តាមក្បួនហោរាសាស្រ្ត សម្រាប់ចន្លោះថ្ងៃទី ៦ រហូតដល់ ១៤ មិថុនា ចំថ្ងៃចន្ទពេញវង់ អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត ដោយអាចសម្រេចបំណងប្រាថ្នាធំ និងមានទ្រព្យហូរចូលច្រើន៖
អ្នកកើតឆ្នាំថោះ – ទន្សាយ

នៅថ្ងៃគូនេះ ដល់ថ្ងៃចន្ទពេញវង់ អ្នកកើតឆ្នាំថោះ នឹងមានលាភចូលច្រើន ឱកាសមកបន្តកន្ទុយគ្នា ចាំតែពួកគេចាប់បានឬមិនបានទេតើ។ យ៉ាងណាក៏មានរឿងរ៉ាវដែលម្ចាស់ឆ្នាំទន្សាយ ត្រូវប្រយ័ត្នបន្តិចដែរ នោះការនិយាយស្តី។
ទោះជាយ៉ាងណា ដោយសារលាភគ្របលើគ្រោះ ក៏នាំឲ្យម្ចាស់ឆ្នាំថោះ នឹងទទួលបានសំណាងល្អធំជាងសំណាងអាក្រក់ ហើយពួកគេងាយនឹងទទួលបានឱកាសឡើងតំណែងថ្មី បើអ្នករកស៊ី បានរកឃើញផលចំណេញខ្ពស់ជាងមុន។ អ្នកធ្វើជំនួញសុចរិត ដែលមានផែនការណ៍ច្បាស់លាស់ល្អិតល្អន់តាំងពីដើមផង រំពឹងនឹងអាចឃើញផ្លែផ្កាជោគជ័យក្រាស់ក្រែលនៅចន្លោះពេលនេះ។
អ្នកកើតឆ្នាំវក – ស្វា

នៅឆ្នាំ ២០២២ ម្ចាស់ឆ្នាំវក ប្រហែលបានឆ្លងផ្កាយគ្រោះម្តងហើយ ពោលធ្លាប់ជួបមិនល្អកាលពីដើមឆ្នាំ តែយ៉ាងណាផ្កាយនាំសំណាង ក៏បានវិលចូលមកសងសម្រាប់ជីវិតរបស់ពួកគេជាថ្មីវិញដែរ នៅពេលបន្តិចទៀតនេះ។
ម្ចាស់ឆ្នាំស្វា ជាមនុស្សមានទេពកោសល្យ សមត្ថភាពស្រាប់ហើយ ដោយក៏រមែងទទួលបានការកោតសរសើរពីក្រុមការងារ និងអ្នករាប់អានជាបន្តបន្ទាប់ដែរ ដោយពួកគេរង់ចាំតែសំណាងធ្លាក់មកប៉ុណ្ណោះ ព្រោះអីការខិតខំ ឆន្ទៈគឺបានបញ្ចេញអស់តាំងពីដំបូង។
ចូលរួមអបអរសម្រាប់ម្ចាស់ឆ្នាំវក រាសីអ្នកកំពុងឡើងខ្ពស់ណាស់នៅពាក់កណ្តាលខែមិថុនា ហើយដំណាក់កាលនៅកំឡុងកៀកថ្ងៃចន្ទពេញវង់ បើអ្នកមិនខ្ជិល ហើយស៊ូបន្តទៀត នោះអ្នកចាំតែមើលទៅ លាភធំនឹងបង្ហាញមកក្នុងជីវិត ដោយមិនដឹងខ្លួន។
អ្នកកើតឆ្នាំមមែ – ពពែ

ម្ចាស់ឆ្នាំមមែ នៅថ្ងៃថ្មី ដល់ថ្ងៃចន្ទពេញវង់នាល្បាក់ជិតពាក់កណ្តាលខែ គឺមានរាសីខ្ពស់ត្រដែត ដោយវាគួបផ្សំនឹងសមត្ថភាពដែលពួកគេមានពីដំបូងផង។ មនុស្សនេះ អាចបោះជំហានរាងយឺត ប៉ុន្តែមួយជំហានៗរបស់ពួកគេ គឺវិភាគ មើលគ្រប់ជ្រុងអស់ហើយ មិនងាយឲ្យកើតមានកំហុសឡើយ។
ឱកាសបង្កើនទ្រព្យ បង្កើនចំណូលលើសពីខ្ទង់ដែលទទួលបានជាប្រចាំ គឺឈានចូលមកដល់ហើយសម្រាប់ម្ចាស់ឆ្នាំមមែនៅពេលដ៏ខ្លីខាងមុខ។ ឆ្លៀតពេលវេលានេះ ចូរបន្ថែមក្បួនសន្សំសំចៃឲ្យបានល្អផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

