ឆ្នាំ​ទាំង ៣ ឡើង​រាសី​ខ្ពស់​នៅ​ខែ​កក្កដា កាន់​តែ​រីក​ទ្រព្យ​នៅ​ខែ​សីហា ហើយ​ផ្ទុះ​មហា​សំណាង​នៅ​ខែ​កញ្ញា

ឆ្នាំ​ទាំង ៣ ឡើង​រាសី​ខ្ពស់​នៅ​ខែ​កក្កដា កាន់​តែ​រីក​ទ្រព្យ​នៅ​ខែ​សីហា ហើយ​ផ្ទុះ​មហា​សំណាង​នៅ​ខែ​កញ្ញា
ការផ្សាយពាណិជ្ជកម្ម

បើ​តាម​អ្នក​ជំនាញ​ផ្នែក​ហោរាសាស្រ្ត​បាន​ធ្វើ​ការ​ប្រមើល​មើល​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ហើយ​គុណ​កាន់​តែ​ខ្ពស់​ពី​មួយ​ខែ​ទៅ​មួយ រាប់​ចាប់​ពី​ខែ​ក្រោយ ​កក្កដា សីហា និង​កញ្ញា៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​មាន​ភាព​ឈ្លាសវៃ មាន​ទេពកោសល្យ រហ័សរហួន​គ្រប់​ដំណើរ​សកម្មភាព​ក្នុង​ជីវិត។ មនុស្ស​នេះ​ចេះ​បត់បែន និង​អាច​សម្រប​ខ្លួន​ទៅ​គ្រប់​ស្ថានភាព​ទាំង​ឡាយ ដែល​ជួប​ប្រទះ ហើយ​បើ​ជា​ស្រ្តី​វិញ គឺ​ជា​ស្រ្តី​ខ្លាំង​តាំង​ពី​ធម្មជាតិ។

បើ​អ្នក​អាយុ​ស្រករ ២០ ដល់​ខែ​ថ្មី​ទាំង ៣ ខាង​មុខ គឺ​រាង​ចាស់​ទុំ​បន្តិច​ហើយ រួច​ជួន​ពេល​សំណាង​គុណ​ចូល​មក​ដល់​ផង ក៏​នាំ​ឲ្យ​ជីវិត​ពួក​គេ​ដូច​ទទួល​បាន​រង្វាន់​ធំ​ប្រចាំ​ឆ្នាំ ដែល​នឹក​ស្មាន​មិន​ដល់។ អ្នក​នឹង​សង្កេត​ឃើញ​ការ​ផ្លាស់ប្តូរ​វិជ្ជមាន ដែល​កាល​ពី​ដើម​ឆ្នាំ​មិន​ធ្លាប់​ជួប​ឡើយ ដូច​គ្នា​ទៅ​នឹង​មនុស្ស​រាង​ចំណាស់​បន្តិច ក៏​ទទួល​បាន​សុខភាព​ល្អ សុភមង្គល​ផ្លូវ​ចិត្ត ហើយ​លុយ​កាក់​ក៏​ហូរ​ចូល​មក​ឥត​ដែន​កំណត់ នា​ចន្លោះ​នេះ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​មាន​សមត្ថភាព​ពី​កំណើត ពូកែ​ខាង​បង្កើត​ទំនាក់ទំនង ហើយ​ពូកែ​ខាង​យក​អាសា​អ្នក​ដទៃ​ខ្លាំង​ណាស់។ ចំពោះ​ការ​ទាក់ទង រាប់អាន​មនុស្ស ម្ចាស់​ឆ្នាំ​ជូត​ស្មោះត្រង់ នឹង​គេ​ណាស់ មិន​ធ្លាប់​គិត​ធ្វើ​បាប​នរណា​ឡើយ ណាស់​តែ​អ្នក​ដទៃ​មក​ជាន់​ពន្លិច​គេ។

ការផ្សាយពាណិជ្ជកម្ម

តែ​យ៉ាង​ណា​រតនៈ​នៃ​បុណ្យ ដូច​មាន​ទេវតា​ឧបត្ថម្ភ​លាភ​ពី​ឋាន​លើ នាំ​ឲ្យ​អ្នក​ទទួល​បាន​ឱកាស​រក​លុយ​ រក​ចំណូល​ហូរ​ចូល​ច្រើន ក្នុង​កំឡុង​ពេល​ ៣ ខែ​បន្ទាប់។ ចាំ​ទៅ​មើល​ចុះ ចូល​ខែ​កក្កដា​ភ្លាម ហាក់​ដូច​មាន​ពន្លឺ​អ្វី​បើក​ភ្នែក នាំ​ឲ្យ​មើល​ឃើញ​តែ​ភាព​សប្បាយ​រីករាយ រួច​ថែម​ទាំង​អាច​យក​ឈ្នះ​អស់​បញ្ហា​នៅ​ចំពោះ​មុខ។

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​មាន​ចិត្ត​សប្បុរស​តាំង​តែ​ពី​កំណើត ហើយ​ចេះ​គិតគូរ​យ៉ាង​ល្អិតល្អន់។ ចំណុច​លេចធ្លោ​របស់​ម្ចាស់​ឆ្នាំ​ពពែ គឺ​ចិត្ត​របស់​គេ ប្រៀប​ដូច​ជា​ព្រះ ព្រោះ​ចូលចិត្ត​ធ្វើ​ល្អ ចូលចិត្ត​សន្សំ​បុណ្យ​ខ្លាំង​ណាស់។

ដោយសារ​គុណ​នៃ​អំពើ​ទាំង​ឡាយ​ដែល​បាន​សាង ដ្បិត​បើ​មិន​ធ្លាប់​គិត​ថា​ចង់​បាន​ផល​តបស្នង​ត្រលប់​មក​វិញ តែ​ផល​នៃ​អំពើ​ទាំង​នោះ ក៏​នៅ​តែ​ហូរ​ចូល។ ដូច​មាន​មាត់​ទិព្វ ព្រោះ​ចង់​បាន​អ្វី ឃ្លាន​អ្វី ក៏​នឹង​បាន​របស់​នោះ បាន​អំណោយ​ចូល​មក​ដល់​ផ្ទះ​ឥត​ល្ហែ។

ការផ្សាយពាណិជ្ជកម្ម

ខ្សែ​ជីវិត កំឡុង​ពេល ៣ ខែ​បន្ទាប់ សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ ក៏​ល្មម​នឹង​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​ច្រណែន​ផង​ដែរ ព្រោះ​វា​ជា​មហា​សំណាង​ធំ​ពេក សឹង​តែ​រក​រឿង​លំបាក​មិន​ឃើញ​ក្នុង​ជីវិត៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម