អ្នក​កើត​ឆ្នាំ ៣ អត់ធ្មត់​ស៊ូ​លំបាក​យូរ​ហើយ ឥឡូវ​សប្ដាហ៍​ថ្មី ដល់​ត្រើយ​នៃ​សុខ លាភ​ចូល​ជុំ​ទិស

អ្នក​កើត​ឆ្នាំ ៣ អត់ធ្មត់​ស៊ូ​លំបាក​យូរ​ហើយ ឥឡូវ​សប្ដាហ៍​ថ្មី ដល់​ត្រើយ​នៃ​សុខ លាភ​ចូល​ជុំ​ទិស
ការផ្សាយពាណិជ្ជកម្ម

តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្រ្ត សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ នៅ​ចន្លោះសប្តាហ៍ថ្មី ថ្ងៃទី ៦ ដល់ ១២ មិថុនា នោះ​នឹង​ឈាន​ចូល​ដល់​ពេលវេលា​ត្រូវ​ប្រទះ​លាភ​ធំ ទ្រព្យសម្បត្តិ​ហូរ​ចូល​ផ្ទួន អាច​ឲ្យ​អ្នក​ចាយ​មិន​អស់៖

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំ​ថោះ រមែង​មាន​ចិត្ត​មុតស្រួច រឹងមាំ មិន​ងាយ​ឲ្យ​នរណា​មក​មាក់ងាយ​បាន​ស្រួលៗ​ឡើយ។ មនុស្ស​នេះ ចូលចិត្ត​ប្រដៅ​ណែនាំ​អ្នក​ដទៃ ហើយ​មាន​ច្បាប់​ទម្លាប់​ខ្ពស់​ណាស់​ក្នុង​ការ​រស់នៅ។

កន្លង​ទៅ​នេះ អ្នក​កើត​ឆ្នាំ​នាគ ហាក់​ជួប​បញ្ហា​ច្រើន ទាំង​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី ពោល​មាន​ការ​ខាតបង់ ប្រៀប​នឹង​ដើរ​ថយ​ក្រោយ​ទៅ​ហើយ តែ​យ៉ាង​ណា​ ដោយសារ​ការ​ខិតខំ ការ​នៅ​តែ​បន្ត​ឆន្ទៈ​ខ្ពស់​ក្នុង​ជីវិត ឥឡូវ​បូកផ្សំ​សំណាង​ផង ពេលវេលា​ស្រង់​យក​លាភ គឺ​ចូល​មក​ដល់​ហើយ។

ការផ្សាយពាណិជ្ជកម្ម

ពេលវេលានៃសប្តាហ៍ថ្មី ៦-១២ មិថុនា គឺជា​ពេលវេលា​កើប​មាស កើប​ប្រាក់ សម្រាប់​ម្ចាស់​ឆ្នាំ​រោង លុយ​ចាយ​មិន​អស់ ហើយ​បើ​មនុស្ស​នេះ​ចេះ​សន្សំ​ផង ក៏​នឹង​សល់​លុយ​ច្រើន​ក្នុង​កំឡុង​ពេល​ខាង​មុខ។ ជាង​នេះ​គេ​ក៏​នឹង​ទទួល​បាន​ការ​កោតសរសើរ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ថែម​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​ម្សាញ់ – ពស់

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំម្សាញ់ ជា​មនុស្ស​ដែល​មាន​បញ្ញា​ខ្ពស់ មនុស្ស​មាន​ភាព​ស្ងប់ស្ងាត់ ហើយ​ដោះស្រាយ​អ្វី​ដោយ​សន្តិវិធី។ ៧ ថ្ងៃខាងមុខនៃ​ខែ​មិថុនា​សម្រាប់​អ្នក​កើត​ឆ្នាំ​ម្សាញ់ ក៏​ជា​ពេលវេលា​ល្អ អាច​នាំ​ឲ្យ​ពួកគេ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត​ផង​ដែរ ហើយ​បើ​បញ្ហា​សេសសល់​ពី​ឆ្នាំ​ចាស់ មក​ដល់​ពាក់កណ្តាលខែនេះ ពួក​គេ​នឹង​អាច​ដោះស្រាយ​បាន។

ជា​រួម​ចំណូល​នឹង​ផ្ទុះ​ខ្លាំង ជា​ពិសេស​នៅ​កំឡុង​កៀកចុងសប្តាហ៍ក្រោយ ហើយ​នាំ​ឲ្យ​ជីវិត​ពួក​គេ​មាន​ភាព​ធូរស្រាល មិន​តានតឹង​ដូច​មុន​ឡើយ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​រកា – មាន់

ជា​មនុស្ស​ដែល​តែងតែ​ប្រកាន់​ខ្ជាប់​ការ​គិត​បែប​សុទិដ្ឋិនិយម និង​មាន​ភាព​ជឿជាក់​ក្នុង​ជីវិត។ បើ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ពួក​គេ​តែងតែ​មាន​ភាព​ក្លាហាន​ជានិច្ច ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ។

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​កើត​ឆ្នាំ​រកា តាម​ហោរាសាស្រ្ត​ទាយ​មក​ថា នៅ​កំឡុងសប្តាហ៍ថ្មី ៦-១២ មិថុនា មនុស្ស​នេះ នឹង​ជោគជ័យ​ខ្លាំង បើ​ជា​មន្រ្តី នោះ​នឹង​អាច​ឡើង​ឋានៈ​ថែម​ទៀត។ បើ​មាន​អាជីព​អ្វី​មួយ​ក្នុង​ដៃ នោះ​ក៏​នឹង​ឃើញ​ផ្លែផ្កា​ធំ រី​ឯ​ស្នេហា​ក៏​នឹង​រីករាយ​ ពោរពេញ​ដោយ​ក្តីសុខ​យ៉ាង​ពេញលេញ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម