តេស្តIQ

ឆ្នាំ​ទាំង ៣ ឡើង​រាសី​ខ្ពស់​នៅ​ខែ​កក្កដា កាន់​តែ​រីក​ទ្រព្យ​នៅ​ខែ​សីហា ហើយ​ផ្ទុះ​មហា​សំណាង​នៅ​ខែ​កញ្ញា
តេស្តIQ

ឆ្នាំ​ទាំង ៣ ឡើង​រាសី​ខ្ពស់​នៅ​ខែ​កក្កដា កាន់​តែ​រីក​ទ្រព្យ​នៅ​ខែ​សីហា ហើយ​ផ្ទុះ​មហា​សំណាង​នៅ​ខែ​កញ្ញា

បើ​តាម​អ្នក​ជំនាញ​ផ្នែក​ហោរាសាស្រ្ត​បាន​ធ្វើ​ការ​ប្រមើល​មើល​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ហើយ​គុណ​កាន់​តែ​ខ្ពស់​ពី​មួយ​ខែ​ទៅ​មួយ រាប់​ចាប់​ពី​ខែ​ក្រោយ ​កក្កដា សីហា និង​កញ្ញា៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ជា​មនុស្ស​មាន​ភាព​ឈ្លាសវៃ មាន​ទេពកោសល្យ រហ័សរហួន​គ្រប់​ដំណើរ​សកម្មភាព​ក្នុង​ជីវិត។ មនុស្ស​នេះ​ចេះ​បត់បែន និង​អាច​សម្រប​ខ្លួន​ទៅ​គ្រប់​ស្ថានភាព​ទាំង​ឡាយ ដែល​ជួប​ប្រទះ ហើយ​បើ​ជា​ស្រ្តី​វិញ គឺ​ជា​ស្រ្តី​ខ្លាំង​តាំង​ពី​ធម្មជាតិ។ បើ​អ្នក​អាយុ​ស្រករ ២០ ដល់​ខែ​ថ្មី​ទាំង ៣ ខាង​មុខ គឺ​រាង​ចាស់​ទុំ​បន្តិច​ហើយ រួច​ជួន​ពេល​សំណាង​គុណ​ចូល​មក​ដល់​ផង ក៏​នាំ​ឲ្យ​ជីវិត​ពួក​គេ​ដូច​ទទួល​បាន​រង្វាន់​ធំ​ប្រចាំ​ឆ្នាំ ដែល​នឹក​ស្មាន​មិន​ដល់។ អ្នក​នឹង​សង្កេត​ឃើញ​ការ​ផ្លាស់ប្តូរ​វិជ្ជមាន ដែល​កាល​ពី​ដើម​ឆ្នាំ​មិន​ធ្លាប់​ជួប​ឡើយ…

ឆុតណាស់! ជ្រើសរើសភ្នែកមួយដែលអ្នកពេញចិត្តវានឹងទស្សន៍ទាយអត្តចរិតពិតរបស់អ្នក
តេស្តIQ

ឆុតណាស់! ជ្រើសរើសភ្នែកមួយដែលអ្នកពេញចិត្តវានឹងទស្សន៍ទាយអត្តចរិតពិតរបស់អ្នក

តើអ្នកស្គាល់ខ្លួនឯងច្បាស់ហើយឬនៅ? ប្រសិនបើនៅ អ្នកអាចសាកល្បងជាមួយតេស្តមួយនេះដើម្បីទទួលបានចម្លើយ។ ចូរអ្នកជ្រើសរើសយកភ្នែកណាមួយដែលទាក់ទាញចំណាប់អារម្មណ៍អ្នកជាងគេនោះវានឹងទស្សន៍ទាយអត្តចរិតពិតរបស់អ្នក៖ ភ្នែកទី១ ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺជាមនុស្សដែលគួរឲ្យចង់រាប់អាននិងមិនចូលចិត្តប្រកាន់ច្រើន។ អ្នកគឺជាមនុស្សដែលចូលចិត្តផ្តល់ឱកាសដល់អ្នកដ៏ទៃនិងតែងតែរឹងមាំនៅចំពោះមុខមនុស្សជុំវិញខ្លួន។ ភ្នែកទី២ ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺជាមនុស្សដែលមិនងាយមានកំហុស។ អ្នកតែងគិតគូ ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយនិងមិនឲ្យអារម្មណ៍របស់អ្នកចូលមកជ្រៀតជ្រែកនោះទេ។ ភ្នែកទី៣ ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺជាមនុស្សដែលរឹងមាំនិងមានភាពអំណត់។ អ្នកមិនងាយបង្ហាញភាពទន់ជ្រាយឲ្យអ្នកដ៏ទៃឃើញនោះទេ ហើយតែងតែមានគំនិតសុទិដ្ធិនិយមជានិច្ច។ ភ្នែកទី៤ ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺមនុស្សដែលគិតច្រើននិងចូលចិត្តវិភាគទៅលើអ្វីៗគ្រប់យ៉ាង។ អ្នកមិនងាយជឿសម្តីរបស់អ្នកដ៏ទៃនោះទេដែលជាហេតុនាំឲ្យអ្នកមិនងាយចាញ់បោកការភូតភររបស់អ្នកដ៏ទៃ។ ភ្នែកទី៥ ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺជាមនុស្សអាថ៌កំបាំងនិងមិនងាយបង្ហាញភាពពិតរបស់អ្នកចេញមកក្រៅនោះទេ។ អ្នកតែងគិតទៅលើពាក្យសម្តីរបស់អ្នកនឹងនិយាយវាចេញមកក្រៅ។ ភ្នែកទី៦ ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺជាមនុស្សដែលឆាប់រំភើប។ សូម្បីតែអ្វីដែលតូចតាចបំផុតក៏អាចធ្វើឲ្យអ្នកលាន់មាត់ថា«វ៉ាវ»បានដែរ៕ ប្រភព៖…

ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ព្រះចន្ទ​ពេញ​វង់​ប្រចាំ​ខែ​មិថុនា លាភ​ធំ​នឹង​ចាំង​ចូល​ផ្ទះ​ម្ចាស់​ឆ្នាំ​ទាំង ៣
តេស្តIQ

ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ព្រះចន្ទ​ពេញ​វង់​ប្រចាំ​ខែ​មិថុនា លាភ​ធំ​នឹង​ចាំង​ចូល​ផ្ទះ​ម្ចាស់​ឆ្នាំ​ទាំង ៣

តាម​ក្បួន​ហោរាសាស្រ្ត សម្រាប់​ចន្លោះ​ថ្ងៃទី ៦ រហូតដល់ ១៤ មិថុនា ចំថ្ងៃចន្ទពេញវង់ អ្នក​កើត​ឆ្នាំ​ទាំង​ ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដោយ​អាច​សម្រេច​បំណង​ប្រាថ្នា​ធំ និង​មាន​ទ្រព្យ​ហូរ​ចូល​ច្រើន៖ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ នៅ​ថ្ងៃគូនេះ ដល់ថ្ងៃចន្ទពេញវង់ អ្នក​កើត​ឆ្នាំ​ថោះ នឹង​មាន​លាភ​ចូល​ច្រើន ឱកាស​មក​បន្ត​កន្ទុយ​គ្នា ចាំ​តែ​ពួក​គេ​ចាប់​បាន​ឬ​មិន​បាន​ទេ​តើ។ យ៉ាង​ណា​ក៏​មាន​រឿងរ៉ាវ​ដែល​ម្ចាស់​ឆ្នាំ​ទន្សាយ ត្រូវ​ប្រយ័ត្ន​បន្តិច​ដែរ នោះ​ការ​និយាយ​ស្តី។ ទោះ​ជា​យ៉ាង​ណា ដោយសារ​លាភ​គ្រប​លើ​គ្រោះ ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំថោះ នឹង​ទទួល​បាន​សំណាង​ល្អ​ធំ​ជាង​សំណាង​អាក្រក់ ហើយ​ពួក​គេ​ងាយ​នឹង​ទទួល​បាន​ឱកាស​ឡើង​តំណែង​ថ្មី បើ​អ្នក​រកស៊ី បាន​រក​ឃើញ​ផល​ចំណេញ​ខ្ពស់​ជាង​មុន។…

០៦/០៦/២២ ​ថ្ងៃ​គូ ខែ​គូ ឆ្នាំ​គូ ជា​ថ្ងៃ​ផ្ទុះ​មហាសំណាង ចូល​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៣
តេស្តIQ

០៦/០៦/២២ ​ថ្ងៃ​គូ ខែ​គូ ឆ្នាំ​គូ ជា​ថ្ងៃ​ផ្ទុះ​មហាសំណាង ចូល​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៣

ពេលវេលា​មក​ដល់​ហើយ បើ​តាម​ក្បួន​ហោរាសាស្ត្រ​សម្រាប់ថ្ងៃពិសេស ០៦/០៦/២០២២ ពោលជាថ្ងៃគូ ខែគូ ឆ្នាំគូ សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ ពិត​ណាស់ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត៖ អ្នក​កើត​ឆ្នាំជូត – កណ្តុរ ម្ចាស់​ឆ្នាំ​ជូត ជា​មនុស្ស​ដែល​ធ្វើ​ការ​ច្រើន តែ​មិន​ងាយ​នឹង​ត្អូញ​ថា​ហត់នឿយ​ឡើយ។ ក្នុងថ្ងៃពិសេសនេះតទៅមុខ ពេលវេលា​លើក​យីអ៊ុន​សម្រាប់​ពួក​គេ​ក៏​បាន​ឈាន​ចូល​មក​ដល់។ មហា​សំណាង​នឹង​ធ្លាក់​ពី​លើ​មេឃ​ លើក​ឲ្យ​រាសី​ឆ្នាំ​កណ្តុរ​ឡើង​ខ្ពស់​ត្រដែត។ ទ្រព្យ​សម្បត្តិ​នឹង​រីក​សុះសាយ មុខងារ​តួនាទី​នានា​ក៏​មាន​ឱកាស​នឹង​អាច​បាន​ឡើង​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​ត្រូវ​ចាំ​រឿង​មួយ បើ​ចង់​រក្សា​លាភ នៅ​ខែ​ក្រោយ​នេះ ត្រូវ​ដាក់​គម្លាត​ឈរ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ពូកែ​ត្អូញត្អែរ និង​មនុស្ស​មាត់​តូច​មាត់​ធំ។ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ ម្ចាស់​ឆ្នាំ​ថោះ ជា​មនុស្ស​មាន​ការ​គិត​បែប​សុទិដ្ឋិនិយម…

ពិត១០០%! រូបភាពដែលអ្នកជ្រើសរើសនឹងបង្ហាញពីអ្វីដែលធ្វើឲ្យអ្នកឈឺចាប់បំផុត
Inspiration

ពិត១០០%! រូបភាពដែលអ្នកជ្រើសរើសនឹងបង្ហាញពីអ្វីដែលធ្វើឲ្យអ្នកឈឺចាប់បំផុត

តេស្តមួយនេះនឹងជួយបង្ហាញផ្លូវអ្នកឲ្យដឹងពីអ្វីដែលធ្វើឲ្យអ្នកគ្រាំគ្រា ឈឺចាប់បំផុត។ នៅពេលដែលអ្នកដឹងពីឬសគល់ ដើមហេតុដែលនាំទុក្ខទោសដល់អ្នកហើយ អ្នកអាចស្វែងរកដំណោះស្រាយចំពោះបញ្ហាមួយនោះបាន។ រូបភាពទី១ ភាពឈឺចាប់របស់អ្នកគឺកើតមានឡើងតាំងពីអ្នកស្ថិតក្នុងវ័យកុមារភាពមកម្ល៉េះ។ វាទាក់ទងទៅស្នាមរបួសដែលដិតដាមជាប់ក្នុងក្រអៅបេះដូងអ្នកដែលមិនអាចផ្សះផ្សាបាន។ រូបភាពនេះបានណែនាំអ្នកឲ្យព្យាយាមបំភ្លេចរឿងមួយនោះចោលទៅនិងចាប់ផ្តើមមានទំនុកចិត្តលើខ្លួនឯងវិញ។ រូបភាពទី២ ភាពឈឺចាប់របស់អ្នកមានទំនាក់ទំនងទៅរឿងរ៉ាវអយុត្តិធម៌ដែលអ្នកធ្លាប់បានជួបប្រទះក្នុងខ្សែជីវិតរបស់អ្នក។ ដើម្បីបំបាត់ទុក្ខសោកមួយនេះ គេបានណែនាំឲ្យអ្នកប្រកាន់នូវធម៌ត្រជាក់ មិនយកភ្លើងកំហឹងមកដោះស្រាយឬចងគំនុំនោះឡើយ។ រូបភាពទី៣ ភាពឈឺចាប់របស់អ្នកកើតចេញពីការក្បត់។ នៅលើលោកនេះ គ្មានអ្វីពិបាកទទួលយកជាងការភូតកុហកនិងការបំភ្លៃនោះទេ។ រូបភាពនេះបានណែនាំឲ្យអ្នកឈប់គិតពីមនុស្សទាំងឡាយដែលធ្វើមិនល្អមកលើអ្នកនិងចូរធ្វើខ្លួនឲ្យល្អនោះមនុស្សល្អក៏តាមមករករូបអ្នកវិញដែរ៕ ប្រភព៖ បរទេស

នារីៗគួរយល់ដឹង! ក្លិនទឹកអប់អាចក៏ប្រាប់ពីអត្តចរិតរបស់អ្នកបានដែរ
តេស្តIQ

នារីៗគួរយល់ដឹង! ក្លិនទឹកអប់អាចក៏ប្រាប់ពីអត្តចរិតរបស់អ្នកបានដែរ

ទឹកអប់ត្រូវបានគេបង្កើតឡើងមានច្រើនក្លិនសម្រាប់អ្នកប្រើប្រាស់ជ្រើសរើសទៅតាមចំណូលចិត្តរបស់ខ្លួន។ ម៉្យាងទៀតការប្រើប្រាស់ទឹកអប់ក៏អាចបង្ហាញពីអត្តចរិតពិតរបស់អ្នកប្រើប្រាស់បានដែរ។ ដុកទ័រ Alan R. Hirsch បានប្រមូលទិន្នន័យទាក់ទងនឹងក្លិនទឹកអប់ដែលមនុស្សប្រហែល១មុឺនអ្នកចូលចិត្តប្រើនិងសង្កេតទៅលើអត្តចរិតរបស់ពួកគេ រួចទាញបានលទ្ធផលរួមដូចខាងក្រោម៖ ១. អ្នកដែលចូលចិត្តក្លិនក្រូច អ្នកដែលនិយមក្លិននេះភាគច្រើនជាអ្នកដឹកនាំ ជាអ្នកដែលឈរលើគោលការណ៍មួយដែលមានជំហរ មិនមែនលំៗនោះទេ។ ពួកគេជាដែលមនុុស្សមុឺងម៉ាត់ មិនចូលចិត្តការលេងសើចច្រើនអត់ប្រយោជន៍ ការងារគឺដឹងការងារ។ ២. អ្នកដែលចូលចិត្តក្លិនផ្កាកុលាប ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ គិតគូរបានវែងឆ្ងាយ។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយគឺត្រូវឆ្លងកាត់ការគិតគូរគ្រប់ជ្រុងជ្រោយ មិនមែនធ្វើតាមចិត្តចង់នោះទេ។ អ្នកដែលនិយមក្លិនផ្កាកុលាបនេះកម្រកើតមានវិប្បដិសារី ស្តាយក្រោយក្នុងជីវិតណាស់។ ៣.  អ្នកដែលចូលចិត្តក្លិនផ្កាឡាវែនដឺ អ្នកដែលចូលចិត្តក្លិនផ្កាឡាវែនដឺជាមនុស្សដែលសម្បូរមិត្តភក្កិគ្រប់ទិសទី។ ពួកគេឲ្យតម្លៃទៅលើមិត្តភាពនិងមិនដែលធ្វើឲ្យមិត្តខ្លួនខកបំណងនោះទេ។ ពួកគេតែងតែយកចិត្តទុកដាក់ ចង់ដឹងសុខទុក្ខអ្នកគ្រប់គ្នាដែលនាំឲ្យគេស្រលាញ់ចូលចិត្តនិងរាប់អានច្រើន។ ៤. អ្នកដែលចូលចិត្តក្លិនវ៉ាន់នីឡា…

អ្នក​កើត​ឆ្នាំ ៣ អត់ធ្មត់​ស៊ូ​លំបាក​យូរ​ហើយ ឥឡូវ​សប្ដាហ៍​ថ្មី ដល់​ត្រើយ​នៃ​សុខ លាភ​ចូល​ជុំ​ទិស
តេស្តIQ

អ្នក​កើត​ឆ្នាំ ៣ អត់ធ្មត់​ស៊ូ​លំបាក​យូរ​ហើយ ឥឡូវ​សប្ដាហ៍​ថ្មី ដល់​ត្រើយ​នៃ​សុខ លាភ​ចូល​ជុំ​ទិស

តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្រ្ត សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ នៅ​ចន្លោះសប្តាហ៍ថ្មី ថ្ងៃទី ៦ ដល់ ១២ មិថុនា នោះ​នឹង​ឈាន​ចូល​ដល់​ពេលវេលា​ត្រូវ​ប្រទះ​លាភ​ធំ ទ្រព្យសម្បត្តិ​ហូរ​ចូល​ផ្ទួន អាច​ឲ្យ​អ្នក​ចាយ​មិន​អស់៖ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ ម្ចាស់​ឆ្នាំ​ថោះ រមែង​មាន​ចិត្ត​មុតស្រួច រឹងមាំ មិន​ងាយ​ឲ្យ​នរណា​មក​មាក់ងាយ​បាន​ស្រួលៗ​ឡើយ។ មនុស្ស​នេះ ចូលចិត្ត​ប្រដៅ​ណែនាំ​អ្នក​ដទៃ ហើយ​មាន​ច្បាប់​ទម្លាប់​ខ្ពស់​ណាស់​ក្នុង​ការ​រស់នៅ។ កន្លង​ទៅ​នេះ អ្នក​កើត​ឆ្នាំ​នាគ ហាក់​ជួប​បញ្ហា​ច្រើន ទាំង​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី ពោល​មាន​ការ​ខាតបង់ ប្រៀប​នឹង​ដើរ​ថយ​ក្រោយ​ទៅ​ហើយ តែ​យ៉ាង​ណា​ ដោយសារ​ការ​ខិតខំ ការ​នៅ​តែ​បន្ត​ឆន្ទៈ​ខ្ពស់​ក្នុង​ជីវិត…

ឆុតណាស់! ទម្រង់ក្រចកដៃក៏អាចទស្សន៍ទាយពីអត្តចរិតពិតរបស់អ្នកបានដែរ
Inspiration

ឆុតណាស់! ទម្រង់ក្រចកដៃក៏អាចទស្សន៍ទាយពីអត្តចរិតពិតរបស់អ្នកបានដែរ

តេស្តបុគ្គលិកលក្ខណៈមួយនេះគឺមានភាពសាមញ្ញបំផុតដោយគ្រាន់តែពិនិត្យទៅលើក្រចកដៃរបស់អ្នក។ ដើម្បីដឹងថាអ្នកជាមនុស្សបែបណា ចូរអានអត្ថបទនេះទាំងអស់គ្នា! ទម្រង់ក្រចកទី១ អ្នកគឺជាមនុស្សដែលម៉ត់ចត់និងចូលចិត្តធ្វើការវិនិច្ឆ័យបានជាក់លាក់។ មនុស្សភាគច្រើនពឹងពាក់លើអ្នកដោយសារអ្នកគឺជាមនុស្សដែលអាចទុកចិត្តបាននិងពូកែដោះស្រាយបញ្ហា។ ទម្រង់ក្រចកទី២ អ្នកគឺជាមនុស្សដែលមានមន្តស្នេហ៍និងពូកែទំនាក់ទំនង។ អ្នកតែងស្វែងរកអ្វីដែលថ្មី ប្លែកៗដើម្បីធ្វើឲ្យជីវិតអ្នកមានន័យនិងមិនដដែលៗ។ ទម្រង់ក្រចកទី៣ អ្នកគឺជាមនុស្សដែលរឹងមាំនិងខុសប្លែកពីអ្នកដ៏ទៃ។ អ្នកចង់ឲ្យគេកោតសរសើរអ្នកតាមរយៈស្នាដៃដែលអ្នកបានបញ្ចេញហើយអ្នកក៏ជាមេដឹកនាំដ៏ល្អម្នាក់ផងដែរ។ ទម្រង់ក្រចកទី៤ អ្នកគឺជាមនុស្សដែលស្មោះត្រង់ មានតម្លាភាពនិងអាចពឹងពាក់បាន។ អ្នកគឺជាមនុស្សដែលសាមញ្ញ មិនត្រូវការភាពហុឺហាដើម្បីបំពេញសេចក្តីសុខនិងតណ្ហារបស់ខ្លួននោះទេ។ ទម្រង់ក្រចកទី៥ អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិតនិងពូកែ drama។ អ្នកតែងស្វែងរកភាពកោតសរសេរពីអ្នកដ៏ទៃយ៉ាងណាមិញ អ្នកគឺជាមនុស្សដែលគេចូលចិត្តនៅជិតដោយសារតែភាពសប្បាយរីករាយនិងភាពក្រមិចក្រមើមរបស់អ្នក។ ទម្រង់ក្រចកទី៦ អ្នកគឺជាមនុស្សដែលរមទម្យនិងសុភាពរាបសារ។ អ្នកគឺជាមនុស្សដែលគោរពពាក្យសម្តី ប្រសិនបើអ្នកនិយាយអ្វី អ្នកនឹងធ្វើវាឲ្យបានទោះបីជាមានឧបសគ្គមករារាំងក្តី៕ ប្រភព៖ បរទេស

