងាយស្រួលនៅក្នុងភោជនីយដ្ឋាន ឬផ្សារទំនើប។…

អាហារដែលចាំបាច់បំផុត សម្រាប់អ្នកកើតជម្ងឺ “ទឹកនោមផ្អែម”
សម្រង់

អាហារដែលចាំបាច់បំផុត សម្រាប់អ្នកកើតជម្ងឺ “ទឹកនោមផ្អែម”

ទឹកនោមផ្អែមគឺជាលក្ខខណ្ឌដែលត្រូវការឲ្យអ្នកជម្ងឺតាមដានជាតិស្ករក្នុងឈាម ទម្ងន់ និងបរិមាណកាបូអ៊ីដ្រាតដែលចូលទៅក្នុងខ្លួន។ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ពេលអ្នកអនុញ្ញាតឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះអ្នកអាចប្រឈមនឹងបញ្ហាតម្រងនោម ខូចសរសៃប្រសាទ ឬ ជំងឺបេះដូងជាដើម ដូច្នេះអ្នកមានជម្ងឺទឹកនោមផ្អែមត្រូវប្រាកដថាទទួលទានតែអាហារណាដែលមិនប៉ះពាល់ដល់ជម្ងឺរបស់ខ្លួន និងគួរតែទទួលទានអាហារខាងក្រោមនេះ ព្រោះវាសុទ្ធសឹងតែជាអាហារសំខាន់ៗសម្រាប់អ្នកកើតទឹកនោមផ្អែម! ១.បន្លែស្លឹកបៃតង បន្លែស្លឹកខ្មៅដូចជា ខាត់ណា និង spinach គឺពិតជាល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ពួកវាផ្ទុកទៅដោយវីតាមីន C ដែលត្រូវបានគេរកឃើញថាអាចកាត់បន្ថយជាតិស្ករក្នុងឈាម និងសញ្ញាសម្គាល់ការរលាក។ ការសិក្សាបានផ្តល់អនុសាសន៍ថា ដើម្បីកាត់បន្ថយរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី 2 អ្នកជម្ងឺគួរតែទទួលទានបន្លែស្លឹកបៃតងឲ្យបានច្រើន ព្រោះបន្លែទាំងនេះក៏សម្បូរទៅដោយសារធាតុរ៉ែជាច្រើនប្រភេទ ដែលមិនត្រឹមតែមានកាឡូរីទាបប៉ុណ្ណោះទេ ប៉ុន្តែក៏មានកាបូអ៊ីដ្រាតផងដែរ។ ២.គួរតែផឹកទឹកដោះគោជារៀងរាល់ព្រឹក យោងតាមការរកឃើញនៃការសិក្សាឆ្នាំ 2018…

