គេតែងនិយាយថា កុំវាយតម្លៃមនុស្សតាមតែសំបកខាងក្រៅ ប៉ុន្តែតាមពិតទៅម៉ូតសក់របស់អ្នកក៏អាចប្រាប់ពីចរិតរបស់អ្នកបានខ្លះដែរ។

សក់ខ្លី
អ្នកគឺជាមនុស្សដែលពូកែទុកដាក់និងមានសណ្តាប់ធ្នាប់។ ដោយសារតែអ្នកមិនត្រូវការចំនាយពេលយូរដើម្បីថែរក្សាសក់ អ្នកអាចប្រើប្រាស់ពេលវេលាអ្នកដើម្បីធ្វើអ្វីផ្សេងដែលមានប្រយោជន៍។

សក់វែង
អ្នកគឺជាមនុស្សដែលមានមន្តស្នេហ៍និងជាមនុស្សអឹមអៀនច្រើន។ យ៉ាងណាមិញ គេមានជំនឿមួយថា អ្នកដែលរក្សាសក់វែងគឺជាមនុស្សដែលត្រូវការសេរីភាពបំផុត។

សក់ហាយឡាយពណ៌
អ្នកគឺជាមនុស្សដែលគំនិតក្មេងខ្ចីនិងមិនខ្វល់ពីសម្តីរបស់អ្នកដ៏ទៃ។ អ្នកពោរពេញទៅដោយទំនុកចិត្តនិងចូលចិត្តបង្ហាញពីភាពប្លែករបស់ខ្លួន។

សក់រួញ
អ្នកគឺជាមនុស្សដែលសម្បូរថាមពលនិងចូលចិត្តធ្វើអ្វីលឿនៗ។ អ្នកគឺជាមនុស្សដែលមានភាពដឹកនាំ សេចក្តីស្រលាញ់និងស្វាហាប់។

សក់ក្រង
អ្នកគឺជាមនុស្សមិនសូវមាត់កនិងអៀនច្រើន។ អ្នកមិនចូលចិត្តចំណាប់អារម្មណ៍ពីអ្នកដ៏ទៃនោះទេ ដោយសារវានាំឲ្យមានភាពរំខានដល់ភាពស្ងៀមស្ងាត់របស់អ្នក។

សក់ចង
អ្នកគឺជាមនុស្សដែលមមាញឺកនឹងការងារហើយជាមនុស្សដែលម៉ត់ចត់។ អ្នកមិនចូលចិត្តចំណាយពេលធ្វើរឿងដែលគ្មានប្រយោជន៍នោះទេនិងតែងយកការងារជាចម្បង៕

ប្រភព៖ បរទេស