រាល់ថ្ងៃដឹងថាខ្លួនឯងជាមិត្តបែបណាអត់? រើសបង្អែមណាមួយដែលអ្នកពេញចិត្តដើម្បីដឹងថាអ្នកគឺជាមិត្តប្រភេទណា
Inspiration

រាល់ថ្ងៃដឹងថាខ្លួនឯងជាមិត្តបែបណាអត់? រើសបង្អែមណាមួយដែលអ្នកពេញចិត្តដើម្បីដឹងថាអ្នកគឺជាមិត្តប្រភេទណា

មិត្តភក្តិគឺជាក្រុមមនុស្សដែលដែលតែងរួមទុក្ខ រួមសុខជាមួយអ្នក។ ដើម្បីដឹងថាអ្នកគឺជាមិត្តប្រភេទណា ចូររើសយកបង្អែមដែលអ្នកពេញចិត្តខាងក្រោម៖ ១. ខេកសូកូឡា ប្រសិនបើអ្នករើសយកខេកសូកូឡា អ្នកគឺជាមិត្តដែលមិនខ្លាចរអារនិងចូលចិត្តភាពផ្សងព្រេង។ អ្នកគឺជាមនុស្សដែលមិត្តរបស់អ្នកតែងតែនឹកឃើញមុនគេនៅពេលរៀបចំគម្រោងដើរលេងឬការជួបជុំផ្សេងៗ។ ២. ឈីសខេក ប្រសិនបើអ្នករើសយកឈីសខេក អ្នកគឺជាមិត្តដែលតែងតែលើកទឹកចិត្តអ្នកដ៏ទៃនិងជួយពួកគេចេញពីចិត្តមិនគិតពីសំណង។ អ្នកតែងជម្រុញមិត្តរបស់អ្នកពីក្រោយខ្នងនិងចង់ឲ្យពួកគេមានភាពជោគជ័យក្នុងជីវិត។ ៣. នំផាយ ប្រសិនបើអ្នករើសយកនំផាយ អ្នកគឺជាមិត្តស្មោះត្រង់បំផុត។ ដោយសារតែភាពមិនលម្អៀងរបស់អ្នក នាំឲ្យមិត្តអ្នកទុកចិត្តលើអ្នកនិងចាំជួយអ្នកគ្រប់ពេល។ ៤. នំខារ៉ាមែល ប្រសិនបើអ្នករើសយកនំខារ៉ាមែល អ្នកគឺជាមនុស្សដែលមិត្តតែងតែយកគំរូតាម។ គេតែងចង់បានការណែនាំពីអ្នកដោយសារអ្នកជាមនុស្សដែលមានឥទ្ធិពលនិងធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនក្នុងជីវិត។ ៥. ការ៉េម ប្រសិនបើអ្នករើសយកការ៉េម អ្នកគឺជាមនុស្សម៉ត់ចត់ មិនសាំញុំាច្រើន។ ប្រសិនបើមិត្តអ្នកធ្វើអ្វីមិនសមគួរឬមិនពេញចិត្ត អ្នកប្រាប់ត្រង់ៗតែម្តង…

តើអ្នកជាមនុស្សបែបណា? ម៉ូតសក់របស់អ្នកក៏អាចបង្ហាញពីអត្តចរិតពិតរបស់អ្នកបានដែរ
Inspiration

តើអ្នកជាមនុស្សបែបណា? ម៉ូតសក់របស់អ្នកក៏អាចបង្ហាញពីអត្តចរិតពិតរបស់អ្នកបានដែរ

គេតែងនិយាយថា កុំវាយតម្លៃមនុស្សតាមតែសំបកខាងក្រៅ ប៉ុន្តែតាមពិតទៅម៉ូតសក់របស់អ្នកក៏អាចប្រាប់ពីចរិតរបស់អ្នកបានខ្លះដែរ។ សក់ខ្លី អ្នកគឺជាមនុស្សដែលពូកែទុកដាក់និងមានសណ្តាប់ធ្នាប់។ ដោយសារតែអ្នកមិនត្រូវការចំនាយពេលយូរដើម្បីថែរក្សាសក់ អ្នកអាចប្រើប្រាស់ពេលវេលាអ្នកដើម្បីធ្វើអ្វីផ្សេងដែលមានប្រយោជន៍។ សក់វែង អ្នកគឺជាមនុស្សដែលមានមន្តស្នេហ៍និងជាមនុស្សអឹមអៀនច្រើន។ យ៉ាងណាមិញ គេមានជំនឿមួយថា អ្នកដែលរក្សាសក់វែងគឺជាមនុស្សដែលត្រូវការសេរីភាពបំផុត។ សក់ហាយឡាយពណ៌ អ្នកគឺជាមនុស្សដែលគំនិតក្មេងខ្ចីនិងមិនខ្វល់ពីសម្តីរបស់អ្នកដ៏ទៃ។ អ្នកពោរពេញទៅដោយទំនុកចិត្តនិងចូលចិត្តបង្ហាញពីភាពប្លែករបស់ខ្លួន។ សក់រួញ អ្នកគឺជាមនុស្សដែលសម្បូរថាមពលនិងចូលចិត្តធ្វើអ្វីលឿនៗ។ អ្នកគឺជាមនុស្សដែលមានភាពដឹកនាំ សេចក្តីស្រលាញ់និងស្វាហាប់។ សក់ក្រង អ្នកគឺជាមនុស្សមិនសូវមាត់កនិងអៀនច្រើន។ អ្នកមិនចូលចិត្តចំណាប់អារម្មណ៍ពីអ្នកដ៏ទៃនោះទេ ដោយសារវានាំឲ្យមានភាពរំខានដល់ភាពស្ងៀមស្ងាត់របស់អ្នក។ សក់ចង អ្នកគឺជាមនុស្សដែលមមាញឺកនឹងការងារហើយជាមនុស្សដែលម៉ត់ចត់។ អ្នកមិនចូលចិត្តចំណាយពេលធ្វើរឿងដែលគ្មានប្រយោជន៍នោះទេនិងតែងយកការងារជាចម្បង៕ ប្រភព៖ បរទេស