ផឹកតែរាល់ដង តិចថាអត់ដឹងពីអត្ថប្រយោជន៍សុខភាពរបស់វា
សម្រង់

ផឹកតែរាល់ដង តិចថាអត់ដឹងពីអត្ថប្រយោជន៍សុខភាពរបស់វា

មិនថារដូវណាទេ តែគឺជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ ហើយការផឹកវាធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយជានិច្ច ម្យ៉ាងទៀតវាក៏ជាភេសជ្ជៈមួយដែលល្អសម្រាប់ទាំងកុមារ និងមនុស្សធំ។ ហើយក្នុងនោះមានតែជាច្រើនប្រភេទដែលលោកអ្នកអាចជ្រើសរើសបានតាមចំណង់ចំនូលចិត្ត ដោយពួកវាមានពណ៌ និងរសជាតិខុសៗគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះគឺតែទាំងអស់គឺសុទ្ធតែមានអត្ថប្រយោជន៍យ៉ាងវិសេសវិសាលចំពោះសុខភាពរបស់លោកអ្នក ដែលរួមមានដូចជា៖ ១.តែមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម សារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានគេដឹងថាអាចរក្សារាងកាយឱ្យមានសុខភាពល្អ និងជួយឲ្យមើលទៅក្មេងជាងវ័យ។ ពួកគេក៏ការពារយើងពីគ្រោះថ្នាក់នៃការបំពុលដែលរាងកាយរបស់យើងត្រូវបានប៉ះពាល់ជារៀងរាល់ថ្ងៃ។ តែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលបន្ថយល្បឿន ឬធ្វើឱ្យអ្នកមិនងាយនឹងកើតជំងឺបេះដូង។ មួយវិញទៀត ការផឹកតែក៏ធ្វើឱ្យលំហូរឈាមទូទាំងក្នុងរាងកាយរបស់អ្នកប្រសើរឡើងផងដែរ ដោយវាពង្រីកសរសៃឈាម និងធ្វើឱ្យអ្នកមិនជួបនឹងជម្ងឺកកឈាម។ ២.ការផឹកតែជួយក្នុងការផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នក យោងតាមការស្រាវជ្រាវ ការផឹកតែគឺមានប្រយោជន៍ដូចគ្នាទៅនឹងទឹកដែរ បើទោះបីជាវាត្រូវបានរួមផ្សំជាមួយជាតិកាហ្វេអ៊ីនក៏ដោយ ហើយតែត្រូវបានគេស្គាល់ថាជាប្រភពផ្តល់នូវជាតិទឹកដ៏សម្បូរបែប។ ៣.តែគឺល្អសម្រាប់បង្កើនការចងចាំរបស់អ្នក តែគឺជាជំនួយការក្នុងការពង្រឹងខួរក្បាល និងកោសិកាចងចាំរបស់អ្នក។ ការផឹកតែមួយពែងជារៀងរាល់ថ្ងៃនឹងផ្តល់នូវការការពារពីជំងឺវង្វេង និងជំងឺភ្លេចភ្លាំងបានយ៉ាងមានប្រសិទ្ធភាពពីព្រោះសារធាតុទាំងនេះរារាំងសកម្មភាពអង់ស៊ីមដែលភ្ជាប់ទៅនឹងការបាត់បង់ការចងចាំ។ នោះហើយជាមូលហេតុដែលវាត្រូវបានណែនាំយ៉ាងខ្លាំងសម្រាប់មនុស្សចាស់។ ៤.ការផឹកតែគឺល្អសម្រាប់ការសម្រកទម្ងន់…

គេងរាល់ថ្ងៃតិចអត់ដឹងថា គួរគេងយ៉ាងម៉េចទើបជួយឲ្យមានសុខភាពល្អ?
សម្រង់

គេងរាល់ថ្ងៃតិចអត់ដឹងថា គួរគេងយ៉ាងម៉េចទើបជួយឲ្យមានសុខភាពល្អ?

ជាទូទៅរាងកាយរបស់យើងគឺកម្ចាត់កាកសំណល់ក្នុងអំឡុងពេលដែលយើងគេង ខណៈពេលដែលជាតិពុលមួយចំនួនត្រូវបានបញ្ចេញពីរាងកាយ។ ការគេងក៏មានអត្ថប្រយោជន៍ផ្លូវចិត្តដ៏សំខាន់ផងដែរ ព្រោះការគេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់សមត្ថភាពខួរក្បាលរបស់យើងក្នុងការប្រមូលអារម្មណ៍ និងដំណើរការព័ត៌មាន។ លើសពីនេះទៅទៀត ការគេងក៏ជួយយើងប្រឆាំងនឹងជំងឺ និងទាក់ទងជាមួយនឹងការកំណត់អារម្មណ៍របស់យើងផងដែរ។ ហើយការកំណត់ទីតាំងគេងរបស់យើងក៏អាចជួយយើងពង្រីកទិដ្ឋភាពដែលមានប្រយោជន៍នៃការសម្រាកពេលយប់ ក៏ដូចជាជួយយើងជៀសវាងអាការៈមិនស្រួលខ្លួនថែមទៀតផង។ មនុស្សទូទៅតែងតែមានការគេងខុសគ្នា ហើយវាមិនមានអ្វីចម្លែកនោះទេព្រោះវាយោងទៅតាមទម្លាប់រៀងខ្លួន ខណៈអ្នកខ្លះគេងផ្ងារ ខ្លះគេងផ្កាប់ ឯខ្លះទៀតគេងផ្អៀង។ តែប្រហែលជាអ្នកមិនដឹងនោះទេថារបៀបដែលអ្នកគេងរាល់ថ្ងៃនេះក៏បានជះឥទ្ធិពលទៅលើសុខភាពរបស់អ្នកផងដែរ។ ដូច្នេះតោះមកដឹងពីរបៀបគេងត្រឹមត្រូវដែលអាចជួយឲ្យអ្នកទទួលបានសុខភាពល្អទាំងអស់គ្នា! ១.ការគេងផ្អៀង គេងផ្អៀងជាទូទៅគឺជាទម្រង់ដែលមានសុខភាពល្អសម្រាប់ឆ្អឹងខ្នងរបស់អ្នក ហើយក៏ជួយស្បែករបស់អ្នកផងដែរ។ អត្ថប្រយោជន៍ចម្បងនៃការគេងផ្អៀងគឺធ្វើអោយប្រសើរឡើងនូវចរន្តឈាម និងមុខងាររំលាយអាហារនៃក្រពះពោះវៀនរបស់អ្នក ហើយវាក៏ជួយស្ត្រីមានផ្ទៃពោះផងដែរ។ តែគុណវិបត្តិដ៏សំខាន់បំផុតនោះគឺថា ការគេងផ្អៀងបែបនេះអាចធ្វើឲ្យអ្នកស្រមុកខុសពីធម្មតា។ ២.ការគេងផ្អារ ជាទូទៅការគេងផ្ងារផ្តល់អត្ថប្រយោជន៍ដល់ការដកដង្ហើមរបស់អ្នក ដែលអាចមានប្រយោជន៍ក្នុងករណីដែលអ្នកមានបញ្ហាទាក់ទងជាមួយនឹងប្រព័ន្ធដង្ហើម។ តែជាអកុសល ទីតាំងនេះក៏មានទំនោរបង្កឱ្យមានការឈឺចាប់ និងភាពតានតឹងនៅក្នុងតំបន់ករបស់អ្នក ហើយក៏អាចបង្កគ្រោះថ្នាក់ដល់ឆ្អឹងខ្នងផងដែរ។…

