ខានទាក់ទងគ្នា មិនមែនមានន័យថា យើងភ្លេចគ្នាទេ!មិននិយាយជាមួយគ្នា មិនមែនមានន័យថា យើងឈប់ស្រឡាញ់គ្នាទេ!បែកគ្នាមួយរយៈ មិនមែនមានន័យថា យើងបែកគ្នានោះទេ!ស្ងប់ស្ងាត់ពីគ្នា មិនមែនមានន័យថា យើងឈ្លោះគ្នានោះទេ!
មិនបង្ហាញអ្វីពីគ្នា មិនមែនមានន័យថា យើងមិនខ្វល់ពីគ្នានោះទេ!ពេលវេលា នឹងបញ្ជាក់គ្រប់យ៉ាង ពេលវេលា នឹងបង្ហាញការពិត ចិត្តយើងនៅមានឱ្យគ្នា ឆ្ងាយគ្នាប៉ុនណា គង់តែត្រឡប់មករកគ្នាវិញ … ចិត្តយើងនៅតែស្រឡាញ់គ្នា ទោះបីបែកគ្នាយូរប៉ុនណា ក៏មិនអាចបំភ្លេច ឬបោះបង់គ្នាចោលដែរ …!
គ្មានអ្វីដែលថា អាចបញ្ឈប់ ឬបញ្ចប់ទំនាក់ទំនងរវាងយើងបានឡើយ ដរាបណាយើងទាំងពី មិនព្រមបញ្ចប់ ហើយក៏មិនបានឈប់ស្រឡាញ់គ្នា …! #មិត្ត១០០ឆ្នាំ #ក្នុងចិត្ត
ប្រភពរូបភាព ៖ @ប្រសិទ្ធសិរី សំអាងការ