ឆុតម្ល៉េះ! រើសផ្កាមួយដែលអ្នកពេញចិត្តដើម្បីដឹងពីអត្តចរិតពិតរបស់អ្នក
Inspiration

ឆុតម្ល៉េះ! រើសផ្កាមួយដែលអ្នកពេញចិត្តដើម្បីដឹងពីអត្តចរិតពិតរបស់អ្នក

របស់ដែលអ្នកស្រលាញ់និងពេញចិត្តសុទ្ធតែអាចសរបញ្ជាក់ពីអត្តសញ្ញាណពិតរបស់អ្នក។ ក្នុងនោះ ផ្កាដែលអ្នកចូលចិត្តក៏អាចបង្ហាញពីអត្តចរិតរបស់អ្នកផ្ទាល់ផងដែរ។ ចូរអ្នកជ្រើសរើសផ្កាណាមួយដែលអ្នកពេញចិត្តក្នុងចំណោមផ្កាទាំង៨៖ ផ្កាទី១ អ្នកគឺជាមនុស្សដែលមិនសូវខ្វល់ខ្វាយច្រើននិងជាមិត្តដ៏ស្មោះត្រង់។ អ្នកតែងធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយនិងមិនដែលធ្វើឲ្យពួកគេទាស់ចិត្តនោះទេ។ បន្ថែមពីលើនេះទៀត អ្នកគឺជាមេដឹកនាំដ៏ល្អម្នាក់ដោយសារសមាជិកក្នុងក្រុមជឿទុកចិត្តទៅលើអ្នក។ ផ្កាទី២ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយថាមពលនិងមិនចេះនៅស្ងៀម។ អ្នកតែងធ្វើនេះធ្វើនោះ មិនចេះទំនេរដៃ ប៉ុន្តែអ្នកពូកែក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងផ្ទាល់ដែលនាំឲ្យអ្នកមិនងាយស្រ្តេសពេលធ្វើការងារនោះទេ។ ផ្កាទី៣ អ្នកគឺជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយសន្សឹមៗនិងតាមសម្រួល។ អ្នកតែងចំណាយពេលគិតគូរបានវែងឆ្ងាយមុននឹងធ្វើការសម្រេចចិត្តទៅលើអ្វីមួយ ដើម្បីទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ ផ្កាទី៤ អ្នកគឺជាមនុស្សដែលអាចពឹងពាក់បាននៅពេលមិត្តត្រូវការជំនួយ។ អ្នកគឺជាមនុស្សដែលពូកែស្តាប់និងនិយាយលើកទឹកចិត្តអ្នកដ៏ទៃ។ ប៉ុន្តែចំពោះខ្លួនឯងវិញ អ្នកមិនងាយពឹងពាក់ទៅលើអ្នកដ៏ទៃទេដោយសារអ្នកជាមនុស្សឯករាជ្យ។ ផ្កាទី៥ អ្នកគឺជាមនុស្សដែលយកចិត្តទុកដាក់ទៅលើខ្លួនឯងច្រើន ប៉ុន្តែមិនមែនបានន័យថាអ្នកខ្វល់តែពីខ្លួនឯងលើសលុបពេកទេ។ អ្នកគ្រាន់តែមិនចង់ឲ្យមនុស្សមិនល្អចូលមករំខានក្នុងជីវិតរបស់អ្នក។ ផ្កាទី៦ អ្នកគឺជាមនុស្សដែលតែងអភិវឌ្ឃន៍ខ្លួនជានិច្ចកាល។ អ្នកគឺជាមនុស្សដែលមានគោលដៅនិងពោរពេញទៅដោយទំនុកចិត្តទៅលើខ្លួនឯង។ ផ្កាទី៧ អ្នកគឺជាមនុស្សដែលអាថ៌កំបាំងនិងមិនងាយបង្ហាញភាពពិតរបស់ខ្លួនចេញមកក្រៅនោះទេ។…

ឆ្នាំទាំង ៤ ឆ្លងចូលឆ្នាំថ្មី អ្វីៗនឹងប្រែជាល្អប្រសើរឡើងវិញ
តេស្តIQ

ឆ្នាំទាំង ៤ ឆ្លងចូលឆ្នាំថ្មី អ្វីៗនឹងប្រែជាល្អប្រសើរឡើងវិញ

ហោរាសាស្ត្រ ទស្សន៍ទាយថា បន្ទាប់ពីពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែហើយ អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ អាចទទួលបានលាភសំណាងច្រើន ហើយជីវិតនឹងរីកចម្រើន អ្វីៗនឹងប្រែជាល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ១. ឆ្នាំមមី អ្នក​កើត​ឆ្នាំមមី​ មាន​ចិត្ត​សប្បុរស​ និង​ចិត្ត​ទូលាយ។ ពួកគេមានឆន្ទៈរឹងមាំ ស្មោះត្រង់ គួរឱ្យទុកចិត្ត និងមានវិជ្ជាជីវៈច្បាស់លាស់។ បុគ្គល​នេះ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រកួត​ប្រជែង មិន​ខ្លាច​ប្រឈម​មុខ​នឹង​ការ​លំបាក និង​ឧបសគ្គ ហើយ​មាន​ចិត្ត​ចង់​រៀន​ណាស់។ នៅ​ពេល​ប្រឈម​មុខ​នឹង​ការ​លំបាក មនុស្សទាំង​នេះ​តែង​រក្សា​ចិត្ត​ស្ងប់​ និង​ចិត្ត​ត្រជាក់គ្រប់ស្ថានភាព។ តាមការទស្សន៍ទាយថា នៅថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ…

២០២៣! មិនមែនជាឆ្នាំល្អ សម្រាប់អ្នកឆ្នាំទាំង ៣ នេះទេ ដូច្នេះហើយ ត្រូវតែប្រុងប្រយ័ត្ន
តេស្តIQ

២០២៣! មិនមែនជាឆ្នាំល្អ សម្រាប់អ្នកឆ្នាំទាំង ៣ នេះទេ ដូច្នេះហើយ ត្រូវតែប្រុងប្រយ័ត្ន

ហោរាសាស្ត្រ ទស្សន៍ទាយថា អ្នកឆ្នាំទាំង ៣ នេះ នឹងជួបផលលំបាកក្នុងឆ្នាំ ២០២៣ ។​ ​គួរ​ប្រយ័ត្ន​ក្នុង​កិច្ចការងារ​នីមួយៗ ចៀសវាង​បាត់បង់​លុយកាក់ និង​ទ្រព្យសម្បត្តិធ្ងន់ធ្ងរ រាសីអ្ន​កមិនល្អនោះឡើយ។ ១. ឆ្នាំជូត ឆ្នាំជូត ក្នុងឆ្នាំ ២០២៣ គេ​ព្យាករណ៍​ថា ជីវិត​អ្នកឆ្នាំ​នេះ​នឹង​ជួប​ការ​លំបាក ការងារ​មិន​ច្បាស់លាស់ ហើយ​សូម្បី​តែ​ទីផ្សារ​ក៏​រាំងស្ទះ​ដល់​ជីវិត​ដែរ ។ អ្នកឆ្នាំកណ្ដុរនឹងងាយធ្លាក់ក្នុងស្ថានភាពលំបាក ជាពិសេសជម្លោះ ឈ្លោះប្រកែកជាមួយមនុស្សជុំវិញខ្លួន និងការងារមិនអំណោយផល។ មនុស្ស​រៀបការ​ហើយ​មាន​ជម្លោះ​ច្រើន​ក្នុង​អាពាហ៍ពិពាហ៍។ ជាទូទៅនៅឆ្នាំ ២០២៣ ឆ្នាំ ជូត ងាយនឹងមានភាពចម្រូងចម្រាសខ្លាំងណាស់…

ចុង​សប្ដាហ៍ ៤-៥ មិថុនា អ្នក​កើត​ឆ្នាំ ៣ លុយ​ណែន​ហោប៉ៅ អាច​ក្លាយ​ជា​ដង្ខៅ​ត្រឹម​មួយ​ពព្រិច​ភ្នែក
តេស្តIQ

ចុង​សប្ដាហ៍ ៤-៥ មិថុនា អ្នក​កើត​ឆ្នាំ ៣ លុយ​ណែន​ហោប៉ៅ អាច​ក្លាយ​ជា​ដង្ខៅ​ត្រឹម​មួយ​ពព្រិច​ភ្នែក