ព្រឹត្តិការណ៍រ.ន្ធត់ អតីតប៉ូលីសម្នាក់បា.ញ់ ស.ម្លាប់កុមារតូចៗនៅប្រទេសថៃ
ពិភពលោក

ព្រឹត្តិការណ៍រ.ន្ធត់ អតីតប៉ូលីសម្នាក់បា.ញ់ ស.ម្លាប់កុមារតូចៗនៅប្រទេសថៃ

អតីតប៉ូលីសម្នាក់បានសម្លាប់មនុស្សយ៉ាងតិច ៣៧ នាក់ ដែលភាគច្រើនជាកុមារ ក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិត នៅមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែងនៅភាគឦសានក្នុងប្រទេសថៃ។ ប៉ូលីសបាននិយាយថា បន្ទាប់មកខ្មាន់កាំភ្លើងរូបនោះបានសម្លាប់ខ្លួនឯង និងក្រុមគ្រួសាររបស់គាត់បន្ទាប់ពីការតាមប្រមាញ់របស់ប៉ូលីស បន្ទាប់ពីការវាយប្រហារនៅក្នុងខេត្ត Nong Bua Lamphu ។ ប៉ូលីសបានបន្តទៀតថា អតីតមន្ត្រីឈ្មោះ Panya Kamrab រូបនេះ មានអាយុ 34 និងតួនាទីជាប៉ូលីស តែគាត់ត្រូវបានគេព្យួរទោសពីបទប្រើប្រាស់គ្រឿងញៀនក្នុងខែមករា ហើយបន្ទាប់មកត្រូវបានបណ្តេញចេញក្នុងខែមិថុនាពីអង្គភាពប៉ូលីស។ ហើយចំពោះការវាយប្រហារមួយនេះគឺមិនច្បាស់ទេថាតើបណ្តាលមកពីអ្វី តែត្រូវបានគេដាក់ការសង្ស័យថាដោយសារតែកំហឹងដែលត្រូវបានគេបញ្តេញចេញពីអង្គភាព។ គួរឲ្យដឹងដែរថាយ៉ាងហោចណាស់មានកុមារ២៣នាក់បានស្លាប់ក្នុងការសម្លាប់រង្គាលមួយនេះ ហើយមានជនរងគ្រោះមួយចំនួនគឺមានអាយុក្រោម២ឆ្នាំនៅឡើយ ដែលវាគឺជាការសោកស្តាយបំផុត ដែលក្មេងមិនដឹងអីបែរជាមកជួបនឹងព្រឹត្តិការណ៍ដ៏រន្ធត់មួយនេះ។ ហើយនៅក្នុងនោះក៏មានមនុស្សរាប់សិបនាក់ដែលបានរងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក…

15+ Celebs Who Totally Smashed Aging
សម្រង់

15+ Celebs Who Totally Smashed Aging

We frequently hear that detox, yoga, and meditation are the new apples of immortality. But some scientists are puzzled over the secret of eternal youth and the appearance of some celebrities hasn’t changed over the years.…

18 Waiters and Bartenders Whose Sense of Humor Simply Rocks
សម្រង់

18 Waiters and Bartenders Whose Sense of Humor Simply Rocks

A sense of humor is not subject to any laws and doesn’t depend on the occupation of a person. However, looking at the characters of our article, we can say that there are a plethora of people with a good sense of humor among those who…