តាម​ក្បួន​ហោរាសាស្ត្រ​សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នៅចុងសប្តាហ៍ថ្ងៃទី ៤-៥ មិថុនានេះ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ហើយ​ប៉ះ​បុគ្គល​ខ្លះ ចន្លោះ​ពេល​នោះ អាច​ក្លាយ​ជា​អ្នក​មាន​ក៏​ថា​បាន ពោលអាចមានលុយពេញហោប៉ៅ ល្មមរុញឲ្យក្លាយជាដង្ខៅត្រឹមមួយពព្រិចភ្នែក៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ តាម​ពិត​តាំង​ពី​ចូល​ដល់​ឆ្នាំ​ថ្មី ២០២២ ម្ចាស់​ឆ្នាំ​ឆ្លូវ ទទួល​បាន​សំណាង​ខុស​ពី​ឆ្នាំ​មុន​បាត់​ទៅ​ហើយ តែ​ចៃដន្យ​នៅ​ចន្លោះ ២ ថ្ងៃខាងមុខ គឺ​កាន់​តែ​ឡើង​យីអ៊ុន​ខ្ពស់ លែង​ខ្វល់​នូវ​រាល់​បញ្ហា​ទុក្ខព្រួយ​អ្វី​ទាំង​អស់។ ការងារ​ក៏​រលូន ដែល​ធានា​នឹង​បង្កើន​ចំណូល​ជា​ច្រើន​មក​ដល់​អ្នក​វិញ ហើយ​ក៏​អាច​មាន​ប្រាក់​រង្វាន់​ពី​ថ្នាក់​លើ តាម​រយៈ​ការ​ឡើង​ឋានៈ​ផ្សេងៗ​ផង​ដែរ។ បើ​និយាយ​ពី​អ្នក​ធ្វើ​ជំនួញ ប្រកប​ការ​រកស៊ី​ផ្សេងៗ​វិញ គឺ​អាច​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អតិថិជន អនុញ្ញាត​ឲ្យ​គេ​ព្រម​ផ្តល់​កុងត្រា​បង្កើន​លុយ​ចំណេញ​រាប់​មុឺន​ដុល្លារ​ក៏​មាន។…

ចុងឆ្នាំ ២០២២ ! អ្នកឆ្នាំទាំង ៣ នឹងក្លាយជាអ្នកទទួលបានលាភសំណាងច្រើនជាងគេ ទាំងលុយ និងស្នេហា សុទ្ធតែកាក់កបល្អ
តេស្តIQ

ចុងឆ្នាំ ២០២២ ! អ្នកឆ្នាំទាំង ៣ នឹងក្លាយជាអ្នកទទួលបានលាភសំណាងច្រើនជាងគេ ទាំងលុយ និងស្នេហា សុទ្ធតែកាក់កបល្អ

គ្រូហោបានឱ្យដឹងថា នៅក្នុងខែចុងក្រោយនៃឆ្នាំ ២០២២ គឺជាពេលវេលាដ៏មានឥទ្ធិលពលវិជ្ជមាន សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងជួយឱ្យពួកគេមានភាពល្អប្រសើរកាន់តែខ្លាំង ទាំងស្នេហា ការងារ លុយកាក់ ប្រាក់ចំណូលក៏រកបានច្រើនផងដែរ។ ១. កើតក្នុងឆ្នាំជូត ហោរាសាស្ត្រ​បានឱ្យដឹងថា ក្នុងចំណោមឆ្នាំ​ទាំង ១២ ​អ្នក​កើត​ឆ្នាំ​ជូត តែង​មាន​បញ្ញា​និង​មនោសញ្ចេតនា​ខ្ពស់​ជាង​មនុស្ស​ទៅ​ទៀត ​គឺ​មាន​ចរិត​ទន់ភ្លន់​ និង​ចិត្តល្អ​។ ក្នុងជីវិតពួកគេជាមនុស្សដែលចូលចិត្តសកម្មភាពជាជាងពាក្យសម្ដី ដូច្នេះហើយពួកគេត្រូវបានគេស្រលាញ់រាប់អានពីមនុស្សជាច្រើន ហើយជីវិតក៏ពោរពេញដោយសំណាងផងដែរ។ ហោរាសាស្ត្រ​និយាយ​ថា នៅ​ឆមាស​ទី​២ ឆ្នាំ​២០២២ អ្នក​កើត​ឆ្នាំ​ជូត នឹង​មាន​លាភ​សំណាង​ច្រើន​ពី​ការងារ លាភ​សំណាង និង​ស្នេហា អ្វី​ៗ​នឹង​ចម្រើន​ឡើង…

បើមិនជឿកុំប្រមាទ! គំនូរដែលអ្នកចាប់អារម្មណ៍មុនគេនឹងប្រាប់ពីអ្វីដែលកំពុងស្កាត់មករកអ្នកក្នុងពេលឆាប់ៗនេះ
តេស្តIQ

បើមិនជឿកុំប្រមាទ! គំនូរដែលអ្នកចាប់អារម្មណ៍មុនគេនឹងប្រាប់ពីអ្វីដែលកំពុងស្កាត់មករកអ្នកក្នុងពេលឆាប់ៗនេះ

នៅលើលោកនេះ មិនងាយមាននរណាម្នាក់អាចដឹងពីអនាគតកាលបានទេ ប៉ុន្តែរូបគំនូរដ៏ស្រស់បំព្រងមួយនេះអាចប្រាប់ពីអ្វីដែលកំពុងស្កាត់មករកអ្នកក្នុងពេលឆាប់ៗនេះបាន៖ សត្វល្អិត សំណាងល្អកំពុងឆ្ពោះមករកអ្នកហើយ។ ទោះបីជាឥឡូវនេះអ្នកកំពុងមានវិបត្តិក្តី បន្តិចទៀតអ្នកនឹងទទួលបានដំណឹងល្អជាក់ជាមិនខាន។ អ្នកនឹងទទួលបានប្រាក់កាក់ពីការរកសុីឬធ្វើការនិងអាចចំណាយទៅលើអ្វីដែលអ្នកប៉ងចង់បានយូរណាស់មកហើយ។ នារីអាក្រាត ត្រៀមចិត្តនឹងជួបគូព្រេងឲ្យហើយទៅដោយសារម្នាក់នោះនឹងនាំមកនូវសេចក្តីស្រលាញ់ ការថ្នាក់ថ្នម បំបោសអង្អែលនិងផ្គាប់ចិត្តអ្នកគ្រប់ជំហាន មិនឲ្យទាស់ចិត្តឡើយ។ មុខមនុស្សស្រី ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើមុខមនុស្សស្រីមុនគេ ជីវិតអ្នកនឹងផ្លាស់ប្តូរ ១៨០ដឺក្រេក្នុងពេលឆាប់ៗនេះ។ អ្នកត្រូវតែឈប់បន្ទោសខ្លួនឯងទៅលើកំហុសកាលពីអតីតកាលនិងបន្តដំណើរទៅមុខទៀតប្រកបដោយជំនឿចិត្តទៅលើខ្លួនឯង។ ផ្កា ភាពជោគជ័យកំពុងស្កាត់មករកអ្នកហើយ ប្រសិនបើចាក់កន្ទុយលេខ អ្នកនឹងត្រូវរង្វាន់ធំជាមិនខាន។ ជីវិតអ្នកក្នុងពេលបន្តិចទៀតនេះនឹងទទួលបានរង្វាន់មួយដែលជាទីគាប់ចិត្ត៕ ប្រភព៖ បរទេស

ជឿទេ? រូបភាពដែលអ្នកជ្រើសរើសនឹងផ្តល់ជាសារដើម្បីជួយអ្នកក្នុងគ្រាលំបាក
Inspiration

ជឿទេ? រូបភាពដែលអ្នកជ្រើសរើសនឹងផ្តល់ជាសារដើម្បីជួយអ្នកក្នុងគ្រាលំបាក

នៅក្នុងជីវិតប្រចាំថ្ងៃ នរណាៗក៏តែងជួបនូវភាពលំបាកឬឧបសគ្គផ្សេងៗជាដើម។ ការគិតរបស់អ្នកមានសារៈសំខាន់ណាស់ក្នុងការចូលរួមដោះស្រាយបញ្ហាដែលអ្នកមាន ប្រសិនបើអ្នកជាមនុស្សសុទិដ្ធិនិយមនោះអ្វីៗតែងរមែងប្រសើរឡើង។ សាកល្បងជ្រើសរើសយករូបភាពណាមួយដែលអ្នកពេញចិត្តរួចវានឹងនាំសារមួយដែលចាំជួយអ្នកនៅពេលជួបគ្រាលំបាក៖ រូបភាពទី១ ប្រសិនបើអ្នកកំពុងមានក្តីស្រម៉ៃអ្វីមួយ អ្នកនឹងអាចធ្វើវាបានហើយសម្រេចជោគជ័យក្នុងពេលឆាប់ៗនេះ។ ទោះបីជាអ្នកគិតថា អ្នកមិនអាចធ្វើវាបាន ក៏អ្នកត្រូវតែខិតខំ តស៊ូ ពុះពារ ជម្នះរាល់ឧបសគ្គនិងមិនត្រូវបោះបង់នោះឡើយ។ រូបភាពទី២ ការគិតរបស់អ្នកមានឥទ្ធិពលខ្លាំងខ្លាណាស់ទៅលើជីវិតរបស់អ្នក។ ប្រសិនបើអ្នកគិតថាចង់បានអ្វីមួយ អ្នកនឹងបានវាភ្លាម ប៉ុន្តែដរាបណាអ្នកគិតទៅលើផ្លូវវិជ្ជមានឲ្យបានច្រើន។ ដូចនេះ អ្នកគួរចំណាយពេល ហាត់ពុតចិត្តរបស់អ្នកឲ្យគិតទៅលើផ្លូវល្អៗដើម្បីក្លាយជាមនុស្សសុទិដ្ធិនិយមម្នាក់។ រូបភាពទី៣ ទោះបីជាអ្នករវល់ធ្វើការ រកសុីប៉ុណ្ណាក្តី អ្នកគួរចំណាយពេលដើម្បីដើរលេងកន្លែងថ្មី ស្វែងរកអ្វីថ្មីៗនិងនៅជាមួយមនុស្សជាទីស្រលាញ់ឲ្យបានច្រើន៕ ប្រភព៖ បរទេស

តេស្តចិត្តសាស្រ្ត‌! ដឹងពីមូលហេតុដែលនាំឲ្យអ្នកក្លាយជាមនុស្សឯកោតាមរយៈរូបភាពដែលអ្នកចាប់អារម្មណ៍មុនគេ
Inspiration

តេស្តចិត្តសាស្រ្ត‌! ដឹងពីមូលហេតុដែលនាំឲ្យអ្នកក្លាយជាមនុស្សឯកោតាមរយៈរូបភាពដែលអ្នកចាប់អារម្មណ៍មុនគេ

គ្មាននរណាម្នាក់ចូលចិត្តភាពឯកោនោះទេ ប៉ុន្តែអ្នកខ្លះសុខចិត្តផ្តាច់ខ្លួន រៀនរស់នៅម្ចាស់ការលើខ្លួនឯងដោយសារកត្តាផ្សេងៗ។ ស្វែងយល់ពីមូលហេតុដែលនាំឲ្យអ្នកក្លាយជាមនុស្សឯកោតាមរយៈរូបភាពដែលអ្នកចាប់អារម្មណ៍មុនគេ៖ ១. ត្រីបាឡែន ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើត្រីបាឡែនមុននោះសរបង្ហាញឲ្យឃើញថា អ្នកឯកោដោយសារការរងចាំមនុស្សដ៏ល្អឥតខ្ចោះសម្រាប់អ្នក។ អ្នកមិនហ៊ានប្រឡូកក្នុងស្នេហាផ្តេសផ្តាសដោយសារអ្នកប្រកាន់នូវគំនិតមួយថា ថ្ងៃណាមួយមនុស្សដ៏ប្រកបម្នាក់នឹងបង្ហាញខ្លួនក្នុងជីវិតអ្នក។ ២. អ្នកជិះស្គីទឹក ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើអ្នកជិះស្គីទឹកបានន័យថាអ្នកជាមនុស្សឯករាជ្យ មិនចាំរំពឹងទៅលើនរណា។ ម្យ៉ាងទៀត អ្នកមិនចូលចិត្តត្រូវគេគាបសង្កត់ឬដកហូតសេរីភាពចេញពីអ្នកនោះឡើយ៕ ប្រភព៖ បរទេស

មហា​ឆ្នាំ​សំណាង​ទាំង ៣ ប្រចាំ​ខែ​មិថុនា ទៅ​ណា​ក៏​បាន​លុយ ហុងស៊ុយ​ឡើង​ខ្ពស់​ផុត​លេខ
តេស្តIQ

មហា​ឆ្នាំ​សំណាង​ទាំង ៣ ប្រចាំ​ខែ​មិថុនា ទៅ​ណា​ក៏​បាន​លុយ ហុងស៊ុយ​ឡើង​ខ្ពស់​ផុត​លេខ

តាម​ក្បួន​ហោរាសាស្រ្ត​បាន​គន់គូរ​ឃើញ​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម សម្រាប់​រាសី​នៅ​ខែមិថុនា ​ខាង​មុខ ពួក​គេ​គឺ​មាន​រាសី​ខ្ពស់​ត្រដែត ហើយ​ខ្លះ​នឹង​កើត​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ដ៏​ធំ​មួយ​ក្នុង​ជីវិត៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ជា​មនុស្ស​ដែល​តែងតែ​មាន​ចរិត​រឹងមាំ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​កិច្ច​ការងារ​ដែល​ពួក​គេ​កំពុង​ធ្វើ។ នៅ​ខែ​មិថុនានេះ ម្ចាស់​ឆ្នាំ​ខាល នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ ដោយ​ពួក​គេ​ទទួល​បាន​ឱកាស​ដ៏​កម្រ​នឹង​ជួប​ក្នុង​ជីវិត ហើយ​អាច​នាំ​ឲ្យ​ទទួល​បាន​ជោគជ័យ ល្មម​នឹង​មនុស្ស​ជា​ច្រើន​នៅ​ក្បែរ​ខ្លួន​គេ​ច្រណែន។ តាម​ពិត​ទៅ​ប៉ុន្មាន​ខែ​មក​នេះ ម្ចាស់​ឆ្នាំ​ខាល ជួប​រឿង​លំបាក​ច្រើន​ហើយ រួច​ក៏​ដល់​ពេល​ដែល​ពួក​គេ​ទទួល​បាន​រឿង​ភ្ញាក់ផ្អើល​នៃ​ផ្នែក​ទ្រព្យ​ត្រលប់​មក​វិញ ដោយ​ការ​លំបាក​នានា​នឹង​ត្រូវ​បាន​ដោះស្រាយ ហើយ​មាន​តែ​សាង​អាជីព បង្កើត​ចំណូល បង្កើត​ប្រាក់​ចំណេញ​ហូរ​ចូល​ដូច​ទឹក​នៅខែទី ៦ នេះ។ អ្នក​កើត​ឆ្នាំ​រោង – នាគ…

ស្នេហារកាំរកូសដោយសារអ្វី? រើសយកគ្រាប់ពេជ្រមួយក្នុងចំណោមគ្រាប់ពេជ្យទាំង៤ដើម្បីដឹងពីមូលហេតុពិតប្រាកដ
តេស្តIQ

ស្នេហារកាំរកូសដោយសារអ្វី? រើសយកគ្រាប់ពេជ្រមួយក្នុងចំណោមគ្រាប់ពេជ្យទាំង៤ដើម្បីដឹងពីមូលហេតុពិតប្រាកដ

នៅក្នុងសេចក្តីស្នេហាមួយតែងមានភាពសប្បាយរីករាយនិងទុក្ខសោកដើរទន្ទឹមគ្នា មិនអាចមានមួយអត់មួយនោះទេ។ យ៉ាងណាមិញ តើអ្នកមានដែលឆ្ងល់ទេថាមូលហេតុអ្វីខ្លះដែលនាំឲ្យអ្នកនិងដៃគូមិនអាចចុះសម្រុងគ្នាបាន? ចូររើសយកគ្រាប់ពេជ្រមួយក្នុងចំណោមគ្រាប់ពេជ្រទាំង៤ដើម្បីដឹងពីមូលហេតុពិតប្រាកដ។ ១. គ្រាប់ពេជ្រពណ៍ទឹកប្រាក់ ដើម្បីសុភមង្គលនៅក្នុងសេចក្តីស្នេហារបស់អ្នក អ្នកត្រូវប្រកាន់នូវគំនិតចាស់ទុំជាងនេះ។ អ្នកត្រូវយល់ថា នៅក្នុងទំនាក់ទំនងស្នេហាមួយ ភាគីទាំងសងខាងតែងមានគោលបំណងរៀងខ្លួននិងមានទំនួលខុសត្រូវទៅលើសេចក្តីសុខរៀងខ្លួន។ ដូចនេះ ដៃគូរបស់អ្នកបានធ្វើឲ្យជីវិតអ្នកស្រស់បំព្រងជាងមុនប៉ុន្តែមិនមែនបានន័យថាអ្នកត្រូវរំពឹងទៅលើដៃគូទាំងស្រុងដើម្បីសេចក្តីសុខខ្លួនឯងនោះទេ។ ២. គ្រាប់ពេជ្រពណ៍ខៀវ ស្នេហារបស់អ្នកមានភាពសោះកក្រោះដោយសារតែកង្វះនូវភាពស្អិតរមួតនិងការយល់ចិត្តគ្នា។ អ្នកគួរចំណាយពេលវេលានៅជាមួយគ្នាឲ្យបានច្រើនដើម្បីស្គាល់គ្នាឲ្យកាន់តែច្បាស់និងបង្កើននូវទំនុកចិត្តទ្វេដង។ ៣. គ្រាប់ពេជ្រពណ៍បៃតង អ្នកត្រូវជម្នះទៅលើភាពប្រច័ណ្ឌឲ្យបានប្រសិនបើអ្នកចង់ស្វែងរកសេចក្តីសុខសម្រាប់ខ្លួនឯងនិងដៃគូ។ ប្រសិនបើអ្នកមិនអាចទុកចិត្តទៅលើដៃគូរបស់អ្នកបាន អ្នកនឹងមិនអាចបន្តសេចក្តីស្នេហានេះបានយួរអង្វែងនោះទេ។ ៤. គ្រាប់ពេជ្រពណ៍ផ្កាឈូក ដោយសារតែរឿងអតីតកាលរបស់អ្នកបានដិតដាមជាប់ធ្វើឲ្យអ្នកបាត់បង់នូវទំនុកចិត្តទៅលើមនុស្សជុំវិញខ្លួន។ ប៉ុន្តែអ្នកត្រូវលះបង់នូវអតីតកាលជូរចត់ទាំងអស់នោះប្រសិនបើអ្នកចង់បង្កាត់ភ្លើងស្នេហាជាមួយអ្នកថ្មី៕ ប្រភព៖ បរទេស

ត្រូវការអ្នកបង្ហាញផ្លូវមែនទេ? ទទួលបាននូវដំបូន្មានដ៏ល្អមួយសម្រាប់អ្នកតាមរយៈការជ្រើសយករូបភាពមួយក្នុងចំណោមរូបភាពទាំងបីនេះ
តេស្តIQ

ត្រូវការអ្នកបង្ហាញផ្លូវមែនទេ? ទទួលបាននូវដំបូន្មានដ៏ល្អមួយសម្រាប់អ្នកតាមរយៈការជ្រើសយករូបភាពមួយក្នុងចំណោមរូបភាពទាំងបីនេះ

សេចក្តីសុខគឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានទោះបីជាពេលខ្លះរឿងមិនសម្រេចបានដូចបំណងក្តី អ្នកក៏មិនត្រូវបោះបង់ការតស៊ូចោលដែរ។ ចូរអ្នកជ្រើសរើសរូបភាពមួយដែលអ្នកពេញចិត្តដើម្បីទទូលបានវិញនូវដំបូន្មានល្អៗដើម្បីយកទៅអនុវត្តក្នុងជីវិតអ្នកផ្ទាល់។ រូបភាពទី១ អ្នកគួរធ្វើអ្វីមួយតាមសម្រួលនិងដោយសន្សឹមៗជាជាងការដាក់សម្ពាធលើខ្លួនឯងហួសហេតុពេក។ អ្នកត្រូវចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ឲ្យបានច្រើននិងនៅឲ្យឆ្ងាយពីមនុស្សដែលធ្វើឲ្យអ្នកកាន់តែរងទុក្ខថែម។ រូបភាពទី២ ដល់ពេលដែលអ្នកគួរផ្លាស់ប្តូរចិត្តគំនិតរបស់អ្នកហើយតាមរយៈការពង្រឹងនូវទំនុកចិត្តលើខ្លូនឯង រៀនរស់នៅដោយភាពឯករាជ្យនិងផ្តល់ពេលវេលាសម្រាប់ខ្លួនឯងឲ្យបានច្រើន។ រូបភាពទី៣ ដើម្បីស្វែងរកសេចក្តីសុខផ្លូវកាយនិងផ្លូវចិត្តបាន អ្នកគួរចាប់ផ្តើមស្រលាញ់និងខ្វល់ពីខ្លួនឯងឲ្យបានច្រើនជាងអ្នកដ៏ទៃ។ អ្នកគួរព្យាយាមបញ្ឍប់ភាពស្រ្តេសនិងការគិតច្រើនរួចចំណាយពេលធ្វើអ្វីដែលសប្បាយៗឲ្យបានច្រើន៕ ប្រភព៖ បរទេស